ចូលចិត្តទំនើប

កាំបិត 3 ប្រភេទដ៏សំខាន់ដែលអ្នកគួរមាននៅក្នុងផ្ទះបាយ

ដោយ: ភារុន 8 AM, Wednesday, 05 Sep, 2018

ដើម្បីចម្អិនអាហារអ្នកមិនត្រូវការកាំបិតច្រើនប្រភេទ ដូចជាចុងភៅអាជីពនោះទេ គឺគ្រាន់តែអ្នកត្រូវមានកាំបិតមួយចំនួននៅក្នុងផ្ទះបាយរបស់អ្នកនោះគឺគ្រប់គ្រាន់ហើយ។ ទោះបីជាអ្នកគឺជាមេចុងភៅ ឬ អ្នកចម្អិនអាហារធម្មតាក៏ដោយ ក៏អ្នកត្រូវមានឧបករណ៍ដែលត្រឹមត្រូវ ដែលជាជំហានដំបូងសម្រាប់ទទួលបានជោគជ័យក្នុងការចម្អិនអាហារ។ ការជ្រើសរើសត្រឹមត្រូវអាចជួយសម្រួលក្នុងការចម្អិនម្ហូបឲ្យកាន់តែងាយស្រួល និង ឆាប់រហ័ស ទោះបីជាអាហារណាដែលមានភាពស្មុគ្រស្មាញក៏ដោយ ។ ប្រសិនបើអ្នកមិនប្រាកដចំពោះការជ្រើសរើសកាំបិតណាមួយនោះ អត្ថបទខាងក្រោមនេះនឹងណែនាំអ្នកនូវកាំបិត 3 ប្រភេទដែលមានភាពចាំបាច់ក្នុងការប្រើប្រាស់នៅក្នុងផ្ទះបាយដែលមានដូចជា៖
1. កាំបិតមេចុងភៅ
កាំបិតមេចុងភៅគឺជាកាំបិតលក្ខណៈបូរាណ មានច្រើនប្រភេទទៅតាមតំបន់ហើយក៏ជាកាំបិតដំបូងដែលអ្នកគួរតែទិញយកមកប្រើប្រាស់។ ប្រសិនបើកាំបិតនេះជាប្រភេទកាំបិតវែងមានប្រវែងទូទៅពី 6 ទៅ 14 inch សម្រាប់អ្នកចម្អិននៅតាមគេហដ្ឋានអ្នកគួរតែជ្រើសរើសប្រវែងពី 8 ទៅ 10 inch។ អ្នកអាចប្រើវាសម្រាប់ កាប់ ហាន់ ចិញ្ជាំ ផ្សេងៗ ប៉ុន្តែវាមិនអាចប្រើបានជាមួយការឆ្លាក់ផ្លែឈើបាននោះទេ។ សម្រាប់ជនជាតិអាស៊ីភាគច្រើនប្រើកាំបិតនេះជាប្រភេទកាំបិតតាំងតោ ឬ កាំបិតធំ សម្រាប់កាប់ឆ្អឹងដែលរឹងសម្រាប់ធ្វើម្ហូបប្រភេទស្ងោស៊ុបជាដើម ដែលត្រូវការឆ្អឹងស៊ុបសម្រាប់យកមកស្ងោរំងាស់។

2. កូនកាំបិត
កូនកាំបិតគឺជាកាំបិតតូចមួយដ៏អស្ចារ្យ ដែលវាមានប្រវែងពី 2 ទៅ 4 inch មានរូបរាងស្អាត ប្រើសម្រាប់ធ្វើការ ចិតសម្បក ផ្លែឈើ បន្លែ ឫ ហាន់អាហារតូចល្មមដូចជា ប្រភេទបង្គា និង ផ្លែ Strawberry ជាដើម។

3. កាំបិតហាន់នំបុ័ង
កាំបិតហាន់នំបុ័ងគឺល្អសម្រាប់កាត់ និង ហាន់នំបុ័ង ហើយវាក៏ងាយស្រួលក្នុងហាន់ផ្លែឈើ និង បន្លែដូចជា ផ្លែប៉េងប៉ោះជាដើម។

អត្ថបទអ្នកចង់អាន

  • តើពិតជាមានឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអាចប្រើជ...

    ដោយ: ភារុន 9 AM, Tuesday, 28 Aug, 2018
    ការប្រើប្រាស់ថាមពលជាមួយហ្គាសធម្មជាតិគឺជាជម្រើសដ៏ល្អ និង មានប្រជាប្រិយភាពសម្រាប់ការប្រើប្រាស់ជាមួយឧបករណ៍នៅខាងក្នុង និង ខាងក្រៅផ្ទះ។ វាក៏ជាហេតុផលល្អមួយដែលមនុស្សគ្រប់គ្នាប្រើប្រាស់ហ្គាសធម្មជាតិដែលមាន ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃ ន...
  • យឺតពេលទេសម្រាប់ Samsung Smart Speaker?

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Sep, 2018
    នៅទីបំផុត Samsung បានបង្ហាញផលិតផល Smart Speaker នៅក្នុងទីផ្សារហើយ។ វាមានឈ្មោះថា Galaxy Home ហើយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសកូរ៉េខាងត្បូងមួយនេះ ផ្តល់នូវតំរុយខ្លីៗ នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញទូរសព្ទ Galaxy Note 9។ ផលិតផ...
  • តើធ្វើដូចម្តេចដើម្បីយកស្នាមឆ្កូតចេញពី ឧបករណ៍ប្រ...

    ដោយ: ភារុន 8 AM, Friday, 31 Aug, 2018
    សព្វថ្ងៃនេះសឹងតែគេហដ្ឋានទាំងអស់បានប្រើប្រាស់ឧបករណ៍ដែកអ៊ីណុក ពីព្រោះដែកអ៊ីណុកគឺរបស់មួយដ៏អស្ចារ្យដែលមានភាពធន់ទ្រាំនឹងសំណើម មិនងាយច្រេះ ធន់នឹងកម្តៅ ងាយសម្អាត និង អាចជួសជុសប្រើប្រាស់ឡើងវិញម្តងទៀតបាន។ នៅពេលអ្នកសម្អាតឧបករណ៍ប្រើប្រាស់...
  • ជម្រើសទូរទឹកកក សមស្របនឹងគេហដ្ឋាន

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 Aug, 2018
    សព្វថ្ងៃនេះមានជម្រើសទូរទឹកកកជាច្រើន នៅក្នុងទីផ្សារសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន។ វាអាចជាប្រការដ៏ពិបាកក្នុងការសម្រេចចិត្តជ្រើសយក ម៉ូដែលណាមួយដែលសក្តិសមសម្រាប់គេហដ្ឋាន និងគ្រួសាររបស់អ្នក។ ខណៈដែលការតំឡើង និងសមត្ថភាពរបស់វាជារឿយៗចោទជ...