ចូលចិត្តទំនើប

កាមេរ៉ាទំហំតូច តែមាន Lens ពង្រីកដ៏ធំ

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Sep, 2018

នាពេលបច្ចុប្បន្ន នៅក្នុងទីផ្សារមានកាមេរ៉ាដែលមានសមត្ថភាពពង្រីកធំៗ ប៉ុន្តែសម្រាប់កាមេរ៉ា Sony ម៉ូដែល HX99 និង HX95 ថ្មី អាចនឹងជាកាមេរ៉ាមានទំហំដ៏តូចបំផុត។ កាមេរ៉ាម៉ូដែលថ្មីទាំងពីរនេះ មានបំពាក់ Zoom ប្រភេទ 24-720mm f/3.5-6 មានសមត្ថភាពអាចពង្រីកបាន 30 ដង បំពាក់នៅក្នុងតួកាមេរ៉ាមានទទឹងទំហំ 1.5 inch។ កត្តាទាំងនេះធ្វើឱ្យម៉ូដែលថ្មីទាំងពីរនេះជាជម្រើសដ៏សក្តិសមសម្រាប់អ្នកទេសចរណ៍ ដោយសារតែវាមានទម្ងន់ដ៏ស្រាល។

ថ្វីត្បិតកាមេរ៉ាទាំងពីរនេះមាន Sensor ទំហំតូចត្រឹមតែ 1/2.3 inch ក្តី ប៉ុន្តែអ្នកនឹងទទួលបានមុខងារកម្រិតអ្នកអាជីពដូចជា RAW Shooting, 10 fps Burst Capture, Optical Image Stabilization, Eye Autofocus និង 4K Video ដែលមានល្បឿន 30fps។

សម្រាប់ម៉ូដែល HX99 មានលក្ខណៈពិសេសមួយចំនួនលើសម៉ូដែល HX95 សម្រាប់អ្នកថតរូប ដែលចង់បានការគ្រប់គ្រងបានកាន់តែប្រសើរ។ វាមានបំពាក់ Lens Ring Adjustment សម្រាប់ចូលទៅដំណើរការការកំណត់ Exposure ដោយដៃ និងការបញ្ជារទំនើបៗដទៃទៀត និងមានអេក្រង់ Touchscreen អនុញ្ញាតឱ្យអ្នកប៉ះលើអេក្រង់ដើម្បីចុចយកការផ្តោត Focus។
កាមេរ៉ាទាំងពីរនេះមានបរិមាត្រទម្ងន់ 243.8 ក្រាម ហើយក្រុមហ៊ុន Sony បានអះអាងថាពួកវាជាកាមេរ៉ាដ៏តូចបំផុត ប៉ុន្តែមាន Lens ធំលើសពី 700 មីលីម៉ែត្រ។ កាមេរ៉ានីមួយៗមានបំពាក់ឧបករណ៍ Electronic Viewfinder, WiFi, Bluetooth និង NFC។

កាមេរ៉ាថ្មីទាំងពីរនេះ បង្ហាញពីវិធីសាស្រ្ត ដែលក្រុមហ៊ុន Sony បានព្យាយាមរក្សាឱ្យបាននូវកាមេរ៉ា Compact នៅក្នុងទីផ្សារ ដែលបច្ចុប្បន្នកំពុងត្រូវបានសម្លាប់ជាបន្តបន្ទាប់ដោយសារ Smartphone។ មុខងារ 4K, RAW និង High-Burst Shooting អនុញ្ញាតឱ្យម៉ូដែលកាមេរ៉ា Compact ទាំងនោះអាចប្រកួតប្រជែងជាមួយ Smartphone បាន ប៉ុន្តែសម្រាប់បច្ចេកវិទ្យាពង្រីក បាន 30 ដង នឹងមិនទាន់មានវត្តមាននៅលើ Smartphone ក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ។

កាមេរ៉ាម៉ូដែលថ្មីទាំងពីរនេះនឹងចាប់ផ្តើមមានវត្តមាននៅតំបន់អឺរ៉ុប នៅក្នុងខែតុលាខាងមុខនេះ។ ម៉ូដែល HX99 នឹងចេញលក់ក្នុងតម្លៃ $610 ហើយសម្រាប់ម៉ូដែល HX95 មានតម្លៃ $590។ ក្រុមហ៊ុន Sony ក៏មានផ្តល់ដងកាន់មួយយ៉ាងពិសេសសម្រាប់ Vlogger ដែលអនុញ្ញាតឱ្យការថតរូបអាចប្រព្រឹត្តទៅបានពីគ្រប់មុំ។

អត្ថបទអ្នកចង់អាន

  • សម្បកបន្ថែមថាមពលសម្រាប់ Galaxy S9

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 25 Jul, 2018
    ទូរសព្ទ Samsung Galaxy S9 គឺជាទូរសព្ទ Smartphone មានម៉ាស៊ីនដ៏ខ្លាំងដែលរួមបញ្ចូលនូវថាមពល Snapdragon 845 រូបរាងដ៏ប្រណិត និងកាមេរ៉ាភ្លោះដ៏អស្ចារ្យ។ ថ្វីត្បិតវាមានទំហំថ្មរហូតដល់ 3000mAh ប៉ុន្តែវានៅតែមិនអាចទ្រាំទ្រការប្រើប្រាស់បានព...
  • កាមេរ៉ា Canon Selfie បន្ថែមមុខងារ 4K Video

    ដោយ: ដួងច័ន្ទ 9 AM, Friday, 03 Aug, 2018
    បច្ចុប្បន្ននេះនៅក្នុងទីផ្សារបច្ចេកវិទ្យា កាមេរ៉ាថតរូបដែលមានសមត្ថភាពខ្ពស់ត្រូវបានបំពាក់ភាគច្រើននៅលើទូរសព្ទ Smartphone ដូចជាទូរសព្ទ Huawei P20 Pro ជាដើម។ នេះអាចជាកត្តាឱ្យយើងមើលឃើញពីចុងបញ្ចប់នៃផលិតផលកាមេរ៉ាប្រភេទ Point-and-Shoot។...
  • កាមេរ៉ា LX100 II អភិវឌ្ឍន៍កាន់តែខ្លាំង

    ដោយ: ដួងច័ន្ទ 9 AM, Monday, 27 Aug, 2018
    ក្រុមហ៊ុន Panasonic បានបញ្ចេញលក់ម៉ូដែលកាមេរ៉ា Lumix LX100 II ជាប្រភេទ Compact កាមេរ៉ា សម្រាប់អ្នកថតរូបដែលមានបំណងចង់បាន Sensor ទំហំធំជាម៉ូដែលកាមេរ៉ា Sony RX100 VI។ ការផ្លាស់ប្តូរដ៏ធំបំផុតរបស់ម៉ូដែលថ្មីនេះ ខុសពីម៉ូដែលជំនាន់មុន គ...
  • ប្រតិបត្តិការសង្គ្រោះដោយប្រើប្រាស់ Drone

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 17 Jul, 2018
    ប្រតិបត្តិការសង្គ្រោះអាយុជីវិតរបស់កងកម្លាំងប្រដាប់អាវុធ នឹងមិនចាំបាច់ប្រើប្រាស់កម្លាំងមនុស្ស ដែលជាកត្តាប្រឈមនឹងគ្រោះថ្នាក់ទៀតទេ បើសិនជាប្រព័ន្ធ Tactical Robotics ទទួលបានជោគជ័យពិតប្រាកដ។ ក្រុម Urban Aeronautics បានទទួលជោគជ័យក្...