ចូលចិត្តទំនើប

សញ្ញាដាស់តឿនត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 Aug, 2018

ការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តជាប្រការចាំបាច់មួយដែលអ្នកត្រូវអនុវត្តជាចាំបាច់ និងទៀងទាត់។ អ្នកមិនដឹងថាតើពេលណាត្រូវផ្លាស់ប្តូរប្រេង
ម៉ាស៊ីនយានយន្តរបស់អ្នកមែនទេ? សូមកុំបារម្ភ ទំនើប មានចម្លើយសម្រាប់អ្នកនៅក្នុងអត្ថបទខាងក្រោមនេះ។

ភ្លើងសញ្ញា
ការបញ្ចេញភ្លើងសញ្ញាមានន័យថាយានយន្តរបស់អ្នកកំពុងជួបប្រទះនឹងបញ្ហា ដែលទាមទារឱ្យអ្នកត្រូវជួសជុលជាបន្ទាន់។ វាអាចបង្ហាញពីពេលវេលា
នៃការផ្លាស់ប្តូរប្រេងម៉ាស៊ីន ឬបញ្ហាគ្រឿងមេកានិចដទៃទៀត។ អ្នកមិនចាំបាច់ធ្វើអ្វីផ្សេង ក្រៅពីផ្លាស់ប្តូរប្រេងម៉ាស៊ីន ជាពិសេសសម្រាប់យានយន្តថ្មី។
ពេលខ្លះភ្លើងសញ្ញាក៏អាចបង្ហាញពីបញ្ហាម៉ាស៊ីន ឬបញ្ហាសម្ពាធប្រេងទាប។

ម៉ាស៊ីនបញ្ចេញសម្លេងលឺខ្លាំង
ប្រេងរំអិលជួយការពារគ្រឿងបន្លាស់យានយន្តពីការកកិត និងកោសដាច់។ បើសិនជាការផ្លាស់ប្តូរម៉ាស៊ីនត្រូវបានពន្យារពេល នោះប្រេងម៉ាស៊ីននឹងប្រមូល
យកធូលី និងកំទេចកំទី ហើយសាយភាយវាទៅគ្រប់ផ្នែកសំខាន់ៗនៃយានយន្ត។ ជាលទ្ធផលវានឹងបញ្ចេញសម្លេង ជាសញ្ញាបង្ហាញថា ត្រូវផ្លាស់ប្តូរប្រេង
ម៉ាស៊ីន។ បញ្ហាសម្ពាធប្រេងទាប ក៏បណ្តាលឱ្យបញ្ចេញសម្លេងផងដែរ ដែលជាសញ្ញាបង្ហាញអំពីភាពមិនប្រក្រតីនៃផ្នែកខាងលើនៃ Valvetrain។

ប្រេងខ្មៅ និងកង្វក់
បើសិនជាអ្នកចងចាំពីពេលវេលាផ្លាស់ប្តូរប្រេងម៉ាស៊ីនកាលពីលើកមុន អ្នកគួរពិនិត្យមើលលើ Dipstick។ យកក្រណាត់ជូតវា ហើយបញ្ចូលវាទៅក្នុង
Cylinder វិញ។ បន្ទាប់មកទាញវាចេញមកវិញ ដើម្បីពិនិត្យមើលពណ៌ បន្ទាប់មកត្រដុសវាជាមួយក្រដាសជូតពណ៌ពណ៌ស ដើម្បីប្រាកដពីពណ៌របស់វា។
ប្រេងថ្មីមានពណ៌លឿងលាយត្នោត។ វាចាប់ផ្តើមប្រែពណ៌ជាខ្មៅបន្តិចម្តងៗ ទៅតាមពេលវេលា។ វាអាចមានពណ៌ខ្មៅខ្លាំងនៅពេលអ្នកខកខានផ្លាស់ប្តូរ
រយៈពេលយូរ ហើយវាអាចបណ្តាលឱ្យខូចខាតដល់គ្រឿងម៉ាស៊ីនផងដែរ។

