ចូលចិត្តទំនើប

Soundcore របស់ Anker បានផ្លាស់ប្តូរឈ្មោះថ្មី

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

ផលិតផល Anker Innovations’ Soundcore ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីមកនៅត្រឹម Soundcore ដែលជាការកែប្រែថ្មីពីក្រុមហ៊ុន Anker។
នេះជាការផ្លាស់ប្តូរឈ្មោះតូចមួយ ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាថ្មី ដ៏ធំសម្បើម ព្រមជាមួយផលិតផលថ្មីៗ ដ៏គួរឱ្យកត់សម្គាល់ជាច្រើនទៀត។
ផលិតផលនេះត្រូវបានចេញលក់កាលពីឆ្នាំ 2014 ដែលម៉ាកសញ្ញា Soundcore ត្រូវបានបោះពុម្ព ចែកចាយ រីកចម្រើនយ៉ាងឆាប់រហ័ស
ក្លាយទៅជាម៉ាកសញ្ញាផលិតផល Audio ដែលលក់ដាច់ជាងគេមួយនៅលើគេហទំព័រអនឡាញ ដូចជាគេហទំព័រ Amazon និងនៅក្នុងតំណាង
ចែកចាយ លក់រាយជាច្រើនទៀត ដូចជា Walmart ជាដើម។

នៅក្នុងឆ្នាំ 2018 ក្រុមហ៊ុន Anker សម្លឹងរកឱកាសដើម្បីពង្រីកទីផ្សារផលិតផលរបស់ខ្លួន ជាមួយផលិតផល Speaker និងកាសត្រចៀកគ្មានខ្សែថ្មីៗ
ជាច្រើន ក្នុងគោលបំណងផលិតនូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជនរបស់ខ្លួន។ លោក Steven Yang ប្រធានប្រតិបត្តិការ
របស់ក្រុមហ៊ុន Anker Innovations បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ចាប់តាំងពីដំបូង ផលិតផល Soundcore បានបំពេញ
សេចក្តីត្រូវការរបស់អតិថិជន ដោយនាំមកជូននូវសម្លេងលឺច្បាស់ និងជាផលិតផលមានតម្លៃសមរម្យ។ នៅក្នុងឆ្នាំ 2018 ក្រុមហ៊ុននឹងធ្វើការតទល់
ប្រឈមនឹងគោលគំនិតមូលដ្ឋាន ដែលអតិថិជនត្រូវការ ដើម្បីការចំណាយដ៏ខ្ពស់ សម្រាប់ផលិតផលឧបករណ៍បំពងសម្លេងដែលមានគុណភាព
និងកម្រិតសម្លេងខ្ពស់»។

