ចូលចិត្តទំនើប

LG ផលិតទូរសព្ទតម្លៃ $1,800

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ក្រុមហ៊ុន LG បាននឹងកំពុងបន្តការប្រកួតប្រជែងនៅក្នុងទីផ្សារផលិតផលទូរសព្ទប្រណិតកម្រិតខ្ពស់ជាមួយនឹងការដាក់បញ្ចូលផលិតផល
ទូរសព្ទ Signature Edition ថ្មី តាមរយៈគេហទំព័រ 9to5Google។ ទីផ្សារនេះបានចាប់ផ្តើមកាលពីឆ្នាំមុន ជាមួយនឹងការបញ្ចេញលក់
ទូរសព្ទម៉ូដែល V30 Modified Version។ ចំណែកម៉ូដែលទូរសព្ទ Signature Edition គឺជាម៉ូដែលទូរសព្ទ LG ផលិតពីសេរ៉ាមិច
មានតម្លៃដ៏ថ្លៃ ក្នុងអត្រា $1,800។

ទូរសព្ទ Version ទីពីរនេះ ចេញលក់នៅថ្ងៃនេះ ដែលមានលក្ខណៈជាមូលដ្ឋានរបស់ទូរសព្ទ LG V35 ហើយវាត្រូវបានផលិតនៅក្នុង
សម្បកសេរ៉ាមិច។ ទូរសព្ទ V35 ត្រូវបានប្រកាសដាក់លក់កាលពីខែឧសភា ក្នុងតម្លៃ $900 ដែលមានលក្ខណៈស្រដៀងនឹងទូរសព្ទ G7 ThinQ
ស្ថិតក្នុងសម្បកទូរសព្ទម៉ូដែល V30។ ផ្នែកខាងក្រោយនៃទូរសព្ទ Signature Edition ថ្មីនេះផលិតពី Zirconium Ceramic ជាសមាសភាព
វត្ថុធាតុដើម ដែលក្រុមហ៊ុន LG រៀបរាប់ថាធ្វើឱ្យតួទូរសព្ទស្ទើរតែអាចធន់នឹងសំណឹកបានទាំងស្រុង។ នៅក្នុងតម្លៃលក់ $1,800 ដុល្លារ
ទូរសព្ទម៉ូដែលថ្មីនេះនឹងផលិតតែត្រឹមចំនួន 300 គ្រឿងប៉ុណ្ណោះ ហើយវានឹងចាប់ផ្តើមមានវត្តមាននៅខែពាក់កណ្តាល ខែសីហា។
សម្រាប់ម៉ូដែលថ្មីនេះ អ្នកមានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និងពណ៌ស។ អ្នកក៏នឹងទទួលបានកាសត្រចៀកប្រភេទ Over-the-Ear
របស់ B&O ម៉ូដែល H9i មួយគូផងដែរ ដែលកាសនេះមានតម្លៃលក់រាយក្នុងមួយគូ $500។

លក្ខណៈពិសេសរបស់ទូរសព្ទ Signature Edition នេះមានដូចជា ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Snapdragon 845 មាន RAM ទំហំ 6GB
មានអេក្រង់ប្រភេទ Quad HD+ ទំហំ 6 inch និងមានទំហំឃ្លាំស្តុកទិន្នន័យ 256GB។

អត្ថបទអ្នកចង់អាន

  • yes seatel ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ 4G Xper...

    ដោយ: ទំនើប 4 PM, Saturday, 15 Sep, 2018
    ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ seatel ដែលជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា កំពុងអបអរសាទរនូវជំហានដ៏សំខាន់មួយ នៅក្នុងការផ្លាស់ប្តូរថ្មីនៃអត្តសញ្ញាណសាជីវកម្មរបស់ខ្លួន ជាមួយនឹងកែលម្អគម្រោង yes se...
  • Huawei Porsche ត្រឡប់មកវិញ ជាមួយតម្លៃខ្ពស់ដដែល

    ដោយ: ដួងច័ន្ទ 9 AM, Friday, 19 Oct, 2018
    ទូរសព្ទ Huawei Porsche Design Mate 10 RS ទើបនឹងចេញលក់កាលពី 6 ខែមុនប៉ុណ្ណោះ ប៉ុន្តែពេលនេះក្រុមហ៊ុន Huawei បានរៀបចំខ្លួនរួចជាស្រេចក្នុងការចេញលក់ទូរសព្ទជំនាន់ក្រោយ គឺ Mate 20 RS។ ទូរសព្ទថ្មីនេះមានតម្លៃស្មើគ្នានឹងទូរសព្ទចាស់ដែរ។ ដូ...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • សូមកុំបារម្ភពីការតំឡើង iOS 12

    ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018
    ក្រុមហ៊ុន Apple នៅតែបន្តការលក់ទូរសព្ទម៉ូដែល iPhone 6s ជំនាន់ឆ្នាំ 2015 ដដែលមកទល់សប្តាហ៍មុននេះ។ បន្ទាប់មកក្រុមហ៊ុនបានធ្វើការប្រកាសអំពីទូរសព្ទម៉ូដែលថ្មីចំនួន 3 គ្រឿង និងធ្វើឱ្យទូរសព្ទ iPhone 7 ជាទូរសព្ទកម្រិតដំបូងនៃស៊េរី Smartpho...