ចូលចិត្តទំនើប

ទាំងនេះជាអ្វី ដែលអ្នកត្រូវតែដឹងអំពីបច្ចេកវិទ្យា Dual Inverter របស់ម៉ាស៊ីនត្រជាក់ LG

ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018

របកគំហើញ និងការច្នៃប្រឌិតថ្មីៗ ជាមួយការផ្លាស់ប្តូរ ។ ក្រុមហ៊ុន LG បានបោះជំហ៊ានទៅមុខបន្ថែមទៀតដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ពីបច្ចេកវិទ្យា Inverter ទៅជា Dual Inverter ដែលប្រើប្រាស់ថាមពលតិចជាងប្រភេទម៉ាស៊ីនត្រជាក់ធម្មតា។
ក្រុមហ៊ុន LG ហៅបច្ចេកវិទ្យា Dual Inverter របស់ខ្លួនជា Dual Cool ទាំងពីរនេះគឺដូចគ្នា !
ម៉ាស៊ីនត្រជាក់ថ្មីជាច្រើនប្រភេទរបស់ក្រុមហ៊ុន LG បានធ្វើការផ្លាស់ប្តូរទៅជាបច្ចេកវិទ្យា Dual Cool បច្ចេកវិទ្យានេះជាមួយនិងកុំប្រេសស័រ Dual Inverter ដែលល្អដាច់គេគឺនាំមុខប្រភេទម៉ាស៊ីនត្រជាក់ ធម្មតាហើយវាអាចធ្វើអោយម៉ាស៊ីនត្រជាក់របស់យើង ត្រជាក់កាន់លឿនត្រជាក់បានយូរ និងដំណើរការបានយ៉ាងស្ងាត់ល្អ ។

LG-GGear-BrandShop_cambodia_technology_news-02
តើបច្ចេកវិទ្យា Dual Cool របស់ LG វាដំណើរការយ៉ាងដូចម្តេច?
ម៉ាស៊ីនត្រជាក់ LG ជាមួយបច្ចេកវិទ្យា Dual Cool មានម៉ូទ័របង្វិលល្បឿនទ្វេរដង ដែលមានប្រេកង់បង្វិលយ៉ាងធំ ។ នេះធានាបាននូវល្បឿនត្រជាក់កាន់តែលឿន និងប្រសិទ្ធភាពថែមទៀតក៏ដូចជា ការកាត់បន្ថយកំរិតសំលេង។ វាតែងតែកែតម្រូវល្បឿនរបស់ Compressor ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលើសពីនេះទៅទៀត បច្ចេកវិទ្យារក្សាស្ថេរភាពអគ្គីសនីរបស់ក្រុមហ៊ុន LG នឹងមិនត្រឹមតែជួយអតិថិជនក្នុងការសន្សំលុយដែលចំណាយទៅលើអគ្គីសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសោភ័ណភាពនៃបន្ទប់ផងដែរ។ ការនាំមុខក្នុងការប្រកួតប្រជែងនេះក្រុមហ៊ុន LG ក៏នឹងផ្តល់ជូននូវការធានារយៈពេល 10 ឆ្នាំលើ Compressor ផងដែរ។
អត្ថប្រយោជន៍របស់បច្ចេកវិទ្យា Dual Cool
• ត្រជាក់លឿន
ល្បឿននិងដំណើរការរបស់កុំប្រេសស័រ គឺកាន់តែលឿន និងមានអនុភាពកាន់តែខ្លាំងធ្វើអោយ ម៉ាស៊ីនត្រជាក់វាត្រជាក់លឿនជាងប្រភេទម៉ាស៊ីនត្រជាក់ធម្មតា។

