ចូលចិត្តទំនើប

AirPower ឧបករណ៍សាកថ្មគ្មានខ្សែរបស់ Apple

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

AirPower គឺជាឧបករណ៍សាកថ្មប្រភេទ Pad គ្មានខ្សែ ផលិតឡើង ដើម្បីលុបបំបាត់ភាពស្មុគស្មាញនៃខ្សែសាកថ្ម សម្រាប់ទូរសព្ទ iPhone, Apple Watch និង AirPods។ ក្រុមហ៊ុន Apple បានបង្ហាញពីវត្តមានផលិតផល AirPower នៅក្នុងព្រឹត្តិការណ៍ iPhone X Event របស់ក្រុមហ៊ុនផ្ទាល់ ប៉ុន្តែក្រុមហ៊ុនមិនបានផ្តល់នូវព័ត៌មានលម្អិតទេ។ យ៉ាងណាមិញ ទំនើប បានខិតខំស្វែងរក ព័ត៌មានពាក់ព័ន្ធមួយចំនួនមកជូនមិត្តអ្នកអាន ដើម្បីធ្វើការស្វែងយល់ ពីផលិតផលថ្មីនេះទាំងអស់គ្នា។
AirPower ជាអ្វី?
AirPower ជាឧបករណ៍សាកថ្ម ប្រភេទ Pad គ្មានខ្សែ។ នៅក្នុងទីផ្សារមានឧបករណ៍សាកថ្មប្រភេទនេះ ជាច្រើនជម្រើស ប៉ុន្តែសម្រាប់ទូរសព្ទ iPhone 8 និង iPhone X អ្នកត្រូវប្រើប្រាស់សម្បកពិសេស ដើម្បីប្រើប្រាស់ឧបករណ៍សាកថ្ម Pad គ្មានខ្សែនេះបាន។
ចំណែក AirPower ដំណើរការដោយពុំចាំបាច់មានវត្តមាន សម្បកទូរសព្ទពិសេសទេ។ អ្នកគ្រាន់តែដាក់ទូរសព្ទ iPhone របស់អ្នកនៅលើបន្ទះ AirPower វានឹងចាប់ផ្តើមបញ្ចូលថាមពលដល់ទូរសព្ទភ្លាម។ អ្នកក៏មិនចាំបាច់ដោតខ្សែនៅក្នុងទូរសព្ទផងដែរ។
តើ AirPower ដំណើរការយ៉ាងដូចម្តេច?
អ្នកអាចដាក់បន្ទះ AirPower នៅលើតុ ឬកន្លែងណាមួយ ដែលអ្នកចង់ប្រើប្រាស់ សម្រាប់ការបញ្ចូលថាមពល។ បន្ទាប់មកដោតខ្សែអគ្គិសនីទៅក្នុងរន្ធដោតអគ្គិសនី។ ដើម្បីបញ្ចូលថាមពលដល់ទូរសព្ទដៃ ឬឧបករណ៍នានា អ្នកគ្រាន់តែដាក់វាលើបន្ទះនោះ ជាមួយនឹងមុខផ្ងារឡើងលើ ជាការស្រេច។
ដើម្បីទទួលបានបច្ចេកទេសបន្ថែមបន្តិចទៀត AirPower ប្រើប្រាស់រូបមន្ត Induction ដែលដែនអេឡិចត្រូម៉ាញ៉េទិចត្រូវបានប្រើប្រាស់ ដើម្បីបញ្ជូនថាមពលពី AirPower ទៅកាន់ទូរសព្ទ ឬឧបករណ៍នានា។ នៅពេលដែលអ្នកដាក់ឧបករណ៍របស់អ្នកនៅលើ AirPower វានឹងទទួលបានសញ្ញាមួយពីបន្ទះ Pad ទៅកាន់ទូរសព្ទ ក្នុងមុខងារ Handshake សម្រាប់ឱ្យអ្នកពិនិត្យលើដំណើរការ និងសមត្ថភាពបញ្ចូលថាមពល។ល។ បើសិនជាគ្រប់យ៉ាងត្រូវបានពិនិត្យមើលរួចរាល់ហើយ នោះដំណើរការបញ្ចូលថាមពលនឹងត្រូវបានចាប់ផ្តើម។

