ចូលចិត្តទំនើប

ចង្កៀងរថយន្តនាពេលអនាគតរបស់ Mercedes បានក្លាយជាការពិតហើយ

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយ នៅក្នុងពិភពលោក Mercedes បាននឹងកំពុងធ្វើតេស្តសាកល្បង លើចង្កៀងរថយន្តឆ្លាតវៃថ្មីមួយ ហើយនាពេលនេះការពិតបានលាតត្រដាងថា វាមិនមែនជាការស្រមៃ ឬជាគំរូផលិតផលទៀតទេ។

គេហទំព័រ Daimler បានប្រកាសកាលពីពេលថ្មីៗនេះថា ចង្កៀងរថយន្តមានលក្ខណៈដ៏ពិសេសប្រៀបដូចជា ផលិតផលមកពីពេលអនាគតមួយនេះ នឹងត្រូវបានប្រើប្រាស់ នៅលើម៉ូដែលរថយន្តលំដាប់ខ្ពស់ Mercedes-Maybach S-Class ។

Mercedes-Maybach-S-Class_top_car_shop_cambodia_tomnerb-01

ចង្កៀងរថយន្តដ៏ឆ្លាតវៃនេះ ត្រូវបានបំពាក់ជាមួយដោយឧបករណ៍មួយប្រភេទ ដែលសមមូលទៅនឹងឧបករណ៍ Digital Projector ដែលមានសមត្ថភាពអាចគ្រប់គ្រងទីតាំង និងវិធីសាស្រ្តដែលពន្លឺបាញ់ឆ្ពោះទៅមុខ។

ឧបករណ៍ Sensor នៅលើរថយន្តអាចកំណត់ពីពេលវេលា និងកម្រិតពន្លឺ ដែលចង្កៀងរថយន្តខាងមុខគួរបញ្ចេញ ដើម្បីបញ្ចៀសអ្នកបើកបរពីអ្នកថ្មើរជើង ដែលមិនអាចមើលឃើញ ឬមនុស្សនៅក្នុងយានយន្តដទៃទៀត។ ចង្កៀងរថយន្តផ្នែកខាងមុខនេះ ក៏មានសមត្ថភាពបង្ហាញពីព័ត៌មាន នៅលើដងផ្លូវផងដែរ ដោយផ្អែកលើស្ថានភាព និងចរាចរណ៍នៅលើដងផ្លូវ។ ប្រព័ន្ធបច្ចេកវិទ្យានេះ ប្រើប្រាស់ម៉ូឌុលអំពូលភ្លើងមាន Resolution កម្រិតខ្ពស់ ជាមួយអំពូល LED មានថាមពលខ្លាំងចំនួន 3។ ពន្លឺទាំងនោះផ្តល់ថាមពលដោយបន្ទះឈីប DLP ជាមួយនឹង Micro-Mirrors ជាច្រើនពាន់គ្រឿង ដែលមានតួនាទីពីរ គឺបើក ឬបិទ។ ជាមួយនឹងកញ្ចក់តូចៗទាំងនោះ Mercedes មានលទ្ធភាពបង្កើតនូវរូបភាពកាន់តែច្បាស់ជាងរូបភាព 84 LEDs ដែលមាននៅក្នុងចង្កៀងរថយន្ត S-Class នាពេលបច្ចុប្បន្ននេះទៀតផង។ ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះមានកម្រិត Resolution ខ្ពស់គ្រប់គ្រាន់ ដែលអ្នកអាចចាក់ភាពយន្ត (ពណ៌ស-ខ្មៅ) ដូចជាម៉ាស៊ីនចាក់ភាពយន្ត នៅក្នុងរោងភាពយន្តដូច្នេះដែរ។

Mercedes-Maybach-S-Class_top_car_shop_cambodia_tomnerb-02
បច្ចេកវិទ្យា Digital Light ក៏មានសមត្ថភាពផ្តល់សញ្ញាអាសន្ន សម្រាប់អ្នកដំណើរថ្មើរជើង ដែលអ្នកបើកបរមិនបានមើលឃើញ ជាមួយនឹងសញ្ញាដែលបានបង្ហាញ។ បន្ថែមលើនេះទៀត វាអាចប្រើប្រាស់តាបឡូនៅក្នុងរថយន្ត ដែលប្រើប្រាស់សម្រាប់សេវាកម្មបង្ហាញផែនទី ដើម្បីផ្តល់សញ្ញាដាស់តឿនដល់អ្នកបើកបរថា មានសញ្ញាចរាចរណ៍ដោយមិនមានព្រាងទុក ឬការដាស់តឿននានានៅលើដងផ្លូវ ដែលនឹងមកដល់បន្ទាប់ពីផ្លូវបត់ មើលមិនឃើញ។

