ចូលចិត្តទំនើប

នេះជាផលិតផលផ្លូវការ ប្រើប្រាស់ជាគូនឹង Galaxy S9

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

តើអ្នកកំពុងស្វែងរក ទូរសព្ទថ្មីមែនទេ? ជឿជាក់ថាទូរសព្ទ Galaxy S9 កំពុងស្ថិតនៅលំដាប់ខ្ពស់ជាងគេ។ វាជាផលិតផលទូរសព្ទចុងក្រោយបង្អស់របស់ Samsung ហើយវាតំណាងឱ្យ Hardware និង Software ដ៏ល្អបំផុត។ បន្ថែមលើនេះក្រុមហ៊ុន Samsung បានផលិតសម្ភារៈជំនួយ ដើម្បីឱ្យទូរសព្ទ Galaxy S9 ពេញលក្ខណៈ។ ថ្វីត្បិតទូរសព្ទ Galaxy S9 មិនទាន់ចេញលក់ ក្តី ក៏អ្នកអាចមកធ្វើការទស្សនាផលិតផលមួយចំនួន ដែលជាដៃគូរបស់វា ជាមួយ ទំនើប បានផងដែរ។

S-View Flip Cover
នេះជាស្រោមការពារ ដែលអាចរក្សាទុកព័ត៌មានដ៏មានតម្លៃរបស់អ្នក ពីភ្នែកអ្នកដទៃ និងអាចការពារសំណឹកបានគ្រប់ពេលវេលាផងដែរ។ វាជាស្រោមការពារពហុមុខងារ ដែលការពារទូរសព្ទរបស់អ្នក ការពារការលួចមើលព័ត៌មានលើអេក្រង់ទូរសព្ទ និងបន្ថែមនូវបទពិសោធន៍ទស្សនា ទូរសព្ទបានកាន់តែប្រសើរ។ លើសពីនេះទៀត អ្នកមិនចាំបាច់បើកគម្របលើអេក្រង់ទេ ក៏អ្នកអាចមើលឃើញ និងឆ្លើយតបនៅលើអេក្រង់ទូរសព្ទបានដូចដើម។ វាអាចបង្ហាញមុខងារហៅទូរសព្ទ នាឡិការោទិ៍ និងកម្មវិធីនានា ដែលអាចដំណើរការបានជាមួយពេលវេលា បើសិនជាអ្នកប្រើប្រាស់មុខងារ Always-on Display។ វាក៏មានបំពាក់ជើងទម្រ ដែលអាចឱ្យអ្នកដាក់ទូរសព្ទផ្តេក នៅពេលទស្សនាវីដេអូបានផងដែរ។ ជាធម្មតាស្រោមទូរសព្ទ ដែលមានមុខងារចម្រុះច្រើនដូចនេះ ភាគច្រើនមានរូបរាងធំទើសទែង ប៉ុន្តែក្រុមហ៊ុន Samsung បានរចនាជើងទម្រ ជាមួយនឹងស្រោមការពារដ៏ស្តើងបាន។

official-galaxy-s9-accessories-from-samsung_phone_cambodia_tomnerb-01
Alcantara Cover
អស់រយៈពេលជាច្រើនឆ្នាំ យើងបានឃើញក្រុមហ៊ុន Samsung បង្កើនការវិនិយោគលើរូបរាង។ នាពេលនេះ ម៉ូដែល Galaxy S និង Galaxy Note ស្ថិតនៅក្នុងចំណោមជម្រើសទូរសព្ទដ៏ស្រស់ស្អាត នៅក្នុងពិភពលោក។ ដូច្នេះបានជាក្រុមហ៊ុនបានបង្កើត នៅស្រោមទូរសព្ទមួយ ដើម្បីសមស្របនឹង ម៉ូដែលទូរសព្ទទាំងនោះ។ ស្រោមទូរសព្ទមួយនេះ រួមបញ្ចូលទាំងការរចនាម៉ូដ និងការការពារ។ វាផលិតពីរូបធាតុ Polyester និង Polycarbonate រួមគ្នា ដែលបញ្ជាក់ថា Samsung យកទុកដាក់ លើភាពយូរអង្វែង និងរូបរាង។ វាក៏ផ្តល់នូវការចាប់កាន់ ទូរសព្ទយ៉ាងប្រសើរផងដែរ។

