ចូលចិត្តទំនើប

Smartwatch ថ្មីរបស់ Skagen ពិសេសយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018

នេះប្រហែលជា Smartwatch ដែលអ្នកកំពុងរងចាំ។ ថ្វីត្បិតអ្នកមិនទាន់មានឱកាសកាន់នាឡិកា Skagen Falster 2 នៅក្នុងដៃក្តី ប៉ុន្តែរូបរាងរបស់វាប្រហែលជាទាក់ទាញអារម្មណ៍របស់អ្នក បាន។
នាឡិកាមួយនេះរចនាម៉ូដបែប Minimalist និងមានលក្ខណៈច្បាស់លាស់ មិនស្មុគស្មាញ ហើយវាទាក់ភ្នែកជាមួយនឹងខ្សែធ្វើពី Metallic Accents និង Magnetic Mesh។ វាបានបង្ហាញខ្លួនយ៉ាងទាក់ទាញនៅក្នុងព្រឹត្តិការណ៍ IFA 2018។

នាឡិកាម៉ូដែលថ្មីនេះមានទំហំ Bezel ស្តើងជាងម៉ូដែលមុន ធ្វើឱ្យវាមានមុខនាឡិកាលាតសន្ធឹងរហូតដល់ 1.19 inch ដែលជាមុខនាឡិកាកាន់តែធំ ប៉ុន្តែនៅតែរក្សាបានលក្ខណៈ Classic ដដែល ជាពិសេសសម្រាប់ម៉ូដែលមានទំហំ 40 មីលីម៉ែត្រ។ បើសិនេះអ្នកមានឱកាសពាក់វានៅលើ ក ដៃ អ្នកនឹងយល់ថាវាមានទម្ងន់ស្រាលល្មម និងផ្អិបជាប់នឹងក ដៃ របស់អ្នកបានយ៉ាងល្អ ដែលជាគុណសម្បត្តិរបស់ Magnetic Mesh Loop។ វាធ្វើឱ្យការពាក់ជាប់នៅនឹងដៃងាយស្រួលបំលាស់ទី មានលក្ខណៈស្រដៀងគ្នាទៅនឹង Milanese Loop របស់ Apple Watch ដែរ។ ប៉ុន្តែ ដង្កៀបរបស់ Falster 2 អាចចាប់យកលោហៈធាតុបានងាយជាងបន្តិច និងក្លាយជារឹងមាំមិនងាយរបេះ នៅពេលវាត្រឡប់ទៅភ្ជាប់ជាមួយតួខ្លួនវាវិញ។

ម៉ូដែល Falster 2 គឺជាម៉ូដែល Smartwatch ដំបូងដែលត្រូវបានប្រកាស បន្ទាប់ពីក្រុមហ៊ុន Google បានបង្ហាញពីការរចនា Wear OS ឡើងវិញ កាលពីពេលថ្មីៗនេះ។ ទោះបីពេលនេះវាកំពុងតែដំណើរការកំណែ Software សាកល្បងក្តី តែម៉ូដែលនាឡិកាដៃ Skagen ផ្តល់មកនូវឱកាសប្រើប្រាស់ OS ថ្មី ផ្សេងពីកម្មវិធីរបស់ Google។ មុខខាងលើរបស់នាឡិកាអាចប្រើប្រាស់បានយ៉ាងងាយស្រួល ខណៈដែលអ្នកអូសកាត់ផ្ទៃអេក្រង់ដើម្បីប្រើប្រាស់មុខងារ Fit, Assistant និងទំព័រនៃការជូនដំណឹងក្តី ដោយវាធ្វើការឆ្លើយតបបានយ៉ាងល្អប្រសើរ។

ចំណុចដែលទាក់ទាញមួយចំនួនទៀតមានដូចជាមុខងារ NFC និងឧបករណ៍តាមដានចង្វាក់បេះដូង ជាដើម។ ប៉ុន្តែចំណុចដែលគួរឱ្យព្រួយបារម្ភគឺប្រព័ន្ធ Snapdragon Wear 2100 CPU អាចនឹងហួសកាលកំណត់ នៅពេលនាឡិកា Smartwatch ថ្មីនេះចេញលក់នៅពាក់កណ្តាលខែកញ្ញានេះ។

ក្រុមហ៊ុនបានធ្វើការបញ្ជាក់ថានឹងបេជ្តានាំមកជូននូវសមាសភាពតាមដែលអាចធ្វើបាននៅក្នុងផលិតផលរបស់ក្រុមហ៊ុន ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលកម្មវិធីរបស់វានឹងត្រូវបាន Update។ គួរបញ្ជាក់ផងដែរថា នាឡិកា Falster 2 នឹងមានចេញលក់ក្នុងតម្លៃ $275។

អត្ថបទអ្នកចង់អាន

  • នាឡិកា Apple ថ្មី បន្ថែមមុខងារសុវត្ថិភាពកាន់តែច...

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 19 Sep, 2018
    នាឡិកាដៃ Watch 3 បច្ចុប្បន្ននេះជាមជ្ឈមណ្ឌលជំនួយសុខភាពដ៏អស្ចារ្យមួយ ប៉ុន្តែក្រុមហ៊ុនApple បាននាំវាឆ្ពោះទៅរកស្តង់ដាកម្រិតថ្មី ជាមួយនឹងម៉ូដែលនាឡិកាជំនាន់ថ្មី។ គុណសម្បត្តិរបស់ឧបករណ៍តាមដានចង្វាក់បេះដូងអគ្គិសនី ត្រូវបានតំឡើងនៅខាងក្រោ...
  • នាឡិកាដៃ Leica ដំបូងពិតជាមិនធម្មតា

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018
    Leica ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ផលិតផលកាមេរ៉ាមានគុណភាពខ្ពស់។ក្រុមហ៊ុនមួយនេះ មិនមានបញ្ហាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណជ្រកក្រោមស្លាកសញ្ញារបស់ក្រុមហ៊ុន សម្រាប់ផលិតផលតូចៗឡើយ។ ដូចជានៅក្នុងពេលនេះ...
  • Galaxy Watch ដ៏ទាន់សម័យ

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 15 Aug, 2018
    កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពីផលិតផល Galaxy Watch ដែលមានជម្រើស 2 ទំហំ។ ជម្រើសទីមួយមានទំហំ 42 មីលីម៉ែត្រ ដាក់លក់ក្នុងតម្លៃ $330 និងជម្រើសទី 2 មានទំហំ 46 មីលីម៉ែត្រ មានតម្លៃ $350។ ម៉ូដែលទំហំ 46...
  • មុខងារថ្មីៗរបស់ Fossil Smartwatch

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018
    ផលិតផលនាឡិកា Smartwatch របស់ Fossil តែងតែបំពាក់ជាមួយមុខងារដ៏សាមញ្ញ ជាមួយនឹងតម្លៃសមរម្យ។ Fossil ប្រើប្រាស់ Wear OS Software របស់ក្រុមហ៊ុន Google នៅលើផលិតផលនាឡិកាដៃរបស់ពួកគេ ជាមួយនឹងការរចនាម៉ូដដ៏សាមញ្ញ ដូចជានាឡិកាដៃធម្មតា។ នាឡិក...