ចូលចិត្តទំនើប

ហេតុអ្វីត្រូវប្រើប្រាស់សោរ Smart Lock?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

សោរ Smart Lock គឺជាឧបករណ៍ប្រើប្រាស់មួយក្នុងចំណោមឧបករណ៍ប្រើប្រាស់ Smart Home នាពេលបច្ចុប្បន្ន។ វាជាឧបករណ៍ប្រើប្រាស់
ដែលរួមបញ្ចូលនូវការរចនារូបរាងដ៏ទាក់ទាញ និងការប្រើប្រាស់ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ។ វាត្រូវបានប្រើប្រាស់តាមរយៈការបញ្ជារដោយសម្លេង
ប្រព័ន្ធ Wi-Fi ឬ Bluetooth ដែលផលិតឡើងជាច្រើនទំហំ និងរូបរាងខុសៗគ្នា។
ថ្ងៃនេះ ទំនើប សូមបង្ហាញអ្នកអំពីហេតុផលដែលអ្នកគួរជ្រើសរើសប្រើប្រាស់ Smart Lock?

បន្ថែមភាពងាយស្រួល
គោលគំនិតនៃការបង្កើត Smart Lock គឺដើម្បីបន្ថែមភាពងាយស្រួលនៅក្នុងការរស់នៅ។ វាមានបន្ថែមមុខងារបញ្ជារពីចម្ងាយ ការបញ្ជារដោយសម្លេង
និងកម្មវិធីផ្សេងៗទៀត។ ជាមួយកម្មវិធី Google Assistant, Apple HomeKit និង Amazon Alexa អ្នកអាចកំនត់កម្មវិធី ដូចជា OK Google,
Goodnight ដើម្បីបន្ថយពន្លឺភ្លើង សម្រួលកម្រិតសីតុណ្ហភាព និងចាក់សោរទ្វារ។ អ្នកអាចធ្វើការបញ្ជារ Smart Lock ពីចម្ងាយនៅពេលវាត្រូវបាន
ភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi ដោយអ្នកអាចធ្វើការចាក់សោរបិទ និងបើក បានពីគ្រប់ពីកន្លែងដែលមានប្រព័ន្ធអ៊ីនធឺណេត។ វាក៏មានសមត្ថភាពបញ្ចេញ
សញ្ញាឱ្យអ្នកដឹង នៅពេលអ្នកភ្លេចចាក់សោរ។

ការរចនាម៉ូដ
Smart Lock មិនមានរូបរាងធំ សំពីងសំពោងនោះទេ។ ពេលខ្លះវាក៏មានរូបរាងជ្រុងធម្មតា ដូចនឹងសោរធម្មតាដែរ។ ឧទាហរណ៍ Kwikset Kevo
វាមានរូបរាងដូចសោរធម្មតា ប៉ុន្តែអ្នកអាចប្រើប្រាស់វាជាមួយ Kevo App ហើយអ្នកក៏អាចប្រើប្រាស់វាដោយប្រើម្រាមដៃចុច ដើម្បីដោះសោរផងដែរ។
Smart Lock ជាច្រើនទៀតជាដូចជា August Smart Lock, August Smart Lock Pro, Kwikset Convert ឬ Sesame Lock ធ្វើឱ្យទ្វាររបស់
អ្នកមើលទៅសាមញ្ញ ដោយវាមិនមានបង្ហាញលក្ខណៈពិសេសរបស់វាចេញមកឡើយ។ មានជម្រើស Smart Lock ជាច្រើនទៀតនៅក្នុងទីផ្សារ សម្រាប់អ្នកធ្វើការជ្រើសរើសសក្តិសមនឹងចំណូលចិត្តរបស់អ្នក រាប់ចាប់ពីម៉ូដសាមញ្ញរហូតដល់ទំនើប។

រក្សាទុកសោរចាស់
ការប្រើប្រាស់ Smart Lock មិនមានន័យថាអ្នកចាំបាច់ត្រូវផ្លាស់ប្តូរសោរចាស់នោះទេ។ ដោយសារសារសោរប្រភេទសាមញ្ញ ត្រូវបានដាក់ភ្ជាប់ទៅនឹង
ផ្នែកខាងក្នុងនៃទ្វារ អ្នកនឹងនៅតែអាចរក្សាសោរចាស់ និងបន្តប្រើប្រាស់បានដូចដើម។ ងាយស្រួលសម្រាប់សមាជិកច្រើន បើសិនជាអ្នកជាម្ចាស់ផ្ទះ
ជួល Smart Lock ផ្តល់ភាពងាយស្រួលសម្រាប់ការចែកចាយសោរយកទៅប្រើប្រាស់។ អ្នកអាចផ្តល់ឱ្យអតិថិជនរបស់អ្នកនូវសោរឌីជីថល ដោយ
ប្រើប្រាស់កម្មវិធីសោរ និងអាចកំណត់ពេលវេលាដែលអនុញ្ញាតឱ្យចូលផ្ទះបានទៀតផង រួមជាមួយការកំណត់មនុស្សដែលអាចចូលទៅក្នុងផ្ទះបានផងដែរ។
ក្នុងនោះក៏មានជម្រើសអនុញ្ញាតឱ្យអ្នករួមបន្ទប់ និងសមាជិកគ្រួសារ ប្រើប្រាស់ដោយមិនកំណត់ ដូច្នេះប្រព័ន្ធសោរផ្ទះរបស់អ្នកនឹងអាចដំណើរការបានពេញ
មួយគ្រួសារ។ ចំណែក Amazon Key ជាជម្រើសដ៏សមស្របសម្រាប់ការប្រើប្រាស់សម្រាប់សេវាកម្មដឹកជញ្ជូន។ អ្នកដឹកជញ្ជូនទំនិញទទួលបានលេខកូដ
សម្រាប់ចាក់សោរផ្ទះ និងដាក់ សម្ភារៈនៅក្នុងផ្ទះរបស់អ្នកបាន។ អ្នកអាចគិតថាវាមិនមានសុវត្ថិភាពគ្រប់គ្រាន់ ប៉ុន្តែសម្រាប់កញ្ចប់ Amazon Key វាក៏មាន
រួមបញ្ចូលនូវកាមេរ៉ាសុវត្ថិភាពផងដែរ។ បើសិនជា Smart Lock ត្រូវបានភ្ជាប់នឹង Wi-Fi អ្នកអាចអនុញ្ញាតឱ្យនរណាម្នាក់ចូលទៅក្នុងផ្ទះបាន
ដោយគ្រាន់តែចុច ប៊ូតុង។

