ចូលចិត្តទំនើប

កាស Bose Sleepbuds មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018

អ្នកប្រហែលជាមិនធ្លាប់ពាក់កាសត្រចៀក Bluetooth ដែលមិនអាចចាក់តន្រ្តីបានទេពីមុនមក ប៉ុន្តែនៅពេលអ្នកធុញទ្រាន់នឹងសម្លេងរំខាននៅខាងក្រៅ
ដូចជាសម្លេងចរាចរណ៍ជាដើម អ្នកពិតជាចង់ប្រើប្រាស់កាសត្រចៀកគ្មានសម្លេងមួយនេះ ដើម្បីជៀសផុតពីសម្លេងរំខាន។

កាសត្រចៀកជំនាន់ថ្មីរបស់ Bose មានតម្លៃរហូតដល់ $249 ជាប្រភេទកាសត្រចៀកសម្រាប់រាំងខ្ទប់សម្លេងរំខាន។ វាមានឈ្មោះថា Sleepbuds
ដែលត្រូវបានផលិតឡើងដើម្បីជួយសម្រួលដល់ការទទួលទានដំណេករបស់អ្នក។ វាជាប្រភេទកាសគ្មានខ្សែពិតប្រាកដ ដែលជាកាសប្រភេទ Buds
សម្រាប់ញ៉ុកចូលក្នុងរន្ធត្រចៀក ដែលអាចឱ្យអ្នកស្ទើរតែមិនលឺសម្លេងសម្រិបជើង។ សម្លេងរំខាននានាអាចជ្រៀតចូលក្នុងផ្ទៃបន្ទប់ តែកាស Sleepbuds
នឹងបញ្ចេញសម្លេងដែលមានថតទុករួចជាស្រេចចំនួន 10 បទ សម្រាប់រាំងខ្ទប់សម្លេងរំខាន។ អ្នកប្រើប្រាស់មួយរូបលើកឡើងថា គាត់មិនច្បាស់ថាតើវា
បណ្តាលមកពីគាត់ទើបញ៉ាំអាហារថ្ងៃត្រង់រួច ឬមកពីគាត់សម្រាកនៅក្នុងបន្ទប់សណ្ឋាគារ ដែលមានពន្លឺភ្លើងស្រទន់ និងមានម៉ាស៊ីនត្រជាក់ ឬបណ្តាលមក
ពីគាត់ពាក់កាស Sleepbuds ទេ ពេលនោះគាត់បានលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ដោយគ្មានការរំខានពីសម្លេង។

ធាតុពិតដែលកាស Sleepbuds របស់ Bose ថ្មីមួយនេះ ដែលបច្ចុប្បន្នកំពុងដាក់លក់ក្នុងទីផ្សារ មិនអាចចាក់ចម្រៀង ឬតន្រ្តីបាន គឺជារឿងដ៏
ចម្លែកមួយសម្រាប់កាសត្រចៀកមួយគូ។ ប៉ុន្តែកាសមួយគូនេះត្រូវបានផលិតឡើងដើម្បីជួយអ្នកឱ្យគេងលង់លក់ ជាហេតុដែលវាត្រូវបានផលិត
ឡើងក្នុងទំហំដ៏តូច។ នៅក្នុងប្រអប់ពណ៌ស រលោង ដែលមានទំហំប្រហាក់ប្រហែលនឹងកាក់មួយចំហៀង មានថ្មដ៏តូចមួយដែលអាចដំណើរការ
បានរយៈពេល 16 ម៉ោង សម្រាប់ការបញ្ចូលថាមពលម្តង មានអង្គចងចាំ Flash Memory ដែលអាចផ្ទុកបានសម្លេង 10 បទ ឧបករណ៍ Transducer
តូចមួយ សម្រាប់រាំងខ្ទប់សម្លេងរំខាន អង់តែន Laser-Etched និងស្រោមធ្វើពីស៊ីលីកូន ដែលមានចំនួន 3 ទំហំ។

