ចូលចិត្តទំនើប

Huawei Watch 3 មិនទាន់កំណត់ពេលវេលា ចេញលក់ទេ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ក្រុមហ៊ុន Huawei បានបញ្ជាក់ថាក្រុមហ៊ុន មានគម្រោងបញ្ចេញផលិតផលនាឡិកា Smartwatch ថ្មី។ វានឹងត្រូវបំពាក់ជាមួយប្រព័ន្ធ Android Wear ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទ សម្រាប់បញ្ចេញលក់នៅក្នុងទីផ្សានៅឡើយទេ ហើយប្រហែលជាយើងមិនរំពឹងថា វានឹងមានវត្តមានក្នុងពេលឆាប់ៗនេះទេ។ ខណៈកំពុងបកស្រាយអំពីដំណើរការ នៃការអភិវឌ្ឍន៍ផលិតផលថ្មីនេះ ក្រុមហ៊ុន Huawei បានបន្ថែមភ្លាមៗអំពីផែនការបន្ទាន់ ដែលមិនមានរួមបញ្ចូលនូវផលិតផល ពាក់ជាប់ខ្លួននោះទេ។

នេះអាចជាកត្តាផ្តល់ឱ្យ Android Wear នូវការជំរុញដ៏ចាំបាច់មួយពីម៉ាកសញ្ញាដ៏ល្បីឈ្មោះមួយ។ ឋានៈរបស់ប្រព័ន្ធ Android Wear នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែមានកត្តាមួយចំនួន ទំនងជាការបេជ្ញាចិត្តរួចជាស្រេចហើយពីក្រុមហ៊ុនដ៏មានឥទ្ធិពលជាច្រើន។ ប៉ុន្តែចំនួនភាគច្រើននៃក្រុមហ៊ុនទាំងនោះគឺជាម៉ាកសញ្ញានៃផលិតផល Fashion ដែលមានទិសដៅផ្តោតលើអតិថិជនជាក់លាក់មួយ។

Huawei-watch-hands-on-150_watch_shop_cambodia-tomnerb-01

បើសិនជាក្រុមហ៊ុន Huawei សម្រេចចិត្តផ្តល់ការគាំទ្រ នៅពីក្រោយផលិតផល Google ជាថ្មីម្តង ទៀត ក្រុមហ៊ុនអាចទាក់ទាញបានចំណាប់អារម្មណ៍មួយចំនួន ហើយនាំឱ្យក្រុមហ៊ុនដទៃទៀតយកគំរូតាម។

លោក Richard Yu បានថ្លែងបា្រប់គេហទំព័រ TechRadar ថា «ផលិតផលថ្មីនេះនឹងមានវត្តមាននៅពេលក្រោយ ក្រុមហ៊ុនមិនតក់ក្រហល់ទេ ព្រោះផលិតផល Huawei Watch 2 ទទួលបានលទ្ធផលល្អបង្គួរ។ ក្រុមហ៊ុនមិនប្រញាប់ប្រញាលទេ ដូច្នេះយើងនឹងបញ្ចេញផលិតផល Smartwatch ថ្មីនេះនៅពេលក្រោយ»។

សេចក្តីថ្លែងការណ៍នេះហាក់ដូចជា ផ្ទុយទៅនឹងព័ត៌មានដែលយើងទទួលបាន កាលពីឆ្នាំមុន នៅពេលដែលផលិតផល Smartwatch បច្ចុប្បន្នបង្ហាញវត្តមាននៅក្នុងទីផ្សារ។ ប្រភពមួយបានបង្ហើបថា បន្ថែមលើការផ្សព្វផ្សាយដែលមិនបានបង្ហាញ ពីលទ្ធផលវិជ្ជមាននៃការពិនិត្យលើផលិត ផលនេះ អ្នកប្រើប្រាស់បានបង្ហាញពីចំណាប់អារម្មណ៍ ទៅលើផលិតផល Huawei Watch 2។ នៅពេលវាមានវត្តមាននៅលើទីផ្សារ វាបានចាប់ផ្តើមដោយស្ងប់ស្ងាត់ និងគ្មានភាពភ្ញាក់ផ្អើលសោះ។

