ចូលចិត្តទំនើប

EA Sports ជ្រើសយកជើងឯក World Cup រួចហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

ការទស្សន៍ទាយ ពឹងផ្អែកតិចតួចលើវិទ្យាសាស្រ្ត និងភាគច្រើនលើសិល្ប៍វិធីនានា ជាពិសេសនៅពេលវាសម្តៅលើព្រឹត្តិការណ៍កីឡាដែលមានសម្ពាធខ្ពស់
ហើយជាព្រឹត្តិការណ៍កីឡាដែលគ្រប់យ៉ាងអាចកើតឡើងដោយមិនអាចស្មានទុកជាមុន។ ក្រុមហ៊ុនផលិតហ្គេមដ៏ធំ EA Sports បានធ្វើការផ្តោត
ចំណាប់អារម្មណ៍លើព្រឹត្តិការណ៍កីឡាដែលមនុស្សគ្រប់គ្នាកំពុងយកចិត្តទុកដាក់នារដូវកាលនេះ គឺព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World
Cup។ ក្រុមហ៊ុនសង្ឃឹមនឹងអាចបញ្ជាក់ពីសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនផ្ទាល់ ដោយបញ្ជាក់ថាក្រុមហ៊ុនបានទស្សន៍ទាយរួចជាស្រេចហើយអំពីប្រទេស
ដែលនឹងទទួលបានជ័យជម្នះ ជាម្ចាស់ជើងឯក World Cup នាឆ្នាំនេះ។

យោងតាមក្រុមហ៊ុនផលិតហ្គេមដ៏ល្បីល្បាញមួយនេះ បានទស្សន៍ទាយថាប្រទេសបារាំងនឹងក្លាយជាម្ចាស់ជ័យលាភី ដែលនឹងត្រូវប្រកួតតទល់ជាមួយ
ប្រទេសអាល្លឺម៉ង់នៅក្នុងវគ្គផ្តាច់ព្រ័ត ដែលនឹងត្រូវកាត់សេចក្តីដោយបាល់ពិន័យ 11 ម៉ែត្រ។ ប្រទេសបារាំងនឹងក្លាយជាជើងឯក បន្ទាប់ពីស៊ុតបាល់
បញ្ចូលទី 5 គ្រាប់ ទល់នឹងគ្រាប់បាល់បញ្ចូលទី 4 គ្រាប់របស់អាល្លឺម៉ង់ ទោះបីជាធាតុពិតអាល្លឺម៉ង់ពុំដែលបរាជ័យក្នុងការទាត់បាល់ពិន័យ 11 ម៉ែត្រ
ចាប់តាំងពីឆ្នាំ 1976 ក្តី។ ការទស្សន៍ទាយបានរៀបរាប់ថា ដំណើរផ្លូវទៅកាន់វគ្គផ្តាច់ព្រ័តរបស់បារាំង រួមមានការយកជ័យជម្នះលើក្រុមប្រទេសប៊ែលហ្សិក
ដែលជាប្រទេសកំពុងស្ថិតនៅក្នុងយុគសម័យមាសនៃវិស័យបាល់ទាត់ ក្នុងលទ្ធផល 2-1 ខណៈដែលប្រទេសអាល្លឺម៉ង់នឹងបំបាក់អេស្ប៉ាញក្នុង
លទ្ធផល 3-1 ក្រុមហ៊ុន EA បានលើកឡើងថាប្រទេសអេស្សីប Iceland និងម៉ិចសិចកូ នឹងចាកចេញពីការប្រកួតនៅវគ្គដំបូងៗ ហើយពានរង្វាន់
បាល់មាសនឹងត្រូវបានកីឡាករសញ្ជាតិបារាំង Antoinne Griezmann ដណ្តើមបាន។