បញ្ចេញផ្សែង
ផ្សែងដែលបញ្ចេញតាមបំពង់ស៊ីមាំង មិនមែនជាសញ្ញាល្អទេ។ វាអាចជាសញ្ញានៃប្រេងម៉ាស៊ីន ឬបញ្ហាគ្រឿងម៉ាស៊ីន។ ទោះក្នុងករណីណា អ្នកត្រូវ
ចាំបាច់ធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីន។ ធុំក្លិនប្រេងនៅក្នុងរថយន្ត វាជាករណីកម្រ ប៉ុន្តែបើសិនជាវាកើតឡើងមែន វាមានន័យថាម៉ាស៊ីនយានយន្តរបស់អ្នកឡើង
កម្តៅខ្លាំង ឬលេចធ្លាយប្រេង។ ករណីនេះអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរ ដូច្នេះអ្នកត្រូវយករថយន្តរបស់អ្នកទៅត្រួតពិនិត្យ និងផ្លាស់ប្តូរប្រេងម៉ាស៊ីន។
បញ្ហាសីតុណ្ហភាពឡើងខ្ពស់រយៈពេលយូរ ធ្វើឱ្យប្រេងម៉ាស៊ីនឡើងកំណក និងកង្វក់។ វាក៏នឹងបាត់បង់សមត្ថភាព និងប្រសិទ្ធភាពក្នុងការថែរក្សាគ្រឿង
ម៉ាស៊ីនផងដែរ។ ការផ្លាស់ប្តូរប្រេងម៉ាស៊ីនបានទៀងទាត់ ជួយឱ្យគ្រឿងម៉ាស៊ីនយានយន្តរបស់អ្នកប្រើប្រាស់បានកាន់តែយូរអង្វែង។

អត្ថបទអ្នកចង់អាន

  • បញ្ហាពោងខ្យល់របស់ Mazda CX-5 SUV 2018

    ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018
    ខណៈដែលរថយន្តមួយចំនួននៅក្នុងទីផ្សារនាពេលបច្ចុប្បន្នកំពុងទទួលបានការកោតសរសើរខ្លាំង មានរថយន្តមួយចំនួនទៀត កំពុងប្រឈមនឹងបញ្ហា ហើយក៏កំពុងត្រូវបានក្រុមហ៊ុនផលិតកោះហៅត្រឡប់ចូលមករោងចក្រវិញផងដែរ។ ក្នុងចំណោមរថយន្តកំពុងមានបញ្ហាទាំងនោះ ក៏មា...
  • បញ្ហាតែងកើតឡើងចំពោះរថយន្តប្រើលេខអូតូ

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018
    យានយន្តទាំងអស់នៅក្នុងទីផ្សារមាន 2 ប្រភេទ គឺរថយន្តប្រើលេខបញ្ជារស្វ័យប្រវត្តិ (អូតូ)និង ប្រើលេខដៃ។ នៅថ្ងៃ ទំនើប សូមលើកយកអត្ថបទមួយដែលបកស្រាយពីបញ្ហាតែងកើតមានចំពោះរថយន្តដែលប្រើប្រាស់ប្រព័ន្ធលេខអូតូ ដើម្បីមិត្តអ្នកអានទាំងអស់ស្វែងយល់។...
  • Honda បន្ថែមបច្ចេកវិទ្យាជំនួយលើរថយន្ត Honda Civ...

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 16 Aug, 2018
    កាលពីឆ្នាំ 2014 ក្រុមហ៊ុន Honda បានបន្ថែមបច្ចេកវិទ្យា Driver-Assist ដែលមានឈ្មោះថា Sensing ទៅក្នុងម៉ូដែលរថយន្តទំនើប លំដាប់ខ្ពស់មួយចំនួន។ ប្រព័ន្ធបច្ចេកវិទ្យានេះគឺជាផ្នែកមួយនេះគម្រោងផែនការរបស់ក្រុមហ៊ុនផលិតយានយន្តដ៏ធំមួយនេះ ក្នុង...
  • កំហុសទាំង 7 ត្រូវបង្ការក្នុងការបើកបររថយន្តលេខអូតូ

    ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018
    ទោះបីជារថយន្តប្រើប្រាស់លេខអូតូ ផ្តល់នូវការបើកបរដោយសុវត្ថិភាពយ៉ាងណាក្តី អ្នកត្រូវជៀសវាងប្រការមួយចំនួននៅពេលធ្វើការបញ្ជារចង្កូតរថយន្ត។ នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមបង្ហាញនូវកំហុសឆ្គងទាំង 7 ដែលអ្នកបើកបរទាំងឡាយគួរជៀសវាង។ ប្រើលេខ ...