ចូលចិត្តទំនើប

សម្ភារផ្ទះបាយដែលគួរមានពេលចាប់ផ្តើមគ្រួសារថ្មី

ដោយ: ស៊ីវងីម 9 AM, Tuesday, 07 Aug, 2018

តើអ្នកមានគម្រោងផ្តើមគ្រួសារថ្មី ឬក៏កំពុងតែត្រៀមមានផ្ទះខ្លួនឯង? ក្រៅពីសម្ភារបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ សម្ភារផ្ទះបាយគឺជាវត្ថុចាំបាច់
ដែលខ្វះមិនបាន ហើយប្រសិនបើមានរបស់ទាំងនេះទៀត នោះ ទំនើប ជឿថាជីវិតរបស់អ្នកកាន់តែពិសេស។ តើអ្នកគួរតែមានអ្វីខ្លះ តោះអានជាមួយគ្នា!

1.ឆ្នាំងបាយអគ្គិសនី
ឆ្នាំងបាយ គឺជាសម្ភារផ្ទះបាយចាំបាច់ជាងគេងមួយដែលត្រូវប្រើជារៀងរាល់ថ្ងៃ។ ហេតុនេះអ្នកគួរតែជ្រើសឆ្នាំងបាយដែលមានគុណភាព ប្រើបានយូរ
និងមានមុខងារប្រើប្រាស់បានច្រើន ដូចជាអាចចំហុយរបស់បានជាដើម។ ទំនើប សូមណែនាំឆ្នាំងបាយ ម៉ាក LOCK & LOCK ដែលអាចដាំបាយ ដាំបបរ
និងចំហុយនំ ។ល។ អ្វីដែលសំខាន់ឆ្នាំងបាយនេះមានពណ៌ស្រស់ស្អាត រាងស្ល៊ីម។ រីឯផ្នែកខាងក្នុងស្រោបជ័រដែលធ្វើឲ្យបាយមិនស្អិតជាប់នឹងឆ្នាំង។

2. ខ្ទះឆា
ដូចគ្នានឹងឆ្នាំងបាយដែរ អ្នកត្រូវតែមានខ្ទះឆាយ៉ាងហោចណាស់មួយ ដើម្បីធ្វើម្ហូបដែលអ្នកចូលចិត្តញ៉ាំ។ នេះគឺខ្ទះឆាម៉ាក HARD & LIGHT របស់
LOCK & LOCK ទម្ងន់ស្រាល ងាយកាន់ ស្តើង តែរឹងមាំ និងប្រើប្រាស់បានយូរ។

3. ឆ្នាំងសម្ល
នៅពេលជ្រើសរើសឆ្នាំងសម្ល អ្នកគួររកប្រភេទដែលអាចប្រើជាមួយនឹងចង្រ្កានអគ្គិសនីនិងហ្គាសបាន ជាពិសេសបាតឆ្នាំងដែលធ្វើពីដែកឆាប់ចម្លង
កម្តៅនិងក្តៅបានសព្វល្អ។ ឆ្នាំងសម្លរបស់ម៉ាកសញ្ញាសេះបង្កង់ឬម៉ាកនេះក៏គួរ។

4. កំសៀវដាំទឹកប្រើអគ្គិសនី
ប្រសិនបើអ្នកចូលចិត្តញ៉ាំកាហ្វេ កំសៀវទឹកម៉ាកសេះបង្កង់មួយនេះ គួរជាជម្រើសដ៏ល្អមួយ។ ចំណុះទឹក1.2លីត្រ តូចល្មម ងាយប្រើ និងទុកដាក់។

5. ចង្ក្រាន្ត
ប្រសិនបើអ្នកនៅម្នាក់ឯងឬមិនសូវជាធ្វើម្ហូបញឹកញាប់ពេកទេហើយទូរចង្ក្រាន្តមិនសូវមានកន្លែងទូលាយផងនោះ អ្នកអាចជ្រើសរើសចង្ក្រាន្តតែមួយ
ក៏បាន។ ប៉ុន្តែបើអ្នកមានគ្រួសារ អ្នកគួរជ្រើសយកចង្ក្រាន្តពីរ ព្រោះអាចដាំស្លឬចង់អាំងអ្វីផ្សេងៗបានងាយ។

ចំណុចគួរចងចាំ៖ ដោយសារថាសម្ភារផ្ទះបាយត្រូវប្រើប្រាស់រាល់ថ្ងៃ និងទាក់ទងនឹងសុខភាពរបស់លោកអ្នកផងនោះ លោកអ្នកគួរជ្រើសរើសផលិតផល
ដែលមានគុណភាពជាចម្បង។ បើទោះជាផលិតផលម៉ាកល្បីខ្លះ មានតម្លៃខ្ពស់ជាងគេបន្តិចក្តី ប៉ុន្តែប្រសិនបើលោកមានលទ្ធភាព លោកអ្នកគួរជ្រើសរើស
ទិញវា ពីព្រោះអាចប្រើប្រាស់បានយូរ ងាយស្រួលប្រើ និងមានសុវត្ថិភាព៕

អត្ថបទអ្នកចង់អាន

  • Samsung បញ្ចេញផលិតផល Soundbar លំដាប់ខ្ពស់

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018
    នៅពេលក្រុមហ៊ុន​ Samsung ទិញយកក្រុមហ៊ុន Harman International Industries កាលពីឆ្នាំមុន វាជារឿងដែលគ្រប់គ្នាសុទ្ធតែស្មានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ សម្លឹងឃើញផ្នែកផលិតកម្ម Harman Kardon Audio នេះហើយ។ ក្រុមហ៊ុនទាំងពីរនេះបាន...
  • ម៉ាស៊ីនបំបាត់ក្លិនស្បែកជើង

    ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018
    នៅក្នុងពិភពលោកដែលបច្ចេកវិទ្យាយានយន្តបញ្ជារដោយស្វ័យប្រវត្តិ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើដងវិថី ហើយកុំព្យូទ័រមានមុខងារសន្ទនា ដ៏សាមញ្ញ វាមានភាពងាយស្រួលណាស់ដែលអ្នកអាចនឹងភ្លេចថាមានក្រុមហ៊ុនជាច្រើនកំពុងប្រឹងប្រែងស្វែងរកដំណោះស្រាយ ច...
  • ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយទាំង 7 សក្តិសមសម្រា...

    ដោយ: ភារុន 8 AM, Monday, 20 Aug, 2018
    នៅលើពិភពលោកដ៏ធំទូលាយនេះ អ្នកប្រាកដជាស្រមៃថាអ្នកនឹងមានគេហដ្ឋានធំទូលាយ និងមានផ្ទះបាយដែលអាចដាក់ឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ចម្អិនម្ហូបអាហារដ៏សម្បូរបែប។ ប៉ុន្តែនៅក្នុងការពិត ផ្ទះបាយរបស់អ្នកមានទំហំតូច ដូច្នេះមានការពិបាកក្នុងក...
  • ហេតុអ្វីត្រូវប្រើប្រាស់សោរ Smart Lock?

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018
    សោរ Smart Lock គឺជាឧបករណ៍ប្រើប្រាស់មួយក្នុងចំណោមឧបករណ៍ប្រើប្រាស់ Smart Home នាពេលបច្ចុប្បន្ន។ វាជាឧបករណ៍ប្រើប្រាស់ ដែលរួមបញ្ចូលនូវការរចនារូបរាងដ៏ទាក់ទាញ និងការប្រើប្រាស់ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ។ វាត្រូវបានប្រើប្រាស់តាមរយៈការប...