ចូលចិត្តទំនើប

សម្ភារៈ Smartphone ជួយឱ្យជីវិតកាន់តែរស់រវើក

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

នៅពេលអ្នកកាន់ទូរសព្ទ Smartphone អ្នកនឹងចាប់ផ្តើមគិតអំពី ការប្រើប្រាស់សម្ភារៈនានាជាគូនឹងវា។ តើអ្នកយល់យ៉ាងណាដែរ ចំពោះឧបករណ៍សាកថ្មគ្មានខ្សែ? ឬកញ្ចក់ការពារអេក្រង់ទូរសព្ទពីការកកិត? ឬអាចជាខ្សែប្រភេទថ្មី ដែលជួយឱ្យការប្រើប្រាស់ទូរសព្ទកាន់តែប្រសើរ? នៅក្នុងទីផ្សាមានផលិតផលជាច្រើន ប៉ុន្តែតើអ្នកដឹងដូចម្តេចទៅថា សម្ភារៈនោះមានតម្លៃចំពោះអ្នក? ទំនើប នៅទីនេះផ្តល់ចម្លើយជូនអ្នក។

Nomad Universal Cable
សព្វថ្ងៃនេះមានផលិតផលខ្សែជាច្រើន ប្រភេទដែលប្រើប្រាស់បានគ្រប់យ៉ាង។ ទូរសព្ទ iPhone ទាមទារខ្សែ Lightning ខណៈដែលឧបករណ៍ Android ត្រូវការខ្សែ USB-C។ តើវាពិសេសយ៉ាងណាបើសិនជាមានខ្សែមួយ ដែលអាចប្រើប្រាស់បានគ្រប់យ៉ាង? ចម្លើយមាននៅលើ ខ្សែ Nomad Universal។ វារួមបញ្ចូលគ្នានូវឧបករណ៍ភ្ជាប់ទាំងអស់ នៅក្នុងខ្សែដ៏តូចមួយ។ វាប្រើប្រាស់ឧបករណ៍ពង្រីក microUSB សម្រាប់រន្ធ Lightning និង USB-C។ ខ្សែមួយនេះជាប់ធន់បានយូរ ដោយវារចនាឡើងជាខ្សែក្រង។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-01
OnePlus Bullet Earphones
នេះជាផលិតផលកាសស្តាប់មួយ ដែលផ្តល់នូវការប្រើប្រាស់ដ៏ពេញចិត្ត សម្រាប់អ្នក ជាពិសេសប្រភេទកាស In-Ear ដែលផ្តល់នូវការលុបសម្លេងរំខានបានយ៉ាងប្រសើរ សម្លេងមានគុណភាពខ្ពស់ និងមានផាសុកភាព។ បន្ថែមលើនេះវាមានសម្បកធ្វើពីអាលុយមីញ៉ូម ដែលអាចបញ្ជាក់ពីភាពរឹងមាំ ធន់ជាប់បានយូរអង្វែង។ លើសពីនេះទៀតអ្នកក៏អាចប្រើប្រាស់វាបាន ទាំងនៅលើឧបករណ៍ iOS ឬ Android។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-02

Grovemade Wireless Charger
Grovemade បង្កើតនូវឧបករណ៍សាកថ្មគ្មានខ្សែ មានរូបរាងដ៏ទាក់ទាញមួយ។ វាមានបន្ទះសាកថ្មមួយ ជាមួយនឹងបន្ទះ ដែកគ្មានសឹកមួយនៅខាងក្រោម។ វាធ្វើឱ្យការដាក់តាំងនៅលើគ្រែ ឬនៅលើតុ។ វាមិនត្រឹមតែមានបន្ទះសាកថ្មនោះទេ វាក៏មានខ្សែ និងការគ្រប់គ្រងខ្សែថែមទៀតផង។ ខ្សែនីឡុងក្រងចូលគ្នាពណ៌ក្រហម ដែលធានាបាននូវការប្រើប្រាស់យូរអង្វែង និងនៅខាងក្រោមមាន ដុំរុំដែលជួយរក្សាទុកខ្សែ ដែលមិនត្រូវការប្រើប្រាស់។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-03
Anker Car Charger
គ្រប់រថយន្តស៊េរីថ្មីទាំងអស់ មានបំពាក់នូវរន្ធ USB ដែលល្អបំផុតសម្រាប់ការភ្ជាប់ទូរសព្ទ ដើម្បីចាក់តន្រ្តី ឬដំណើរការមុខងារ CarPlay ឬ Android Auto។ អ្វីដែលខ្វះខាតគឺការសាកថ្មឧបករណ៍នានា។ ជាឧទាហរណ៍ រថយន្ត Volkswagen អាចបញ្ចូលថ្មទូរសព្ទបានត្រឹម 0.5A ប៉ុណ្ណោះ។ មានន័យថា វាសាកថ្មយឺតបំផុត។ ដូច្នេះហើយបានជា Anker Car Charger ដើរតួសំខាន់។ វាផ្តល់នូវរន្ធដោត USB ចំនួន 2 និងមានសមត្ថភាពផ្តល់ថាមពលបាន 2.4A ដែលជាបរិមាណដ៏ធំមួយច្រើនជាងរន្ធ USB នៅលើរថយន្ត។ ការតុបតែងក៏ស្រស់ស្អាត បំពាក់នូវអំពូល LED ពណ៌ខៀវថ្លា ដែលអនុញ្ញាតឱ្យអ្នកដឹងពីដំណើរការ និងពន្លឺកងពណ៌ក្រហមដ៏ស្រស់ស្អាតផងដែរ។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-04