គ្រាប់កាសត្រចៀកនិមួយៗស្ថិ0តនៅក្នុងសម្បកធ្វើពីអាលុយមីញ៉ូម ដែលជាសម្បកសម្រាប់បញ្ចូលថាមពល ផ្តល់នូវថាមពលបន្ថែមលើថាមពលថ្ម 16 ម៉ោង
នៅពេលមិនភ្ជាប់សម្បកកាស ជាមួយចរន្តអគ្គិសនី។ កាសត្រចៀកថ្មីមួយគូនេះមានបំពាក់កម្មវិធី Bose Sleepbuds app ដែលអ្នកប្រើប្រាស់សម្រាប់ជ្រើស
យកសម្លេងរាំងខ្ទប់សម្លេងរំខាន ដែលអាចជាសម្លេងទឹកធ្លាក់ រហូតដល់សម្លេងស្លឹកឈើ។ កម្មវិធីនេះក៏អាចកំណត់ប្រវែងនៃរយៈពេល ដែលអ្នកចង់ឱ្យសម្លេង
តន្ត្រីប្រគុំនៅក្នុងកាស។ បន្ថែមលើនេះ អ្នកក៏អាចកំណត់ម៉ោងរោទិ៍បានផងដែរ។ សម្លេងសម្រាប់រាំងខ្ទប់សម្លេងរំខាននឹងរសាយ ហើយសម្លេងនាឡិការោទិ៍នឹង
ចាប់ផ្តើម ដែលអាចក្លាយជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព ក្នុងការដាស់អ្នកឱ្យភ្ញាក់ពីដំណេក ល្អជាងសម្លេងនាឡិការោទិ៍នៅលើ Smartphone ដែលយើងភាគ
ច្រើនតែងប្រើប្រាស់។ យើងមានចម្ងល់ថា បើសិនជាការស្តាប់តន្រ្តី ដើម្បីរារាំងសម្លេងរំខានដទៃ ដោយប្រើប្រាស់កាសត្រចៀកនៅក្នុងត្រចៀក ជារៀងរាល់យប់
អស់ពេលជាច្រើនម៉ោង តើវាអាចប៉ះពាល់ដល់សមត្ថភាពស្តាប់សម្លេងរបស់ត្រចៀកដែរឬទេ?

ក្រុមហ៊ុន Bose បានបកស្រាយថា កម្រិតសម្លេង 70 dBA ជាកម្រិតសម្លេងខ្លាំងបំផុតសម្រាប់សម្លេងនិមួយៗនៅក្នុងកាសត្រចៀកនេះ។ នេះគឺជាកម្រិតសម្លេង
ដែលអង្គភាព the American Speech-Language-Hearing Association បានកំណត់ថាជាកម្រិតសុវត្ថិភាព សម្រាប់ការស្តាប់រយៈពេលវែង។ ទំហំ Sleepbud
ធ្វើឱ្យវាមានផាសុកភាពគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់រយៈពេល 8 ម៉ោងនៅពេលយប់ ទោះបីខណៈពេលអ្នកគេងផ្អៀងក្តី។

ក្រុមហ៊ុន Bose ទទួលបានអតិថិជនដែលប្រើប្រាស់ Sleepbuds ជាមួយនឹងយុទ្ធនាការនៅក្នុងគេហទំព័រ Indiegogo ប៉ុន្តែយើងមិនប្រាកដថានឹងមានមនុស្ស
ច្រើន ដែលមានបំណងនឹងចំណាយប្រាក់ $249 សម្រាប់កាសត្រចៀក ដែលផលិតឡើងសម្រាប់វត្ថុបំណងជាក់លាក់ដូចនេះ។

អត្ថបទអ្នកចង់អាន

  • អេក្រង់ OLED ថ្មីរបស់ Samsung ត្រូវបានទទួលស្គាល...

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 Aug, 2018
    អេក្រង់ Flexible OLED ត្រូវបានគេនិយាយតៗគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែការដាក់វាឱ្យដំណើរការនៅលើឧបករណ៍ប្រើប្រាស់ នៅមានកំណត់តាមរយៈការដាក់អេក្រង់បត់បែនបាននៅពីក្រោយអេក្រង់ការពារ។ ក្រុមហ៊ុន Samsung Display ទើបនឹងប្រកាសនាពេលថ...
  • ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018
    ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្នុងទីផ្សានៅចុងខែនេះ ក្នុងតម្លៃ $69.99។ យោងតាមក្រុមហ៊ុន Logitech បានឱ្យដឹងថាក្រុម...
  • ការវិវត្តថ្មីនៃផលិតផលរបស់ Apple

    ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018
    ក្រុមហ៊ុន Apple បាននឹងកំពុងពង្រឹងសមត្ថភាពកាន់តែខ្លាំងឡើង សម្រាប់ផលិតផលឧបករណ៍សម្លេង ហើយយោងតាមសេចក្តីរាយការណ៍ ថ្មីៗនេះរបស់ Bloomberg បានបញ្ជាក់ថាក្រុមហ៊ុន Apple មានគម្រោងចេញលក់ផលិតផល AirPods លំដាប់ខ្ពស់ ផលិតផល HomePod ថ្មី និងកាស...
  • បច្ចេកវិទ្យា Face ID របស់ Vivo កាន់តែខ្លាំង

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018
    Vivo ជាក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិន ដែលកំពុងស្ថិតនៅលំដាប់ជួរមុខគេលើបច្ចេកវិទ្យាគែម Bezel កាន់តែតិចនៅលើ ទូរសព្ទ នៅក្នុងឆ្នាំនេះ។ ថ្មីៗនេះក្រុមហ៊ុន Vivo បានប្រកាសអំពីបច្ចេកវិទ្យាថ្មីធំមួយទៀត នោះគឺប្រព័ន្ធ 3D Depth-Sensing S...