apple-air-power-wireless-charging-pad_accessories_shop_cambodia_tomnerb-02
តើទូរសព្ទ iPhone របស់អ្នកអាចដំណើរការជាមួយ AirPower បានឬទេ?
ទូរសព្ទ iPhone តែបីម៉ូដែលប៉ុណ្ណោះដែលអាចដំណើរការជាមួយ AirPower បានគឺ iPhone 8, iPhone 8 Plus និង iPhone X។ ទូរសព្ទ iPhone ទាំងនេះមិនត្រឹមតែមានផ្ទាំងកញ្ចក់ នៅពីក្រោយតួទូរសព្ទប៉ុណ្ណោះទេ វាថែមទាំងមានឧបករណ៍ Hardware ជំនួយដល់ការសាកថ្មដោយគ្មានខ្សែ បានថែមទៀតផង។
តើ iPad របស់អ្នកអាចដំណើរការជាមួយ AirPower បានដែរទេ?
ផលិតផល iPad បច្ចុប្បន្ន (គិតត្រឹមឆ្នាំ 2017) មិនអាចដំណើរការបានជាមួយ AirPower ទេ។ វាទំនងដូចជាត្រូវការវត្តមានផ្ទាំងកញ្ចក់នៅខាងក្រោយតួម៉ាស៊ីន ហើយផ្ទាំងកញ្ចក់ដ៏ធំ សម្រាប់ប្រើប្រាស់នៅលើ iPad អាចនឹងមានតម្លៃខ្ពស់ ធ្ងន់ និងងាយនឹងបែក។
ចុះចំណែក Apple Watch និង AirPod?
Apple Watch Series 3 អាចដំណើរការបានជាមួយ AirPower។ ចំណែក AirPod ក៏អាចធ្វើបានដូចគ្នា ប៉ុន្តែអ្នកត្រូវប្រើប្រាស់ប្រអប់ AirPod ថ្មី ដែល Apple បានធ្វើការណែនាំនៅក្នុងព្រឹត្តិការណ៍ iPhone X Event។ អ្នកមិនអាចប្រើប្រាស់ប្រអប់ដើមរបស់ AirPod ជាមួយ AirPower បានទេ ហើយអ្នកក៏មិនអាចដាក់កាសត្រចៀក AirPod ដោយផ្ទាល់លើ AirPower ដើម្បីបញ្ចូលថាមពលបានដែរ។ អ្នកត្រូវដាក់កាសត្រៀកនៅក្នុងប្រអប់ថ្មី ហើយបន្ទាប់មកដាក់ប្រអប់នោះនៅលើ AirPower។ អ្នកក៏អាចបញ្ចូលថាមពលទៅក្នុងប្រអប់ទទេនៅលើ AirPower បានដែរ ហើយប្រើប្រាស់ប្រអប់នោះ ដើម្បីបញ្ចូលថាមពលទៅក្នុងកាសត្រចៀក ដើម្បីបញ្ចូលថាមពលក៏បាន។ ក្រុមហ៊ុន Apple មិនទាន់បង្ហាញព័ត៌មានលម្អិត ទាក់ទងនឹងប្រអប់ AirPod ថ្មីនៅឡើយទេ ហើយក៏មិនទាន់មានលក់ នៅលើគេហទំព័ររបស់ក្រុមហ៊ុនដែរ។
តើឧបករណ៍ Qi ដទៃទៀតក្រៅពី Apple អាចដំណើរការជាមួយ AirPower ឬទេ?
ក្រុមហ៊ុន Apple បានបញ្ជាក់ថាក្រុមហ៊ុនបាន នឹងកំពុងធ្វើការអភិវឌ្ឍលើ AirPower ឱ្យកា្លយទៅជាឧបករណ៍ Qi-Compliant ហើយបើសិនជាវាដំណើរការបាន នោះមានន័យថាផលិតផល Qi-Compliant ដទៃទៀតក្រៅពីផលិតផលរបស់ Apple ក៏អាចដំណើរការបានដែរ។ ប៉ុន្តែយើងមិនទាន់បានការបញ្ជាក់ ជាផ្លូវការនៅឡើយទេ។ ទូរសព្ទ iPhone 8 និង iPhone X អាចដំណើរការជាមួយស្តង់ដាសាកថ្ម Qi គ្មានខ្សែបាន និងអាចប្រើប្រាស់បានជាមួយឧបករណ៍ Qi មួយចំនួនដូចជា Belkin Boost Up ឬ Mophie Wireless Base ជាដើម។
តើវាអាចបញ្ចូលថ្មល្បឿនលឿនបាន ឬទេ?
ក្រុមហ៊ុន Apple មិនទាន់បង្ហាញព័ត៌មានលម្អិតជាក់លាក់អំពី AirPower នៅឡើយទេ ដែលក្នុងនោះរួមមានអត្រាបញ្ចូលថាមពលដែល AirPower អាចដំណើរការបាន។ ឧបករណ៍ Qi អាចគាំទ្រដល់ការបញ្ចូលថាមពលល្បឿនលឿន ក្នុងទំហំ 15 watt។ ប៉ុន្តែយើងនៅតែមិនទាន់ច្បាស់ថា តើ AirPower អាចធ្វើបានក្នុងទំហំនេះឬទេ។ យោងតាមរបាយការណ៍ពី MacRumors បានបង្ហាញថា iOS 11.2 នឹងផ្លាស់ប្តូរការបញ្ចូលថាមពលពីទំហំធំបំផុត 5 watt ទៅជា 7.5 watt។ ខណៈដែលនេះមិនមែនជាល្បឿនលឿនដូចឧបករណ៍ដទៃទៀត ប៉ុន្តែវាលឿនជាងឧបករណ៍សាកថ្ម ដែលមានភ្ជាប់ជាមួយទូរសព្ទ។
ពេលវេលាចេញលក់
ក្រុមហ៊ុន Apple បាននិយាយថា AirPower នឹងមានវត្តមាននៅក្នុងឆ្នាំ 2018 នេះ ប៉ុន្តែក្រុមហ៊ុន មិនទាន់បញ្ជាក់ពីតម្លៃរបស់វានៅឡើយទេ។ ក្នុងនោះមានព័ត៌មានលេចលឺមួយចំនួនថា AirPower នឹងចេញលក់ក្នុងខែមីនានេះ។