វាគួរតែត្រូវបានកត់សម្គាល់ថា ជាសង្វាក់ផលិតផលដ៏អស្ចារ្យតូចមួយ ប៉ុន្តែសម្រាប់អតិថិជនដែលបានកុម៉ង់ទិញយានយន្តដែលមានបំពាក់ចង្កៀងរថយន្តខាងមុខទាំងនេះ អាចរំពឹងថានឹងទទួលបានយានជំនិះថ្មីស្រឡាងនេះនៅពាក់កណ្តាលឆ្នាំនេះ។

យើងអាចនឹងត្រូវរងចាំមួយរយៈទៀត ទម្រាំតែបច្ចេកវិទ្យាថ្មីមួយនេះ មានវត្តមាននៅលើយានជំនិះធម្មតា ប៉ុន្តែវាពិតជាចំណុចចាប់ផ្តើមដ៏ល្អមួយ ជាមួយនឹងការចាប់ផ្តើមផលិតបច្ចេកវិទ្យាដ៏ឆ្លាតវៃនេះ។

Mercedes-Maybach-S-Class_top_car_shop_cambodia_tomnerb-04

អត្ថបទអ្នកចង់អាន

  • រថយន្ត KIA Niro EV អាចរត់បានក្នុងចម្ងាយជាង 300 ...

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 10 Jul, 2018
    ក្រុមហ៊ុន KIA បានបញ្ចប់ការធ្វើតេស្តសាកល្បងលើម៉ូដែលរថយន្តដើរដោយកម្លាំងអគ្គិសនីពេញលេញនៃម៉ូដែលរថយន្ត Niro។ ក្រុមហ៊ុនផលិតយានយន្តបានប្រកាសជាផ្លូវការនូវផលិតផលយានជំនិះម៉ូដែល Niro EV ហើយវាជាម៉ូដែលយានយន្តដែលផលិតឡើងស្រប នឹងអ្វីដែលអ្នកបាន...
  • Software ធ្វើឱ្យតម្លៃគ្រឿងបន្លាស់រថយន្ត កើនឡើង

    ដោយ: ដួងច័ន្ទ 4 PM, Monday, 09 Jul, 2018
    តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រុមហ៊ុនផលិតរថយន្ត បាននឹងកំពុងបង្កើនតម្លៃគ្រឿងបន្លាស់ ព្រោះពួកគេអាចធ្វើបាន ឬទេ? Software អាចជាកត្តាជំរុញការតម្លើងថ្លៃទាំងនោះ។ សារព័ត៌មាន Reuters ទទួលបានឯកសារមួយចំនួនពីពាក្យបណ្តឹងមួយ ដែលប្តឹងផ្តល់ថា ក្រុម...
  • Mercedes Maybach SUV បង្កប់គំនិតច្នៃប្រឌិតថ្មី

    ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018
    នៅក្នុងព្រឹត្តិការណ៍ Beijing International Automotive Exhibition ក្នុងឆ្នាំ 2018 នេះ ដែលបានរៀបចំឡើងក្នុងប្រទេសចិន ដែលជាកន្លែងដែលក្រុមហ៊ុន Mercedes បានដាក់បង្ហាញគំរូ រថយន្តថ្មីទំនើបចុងក្រោយបំផុត ដែលជារថយន្តប្រណិតប្រភេទ SUV។ នេះ...
  • 9 គន្លឹះនៅក្នុងរថយន្ត ជួយអ្នកសន្សំពេលវេលា

    ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018
    តាមការសិក្សាបានបង្ហាញថា អ្នកបើកបររថយន្តចំណាយពេលជាមធ្យម 1,100 ម៉ោងក្នុងមួយឆ្នាំនៅក្នុងរថយន្ត ដែលតួលេខនេះស្ទើរនឹងស្មើ 3 ម៉ោងក្នុងមួយថ្ងៃ។ វាពិតជាប្រសើរបើសិនជាអ្នកចំណាយពេលវេលានេះ នៅកន្លែងដែលផ្តល់ផាសុភាពបំផុត និងផ្តោតអារម្មណ៍លើការ ...