ទោះជាយ៉ាងណា យើងនឹងមិនរំពឹងថាបានឃើញ Huawei Watch 3 បង្ហាញវត្តមានរួមគ្នាជាមួយ ទូរសព្ទ P20 នៅពេលឆាប់ៗខាងមុខនេះទេ។ វាទំនងដូចជានឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ ឬពន្យារដល់ដើមឆ្នាំ 2019 ដែលក្រុមហ៊ុន Huawei សម្រេចចិត្តប្រកាសពីផលិតផល Smartwatch ថ្មី។

Huawei-watch-hands-on-150_watch_shop_cambodia-tomnerb-02

អត្ថបទអ្នកចង់អាន

  • ប៉ាតង់ Apple Watch ថ្មី បង្ហាញចំណុចពិសេសពីរ

    ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018
    ចំណុចពិសេសៗជាច្រើនអាចនឹងកើតមានឡើង សម្រាប់ផលិតផល Apple Watch។ ក្រុមហ៊ុនដែលនៅពីក្រោយផលិតផលនាឡិកាដៃ Smartwatch ដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក កាលពីពេលថ្មីៗនេះបានបំពេញបែបបទ សម្រាប់ស្នើសុំប័ណ្ណប៉ាតង់ថ្មី បានបង្ហាញពីចំណុច ពិសេសថ្មីចំនួ...
  • ជម្រើសអំណោយបែប Classic

    ដោយ: ដួងច័ន្ទ 6 PM, Friday, 16 Mar, 2018
    ការជូនអំណោយ គឺជាសិល្បៈមួយបែប ដែលមានលទ្ធភាពធ្វើឱ្យអ្នកទទួលបាន អំណោយមានភាពរីករាយ និងក្តីស្រឡាញ់។ ទ្រឹស្តីគឺងាយស្រួល តែការអនុវត្តមិនងាយស្រួលនោះទេ។ ជម្រើស អំណោយបែប Classic គឺជាជម្រើសល្អមួយ ដែលមិនគ្រាន់តែជាការបំពេញចិត្តប៉ុណ្ណោះទេ ប៉...
  • ក្រុមហ៊ុន Nokia ប្រហែលជាបោះបង់ចោល ឧបករណ៍ពាក់ជាប...

    ដោយ: ដួងច័ន្ទ 9 AM, Monday, 21 May, 2018
    អស់រយៈពេលតិចជាងពីរឆ្នាំ បន្ទាប់ពីការចំណាយអស់រាប់លានដុល្លារ ក្នុងការស្វែងរកទីតាំងឈរ ជើងនៅក្នុងទីផ្សារផលិតផលសុខភាពសម្រាប់អតិថិជន ក្រុមហ៊ុន Nokia បានប្រកាសពីយុទ្ធសាស្រ្តនៃការពិនិត្យឡើងវិញ ពីមុខជំនួញឌីជីថលលើផ្នែកសុខភាព ដែលបានបញ្ចេញ...
  • ចាក់តន្រ្តីនៅលើ Apple Watch Series 3 ដោយគ្មានទូ...

    ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018
    នៅទីបញ្ចប់ ផលិតផលនាឡិកាដៃ Apple Watch Series 3 គឺជានាឡិកាដៃ ដែលមានសក្តានុពលពេញលេញ។ អ្នកក៏អាចប្រើប្រាស់ Smartwatch មួយគ្រឿងនេះជាមួយការចាក់តន្រ្តី តាមរយៈការប្រើប្រាស់ប្រព័ន្ធ LTE ដោយពុំចាំបាច់ប្រើទូរសព្ទ iPhone ទេ។ បច្ចេកវិទ្យានា...