ចូលចិត្តទំនើប

Instagram កំពុងអភិវឌ្ឍន៍មុខងារ Shopping App

ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Sep, 2018

កម្មវិធីបណ្តាញសង្គម Instagram បាននឹងកំពុងដាក់ដំណើរការមុខងារជាច្រើនទាក់ទងនឹងការដើរទិញទំនិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យយើងអាចសន្មត់កាន់តែច្បាស់អំពីអនាគតនៃប្រព័ន្ធ E-Commerce នៅក្នុងកម្មវិធីដ៏ពេញនិយមនេះ។

យោងតាមការចេញផ្សាយរបស់គេហទំព័រ The Verge បានបង្ហាញថាក្រុមហ៊ុនសម្ព័ន្ធជាមួយ Facebook មួយនេះបាននឹងកំពុងតំឡើងកម្មវិធីទិញទំនិញដាច់ដោយឡែក ដែលអាចនឹងមានឈ្មោះថា IG Shopping។

វាទំនងជាកម្មវិធី App ដែលនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវវិធីសាស្រ្តសម្រាប់ Browse និងទិញទំនិញពីអាជីវកម្មនានាដែលអ្នកប្រើប្រាស់បាន Follow នៅក្នុង App នោះដោយផ្ទាល់។

កម្មវិធីនេះមិនទាន់កំណត់ថ្ងៃដាក់ឱ្យដំណើរការនៅឡើយទេ ហើយវាទំនងជាកំពុងស្ថិតនៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍន៍ដំបូងនៅឡើយទេ។ ខណៈដែលនេះមានន័យថាយើងនឹងមិនទាន់មានឱកាសបានឃើញពីកម្មវិធីថ្មីនេះក្តី ប៉ុន្តែប្រភពនៃការផ្សព្វផ្សាយបានបរិយាយថា Instagram កំពុងស្ថិតក្នុងទីតាំងដ៏ល្អមួយដើម្បីពង្រីកទីផ្សារកាន់តែទូលំទូលាយនៅក្នុងវិស័យ E-Commerce។

វាមានហេតុផលគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន ក្នុងបញ្ចេញបទពិសោធន៍នៃការទិញទំនិញ ដែលអាចប្រកួតប្រជែងនៅក្នុងវិស័យ E-Commerce ដូចជា Shopify ដោយសារក្រុមហ៊ុនបានសម្លឹងឃើញអាជីវកម្មជាច្រើន ជាពិសេសអាជីវកម្មដែលមានអតិថិជនជាយុវវ័យ កំពុងតែប្រើប្រាស់គណនេយ្យ Instagram ស្រាប់។
នៅដើមឆ្នាំនេះ Instagram បានបញ្ចេញកម្មវិធីមួយសម្រាប់ជាឧបករណ៍ទិញទំនិញនៅក្នុង 8 ប្រទេស អនុញ្ញាតឱ្យអ្នកលក់អាចបង្ហាញតម្លៃផលិតផលរបស់ពួកគេនៅលើ post។ កាលពីរយៈពេលប៉ុន្មានខែក្រោយមក វាបានផ្តល់ឱកាសឱ្យក្រុមហ៊ុនអ្នកលក់ទាំងនោះមានលទ្ធភាពបន្ថែមការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដែលអនុញ្ញាតឱ្យ Follower របស់ពួកគេអាចធ្វើការកក់ភោជនីយដ្ឋាន ឬហាងសាឡន នៅក្នុងកម្មវិធីនោះផ្ទាល់។

កាលពីខែមិថុនា Instagram អនុញ្ញាតឱ្យម៉ាកសញ្ញាផលិតផលមួយចំនួនអាចដាក់លក់ផលិតផលនៅលើមុខងារ Stories បាន។ Instagram ក៏បានធ្វើការសាកល្បងលើ App ដាច់ដោយឡែកផ្សេងទៀតដែរ ដូច្នេះក្រុមហ៊ុននឹងផ្តល់នូវភាពភ្ញាក់ផ្អើលនៅពេលក្រុមហ៊ុនបញ្ចេញកម្មវិធី App សម្រាប់ទិញទំនិញ។

អត្ថបទអ្នកចង់អាន

  • Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018
    ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់អាមេរិកខាងជើងនៅក្នុងខែធ្នូ ខាងមុខនេះ។ ប្រៀបធៀបជាមួយហ្គេម Online ដទៃទៀតដូចជា Lea...
  • កូនសោរសុវត្ថិភាពរបស់ Google

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018
    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការបង្ហាញថាក្រុមហ៊ុនបានបញ្ចប់ការវាយប្រហារពីការលួចបន្លំពីបុគ្គលិកជាង 85,000 នាក់បានយ៉ាង ពេញលេញ ដោយឱ្យពួកគេប្រើប្រាស់សោរសុវត្ថិភាព។ សោរសុវត្ថិភាពថ្មីនេះ គឺជាឧបករណ៍ USB តូចមួយដែលអាចគ្រប់គ្រ...
  • អ្វីជាលក្ខណៈពិសេសរបស់ឧបករណ៍បញ្ជារ PS4

    ដោយ: ដួងច័ន្ទ 9 AM, Monday, 27 Aug, 2018
    បើសិនជាអ្នកកំពុងស្វែងរកឧបករណ៍បញ្ជារថ្មី PDP សម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីន PS4 អ្នកកំពុងតែជួបនឹងសំណាងហើយ ព្រោះម៉ូដែលថ្មី ទើបនឹងចេញក្តៅៗនាពេលថ្មីៗនេះ។ ឧបករណ៍បញ្ជារថ្មីនេះប្រើប្រាស់បច្ចេកវិទ្យា Cloud ដ៏ទំនើប ដើម្បីចាប់យកសញ្ញាដោយស...
  • Forza Horizon 2 នឹងចាកចេញពី Xbox

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018
    យើងសង្ឃឹមថាអ្នកមិននឹងមិនគិតថាស្វែងរកទិញហ្គេម Forza Horizon 2 ក្នុងតម្លៃទាបទៀតឡើយ ព្រោះពេលនេះហ្គេម Horizon 4 ក៏ជិតចេញលក់ហើយដែរ។ ក្រុមហ៊ុន Turn 10 និង Microsoft នឹងដកហ្គេមប្រភេទប្រណាំងរថយន្តលំដាប់ពិភពលោកមួយនេះ រួមទាំងហ្គេម បន្...