ក្រុមហ៊ុន EA Sports មិនបានពន្យល់អំពីវិធីសាស្រ្ត ឈានទៅដល់ការសន្និដ្ឋាននេះទេ ទោះបីជាវាហាក់ដូចជារឿងកំប្លែងមួយ បើសិនជាការ
សន្និដ្ឋាននេះកើតចេញពីហ្គេមវគ្គ World Cup DLC នៅក្នុងហ្គេម FIFA 18 របស់ក្រុមហ៊ុន។ យ៉ាងណាមិញ មានការលើកឡើងថា នេះមិនមែនជា
លើកទីមួយទេ ដែលក្រុមហ៊ុន EA Sports បានទស្សន៍ទាយត្រូវនឹងលទ្ធផលពិតប្រាកដនៃព្រឹត្តិការណ៍កីឡាមួយ។ ក្រុមហ៊ុននេះបានទស្សន៍ទាយថា
ប្រទេសអាល្លឺម៉ង់នឹងឈ្នះការប្រកួត World Cup កាលពីឆ្នាំ 2014 នេះមិនបានរាប់បញ្ចូលទាំងការទស្សន៍ទាយរបស់ Madden Franchise
ដែលបានទស្សន៍ទាយពីម្ចាស់ជើងឯកពិតប្រាកដនៃព្រឹតិ្តការណ៍កីឡា Super Bowl ត្រូវសរុបចំនួន 9 ដងក្នុងចំណោមការទស្សន៍ទាយទាំង 13 លើក៕

អត្ថបទអ្នកចង់អាន

  • កូនសោរសុវត្ថិភាពរបស់ Google

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018
    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការបង្ហាញថាក្រុមហ៊ុនបានបញ្ចប់ការវាយប្រហារពីការលួចបន្លំពីបុគ្គលិកជាង 85,000 នាក់បានយ៉ាង ពេញលេញ ដោយឱ្យពួកគេប្រើប្រាស់សោរសុវត្ថិភាព។ សោរសុវត្ថិភាពថ្មីនេះ គឺជាឧបករណ៍ USB តូចមួយដែលអាចគ្រប់គ្រ...
  • Super Smash Bros. Ultimate ផ្លាស់ប្តូរ Switch ទ...

    ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018
    ហ្គេម Super Smash Bros. Ultimate គឺជាហ្គេមដ៏ល្បីល្បាញមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Nintendo ដែលបានពង្រីកប្រជាប្រិយភាព ទៅក្នុងតន្រ្តីជានិមិត្តរូបប្រចាំក្រុមហ៊ុនផលិតហ្គេមដ៏ល្បីល្បាញនេះទៀតផង។ ជាក់ស្តែងនៅក្នុងខណៈពេលនេះ វាម...
  • Google នាំយក Window 10 ទៅគាំទ្រដល់ Chromebook

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 16 Aug, 2018
    អ្នកប្រហែលជាមិនចាំបាច់ប្រើប្រាស់ Pixelbook ទេ បើសិនជាអ្នកជាប្រិយមិត្តរបស់ Chromebook ដែលដំណើរការជាមួយប្រព័ន្ធ Window 10។ ក្រុមហ៊ុន XDA-Developer បានធ្វើការសិក្សាតាមរយៈប្រភពលេខកូដ Campfire ជាមុខងារដែលនឹងអនុញ្ញាតឱ្យ Chrome OS ដំ...
  • ក្មេងៗប្រឈមមុខនឹងឥទ្ធិពលពីមនុស្សយន្ត

    ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018
    ការសិក្សាស្រាវជ្រាវមួយ រៀបចំឡើងដោយ University of Plymouth បានរងឃើញថាខណៈដែលមនុស្សវ័យជំទង់មិនរងឥទ្ធិពលពីមនុស្សយន្ត ប៉ុន្តែក្មេងៗតូចៗអាចនឹងប្រឈមនឹងបញ្ហា។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ជាការពិត កុមារងាយនឹងជឿជាក់លើមនុស្សយន្ត ដោយព...