ចូលចិត្តទំនើប

កំហុសទាំង 7 ត្រូវបង្ការក្នុងការបើកបររថយន្តលេខអូតូ

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

ទោះបីជារថយន្តប្រើប្រាស់លេខអូតូ ផ្តល់នូវការបើកបរដោយសុវត្ថិភាពយ៉ាងណាក្តី អ្នកត្រូវជៀសវាងប្រការមួយចំនួននៅពេលធ្វើការបញ្ជារចង្កូតរថយន្ត។
នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមបង្ហាញនូវកំហុសឆ្គងទាំង 7 ដែលអ្នកបើកបរទាំងឡាយគួរជៀសវាង។

ប្រើលេខ N ពេលចុះចំណោត
ប្រការនេះមិនធ្វើឱ្យរថយន្តរបស់អ្នកបង្កើនល្បឿនឡើយ។ វាកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង ដូច្នេះការបញ្ជូនថាមពលមិនទទួលបានប្រេងរំអិលគ្រប់គ្រាន់
សម្រាប់ប្រតិបត្តិការដោយរលូនឡើយ។ ជាលទ្ធផល វាធ្វើឱ្យរថយន្តរងការបំផ្លាញ ហើយប៉ះពាល់ដល់គ្រឿងម៉ាស៊ីន។

បង្កើនល្បឿនមុនពេលប្តូរលេខ
យុវវ័យភាគច្រើនតែងបង្កើតកំហុសមួយនេះ។ ប៉ុន្តែអ្នកមិនគួរធ្វើវាបន្តទៀតទេ បើសិនជាអ្នកមិនចង់ចំណាយថវិកាជួសជុលរថយន្តច្រើន អ្នកគួរ
តែបញ្ឈប់ទង្វើនេះ។ វាធ្វើឱ្យការបញ្ជូនថាមពលជួបប្រទះនឹងបញ្ហា ដែលបណ្តាលឱ្យមានការកកិតកាន់តែច្រើននៅតាមចន្លោះគ្រឿងបន្លាស់ខាងក្នុង
ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់គ្រឿងម៉ាស៊ីន។

ប្តូរលេខនៅពេលរថយន្តកំពុងរអិល
វាធ្វើឱ្យសមាសភាពសម្រាប់បញ្ជូនថាមពលផ្លាស់ប្តូរទិសដៅយ៉ាងលឿន ធ្វើឱ្យប្រអប់លេខរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ អ្នកគួរប្រើប្រាស់ហ្រ្វាំងជំនួសវិញ
ដើម្បីបញ្ឈប់យានយន្ត។ មនុស្សមួយចំនួនទៀត ប្តូរទៅកាន់លេខ P ដោយមិនបានជាន់ហ្វ្រាំង ដែលនេះក៏បណ្តាលឱ្យប្រអប់លេខរងការខូចខាតផងដែរ។

ប្រើលេខ N នៅពេលភ្លើងក្រហម
មនុស្សភាគច្រើនធ្វើបែបនេះ ដើម្បីសន្សំសំចៃសាំង និងដើម្បីរក្សាលំនឹងខ្សែបន្ទាត់បើកបរ។ ធាតុពិត ការបាត់បង់លំនឹងមានទំហំតិចតួចបំផុត
បើសិនជាអ្នកជាន់ហ្រ្វាំង ដោយរក្សាចង្កឹះលេខនៅក្នុង Drive Mode។ ការបំផ្លាញពិតប្រាកដកើតឡើងនៅពេលអ្នកប្តូរលេខ N ចេញ-ចូលទៅវិញទេ។

ប្តូរទៅលេខ P មុនពេលរថយន្តបញ្ឈប់ទាំងស្រុង
ការប្តូរទៅលេខ P នឹងធ្វើឱ្យ Pin សម្រាប់ចាក់សោរ ត្រូវបានបញ្ចូលទៅក្នុងចង្កឹះលេខ នៅជាប់នឹង Output Shaft របស់ប្រអប់លេខ។ ចង្កូតរថយន្ត
ក៏ត្រូវបានភ្ជាប់ទៅនឹង Shaft ដូចគ្នានេះដែរ។ ដូច្នេះនៅពេលអ្នកចាក់សោរ ហើយរថយន្តរបស់អ្នកនៅតែធ្វើចលនាក្នុងពេលតែមួយ អាចធ្វើឱ្យរថយន្ត
របស់អ្នកប្រឈមនឹងហានិភ័យនៃការបែក Pin សម្រាប់ចាក់សោរ។

