ចូលចិត្តទំនើប

ក្រុមហ៊ុន LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្អស់លើពិភពលោកព្រឹត្តិការណ៍ IFA

ដោយ: ទំនើប 8 AM, Thursday, 06 Sep, 2018

ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅលើពិភពលោកនៅឯព្រឹត្តិការណ៍ IFA 2018 ។ ទូរទស្សន៍ LG 88 អុីញ OLED 8K មានលក្ខណះពិសេសបញ្ចេញពន្លឺដោយខ្លួនឯង 33 លានភីចសេលដើម្បីបង្កើត បានជាគុណភាពរូបភាពយ៉ាងច្បាស់ឥតឧបមា។

ជាមួយនិងទូរទស្សន៍ OLED ដែលចែកចាយក្នុងទីផ្សារនៅក្នុងឆ្នាំ 2018 រំពឹងទ្វេរដងនិងកើនដល់ជាង 9 លានគ្រាប់ក្នុងឆ្នាំ 2022 ។ ក្រុមហ៊ុន LG និងបន្តដើម្បីបង្កើនការចែកចាយទូរទស្សន៍ OLED និងធ្វើអោយមានតំរូវការទូរទស្សន៍ OLED កាន់តែច្រើនថែមទៀត។ ខណះពេលដែលទីផ្សារទូរទស្សន៍ OLED 8K ស្ថិតនៅក្នុងកម្រិតចាប់ផ្តើមនៅឡើយគេរំពឹងថាទូរទស្សន៍OLED8K នេះនិងកើនឡើងច្រើន ជាង5លានគ្រាប់នៅក្នុងឆ្នាំ 2022 ហើយក្រុមហ៊ុន LG ប្តេជ្ញាថានិងធ្វើអោយបច្ចេកវិទ្យានិងទីផ្សារទូរទស្សន៍ OLED 8K និងឈានមុខគេ។

ថ្វីបើអេក្រង់ LCD មានភាពទំនើបក៏ដោយ។ ជារឿយៗ OLED វិវដ្តន៍ខ្លួនទៅជាបច្ចេកវិទ្យាអេក្រង់ ជំនាន់ថ្មី។ពីព្រោះវាបញ្ចេញពន្លឺដោយខ្លួនឯងបំបាត់ពន្លឺផ្ទៃខាងក្រោយ។ទាំងនេះវាធ្វើអោយទូរទស្សន៍ទទួលបាននូវលទ្ធផលយ៉ាងល្អឥតខ្ជោះទាំងគុណភាពរូបភាពនិងការរចនា។ ក្រុមហ៊ុនLG មិនមែនត្រឹម តែមានលទ្ធភាពជាអ្នកនាំមុខលើបច្ចេកវិទ្យាទាំងនេះទេក៏ប៉ុន្តែក្រុមហ៊ុនក៏ជោគជ័យលើទីផ្សារផងដែរ។
លោក Brian Kwon នាយកក្រុមហ៊ុន LG Home Entertainment បានមានប្រសាសន៍ថា “ ទូរទស្សន៍ OLED 8K ដំបូងគេបង្អស់របស់ក្រុមហ៊ុន LG គឺជាស្នាដៃបច្ចេកវិទ្យាកំពូលនិងជាជំហានវិវត្តន៍បន្ទាប់ នៅក្នុងបច្ចេកវិទ្យាអេក្រង់ផងដែរ” ។ ទូរទស្សន៍ 4K OLED ដើរតួរនាទីយ៉ាងសំខាន់នៅក្នុងឧស្សាហកម្ម ទូរទស្សន៍ ហើយក្រុមហ៊ុន LG សង្ឃឹមយ៉ាងមុតមុាំថា OLED 8K និងតួរយ៉ាងសំខាន់ដូចគ្នា។

អត្ថបទអ្នកចង់អាន

  • ម៉ូដែលទូរទស្សន៍ Sony ឆ្នាំ 2018

    ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018
    តើអ្នកជាប្រិយមិត្តរបស់ Sony មែនទេ? ក្នុងឆ្នាំ 2018 នេះ តើអ្នកមានដឹងថាក្រុមហ៊ុន Sony បញ្ចេញលក់ទូរទស្សន៍ម៉ូដែលអ្វីខ្លះ? នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្ហាញអ្នកពីផលិតផលទូរទស្សន៍ប្រចាំឆ្នាំ 2018 របស់ Sony។ Sony Bravia A8F/AF8 នេ...
  • អេក្រង់ OLED ថ្មីរបស់ Samsung ត្រូវបានទទួលស្គាល...

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 Aug, 2018
    អេក្រង់ Flexible OLED ត្រូវបានគេនិយាយតៗគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែការដាក់វាឱ្យដំណើរការនៅលើឧបករណ៍ប្រើប្រាស់ នៅមានកំណត់តាមរយៈការដាក់អេក្រង់បត់បែនបាននៅពីក្រោយអេក្រង់ការពារ។ ក្រុមហ៊ុន Samsung Display ទើបនឹងប្រកាសនាពេលថ...
  • ស្វែងយល់ពីក្រុមហ៊ុន LG

    ដោយ: ដួងច័ន្ទ 10 AM, Thursday, 19 Jul, 2018
    LG ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ ដែលមានទស្សនវិស័យ និងបេសកកម្ម បង្កើត និងផ្តល់នូវភាពរីករាយ និងការរស់នៅកាន់តែប្រសើរ។ ការត្រួសត្រាយផ្លូវក្នុងវិស័យបច្ចេកវិទ្យា តាមរយៈការច្នៃប្រឌិត បង្កើតថ្មីរបស់ក្រុមហ៊ុន LG ចាប់ផ្តើម និងបន្តភ...
  • ទូរទស្សន៍ LG ស៊េរីឆ្នាំ 2018 ដំណើរការជាមួយ Amaz...

    ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018
    អស់ពេលជាច្រើនឆ្នាំមកហើយ ទូរទស្សន៍ Smart TV ត្រូវបានកំណត់ការប្រើប្រាស់យ៉ាងទូលំទូលាយ ជាមួយការភ្ជាប់អ៊ីនធឺណេត និងការប្រើប្រាស់កម្មវិធី App ជាច្រើនប្រភេទ។ ទូរទស្សន៍របស់ក្រុមហ៊ុន LG ជាមួយនឹង webOS Platform ត្រូវបានឈរនៅលំដាប់ជួរមុខគេ...