ចូលចិត្តទំនើប

កាមេរ៉ា Canon Selfie បន្ថែមមុខងារ 4K Video

ដោយ: ដួងច័ន្ទ 9 AM, Friday, 03 Aug, 2018

បច្ចុប្បន្ននេះនៅក្នុងទីផ្សារបច្ចេកវិទ្យា កាមេរ៉ាថតរូបដែលមានសមត្ថភាពខ្ពស់ត្រូវបានបំពាក់ភាគច្រើននៅលើទូរសព្ទ Smartphone
ដូចជាទូរសព្ទ Huawei P20 Pro ជាដើម។ នេះអាចជាកត្តាឱ្យយើងមើលឃើញពីចុងបញ្ចប់នៃផលិតផលកាមេរ៉ាប្រភេទ Point-and-Shoot។

យ៉ាងណាមិញ ក្រុមហ៊ុន Canon មិនទាន់ចុះចាញ់ទេ ស្របពេលដែលក្រុមហ៊ុនផលិតកាមេរ៉ាដ៏ធំមួយនេះទើបនឹងបញ្ចេញផលិតផល
កាមេរ៉ា Compact ម៉ូដែល PowerShoot SX740 HS ដែលជា Version កែលំអរថ្មីលើកាមេរ៉ា SX730 ចេញកាលពីឆ្នាំមុន។

ម៉ូដែលថ្មីនេះមានបំពាក់ Lens ទំហំ 24-960mm មាន Sensor ទំហំ 20.3 megapixel និងមានអេក្រង់ខាងក្រោយអាចបង្វិលត្រឡប់ឱ្យ
លោតចេញមកបាន។ បន្ថែមលើនេះ កាមេរ៉ា SX740 HS ថ្មីនេះ មានបំពាក់ប្រព័ន្ធ Digic 8 Processor ដែលអាចឱ្យវាចាប់យករូបភាព
ក្នុងល្បឿន 7.4 fps និងបំពាក់មុខងារ 4K ល្បឿន 30 fps ជំនួសឱ្យបច្ចេកវិទ្យា 1080p។

ដូចជាម៉ូដែលមុនដែរ អ្នកអាចបញ្ចូលថាមពលទៅកាមេរ៉ាតាមរយៈខ្សែ USB និងអាចផ្ទេររូបថតបានដោយស្វ័យប្រវត្តិទៅកាន់ទូរសព្ទ Smartphone
តាមរយៈបច្ចេកវិទ្យា Wi-Fi ឬ Bluetooth។ វាក៏មានបន្ថែមមុខងារ Assistant ដែលអាចជួយអ្នកជ្រើសយករូបថតល្អៗ ព្រមជាមួយនឹង
មុខងារ Dual Sensing Optical Image Stabilization។ កាមេរ៉ា PowerShoot SX740HS នឹងចេញលក់ក្នុងទីផ្សារនៅសហរដ្ឋអាមេរិក
នៅក្នុងខែសីហានេះហើយ ជាមួយជម្រើសពណ៌ប្រាក់ និងពណ៌ខ្មៅ ក្នុងតម្លៃ $399។

អត្ថបទអ្នកចង់អាន

  • កាមេរ៉ាវីដេអូ Rylo 360-Degree ដំណើរការដោយ Android

    ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018
    Rylo គឺជាផលិតផលកាមេរ៉ា ដ៏អស្ចារ្យមួយ បំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា 360-Degree ដែលគ្រាន់តែទាមទារឧបករណ៍ សម្រាប់កែរូបភាពទំហំធំ ប៉ុនទូរសព្ទដៃ Smartphone។ វាមានលក្ខណៈស្រដៀងគ្នាច្រើន ទៅនឹងកាមេរ៉ាតម្លៃទាប Insta360 One និងកាមេរ៉ាតម្លៃថ្...
  • សម្បកបន្ថែមថាមពលសម្រាប់ Galaxy S9

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 25 Jul, 2018
    ទូរសព្ទ Samsung Galaxy S9 គឺជាទូរសព្ទ Smartphone មានម៉ាស៊ីនដ៏ខ្លាំងដែលរួមបញ្ចូលនូវថាមពល Snapdragon 845 រូបរាងដ៏ប្រណិត និងកាមេរ៉ាភ្លោះដ៏អស្ចារ្យ។ ថ្វីត្បិតវាមានទំហំថ្មរហូតដល់ 3000mAh ប៉ុន្តែវានៅតែមិនអាចទ្រាំទ្រការប្រើប្រាស់បានព...
  • Fujifilm XF10 ទំហំតូច តែ Sensor ធំ

    ដោយ: ដួងច័ន្ទ 9 AM, Monday, 23 Jul, 2018
    ក្រុមហ៊ុន Fujifilm បានប្រកាសពីផលិតផលកាមេរ៉ាថ្មី គឺ XF10 ដែលជាប្រភេទ Fixed-Lens Compact Camera ថ្មី។ កាមេរ៉ានេះនឹងក្លាយជាជំនាន់ក្រោយរបស់ម៉ូដែល X70 ដែលបានចេញលក់កាលពីឆ្នាំ 2016។ ដូចគ្នានឹងម៉ូដែល X70 កាមេរ៉ាថ្មីនេះមានបំពាក់ Lens ...
  • កាមេរ៉ា Nikon P1000 អស្ចារ្យយ៉ាងណា?

    ដោយ: ដួងច័ន្ទ 3 PM, Friday, 13 Jul, 2018
    អ្នកចូលចិត្តថតរូបភាគច្រើនតែងស្រមៃចង់បានកាមេរ៉ាដែលមានសមត្ថភាពពង្រីកខ្ពស់ ប៉ុន្តែមនុស្សមួយចំនួនពិតជាមិនដែលនឹកថា បច្ចេកវិទ្យាដ៏ខ្លាំងនេះនឹងមាននៅលើកាមេរ៉ា Nikon Coolpix P1000 ទេ។ ផលិតផលកាមេរ៉ារបស់ Nikon ប្រភេទ Compact ចុងក្រោយគ...