បើកបរដោយមិនបានកម្តៅម៉ាស៊ីន
ករណីនេះកើតឡើងជាញឹកញាប់នៅក្នុងរដូវរងារ។ ប្រេងរំអិលកាន់តែខាប់ និងធ្វើចលនាយ៉ាងយឺត នៅពេលអាកាសធាតុកាន់តែចុះត្រជាក់។ អ្នកគួរទុក
ពេល 2-3 នាទី ឱ្យប្រេងសាំងដំណើរការរត់ទៅកាន់កន្លែងបញ្ជូនថាមពល និងទៅគ្រប់ផ្នែកនៅក្នុងរថយន្ត។ បើសិនជាអ្នកចាប់ផ្តើមដំណើរការយានយន្ត
ហើយបើកបរភ្លាមៗនៅក្នុងល្បឿនលឿនតាំងពីចាប់ផ្តើមដំបូង វានឹងធ្វើឱ្យគ្រឿងបន្លាស់ខាងក្នុងរងការបំផ្លាញ។

ចំណុះប្រេងឥន្ធនៈទាប
រថយន្តប្រើប្រាស់ចង្កឹះលេខអូតូ ពឹងផ្អែកភាគច្រើនលើសម្ពាធសារធាតុរាវ ដើម្បីដំណើរការឱ្យ រលូន។ ប្រេងឥន្ធនៈក៏ជួយឱ្យម៉ាស៊ីនយានយន្ត និងគ្រឿង
បន្លាស់ដទៃទៀត រក្សាបានធាតុត្រជាក់ និងមានរំអិលគ្រប់គ្រាន់។ ដូច្នេះគ្រឿងម៉ាស៊ីនងាយនឹងខូចខាតធ្ងន់ធ្ងរ បើសិនជាអ្នកបន្តទុកឱ្យធុងសាំងរបស់
អ្នកមានចំណុះសារធាតុរាវទាប។

អត្ថបទអ្នកចង់អាន

  • សញ្ញាដាស់តឿនត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្ត

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 Aug, 2018
    ការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តជាប្រការចាំបាច់មួយដែលអ្នកត្រូវអនុវត្តជាចាំបាច់ និងទៀងទាត់។ អ្នកមិនដឹងថាតើពេលណាត្រូវផ្លាស់ប្តូរប្រេង ម៉ាស៊ីនយានយន្តរបស់អ្នកមែនទេ? សូមកុំបារម្ភ ទំនើប មានចម្លើយសម្រាប់អ្នកនៅក្នុងអត្ថបទខាងក្រោមនេះ។ ...
  • បញ្ហាតែងកើតឡើងចំពោះរថយន្តប្រើលេខអូតូ

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018
    យានយន្តទាំងអស់នៅក្នុងទីផ្សារមាន 2 ប្រភេទ គឺរថយន្តប្រើលេខបញ្ជារស្វ័យប្រវត្តិ (អូតូ)និង ប្រើលេខដៃ។ នៅថ្ងៃ ទំនើប សូមលើកយកអត្ថបទមួយដែលបកស្រាយពីបញ្ហាតែងកើតមានចំពោះរថយន្តដែលប្រើប្រាស់ប្រព័ន្ធលេខអូតូ ដើម្បីមិត្តអ្នកអានទាំងអស់ស្វែងយល់។...
  • ម៉ូដែលរថយន្តថែរក្សាបរិសា្ថន

    ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018
    បច្ចុប្បន្ននេះពិភពលោកទទួលរងការគម្រាមកំហែងពីការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន ផលិតយានយន្តជាច្រើនបានស្វែងរកឃើញបច្ចេកវិទ្យា ទំនើប ដើម្បីផ្តល់ឱ្យអ្នកនូវជម្រើសរថយន្ត ដែលជួយថែរក្សាបរិស្ថាន។ ទំនើប សូមបង្ហាញអ្នកនូវម៉ូដែលរថយន្តថែ...
  • តើលេខ N នៅក្នុងរថយន្តចង្កឹះលេខអូតូ ប្រើសម្រាប់ធ...

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 17 Jul, 2018
    លេខ N ឬឈ្មោះពេញហៅថា Neutral គឺជាលេខ Gear នៅក្នុងរថយន្ត ដែលប្រើប្រាស់ចង្កឹះលេខអូតូ ឬស្វ័យប្រវត្តិ។ តើអ្នកមានធ្លាប់បានគិតពីតួនាទីរបស់លេខ N នេះដែរឬទេ? មនុស្សភាគច្រើនមិនដែលខ្វាយខ្វល់ពីហេតុផលដែលត្រូវប្រើប្រាស់វានេះទេ ខណៈដែលអ្នកបើក...