ចូលចិត្តទំនើប

Intel’s Vaunt Glasses បច្ចេកវិទ្យាឡូយកប់!

ដោយ: Belle 8 PM, Tuesday, 20 Mar, 2018

ខណៈដែល Smart Glasses បានបាត់មុខពីពិភពបច្ចេកវិទ្យាមួយរយៈ ក្រុមហ៊ុន Intel កំពុងផ្ដួចផ្ដើមផលិត Smart Glasses ជំនាន់ថ្មី ជាមួយនឹងមុខងារអស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក។ ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍អ្នកមកស្វែងយល់ ពីចំនុចអស្ចារ្យទាំងអស់របស់ Intel’s Vaunt Glasses ។

Smart Glasses នេះ ត្រូវបានឃើញជាលើកដំបូងដោយវេបសាយ The Verge ហើយវាមានលក្ខណៈដូចគ្នាទៅនឹងវ៉ែនតាធម្មតា។ លក្ខណៈសម្បត្តិទាក់ទាញបំផុតរបស់ Intel’s Vaunt Glasses គឺវាមានដង និងស៊ុមប្លាស្ទិចដ៏សាមញ្ញ ដូចវ៉ែនតាមីញ៉ូមដែលយើងពាក់ទូទៅ ហើយមានទម្ងន់ស្រាលត្រឹមតែ 50 ក្រាមប៉ុណ្ណោះ។ នៅខាងក្នុងដងវ៉ែនតាមានបំពាក់ Laser, Processor, Accelerometer និង Bluetooth Chip ក៏ដូចជាត្រីវិស័យផងដែរ។

vauntintel-glass-shop_phnom_penh_cambodia_tomnerb-01

ឡាស៊ែររបស់វា មានកម្រិតទាបបំផុត ដែលមិនបញ្ចេញពន្លឺមកខាងក្រៅ ឲ្យមនុស្សជុំវិញអ្នកដឺងថានេះគឺ Smart Glasses នោះឡើយ។ រាល់ព័ត៌ទាំងអស់ នឹងបង្ហាញតាមរយៈរូបភាព Monochrome ពណ៌ក្រហមនៅពីមុខកែវភ្នែករបស់អ្នកក្នុងទំហំ 400 x 150 pixel ដោយមិនបាច់ខំប្រឹងសម្លឹងមើល រូបភាពលេចច្បាស់នៅនឹងភ្នែកតែម្ដង។ Intel’s Vaunt Glasses នឹងប្រាប់អ្នកពីថ្ងៃខួបកំណើតរបស់នរណាម្នាក់ផ្ញើរ Notification បន្តពីទូរស័ព្ទមកនៅចំពោះមុខអ្នក និងតាមដានដឹងពីទីតាំងរបស់អ្នក។ ប្រសិនបើអ្នកស្ថិតនៅក្នុងផ្ទះបាយ វានឹងបង្ហាញរូបមន្តធ្វើម្ហូបឲ្យអ្នកបានឃើញផងដែរ។

vauntintel-glass-shop_phnom_penh_cambodia_tomnerb-02

Intel’s Vaunt Glassess នឹងក្លាយជា Smart Glasses ដំបូង អាចបញ្ជាបាន តាមរយៈកាយវិការរបស់មនុស្ស ដូចជាការងក់ក្បាល ព្រោះគេត្រៀមបំពាក់វាជាមួយមីក្រូហ្វូន និងជំនួយការដ៏ឈ្លាសវៃដូចជា Alexa ឬក៏ Siri។ Intel មានបំណងចង់ឲ្យសមិទ្ធិផលរបស់ខ្លួន ផ្ដល់ទាំងភាពងាយស្រួល និងសាមញ្ញបំផុត ស្របតាមបរិបទរស់នៅរបស់មនុស្ស។

ទោះជាយ៉ាងណាក៏ដោយ គម្រោងក្នុងការផលិត Smart Glasses នេះស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ទំនើប សង្ឃឹមថាវានឹងចេញលក់ក្នុងពេលឆាប់ៗនេះ។

vauntintel-glass-shop_phnom_penh_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • ហ្គេម Android ប្រចាំឆ្នាំ 2018

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018
    ហ្គេមនៅលើទូរសព្ទដៃនាពេលបច្ចុប្បន្ននេះកំពុងតែអភិវឌ្ឍន៍ខ្លាំងឡើង ប្រសើរជាងបច្ចេកវិទ្យាដទៃទៀតដែលមានវត្តមាននៅក្នុងទីផ្សារ។ ហ្គេមនៅលើប្រព័ន្ធ Android ទំនងដូចជាស្ថិតនៅលំដាប់ខ្ពស់ជារៀងរាល់ឆ្នាំ ហើយជាមួយនឹងការបញ្ចេញប្រព័ន្ធ Android N...
  • ស្រោមបញ្ឈរធ្វើឱ្យការលេងហ្គេមលើ Nintendo Switch ...

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 17 Jul, 2018
    ផ្នែកមួយដ៏ធំនៃចំណុចខ្លាំងរបស់ Nintendo Switch គឺភាពចល័តរបស់វា ប៉ុន្តែការជ្រើសយកហ្គេមប្រភេទចាស់ៗ ដែលធាតុដើមដំបូងត្រូវបាន លេងនៅលើម៉ាស៊ីនប្រភេទ Arcade ត្រូវបានកំណត់ក្នុងទម្រង់បញ្ឈរ។ ការលេងកំសាន្តក្នុងទម្រង់ផ្តេក នឹងធ្វើឱ្យរបារពណ៌ខ...
  • ណែនាំក្តារចុច Gboard ពី Google

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 18 Jul, 2018
    ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងនាំយក Morse Code ក្នុងនាមជា Input Method មកកាន់ក្តារចុច Gboard សម្រាប់ប្រព័ន្ធ iOS។ ការដាក់បញ្ចូល Morse Code ដំបូងរបស់ Google ទៅក្នុងកម្មវិធីក្តារចុច Gboard សម្រាប់ប្រព័ន្ធ Android ធ្វើ...
  • តួនាទីដ៏សំខាន់នៃបច្ចេកវិទ្យា LG Inverter ក្នុងក...

    ដោយ: ទំនើប 9 AM, Wednesday, 18 Jul, 2018
    ថ្ងៃអង្គារ ទី17 ខែកក្កដា ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics បានរៀបចំកម្មវិធី LG Inverter 2018​ “Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ” ដែលមានការដាក់តាំងផលិតផលដែលបំពាក់ដោយបច្ចេកវិទ្យា ...