ចូលចិត្តទំនើប

នាឡិកាដៃ Leica ដំបូងពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

Leica ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ផលិតផលកាមេរ៉ាមានគុណភាពខ្ពស់។ក្រុមហ៊ុនមួយនេះ
មិនមានបញ្ហាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណជ្រកក្រោមស្លាកសញ្ញារបស់ក្រុមហ៊ុន សម្រាប់ផលិតផលតូចៗឡើយ។

ដូចជានៅក្នុងពេលនេះ អ្នកអាចទិញកាសត្រចៀកម៉ាក Leica កាបូបស្ពាយ Leica ទូរសព្ទ Smartphone ដែលមានការសហការបច្ចេកវិទ្យា
វិស្វកម្មពីក្រុមហ៊ុន Leica និងផលិតផលកាមេរ៉ា Panasonic ដែលត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីទៅជា Leica។

ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុន Leica បានឈានចាប់យកឱកាសអាជីវកម្មថ្មី នៃការផលិតនាឡិកាដៃ ហើយក្រុមហ៊ុនកំពុងអនុវត្តការងារនេះបន្តទៀត
ដោយធ្វើការរចនារូបរាង និងបច្ចេកវិទ្យាវិស្វកម្មនៅលើផលិតផលនាឡិកាផ្ទាល់របស់ក្រុមហ៊ុន។ ការប្រកាសជាផ្លូវការបានធ្វើឡើងក្នុងខែមិថុនានេះ
និងបានធ្វើការបង្ហាញយ៉ាងស៊ីជម្រៅ ដោយគេហទំព័រ Hodinkee។ នាឡិកាដៃម៉ាក Leica L1 និង L2 មានការរចនារូបរាងយ៉ាងស្រឡះទូលាយ
និងរូបរាងបែប Minimalist ជាមួយផ្ទៃនាឡិកាពណ៌ខ្មៅ ផ្ទុយគ្នានឹងទ្រនិចនាឡិកា និងសន្ទស្សន៍ពណ៌ស និងមានគ្រាប់ត្បូងទទឹមពណ៌ក្រហមដឹត
ដាក់ដាំនៅក្នុង Crown របស់ នាឡិកា។ នាឡិកាដៃនេះ នឹងមិនមែនជាផលិតផល Leica ទេ បើវាមិនមានចំណុចពណ៌ក្រហមនៅកន្លែងណាមួយ។
នាឡិកាដៃទាំងពីរប្រភេទនេះ មានចលនាទ្រនិចនាឡិកាដំណើរការដោយ Manual-Winding Mechanical ដែលត្រូវបានផលិតឡើងដោយ
ក្រុមហ៊ុន Lehmann Prazision GmbH ដែលជាក្រុមហ៊ុនមកពីប្រទេសអាល្លឺម៉ង់ ដែលសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុន Leica
សម្រាប់ដំណើរការគម្រោងផលិតផលថ្មីមួយនេះ។

