ចូលចិត្តទំនើប

ជម្រើសស្រោម iPad Pro 10.5

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ស្រោមការពារមិនមែន មានសម្រាប់តែទូរសព្ទដៃប៉ុណ្ណោះទេ។ ផលិតផលជាច្រើនជម្រើសមានលក់ នៅក្នុងទីផ្សាសម្រាប់ផលិតផល iPad Pro របស់ Apple ដែលអ្នកអាចស្វែងរក តាមចំណូលចិត្តរបស់អ្នកបាន។ បើសិនជាអ្នកពិបាកសម្រេចចិត្ត ក្នុងការជ្រើសរើស សូមអនុញ្ញាតឱ្យ ទំនើប ជួយស្វែងរកចម្លើយដ៏ល្អសក្តិសមនឹងអ្នក ដូចមានក្នុងអត្ថបទខាងក្រោម ដែលមានជម្រើសស្រោមការពារ សម្រាប់ iPad Pro 10.5 ។

EasyAcc Crystal Clear
ម៉ាកសញ្ញា EasyAcc មិនមែនមានតែឧបករណ៍សាកថ្ម ថ្ម និងឧបករណ៍បំពងសម្លេងប៉ុណ្ណោះទេ។ នេះជាម៉ាកសញ្ញាដែលផលិតសម្ភារៈ សម្រាប់ជំនួយទូរសព្ទដៃជាច្រើនប្រភេទ រួមទាំងស្រោមការពារ។ នេះជាជម្រើសស្រោមការពារប្រភេទថ្លា សម្រាប់ iPad Pro។ ដោយវាជាប្រភេទស្រោមថ្លា នោះរូបរាង iPad របស់នៅតែរក្សាទម្រង់ដើមដដែល ដែលនេះអាចជាអ្វីដែលអ្នកចង់បានបន្ទាប់ពីបានចំណាយថវិកាខ្ទង់រយដុល្លារ។ ស្រោមការពារនេះផលិតពីផ្លាស្ទិច Thermoplastic Polyurethane ដែលជាប្រភេទកៅស៊ូគុណភាពខ្ពស់។ វាផ្តល់នូវការការពារ និងរក្សាបាននូវរូបរាង របស់ iPad ។

aipp105-easyacc-case_accessories_phone_cambodia-tomnerb-01
Apple Smart Cover
សម្បកការពារប្រភេទ Smart Cover ជាផលិតផលសម្រាប់អតិថិជន Apple ដែលចង់បានជំនឿចិត្តខ្ពស់។ វាមិនមានតម្លៃខ្ពស់ពេកទេ ហើយអ្នកនឹងទទួលបាន មុខងារបន្ថែមផងដែរ។ វាមានជម្រើស 8 ពណ៌សម្រាប់អ្នកជ្រើសរើស។ វាគ្របដណ្តប់ផ្នែកខាងមុខ iPad Pro ខណៈដែលវាផ្តល់នូវជម្រើសប្រើប្រាស់ច្រើនទម្រង់។ អ្នកអាចដាក់ iPad Pro បញ្ឈរសម្រាប់ការទស្សនាបានកាន់តែប្រសើរ ឬងើបឡើងផុតពីផ្ទៃរាបបន្តិច ដើម្បីងាយស្រួលក្នុងការវាយអត្ថបទ។

aipp105-easyacc-case_accessories_phone_cambodia-tomnerb-02
SUPCASE Unicorn Beetle Pro
នេះជាស្រោមការពារ ដែលផ្តល់ការការពារបានពេញលេញសម្រាប់ Tablet របស់អ្នកនៅពេលមានការប៉ះទង្គិចខ្លាំង។ វាក៏ផ្តល់នូវការរចនារូបរាងដ៏រឹងមាំ ជាមួយជើងទម្រ ព្រមទាំងមានកញ្ចក់ការពារ អេក្រង់ភ្ជាប់មករួចជាស្រេច។ វាផ្តល់នូវការប្រើប្រាស់បានយូរអង្វែង ដោយវាប្រើប្រាស់ការរចនាស្រោមពីរស្រទាប់ ដើម្បីទប់ទល់នឹងការប៉ះទង្គិច និងធន់នឹងការកោសកកិត។

aipp105-easyacc-case_accessories_phone_cambodia-tomnerb-03

KHOMO Padfolio
iPad Pro ជាផលិតផលដែលស្ថិតនៅចន្លោះ Laptop និង Tablet ដូច្នេះអ្នកគួរជ្រើសរើសស្រោមការពារ ដែលអាចឱ្យវាបំពេញមុខងារបានកាន់តែងាយស្រួល។ ស្រោមការពារមួយប្រភេទនេះ ធ្វើឡើងពីស្បែក និងរក្សា iPad Pro ទុកក្នុងស្រោមការពារជាមួយនឹង សៀវភៅកត់ត្រា និងហោប៉ៅជាច្រើនទៀត។ វាប្រែក្លាយសម្បកការពារទៅជាកូនកាបូប ដោយសារអ្នកអាចទុកក្រដាសសរសេរ នាមប័ណ្ណ ប៊ិចសរសេរ។ល។ ជាមួយជម្រើសស្រោមការពារមួយនេះ អ្នកនឹងអាចការទុកដាក់ សម្ភារៈនានាបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្រើប្រាស់កាបូបច្រើន។