សុវត្ថិភាព Smart Home
Smart Lock ត្រូវបានភ្ជាប់ជាមួយ Network ហើយអ្នកដែលមាន Smart Lock អាច update កម្មវិធី ការពារសុវត្ថិភាពលេខសម្ងាត់ និងប្រើប្រាស់ PIN សម្រាប់ការដោះសោរតាមរយៈការបញ្ជារដោយសម្លេង។ អ្នកក៏អាចកំណត់ការចាក់សោរដោយស្វ័យប្រវត្តិ បន្ទាប់ពីការកំណត់ពេលវេលាជាក់លាក់
ឬពេលដែលទូរសព្ទដៃរបស់អ្នកចេញឆ្ងាយពីតំបន់នោះ។ យ៉ាងណាមិញ Smart Lock មិនសមស្របសម្រាប់មនុស្សគ្រប់គ្នាឡើយ ហើយអ្នកគួរ
ពិចារណាតម្រូវការជាក់លាក់មុនពេលអ្នកសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យា Smart Home។ ថ្វីត្បិតនេះមិនមែនជាបច្ចេកវិទ្យាល្អឥតខ្ចោះ ដោយហេតុ
ថាវាមានបញ្ហាកើតឡើងចំពោះការភ្ជាប់ប្រព័ន្ធ និងថេរវេលានេះការប្រើប្រាស់ ប៉ុន្តែវាក៏ផ្តល់នូវការការពារប្រកបដោយទំនុកចិត្តខ្ពស់ផងដែរ។

អត្ថបទអ្នកចង់អាន

  • Nintendo Switch បញ្ជាឥតខ្សែសម្រាប់ហ្គេម NES នឹង...

    ដោយ: ភារុន 8 AM, Wednesday, 19 Sep, 2018
    ក្រុមហ៊ុន Nintendo បានប្រកាសបើកដំណើរការ ឧបករណ៍ Nintendo Switch បញ្ជាឥតខ្សែ ដែលនឹងត្រូវបានរចនាឡើងដើម្បីឱ្យមើលទៅដូចជាឧបករណ៍បញ្ជា Original ដាក់បញ្ជូលជាមួយហ្គេម NES។ ឧបករណ៍បញ្ជាដែលមានរាងចតុកោណកែងមួយនេះនឹងត្រូវបាន Support កុងសូលស៊េរ...
  • LG VIP Night 2018 កម្មវិធីជប់លៀងជួបជុំដៃគូរអាជ...

    ដោយ: ទំនើប 10 AM, Friday, 28 Sep, 2018
    នៅល្ងាចថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ 2018 នេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear (ជីហ្គៀ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានរៀបចំកម្មវិធី LG VIP Night 2018 ដើម្បីជប់លៀងជួបជុំថ្លែងអំណរគុណដល់តំណាង...
  • ឧបករណ៍សាកថ្មគ្មានខ្សែ Qi សម្រាប់ AirPod

    ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018
    នេះមិនគ្រាន់តែជាឧបករណ៍សាកថ្មគ្មានខ្សែប៉ុណ្ណោះទេ ប៉ុន្តែនេះជាឧបករណ៍ Adapter សាកថ្ម Qi គ្មានខ្សែ របស់ក្រុមហ៊ុន Hyper។ វាមានឈ្មោះថា HyperJuice Wireless Charger។ វាអាចធ្វើឱ្យ AirPod របស់អ្នកទទួលបានថាមពល ជាមួយនឹងឧបករណ៍សាកថ្ម Qi ស្តង...
  • យឺតពេលទេសម្រាប់ Samsung Smart Speaker?

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Sep, 2018
    នៅទីបំផុត Samsung បានបង្ហាញផលិតផល Smart Speaker នៅក្នុងទីផ្សារហើយ។ វាមានឈ្មោះថា Galaxy Home ហើយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសកូរ៉េខាងត្បូងមួយនេះ ផ្តល់នូវតំរុយខ្លីៗ នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញទូរសព្ទ Galaxy Note 9។ ផលិតផ...