ចូលចិត្តទំនើប

Google បញ្ជាក់ថានឹងមិនចេញលក់ Smartwatch ថ្មីទេ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018

ព័ត៌មានចចាមអារ៉ាមអស់ពេលជាយូរ បានផ្តោតលើការរៀបចំបញ្ចេញលក់ Smartwatch ថ្មី ពីក្រុមហ៊ុន Google ក្នុងឆ្នាំ 2018។ ប៉ុន្តែព័ត៌មានទាំងនោះមិនមានអាចក្លាយជាការពិតឡើយ ហើយអ្នកក៏នឹងមិនបានឃើញ Pixel Watch នៅតាមបណ្តាទីផ្សារនៅក្នុងពេលឆាប់ៗនេះដែរ។

Miles Barr នាយកផែ្នកវិស្វកម្មកម្មវិធី Wear OS របស់ក្រុមហ៊ុន Google បានបញ្ជាក់ប្រាប់សារព័ត៌មាន Tom’s Guide ថា ក្រុមហ៊ុន Google នឹងមិនមានគម្រោងផែនការចេញលក់ផលិតផល Smartwatch ឡើយនៅក្នុងឆ្នាំនេះ។

ជំនួសវិញ ក្រុមហ៊ុន Google បាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុនដទៃ ដូចជា Fossil និង Casio ដែលជាក្រុមហ៊ុនកំពុងដំណើរការផលិត Wear OS Smartwatch ដោយផ្ទាល់ប្រចាំក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនទាំងនោះកំពុងដំណើរការពង្រឹង Software របស់ខ្លួនឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។

ព័ត៌មានបែកធ្លាយជាច្រើនបានទាញសេចក្តីសន្និដ្ឋានថា Google នឹងបញ្ចេញ Pixel Watch ព្រមគ្នាជាមួយនឹង Pixel 3 នៅក្នុងព្រឹត្តិការណ៍ hardware របស់ក្រុមហ៊ុននៅក្នុងខែតុលាខាង មុខ។ នៅថ្ងៃទី 10 ខែកញ្ញានេះ ក្រុមហ៊ុន Qualcomm បានកំណត់ថានឹងប្រកាសពីបន្ទះឈីបថ្មី ដែលដំណើរការនៅលើឧបករណ៍ Wear OS ហើយគេបានរំពឹងទុកថាក្រុមហ៊ុន Google នឹងប្រើប្រាស់ Processor ថ្មីនេះ សម្រាប់ Smartwatch របស់ក្រុមហ៊ុនផ្ទាល់។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏បានបង្ហាញពី Version ចុងក្រោយ សម្រាប់ Wear OS ដូចគ្នា។ អ្នកដែលធ្វើការប៉ាន់ប្រមាណថាទាំងនេះជាសញ្ញាបង្ហាញថា Google នឹងប្រកាសពី Pixel Watch ប្រហែលជាកំពុងខកចិត្តហើយ។

លោក Barr បានរៀបរាប់ថា «បើនិយាយសម្តៅទៅរកការផលិតនាឡិកាដៃបែប One-Size-Fits-All ខ្ញុំគិតថាក្រុមហ៊ុន Google មិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។ ការផ្តោតបច្ចុប្បន្នសម្រាប់ក្រុមហ៊ុននាពេលនេះ គឺស្ថិតនៅលើដៃគូរបស់ក្រុមហ៊ុន។» គាត់ក៏បានផ្តល់តំរុយអំពីទម្រង់នាពេលអនាគតរបស់ Pixel Watch ផងដែរ ជាមួយនឹងការផ្តោតលើមុខងារ Google Assistant ដែលជាបេះដូងរបស់ Wear OS ចុងក្រោយ។

នាពេលនេះ ក្រុមហ៊ុន Google បាននឹងកំពុងរក្សានូវលក្ខណៈពិសេសចំពោះការបណ្តុះបណ្តាល ប្រព័ន្ធ Wear OS ហើយក៏បាននឹងកំពុងផ្តោតលើបច្ចេកវិទ្យាសន្សំសំចៃថាមពលផងដែរ។ នេះជាការវិវត្តថ្មី ដែលទាញយកពីមុខងារគ្រប់គ្រងថាមពលរបស់ Android ។

អត្ថបទអ្នកចង់អាន

  • Galaxy Watch ដ៏ទាន់សម័យ

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 15 Aug, 2018
    កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពីផលិតផល Galaxy Watch ដែលមានជម្រើស 2 ទំហំ។ ជម្រើសទីមួយមានទំហំ 42 មីលីម៉ែត្រ ដាក់លក់ក្នុងតម្លៃ $330 និងជម្រើសទី 2 មានទំហំ 46 មីលីម៉ែត្រ មានតម្លៃ $350។ ម៉ូដែលទំហំ 46...
  • នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ...

    ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018
    អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំពុងចង់ដឹងពីឈុតទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយនៅក្នុងពិភពទូរស័ព្ទ iPhone X។ ទូរ...
  • នាឡិកាដៃ Leica ដំបូងពិតជាមិនធម្មតា

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018
    Leica ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ផលិតផលកាមេរ៉ាមានគុណភាពខ្ពស់។ក្រុមហ៊ុនមួយនេះ មិនមានបញ្ហាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណជ្រកក្រោមស្លាកសញ្ញារបស់ក្រុមហ៊ុន សម្រាប់ផលិតផលតូចៗឡើយ។ ដូចជានៅក្នុងពេលនេះ...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...