aipp105-easyacc-case_accessories_phone_cambodia-tomnerb-04

Apple Leather Sleeve
នេះជាស្រោមការពារដែលអាចការពារ Tablet របស់អ្នក នៅពេលអ្នកទុកដាក់វា ប៉ុន្តែមិនមែនសម្រាប់នៅពេលប្រើប្រាស់ទេ។ វាប្រៀបដូចជា កាបូបជាជាងស្រោមការពារ។ វាមានអត្ថប្រយោជន៍បន្ថែម នៅពេលដែលអ្នកមាន Apple Pencil ដោយអ្នកអាចទុកប៊ិច Stylus មួយប្រភេទនេះបាននៅក្នុងទំពក់ នៅផ្នែកខាងលើក្បែរកន្លែងបើកស្រោមការពារ។

aipp105-easyacc-case_accessories_phone_cambodia-tomnerb-05
MoKo Shell Stand Cover
នេះជាជម្រើសស្រោមការពារ ដែលអាចការពារបានទាំងខាងមុខ និងខាងក្រោយ ហើយវាដើរតួនាទីជាជើងទម្រផងដែរ។ វាមិនដូចជាស្រោមប្រភេទ Smart Cover ទេ ដោយវាជាស្រោមការពារមានតួនាទីពីរ។ វាមានគម្របសម្រាប់ការពារអេក្រង់ iPad ដែលអាចដើរតួជាជើងទម្រ ហើយក៏មានសម្បកដ៏រឹងមាំ សម្រាប់ការពារតួ iPad ផងដែរ។

aipp105-easyacc-case_accessories_phone_cambodia-tomnerb-06

អត្ថបទអ្នកចង់អាន

  • ហេតុផលដែលអ្នកត្រូវបញ្ឈប់ ការសាកថ្មទូរសព្ទពេញមួយយប់

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 22 Feb, 2018
    ជារៀងរាល់យប់ មនុស្សភាគច្រើនចំណាយពេលលេងទូរសព្ទដៃ ដែលកំពុងសាកថ្មមុនពេលចូល គេង។ បើសិនជាអ្នកប្រើប្រាស់ទូរសព្ទច្រើន នោះថាមពលថ្មទូរសព្ទរបស់អ្នក មិនអាចនៅគង់វង្សបានពេញមួយថ្ងៃទេ ហើយអ្នកត្រូវធ្វើការសាកថ្មទូរសព្ទជារៀងរាល់យប់ ជាប្រចាំ។ ប៉ុ...
  • iOS Update ថ្មី ជួយកាត់បន្ថយ បញ្ហាឆាប់អស់ថ្ម

    ដោយ: ដួងច័ន្ទ 6 PM, Thursday, 25 Jan, 2018
    ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកនឹងមានលទ្ធភាព ពិនិត្យសុខភាពថ្មទូរសព្ទរបស់អ្នក នេះជាគុណសម្បត្តិរបស់ការ Update ប្រព័ន្ធ iOS ថ្មី ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។ អ្នកប្រហែលជានឹកគិតដល់រឿងរ៉ាវ ដែលបានកើតឡើងកាលពីខែធ្នូកន្លងទៅ មានអ្នកប្រើប...
  • មុខងារថ្មី 2 នឹងត្រូវបន្ថែមនៅលើ Huawei Nova 2i

    ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018
    ក្រុមហ៊ុន Huawei បានប្រកាសថាក្រុមហ៊ុននឹងណែនាំការ Update Software ថ្មីចំនួន 2 សម្រាប់ម៉ូដែលទូរសព្ទ Nova 2i។ មុខងារថ្មីទាំងពីរនេះគឺ Face Unlock និង AR Lens ថ្មី ដែលជាបច្ចេកវិទ្យាប្រើប្រាស់នៅលើម៉ូដែលទូរសព្ទ Honor View10។ មុខងារ So...
  • កម្មវិធី Android សម្រាប់ក្មេងៗ

    ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018
    ស្របពេលដែលបច្ចេកវិទ្យាមាន ការវិវត្តន៍ឥតឈប់ឈរ មាតាបិតាភាគច្រើនមានបំណងចង់ផ្តល់ Tablet ឱ្យទៅកូនៗរបស់ពួកគេ អនុញ្ញាតឱ្យក្មេងៗលេងកំសាន្តលើទូរសព្ទ Smartphone និងអនុញ្ញាតឱ្យពួកគេផ្សារភ្ជាប់ ជាមួយបច្ចេកវិទ្យាថ្មីៗ។ ប្រាកដណាស់បើសិនជាអ្នក...