TechArmor Glass Screen Protector
កញ្ចក់ការពារប្រភេទ TechArmor HD Clear Ballistic Glass គឺជាជម្រើសដ៏ល្អមួយសម្រាប់ អ្នក។ កញ្ចក់នេះផ្តល់នូវភាពរលូន ដូចជាកញ្ចក់ Gorilla Glass នៅលើអេក្រង់ iPhone។ វាមានភាពងាយស្រួលក្នុងការដាក់នៅលើទូរសព្ទ ហើយវាក៏មានភ្ជាប់មកក្នុងប្រអប់តែមួយ នូវក្រណាត់ជូត Sticker និងទឹកជូត ដើម្បីការពារកញ្ចក់ពីធូលី។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-05

Nomad Bi-Fold Charging Wallet
នេះជាផលិតផលពិសេសមួយ ប្រើប្រាស់បានតែជាមួយទូរសព្ទ iPhone ប៉ុណ្ណោះ ហើយវាមានតម្លៃខ្ពស់។ វារួមបញ្ចូលនូវស្បែក Horween លំដាប់ខ្ពស់ ជាកាបូបបត់ Bi-Fold និងមានថ្មមានកម្លាំង 2,400mAh ជាមួយនឹងខ្សែ Lightning ដែលភ្ជាប់ជាប់នឹងតួកាបូប។ ប៉ុន្តែគួរឱ្យស្តាយវាប្រើប្រាស់បានតែជាមួយ iPhone សម្រាប់ឧបករណ៍ Android ដែលមានឧបករណ៍ភ្ជាប់ USB-C មិនទាន់មានផលិតជាកាបូបសាកថ្មនេះ នៅឡើយទេ។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-06

អត្ថបទអ្នកចង់អាន

  • ក្រុមហ៊ុន ជីហ្គៀ សហការជាមួយមជ្ឃមណ្ឌលផ្ដល់ឈាម រៀ...

    ដោយ: ទំនើប 8 PM, Thursday, 15 Mar, 2018
    កាលពីថ្មីៗនេះ ក្រុមហ៊ុន ជីហ្គៀ បានសហការជាមួយមជ្ឃមណ្ឌលផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ ផ្ដល់ឈាម សង្គ្រាះជីវិត នៅ LG Brandshop សាខា ផ្លូវព្រះមុនីវង្ស ដែលកម្មវិធីនេះ គឺធ្វើឡើយរយះពេលមួយថ្ងៃពេញ ដែលមានការចូលរួមពីក្រុមហ...
  • Samsung Galaxy S9 នឹងរួមបញ្ចូល Speaker ថ្មី និង...

    ដោយ: ដួងច័ន្ទ 10 PM, Friday, 16 Mar, 2018
    ម៉ូដែលទូរសព្ទ Samsung Galaxy S9 និង S9 Plus នឹងក្លាយជាទូរសព្ទដំបូង ដែលមានបំពាក់ 3D Emoji និង Stereo Speaker នេះដោយយោងតាមការបោះផ្សាយរបស់សារព័ត៌មាន ETNews របស់កូរ៉េ។ របាយការណ៍របស់ ETNews បានបង្ហាញថាមុខងារ 3D Emoji របស់ Samsung មា...
  • រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុ...

    ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018
    ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ដែលមានដូចជា ការទិញមួយថែមជូនមួយ  ការបញ្ចុះតម្លៃពិសេស និង ទទួលបានវត្ថុអនុស្សាវរីយ៍ភ្លាមៗ ជា...
  • នេះជាផលិតផលផ្លូវការ ប្រើប្រាស់ជាគូនឹង Galaxy S9

    ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018
    តើអ្នកកំពុងស្វែងរក ទូរសព្ទថ្មីមែនទេ? ជឿជាក់ថាទូរសព្ទ Galaxy S9 កំពុងស្ថិតនៅលំដាប់ខ្ពស់ជាងគេ។ វាជាផលិតផលទូរសព្ទចុងក្រោយបង្អស់របស់ Samsung ហើយវាតំណាងឱ្យ Hardware និង Software ដ៏ល្អបំផុត។ បន្ថែមលើនេះក្រុមហ៊ុន Samsung បានផលិតសម្ភារ...