ឈុតផលិតផលថ្មីស្រឡាងនៃកាសត្រចៀកដែលអាចលុបសម្លេងរំខានមួយ មានឈ្មោះថា Space NC កំពុងស្ថិតនៅលំដាប់ជួរមុខគេក្នុងចំណោម
ស្រឡាយផលិតផល Soundcore ថ្មីៗរបស់ក្រុមហ៊ុន Anker។ នេះជាផលិតផលដែលមានរូបរាងដ៏ទាក់ទាញ និងជាផលិតផលកាសត្រចៀក
ប្រភេទ Over-Ear មួយឈុត ដែលផលិតឡើងក្នុងគោលបំណងប្រកួតប្រជែងជាមួយផលិតផលដែលមានតម្លៃខ្ពស់ៗដទៃទៀតនៅក្នុងទីផ្សារ
ដោយចាប់ផ្តើមពីតម្លៃសមរម្យត្រឹម $100 ក្នុងផលិតផលកាសត្រចៀកមួយគូ។ ផលិតផល Space NC នឹងផ្តល់នូវសមត្ថភាពថាមពលដំណើរ
ការរយៈពេល 20 ម៉ោង សម្រាប់ការប្រើប្រាស់ដោយគ្មានខ្សែ និងថាមពលដំណើរការរយៈពេល 50 ម៉ោង សម្រាប់ការប្រើប្រាស់ដោយមានខ្សែ
ជាមួយនឹងមុខងារលុបសម្លេងរំខាន។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Anker ក៏បាននាំមកជូនអតិថិជននូវបច្ចេកវិទ្យាថ្មីស្រឡាងចំនួន 2 ទៀត។ បច្ចេកវិទ្យាទីមួយ មានឈ្មោះថា BassUp
គឺជាបច្ចេកវិទ្យាដំណើរការនៃរលកសញ្ញាឌីជីថល ដ៏ពិសេសថ្មីមួយ ដែលអាចជំរុញ Low-End នៅក្នុងកាសត្រចៀក ឬឧបករណ៍បំពងសម្លេង
ដោយពុំចាំបាច់បង្ខូចទ្រង់ទ្រាយ នៅពេលប្រើប្រាស់ក្នុងកម្រិតសម្លេងខ្ពស់ខ្លាំង។ នេះជាបញ្ហាមួយដែលតែងតែកើតមានឡើងនៅលើផលិតផល
ឧបករណ៍បំពងសម្លេង និងកាសត្រចៀកជាច្រើន ដែលមានបច្ចេកវិទ្យា DSP-Boosted Bass។ ក្រុមហ៊ុន Anker ក៏បានប្រកាសពីបច្ចេកវិទ្យាថ្មី
មួយទៀតដែលមានឈ្មោះថា SweatGuard ដែលគម្របការពារ ប្រើប្រាស់សម្រាប់ការការពារប្រឈមនឹងការបែកញើស ដែលបានបំផ្លាញ
ដល់កាសត្រចៀកប្រើប្រាស់នៅក្នុងការធ្វើលំហាត់ប្រាណជាច្រើន។ ក្រុមហ៊ុនបានប្រកាសពីផលិតផលកាសត្រចៀកជាច្រើនប្រភេទ ដែលនឹងមាន
រួមបញ្ចូលនូវបច្ចេកវិទ្យាគម្របការពារ SweatGuard ប៉ុន្តែចំណុចដ៏គួរឱ្យទាក់ទាញបំផុតគឺ Earbuds គ្មានខ្សែពេញលេញមួយឈុតថ្មី ដែលមាន
ឈ្មោះថា Liberty Lite។ Liberty Lite នឹងមានបំពាក់នូវគម្របការពារ ហើយវាផ្តល់នូវថាមពលថ្មរយៈពេល 3.5 ម៉ោង សម្រាប់ការបញ្ចូលថាមពលម្តង ព្រមជាមួយប្រអប់បញ្ចូលថាមពលចល័តដែលមានថាមពលថ្ម រយៈពេល 12 ម៉ោង និងមានបំពាក់ប្រព័ន្ធ Bluetooth 5.0 សម្រាប់ការតភ្ជាប់ដ៏
ល្អប្រសើរមួយ។ ចំណុចពិសេសជាងគេរបស់ Liberty Lite គឺតម្លៃរបស់វា។ ក្នុងតម្លៃត្រឹមតែ $69 យើងទាំងអស់គ្នាពិតជារំភើប និងចង់ឃើញពី
សមត្ថភាពរបស់វាផ្ទាល់។

អត្ថបទអ្នកចង់អាន

  • Forza Horizon 2 នឹងចាកចេញពី Xbox

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018
    យើងសង្ឃឹមថាអ្នកមិននឹងមិនគិតថាស្វែងរកទិញហ្គេម Forza Horizon 2 ក្នុងតម្លៃទាបទៀតឡើយ ព្រោះពេលនេះហ្គេម Horizon 4 ក៏ជិតចេញលក់ហើយដែរ។ ក្រុមហ៊ុន Turn 10 និង Microsoft នឹងដកហ្គេមប្រភេទប្រណាំងរថយន្តលំដាប់ពិភពលោកមួយនេះ រួមទាំងហ្គេម បន្...
  • កូនសោរសុវត្ថិភាពរបស់ Google

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018
    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការបង្ហាញថាក្រុមហ៊ុនបានបញ្ចប់ការវាយប្រហារពីការលួចបន្លំពីបុគ្គលិកជាង 85,000 នាក់បានយ៉ាង ពេញលេញ ដោយឱ្យពួកគេប្រើប្រាស់សោរសុវត្ថិភាព។ សោរសុវត្ថិភាពថ្មីនេះ គឺជាឧបករណ៍ USB តូចមួយដែលអាចគ្រប់គ្រ...
  • Diablo III នឹងមកដល់នៅចុងឆ្នាំនេះ

    ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018
    បន្ទាប់ពីការបរាជ័យដ៏ធ្ងន់មួយនៅក្នុងការបង្ហាញតម្រុយរបស់ហ្គេម Diablo នៅលើបណ្តាញ Twitter កាលពីខែឧសភា ប្រធានគ្រប់គ្រងបណ្តាញ សង្គមរបស់យីហោហ្គេមមួយនេះ បានបង្ហាញវីដេអូមួយកាលពីសប្តាហ៍កន្លងទៅ ដែលបង្ហាញពីគម្រោងជាច្រើនដែលបាននឹងកំពុងដំណើរក...
  • ក្មេងៗប្រឈមមុខនឹងឥទ្ធិពលពីមនុស្សយន្ត

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018
    ការសិក្សាស្រាវជ្រាវមួយ រៀបចំឡើងដោយ University of Plymouth បានរងឃើញថាខណៈដែលមនុស្សវ័យជំទង់មិនរងឥទ្ធិពលពីមនុស្សយន្ត ប៉ុន្តែក្មេងៗតូចៗអាចនឹងប្រឈមនឹងបញ្ហា។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ជាការពិត កុមារងាយនឹងជឿជាក់លើមនុស្សយន្ត ដោយព...