នាឡិកាដៃម៉ូដែល L2 គឺជាម៉ូដែលនាឡិកាដៃប្រភេទ GMT ដែលមានសមត្ថភាពតាមដានល្វែងម៉ោងទី 2 ដោយបន្ថែម Bazel បង្វិលមួយនៅខាងក្នុង
ជាមួយនឹងការគូសចំណាំម៉ោង។ វាក៏មានឧបករណ៍ចង្អុលបង្ហាញអំពីពេលវេលាពេលថ្ងៃ ឬពេលយប់ផងដែរ។ ខណៈដែលនាឡិកាដៃថ្មីស្រឡាង
ទាំង 2 ម៉ូដែលនេះមិនទាន់បញ្ជាក់ពីតម្លៃក្តី ក្រុមហ៊ុន Leica បានសន្យាថា នាឡិកា Leica L1 នឹងចេញលក់ក្នុងតម្លៃទាបជាង $100,000 នេះបើយោង
តាមគេហទំព័រ Hodinkee នៅពេលដែលនាឡិកាទាំងពីរនេះ នឹងចេញលក់នារដូវស្លឹកឈើជ្រុះ ឆ្នាំ 2018 នេះហើយ។ ផលិតកម្មនាឡិកាដៃទាំងពីរ
ត្រូវបានគេបញ្ជាក់ថានឹងផលិតមានកំណត់ត្រឹមតែ 400 គ្រឿងប៉ុណ្ណោះសម្រាប់ឆ្នាំដំបូង។ យ៉ាងណាមិញក្រុមហ៊ុន Leica ក៏នឹងផលិតនាឡិកាដៃ
ម៉ូដែល Leica L2 យ៉ាងពិសេស ជាមួយសម្បកពណ៌ Rose Gold ទម្ងន់ 18-Karat ផ្ទុយពីសម្បកដើមដែលផលិតពីដែកអ៊ីណុក ក៏ដូចជាការផលិត
នាឡិកាដៃទាំងពីរម៉ូដែលនេះ ជាមួយនឹងផ្ទៃមុខនាឡិកាពណ៌ក្រហម ក្នុងប្រភេទការផលិតមានកំណត់។

យើងមិនបានដឹងពីតម្លៃបន្ថែមនៃនាឡិកាដៃ ដែលមានបន្ថែមផ្ទៃពណ៌ក្រហម នៅពេលដែលវាចេញលក់ក្នុងទីផ្សារ ប៉ុន្តែអ្វីដែលយើងប្រាកដយ៉ាងច្បាស់
គឺនាឡិកាទាំងពីរម៉ូដែលនេះ នឹងក្លាយជាចំណាប់អារម្មណ៍របស់អតិថិជនភាគ ច្រើន។

អត្ថបទអ្នកចង់អាន

  • នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ...

    ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018
    អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំពុងចង់ដឹងពីឈុតទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយនៅក្នុងពិភពទូរស័ព្ទ iPhone X។ ទូរ...
  • Smartwatch ថ្មីរបស់ Garmin បន្ថែមមុខងារថ្មី

    ដោយ: ដួងច័ន្ទ 8 AM, Monday, 10 Sep, 2018
    បច្ចុប្បន្ននេះ នាឡិកាដៃ Fitness របស់ Garmin ដែលមានសមត្ថភាពអាចប្រគុំតន្រ្តីបាន អាចប្រើប្រាស់សម្រាប់ចូលទៅកាន់ iHeartRadio។ ប៉ុន្តែឥឡូវនេះអ្នកអាចទទួលបានការប្រើប្រាស់សេវាកម្មកាន់តែប្រសើរឡើង ដូចជាការប្រើប្រាស់សេវាកម្មតន្រ្តីរបស់ Dee...
  • Apple Watch Nike+ Series 4 ចេញលក់មានកំណត់

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018
    យោងតាមសេចក្តីរាយការណ៍របស់ Mac Rumors បានបង្ហាញថាក្រុមហ៊ុន Apple បាននឹងកំពុងបញ្ចេញលក់នាឡិកាដៃម៉ូដែលថ្មី មានឈ្មោះថា Apple Watch Nike+ Series 4 នៅក្នុងថ្ងៃនេះ។ ផលិតផលថ្មីមានដាក់លក់នៅតាមហាងជាតំណាងចែកចាយ ហើយការកុម៉ង់ទិញមុននឹងត្រូវដឹ...
  • មានអ្វីពិសេសពី LG Watch W7?

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 16 Oct, 2018
    នាឡិកាដៃ Android Wear ថ្មីៗទទួលបានការវិវត្តថ្មីៗជាច្រើន ហើយនាពេលនេះវាក៏ត្រូវការមុខងារថ្មីចេញពី Hardware ដើម្បីដំណើរការផងដែរ។ នេះជាចំណុចដែលនាឡិកា Watch W7 របស់ក្រុមហ៊ុន LG កំពុងផលិតឡើង។ វាប្រហែលជាមិនទទួលបានឈ្មោះដ៏ទាក់ទាញមែន ប៉ុន...