LG-GGear-BrandShop_cambodia_technology_news-03

• អ្នកប្រើប្រាស់មានផាសុកភាព
ល្បឿនរបស់ Dual Inverter កុំប្រេសស័រគឺតែងតែកែតម្រូវនិងផ្លាស់ប្តូរដើម្បីរក្សារសីតុណ្ហភាពដែល យើងចង់បានដែលមានសីតុណ្ហភាពចុះឡើងទាបបំផុត។
• កាត់បន្ថយការចំណាយលើប្រតិបត្តិការ
បច្ចេកវិទ្យា Dual Cool ធ្វើអោយការចំណាយអគ្គីសនីកាន់តែតិច ហើយរក្សាប្រសិទ្ធិភាពកម្រិតខ្ពស់ ដើម្បីផ្តល់នូវម៉ាស៊ីនត្រជាក់ប្រភេទសន្សំសំចៃ។
• សំលេងស្ងាត់ល្អ
នេះវាធ្វើអោយម៉ាស៊ីនត្រជាក់ដំណើរការ ក្នុងកម្រឹតសំលេងទាបបំផុត ដោយបច្ចេកវិទ្យាកង្ហារវៀចរបស់ LG និងបច្ចេកវិទ្យា Dual Inverter កុំប្រេសស័រ ដែលគ្មានសំលេងរំខាន ។
លក្ខណះពិសេស 4 ដំណាក់កាលសន្សំសំចៃអគ្គីសនី
ការធ្វើអោយសីតុណ្ហភាពក្នុងផ្ទះត្រជាក់វាចំណាយច្រើន ជាពិសេសនៅរដូវក្តៅតែម្តង ម៉ាស៊ីនត្រជាក់ LG ជៀសវាងការចំណាយនេះ។ហើយសន្សំសចៃអគ្គីសនី ដោយទទួលយកអត្ថប្រយោជន៍ពីមុខងារគ្រប់គ្រងអគ្គីសនី។ប្រសិទ្ធិភាពមុខងារនេះ វាកំណត់ថាមពលប្រើប្រាស់ពី 40% ទៅ 80% នៃការប្រើប្រាស់ធម្មតា និងសន្សំសំចៃអគ្គីសនីរហូតដល់ 70% ។

អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនា នៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រាជាក់ LG Dual Cool ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិច ដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 http://ggear.com.kh/air-conditioners/

LG-GGear-BrandShop_cambodia_technology_news-04

អត្ថបទអ្នកចង់អាន

  • រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុ...

    ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018
    ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ដែលមានដូចជា ការទិញមួយថែមជូនមួយ  ការបញ្ចុះតម្លៃពិសេស និង ទទួលបានវត្ថុអនុស្សាវរីយ៍ភ្លាមៗ ជា...
  • iPhone X SE ជា Smartphone ថ្លៃបំផុតរបស់ Apple?

    ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018
    លោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities បានត្រឡប់មកវិញជាមួយនឹងការវិភាគថ្មី លើម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Apple ដែលមានគម្រោងចេញលក់ក្នុងឆ្នាំ 2018 នេះ ហើយវាជាម៉ូដែលទូរសព្ទ ដែលអាចនឹងមិនមែនជាវត្ថុបំណង របស់មនុស្សគ្...
  • សម្ភារៈ Smartphone ជួយឱ្យជីវិតកាន់តែរស់រវើក

    ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018
    នៅពេលអ្នកកាន់ទូរសព្ទ Smartphone អ្នកនឹងចាប់ផ្តើមគិតអំពី ការប្រើប្រាស់សម្ភារៈនានាជាគូនឹងវា។ តើអ្នកយល់យ៉ាងណាដែរ ចំពោះឧបករណ៍សាកថ្មគ្មានខ្សែ? ឬកញ្ចក់ការពារអេក្រង់ទូរសព្ទពីការកកិត? ឬអាចជាខ្សែប្រភេទថ្មី ដែលជួយឱ្យការប្រើប្រាស់ទូរសព្ទក...
  • ជីវិតកាន់តែងាយស្រួល ជាមួយរបស់ច្នៃប្រឌិតទាំង 7នេះ!

    ដោយ: Belle 5 PM, Sunday, 18 Mar, 2018
    មនុស្សរស់នៅពឹងផ្នែកលើ របស់របរប្រើប្រាស់ជុំវិញខ្លួន។ ប្រសិនបើរបស់របរប្រើប្រាស់កាន់តែទំនើប ការរស់នៅក៏កាន់តែងាយស្រួលទៅតាមនោះដែរ។ ថ្ងៃនេះ ទំនើប សូមបង្ហាញពីរបស់ច្នៃប្រឌិតថ្មីទាំង7 រចនាឡើងស្របតាមតម្រូវការរបស់មនុស្សភាគច្រើន។Double Dec...