apple-air-power-wireless-charging-pad_accessories_shop_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • កាស Bose Sleepbuds មានអ្វីពិសេស?

    ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018
    អ្នកប្រហែលជាមិនធ្លាប់ពាក់កាសត្រចៀក Bluetooth ដែលមិនអាចចាក់តន្រ្តីបានទេពីមុនមក ប៉ុន្តែនៅពេលអ្នកធុញទ្រាន់នឹងសម្លេងរំខាននៅខាងក្រៅ ដូចជាសម្លេងចរាចរណ៍ជាដើម អ្នកពិតជាចង់ប្រើប្រាស់កាសត្រចៀកគ្មានសម្លេងមួយនេះ ដើម្បីជៀសផុតពីសម្លេងរំខាន។...
  • ហេតុផល 10 យ៉ាងដែលអ្នកបានមើលរំលង Galaxy Note 9

    ដោយ: ភារុន 8 AM, Thursday, 06 Sep, 2018
    Galaxy Note 9 បានបញ្ចេញលក់នៅលើទីផ្សារពិភពលោក និង ដាក់នៅតាមហាងលក់អនឡាញនានាជាលើកដំបូង។ហើយក៏ជា Galaxy Note ចុងក្រោយគេដែលបានចេញលក់មុនពេលចេញលក់ទូរស័ព្ទ Galaxy S 10 និងត្រូវបានគេហៅថា Galaxy Note ដំបូងគេបង្អស់ដែលអាចប្រើ S Pen ដាក់ដំណើ...
  • ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018
    ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្នុងទីផ្សានៅចុងខែនេះ ក្នុងតម្លៃ $69.99។ យោងតាមក្រុមហ៊ុន Logitech បានឱ្យដឹងថាក្រុម...