official-galaxy-s9-accessories-from-samsung_phone_cambodia_tomnerb-02

Rugged Protective Cover
ស្រោមទូរសព្ទរឹងមាំជាងគេ ដែលអ្នកអាចស្វែងរកបានពីក្រុមហ៊ុន Samsung គឺស្រោមម៉ូដែល Rugged Protective Cover។ វាមានពណ៌ខ្មៅ និងពណ៌ប្រាក់ ហើយវាការពារទូរសព្ទ Galaxy S9 នៅពេលប៉ះទង្គិច ឬធ្លាក់។ ក្រុមហ៊ុន Samsung ប្រើប្រាស់ស្តង់ដាលំដាប់យោធា មកធ្វើតេស្តភាពធន់របស់ស្រោមទូរសព្ទនេះ និងទទួលបានលទ្ធផលថា វាស្រូបយកការប៉ះទង្គិចខ្លាំង និងកាត់បន្ថយការបំផ្លាញបាន។ បន្ថែមលើការការពារទូរសព្ទ ស្រោមមួយប្រភេទនេះ រួមបញ្ចូលនូវជើងទម្រ ជាប់រួមជាស្រេច។ វាអាចប្រើប្រាស់បានទាំងក្នុងទម្រង់បញ្ឈរ និងផ្តេក។ ដោយសារទូរសព្ទ Galaxy S9 ផលិតពីកញ្ចក់ភាគច្រើន ដូច្នេះអ្នកប្រហែលជា អាចពិចារណាលើជម្រើសមួយនេះ។

official-galaxy-s9-accessories-from-samsung_phone_cambodia_tomnerb-03

Hyperknit Cover
នេះជាប្រភេទស្រោមការពារ ដែលផ្តល់ឱ្យអ្នកនូវរូបរាងដ៏ពិតប្រាកដរបស់ Galaxy S9។ ក្រុមហ៊ុនSamsung បានផ្តោតសំខាន់លើរូបរាង និងអារម្មណ៍ដែលស្រោមទូរសព្ទ ផ្តល់ឱ្យអ្នកប្រើប្រាស់។ វារួមបញ្ចូលនូវការការពារកម្រិតស្រាល ប៉ុន្តែនេះមិនមែនជាកត្តាជំរុញឱ្យអ្នក ជ្រើសរើសយកវានោះទេ។ ផ្ទៃក្រឡា និងទម្ងន់ដ៏ស្រាលរបស់ Nylon ផ្តល់នូវការកាន់ទូរសព្ទបាន កាន់តែងាយស្រួល បន្ថែមលើការរក្សាបាននូវភាពលេចធ្លោ និងរូបរាងដ៏ស្តើងរបស់ទូរសព្ទ។

official-galaxy-s9-accessories-from-samsung_phone_cambodia_tomnerb-04
Silicone Cover
មនុស្សភាគច្រើនត្រូវការស្រោម ការពារធ្វើពីកៅស៊ូ។ វាមិនត្រឹមតែមានតម្លៃទាបប៉ុណ្ណោះ តែវាក៏ ផ្តល់នូវការការពារទូរសព្ទបានយ៉ាងប្រសើរ។ ជាថ្មីម្តងទៀត ទូរសព្ទ Galaxy S9 មិនមែនមិនចេះខូចនោះទេ ទោះបីវាមាន Corning’s Gorilla Glass 5 គ្របដណ្តប់ទាំងខាងមុខ និងខាងក្រោយក្តី។ បើសិនជាអ្នកទម្លាក់វា នោះវាអាចនឹងបែកជាបំនែក ឬយ៉ាងហោចណាស់ក៏ស្រាំដែរ។ ស្រោម Silicone Cover ដែលមានជម្រើសពណ៌ប្រផេះ និងខ្មៅ នឹងផ្តល់នូវស្រោមការពារដ៏ទន់ និងការពារ។

official-galaxy-s9-accessories-from-samsung_phone_cambodia_tomnerb-05

LED Wallet Cover
វាមានលក្ខណៈស្រដៀងគ្នាទៅនឹង S-View Flip Cover ប៉ុន្តែវាខុសគ្នានៅត្រង់ការប្រើប្រាស់ នៅលើអេក្រង់ទូរសព្ទ។ វាក៏ជួយសន្សំសំចៃថាមពលផងដែរ។ ក្រុមហ៊ុន Samsung បានបញ្ចូល អំពូល LED ទៅក្នុងស្រោមទូរសព្ទ ដែលអាចបង្ហាញពីការហៅទូរសព្ទ ការផ្ញើសារ ម៉ោង។ល។ ដោយគ្រាន់តែចុចលើប៊ូតុង Power ដូចធម្មតា នោះព័ត៌មានទាំងនោះនឹងលេចឡើងភ្លាមៗ។ នៅខាងក្នុងស្រោមការពារ មានហោប៉ៅសម្រាប់ដាក់លុយ និងកាតនានា។

