ចូលចិត្តទំនើប

SSD ថ្មីរបស់ Toshiba ជាបន្ទះឈីប 3D

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

ក្រុមហ៊ុន Toshiba ទើបនឹងប្រកាសពីផលិតផលថ្មី នៃស្រឡាយផលិតផល XG6 ដែលជាបន្ទះ SSD ដំបូងត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យា
ទំនើបបំផុត 96 Layer 3D Flash។ NVM Express (NVMe) SSD របស់ XG6 Series ថ្មីមួយនេះប្រើប្រាស់បន្ទះ BiCS 3D Flash Memory ជាមួយ
នឹងបច្ចេកវិទ្យា 3-bits-per-cell ដែលផ្តល់ថាមពលដល់ Drive សម្រាប់ Read ក្នុងល្បឿន 3,180MB ក្នុងមួយវិនាទី និងល្បឿន Write 3,000 MB
ក្នុងមួយវិនាទី ជាមួយនឹង Stellar 365,000 random write ប្រភេទ IOPS សម្រាប់ប្រតិបត្តិការ Input/Output ក្នុងមួយវិនាទី។ ក្នុងពេលជាមួយគ្នានេះ ឧបករណ៍ថ្មីមួយនេះប្រើប្រាស់ថាមពលអតិបរមាត្រឹម 4.7 watt ប៉ុណ្ណោះ។

ផលិតផល SSD ថ្មីនេះនឹងមានលក់នៅក្នុងទីផ្សារក្នុងពេលឆាប់ៗនេះ បន្ទាប់ពីក្រុមហ៊ុន Toshiba បានបញ្ចេញគំរូផលិតផលជំនាន់ថ្មីរបស់បន្ទះ
ឈីប 4-bits-per-cell 96-layer flash។ នេះបង្ហាញថាវាអាចនឹងត្រូវការចន្លោះពេលប្រមាណមួយឆ្នាំ រវាងការបញ្ចេញបច្ចេកវិទ្យា Flash ដ៏ទំនើបចុងក្រោយ
គេនេះ និងការបញ្ចេញលក់ផលិតផលជាផ្លូវការ ដែលអ្នកអាចស្វែងរកទិញនៅលើទីផ្សារ។ អនុប្រធានក្រុមហ៊ុន Toshiba លោក Jeremy Werner បាន
កត់សម្គាល់ឱ្យដឹងថា ផលិតផល SSD ថ្មីនេះ ជាមួយការរចនាប្រព័ន្ធគ្រប់គ្រងដ៏ស៊ាំញ៉ាំ នឹងបង្ហាញពីការប្រកួតប្រជែងដ៏អស្ចារ្យមួយក្នុងទីផ្សារនៃការរចនា
ផលិតផល Flash។

ក្រុមហ៊ុន Toshiba មិនទាន់បង្ហាញពីតម្លៃរបស់ផលិតផលថ្មីនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនធ្វើការកំណត់គោលដៅលើអតិថិជា
ជាអ្នកផលិតកុំព្យូទ័រលើតុ ទូរសព្ទដៃចល័តដែលមានសមត្ថភាពខ្ពស់ ក្រុមហ៊ុន Embedded និងក្រុមហ៊ុនផលិតហ្គេម ព្រមគ្នាជាមួយនឹងមជ្ឈមណ្ឌលផ្ទុក
ទិន្នន័យនានា ដូច្នេះអ្នកអាចប៉ាន់ប្រមាណថា ផលិតផលមួយនេះពិតជាមានតម្លៃខ្ពស់។

ដោយឡែក ផលិតផល SSD ប្រភេទ M.2 3×4 ដែលមានដាក់លក់ក្នុងទំហំ 256, 512 និង 1,024 GB ហើយនាពេលនេះត្រូវបានប្រើប្រាស់
ជាផលិតផលគំរូសម្រាប់ការជ្រើសរើសអតិថិជន OEM។

អត្ថបទអ្នកចង់អាន

  • Super Smash Bros. Ultimate ផ្លាស់ប្តូរ Switch ទ...

    ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018
    ហ្គេម Super Smash Bros. Ultimate គឺជាហ្គេមដ៏ល្បីល្បាញមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Nintendo ដែលបានពង្រីកប្រជាប្រិយភាព ទៅក្នុងតន្រ្តីជានិមិត្តរូបប្រចាំក្រុមហ៊ុនផលិតហ្គេមដ៏ល្បីល្បាញនេះទៀតផង។ ជាក់ស្តែងនៅក្នុងខណៈពេលនេះ វាម...
  • Google នាំយក Window 10 ទៅគាំទ្រដល់ Chromebook

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 16 Aug, 2018
    អ្នកប្រហែលជាមិនចាំបាច់ប្រើប្រាស់ Pixelbook ទេ បើសិនជាអ្នកជាប្រិយមិត្តរបស់ Chromebook ដែលដំណើរការជាមួយប្រព័ន្ធ Window 10។ ក្រុមហ៊ុន XDA-Developer បានធ្វើការសិក្សាតាមរយៈប្រភពលេខកូដ Campfire ជាមុខងារដែលនឹងអនុញ្ញាតឱ្យ Chrome OS ដំ...
  • ក្មេងៗប្រឈមមុខនឹងឥទ្ធិពលពីមនុស្សយន្ត

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018
    ការសិក្សាស្រាវជ្រាវមួយ រៀបចំឡើងដោយ University of Plymouth បានរងឃើញថាខណៈដែលមនុស្សវ័យជំទង់មិនរងឥទ្ធិពលពីមនុស្សយន្ត ប៉ុន្តែក្មេងៗតូចៗអាចនឹងប្រឈមនឹងបញ្ហា។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ជាការពិត កុមារងាយនឹងជឿជាក់លើមនុស្សយន្ត ដោយព...
  • Forza Horizon 2 នឹងចាកចេញពី Xbox

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018
    យើងសង្ឃឹមថាអ្នកមិននឹងមិនគិតថាស្វែងរកទិញហ្គេម Forza Horizon 2 ក្នុងតម្លៃទាបទៀតឡើយ ព្រោះពេលនេះហ្គេម Horizon 4 ក៏ជិតចេញលក់ហើយដែរ។ ក្រុមហ៊ុន Turn 10 និង Microsoft នឹងដកហ្គេមប្រភេទប្រណាំងរថយន្តលំដាប់ពិភពលោកមួយនេះ រួមទាំងហ្គេម បន្...