ចូលចិត្តទំនើប

មុខងារថ្មីៗរបស់ Fossil Smartwatch

ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018

ផលិតផលនាឡិកា Smartwatch របស់ Fossil តែងតែបំពាក់ជាមួយមុខងារដ៏សាមញ្ញ ជាមួយនឹងតម្លៃសមរម្យ។ Fossil ប្រើប្រាស់ Wear OS Software
របស់ក្រុមហ៊ុន Google នៅលើផលិតផលនាឡិកាដៃរបស់ពួកគេ ជាមួយនឹងការរចនាម៉ូដដ៏សាមញ្ញ ដូចជានាឡិកាដៃធម្មតា។ នាឡិកាទាំងនោះ ភាគច្រើន
មិនមានបំពាក់មុខងារតាមដានចង្វាក់បេះដូងឡើយ ដែលធ្វើឱ្យអ្នកប្រើប្រាស់ត្រូវចំណាយសម្រាប់សេវាកម្មលើទូរសព្ទដៃ ដើម្បីប្រើប្រាស់ជាមួយនាឡិកាដៃ។
ប៉ុន្តែបញ្ហាមួយនេះត្រូវបានផ្លាស់ប្តូរហើយនាពេលនេះ។

ថ្ងៃនេះក្រុមហ៊ុន Fossil បានបង្ហាញផលិតផលនាឡិការ Fossil Q ជំនាន់ទី 4 និងម៉ូដែលចុងក្រោយបង្អស់ ដែលមានបន្ថែមមុខងារខ្វះចន្លោះពីមុន
ជាមួយនឹងឧបករណ៍ GPS។ នាឡិកាថ្មីៗទាំងនោះ រួមមានម៉ូដែល Q Venture HR និង Q Explorist HR ស្ថិតក្នុងតម្លៃចន្លោះពី $255 និង $275
អាស្រ័យលើប្រភេទខ្សែ និងពណ៌ដែលអ្នកជ្រើសរើស។ ពួកវាត្រូវបានដាក់លក់ភ្លាមៗនៅលើគេហទំព័ររបស់ Fossil។ ម៉ូដែល Q Venture HR មានសម្បក
ធ្វើពីដែកអ៊ី ណុក ទំហំ 40 មីលីម៉ែត្រ ហើយសម្រាប់ម៉ូដែល Explorist វិញមានទំហំធំជាងបន្តិច គឺ 45 មីលីម៉ែត្រ។

ចំណុចអវិជ្ជមានមួយ គឺក្រុមហ៊ុន Fossil នៅតែប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon Wear 2100 ដ៏ចាស់គំរិល ដែលត្រូវបានប្រើប្រាស់
ក្នុង Smartwatch អស់រយៈពេល 2 ឆ្នាំមក ហើយ។ ទោះជាយ៉ាងនេះក្តី បើសិនជាអ្នកចង់បាននាឡិកា Smartwatch ដែលអាចដំណើរការមុខងារតាមដាន
លំហាត់ប្រាណ និងដំណើរការមុខងារ Google Pay ដោយគ្រាន់តែចុចលើនាឡិកា នោះម៉ូដែលថ្មីរបស់ Fossil គឺជាជម្រើសដែលអ្នកអាចពិចារណា
បន្ថែមជាមួយការរចនាម៉ូដមិនស៊ីវិល័យ ឆើតឆាយពេក៕

អត្ថបទអ្នកចង់អាន

  • Apple មានគម្រោងកែលម្អ Apple Watch

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 24 Jul, 2018
    ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាមានគម្រោងធ្វើការផ្លាស់ប្តូរមួយនៅលើផលិតផល Apple Watch នេះបើយោងតាមគេហទំព័រ Fast Company។ Version នាពេលអនាគត អាចនឹងជំនួសប៊ូតុងចុចរបស់នាឡិកាដៃមួយនេះ ដោយប្រើប្រាស់ប៊ូតុងប្រភេទ Solid-State ដែលផ្តល់...
  • ក្រុមហ៊ុន Nokia ប្រហែលជាបោះបង់ចោល ឧបករណ៍ពាក់ជាប...

    ដោយ: ដួងច័ន្ទ 9 AM, Monday, 21 May, 2018
    អស់រយៈពេលតិចជាងពីរឆ្នាំ បន្ទាប់ពីការចំណាយអស់រាប់លានដុល្លារ ក្នុងការស្វែងរកទីតាំងឈរ ជើងនៅក្នុងទីផ្សារផលិតផលសុខភាពសម្រាប់អតិថិជន ក្រុមហ៊ុន Nokia បានប្រកាសពីយុទ្ធសាស្រ្តនៃការពិនិត្យឡើងវិញ ពីមុខជំនួញឌីជីថលលើផ្នែកសុខភាព ដែលបានបញ្ចេញ...
  • ជម្រើសអំណោយបែប Classic

    ដោយ: ដួងច័ន្ទ 6 PM, Friday, 16 Mar, 2018
    ការជូនអំណោយ គឺជាសិល្បៈមួយបែប ដែលមានលទ្ធភាពធ្វើឱ្យអ្នកទទួលបាន អំណោយមានភាពរីករាយ និងក្តីស្រឡាញ់។ ទ្រឹស្តីគឺងាយស្រួល តែការអនុវត្តមិនងាយស្រួលនោះទេ។ ជម្រើស អំណោយបែប Classic គឺជាជម្រើសល្អមួយ ដែលមិនគ្រាន់តែជាការបំពេញចិត្តប៉ុណ្ណោះទេ ប៉...
  • នាឡិកា Mondaine Smartwatch ជំនាន់ទីពីរកាន់តែឆ្ល...

    ដោយ: ដួងច័ន្ទ 6 PM, Thursday, 31 May, 2018
    នៅពេលដែលក្រុមហ៊ុន Mondaine បញ្ចេញផលិតផល Smartwatch ដំបូងមានឈ្មោះថា Helvetica 1 នៅក្នុងឆ្នាំ 2015 វាជាផលិតផលនាឡិកាដៃ Smartwatch ដែលមានមុខដារមានព្រំដែនកំណត់។ វាអាចធ្វើការតាមដានសកម្មភាពរបស់អ្នក ប៉ុន្តែវានឹងលេចឡើងពីចំណុចខ្វះខាត ដែល...