official-galaxy-s9-accessories-from-samsung_phone_cambodia_tomnerb-06

DeX Pad
DeX Pad ផលិតឡើងដោយផ្អែកលើឧបករណ៍ DeX ចេញលក់កាលពីឆ្នាំមុន។ វាភ្ជាប់ទៅនឹងអេក្រង់ Monitor និងប្រែក្លាយទូរសព្ទ Galaxy S9 ទៅជាកុំព្យូទ័រ។ ទូរសព្ទរបស់អ្នកនឹងលេចចេញនូវ ទម្រង់អេក្រង់ដូចកុំព្យូទ័រ ប៉ុន្តែវាពង្រឹងសមត្ថភាពបន្ថែមដោយពង្រីកមុខងារ ដែលដំណើរការលើទុរសព្ទ។ នៅពេលនេះទូរសព្ទ Galaxy S9 ក៏អាចប្រើប្រាស់ជា Trackpad និង Keyboard បាន ដែរ។ នៅពេលដែលទូរសព្ទភ្ជាប់ជាមួយ DeX Pad តាមរយៈ USB-C ហើយដំណើរការមុខងារ PC Mode នោះវានឹងផ្តល់នូវអេក្រង់ដែលមានមុខងារជា Trackpad។ នៅពេលអ្នករំកិលទូរសព្ទ អ្នកនឹងបានឃើញ Mouse នៅលើអេក្រង់ Monitor ធ្វើចលនាដែរ។ បន្ទាប់មកនៅពេលអ្នកត្រូវការវាយអត្ថបទ អ្នកអាចប្រើប្រាស់អេក្រង់ទូរសព្ទទៅជាក្តារចុចបាន។ នៅលើ DeX Pad ក៏មានបន្ថែមរន្ធដោតច្រើនទៀត សម្រាប់ការប្រើប្រាស់ផងដែរ រួមមាន USB-A 2.0, HDMI និង USB-C។

official-galaxy-s9-accessories-from-samsung_phone_cambodia_tomnerb-07

Fast Wireless Charging Stand
ដូចដែលអ្នកបានដឹង ក្រុមហ៊ុន Samsung បានបង្កើតឧបករណ៍សាកថ្មគ្មានថ្មល្អៗជាច្រើន ជម្រើស។ ឧបករណ៍មួយនេះបំពាក់បច្ចេកវិទ្យា Qi ល្បឿនបញ្ចូលថាមពល 9W ជាប្រភេទឧបករណ៍សាកថ្ម Dual-Charging Coils ដែលផ្តល់នូវការតភ្ជាប់កាន់តែប្រសើរ ភ្លើងសញ្ញា LED បង្ហាញពីសញ្ញានៃដំណើរការ និងកង្ហារ ដែលធានាថា Galaxy S9 រក្សាបាននូវភាព ត្រជាក់។ លើសពីនេះ វាក៏អាចដំណើរការជាមួយ iPhone X និង iPhone 8 ហើយបើសិនជាអ្នកមានឧបករណ៍ ដែលប្រើប្រាស់ដោយស្តង់ដា Qi អ្នកអាចប្រើឧបករណ៍នេះបាន។

official-galaxy-s9-accessories-from-samsung_phone_cambodia_tomnerb-08

អត្ថបទអ្នកចង់អាន

  • Huawei កំពុងធ្វើឱ្យ Smartphone មានភាពបត់បែនដូចជ...

    ដោយ: ភារុន 8 AM, Saturday, 15 Sep, 2018
    ក្រុមហ៊ុន Huawei ប្រហែលជាត្រូវបានគេស្គាល់ជាលើកដំបូងដោយសារ ផលិតផល Smartphone និង ចំណុចទី 2 នោះគឺ networking hardware របស់ក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែនៅពេលឥឡូវនេះក្រុមហ៊ុនកំពុងឈានជើងចូលក្នុងវិស័យទីផ្សារផលិតកុំព្យូទ័រ ដូចជាស៊េរី MateB...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018
    ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្នុងទីផ្សានៅចុងខែនេះ ក្នុងតម្លៃ $69.99។ យោងតាមក្រុមហ៊ុន Logitech បានឱ្យដឹងថាក្រុម...
  • LG ផលិតទូរសព្ទតម្លៃ $1,800

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018
    ក្រុមហ៊ុន LG បាននឹងកំពុងបន្តការប្រកួតប្រជែងនៅក្នុងទីផ្សារផលិតផលទូរសព្ទប្រណិតកម្រិតខ្ពស់ជាមួយនឹងការដាក់បញ្ចូលផលិតផល ទូរសព្ទ Signature Edition ថ្មី តាមរយៈគេហទំព័រ 9to5Google។ ទីផ្សារនេះបានចាប់ផ្តើមកាលពីឆ្នាំមុន ជាមួយនឹងការបញ្ចេញល...