ចូលចិត្តទំនើប

ម៉ាស៊ីនត្រជាក់ LG Dual Inverter 2018 សន្សំសំចៃអគ្គីសនី 70% និងបច្ចេកវិទ្យាថែរក្សាស្បែក

ដោយ: ទំនើប 10 PM, Friday, 16 Mar, 2018

នៅក្នុងឆ្នាំ2018នេះLGបាននាំមកនូវម៉ាសុីនត្រជាក់សេ៊រីថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យាទំនើបទាន់សម័យ និងមុខងារពិសេសៗជាច្រើន ដែលស្របទៅនឹងតំរូវការរបស់អ្នកប្រើប្រាស់។ មុខងារសំខាន់និងបច្ចេកវិទ្យាពិសេសៗទាំងនោះមានដូចជាៈ
បច្ចេកវិទ្យា Dual compressor
បច្ចេកវិទ្យា Dual compressorគឺជាបច្ចេកវិទ្យាជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គីសនីបានរហូតដល់70%លើសពីម៉ាសុីនត្រជាក់ធ្មតា។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត វាមានប្រេកង់បង្វិលខ្ពស់ និងមានល្បឿលឿនជាងម៉ាសុីនត្រជាក់ធម្មតាដែលធ្វើអោយត្រជាក់លឿនរហូតដល់40%មិនថាស្ថិតក្នុងសីតុណ្ហភាពក្តៅប៉ុណ្ណាក៏ដោយ ហើយវាភាយខ្យល់ត្រជាក់ភ្លាមៗទៅដល់គ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់ និងមានកង្ហារធំជាងមុន25%ដែលអាចបញ្ចេញខ្យល់យ៉ាងខ្លាំងតាមបំពង់ខ្យល់ដែលបានរចនាឡើងដ៏ល្អឥតខ្ចោះដើម្បីអោយត្រជាក់សព្វពេញបន្ទប់។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-04
បច្ចេកវិទ្យា Plasmaster
សុខភាព គឺជាចំណុចសំខាន់បំផុត ដែលក្រុមហ៊ុនLG គិតគូរនៅពេលដែលបង្កើតផលិតផលថ្មី។ ម៉ាស៊ីនត្រជាក់LG Dual Inverterផ្តល់ជូននូវគុណប្រយោជន៍ដល់សុខភាព និងផាសុកភាពដល់អ្នកប្រើបា្រស់។ វាមានបច្ចេកវិទ្យា Plasmaster ដែលសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកំចាត់បាក់តេរីបានរហូតដល់ 99.99%។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយថែរក្សាស្បែករបស់យើងដោយផ្តល់សំណើម ចម្រោះធូលីដែលស្រួបយក កំចាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាត ដែលជួយអោយស្បែករបស់យើងមានសំណើម និងសុខភាពល្អមិនស្ងួត។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-02
កាត់បន្ថយសម្លេងរំខាន (Low Noise 18ds)
សំលេងរំខានក៏មិនមែនជាបញ្ហាទៀតដែរសម្រាប់ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ដោយធ្វើអោយលោកអ្នកទទួលការសំរាកបានយ៉ាងស្កប់ស្កល់ ជាមួយនិងបច្ចេកវិទ្យាuniqueskew fanមានសមត្តិភាពខ្ពស់ក្នុងការជួយកាត់បន្ថយសម្លេង និងដំណើរការបានយ៉ាងស្ងប់ស្ងាត់ក្នុងកម្រិតសំលេងត្រឹមតែ 18 dB តែប៉ុណ្ណោះហើយវាក៏ជាម៉ាស៊ីនត្រជាក់ ដែលដំណើរការក្នុងកម្រិតសំលេងស្ងាត់ជាងគេលំដាប់ពិភពលោក។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-05
បច្ចេកវិទ្យា Smart ThinQ
រីឯបច្ចេកវិទ្យា SmartThinQ វិញធ្វើអោយអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន អ្នកប្រើប្រាស់ទាំងអស់អាចបញ្ជាបិទ និងបើកម៉ាសុីនត្រជាក់បានពីគ្រប់ទីកន្លែងមិនថា លោកអ្នកនៅទីណា ដោយគ្រាន់តែភ្ជាប់ឧបករណ៍wifiជាមួយ និងទូរស័ព្ទដៃរបស់លោកអ្នក។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-06
ធានាលើកំប្រេសស័រ ១០ឆ្នាំ
Dual Compressor ជាកុំប្រេសស័រដំបូងគេបង្អស់ ដែលមានការធានារយៈពេល 10 ឆ្នាំដែលធ្វើអោយអ្នកប្រើប្រាស់ទាំងអស់ អាចទទួលបានផលនូវប្រយោជន៍ និងការប្រើប្រាស់បានយូរអង្វែងពីវាផងដែរ។

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-07
ឧស្ម័នហ្គាស R32
R32ជាប្រភេទឧស្ម័នហ្គាសម្យ៉ាងកាត់បន្ថយកំដៅផែនដី និងការបំផ្លាញស្រទាប់អូហ្សូន ដែលមិនធ្វើអោយបំពុលបរិស្ថានដូចឧស្ម័នហ្គាសផ្សេងទៀតឡើយ។ ឧស្ម័នហ្គាស R32 វាដំណើរការយ៉ាងមានប្រសិទ្ធិភាព និងត្រជាក់លឿនទោះបីជាបរិមាណឧស្ម័នតិចក៏ដោយ បើប្រៀបធៀបទៅនិងប្រភេទឧស្ម័នហ្គាសR410A ហើយវាជួយកាត់បន្ថយគ្រោះថ្នាក់នៃកំដៅផែន និងត្រូវបានគេទទួលស្គាល់ថាជាប្រភេទហ្គាស ដែលជួយថែរក្សាបរិស្ថានផងដែរ។

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 http://ggear.com.kh/air-conditioners/

Air-Conditioner-Dual-Cool-LG_Brand_shop_phnom_penh_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • ទាំងនេះជាអ្វី ដែលអ្នកត្រូវតែដឹងអំពីបច្ចេកវិទ្យា...

    ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018
    របកគំហើញ និងការច្នៃប្រឌិតថ្មីៗ ជាមួយការផ្លាស់ប្តូរ ។ ក្រុមហ៊ុន LG បានបោះជំហ៊ានទៅមុខបន្ថែមទៀតដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ពីបច្ចេកវិទ្យា Inverter ទៅជា Dual Inverter ដែលប្រើប្រាស់ថាមពលតិចជាងប្រភេទម៉ាស៊ីនត្រជាក់ធម្មតា។ ក្រុមហ៊ុន L...
  • Intel’s Vaunt Glasses បច្ចេកវិទ្យាឡូយកប់!

    ដោយ: Belle 8 PM, Tuesday, 20 Mar, 2018
    ខណៈដែល Smart Glasses បានបាត់មុខពីពិភពបច្ចេកវិទ្យាមួយរយៈ ក្រុមហ៊ុន Intel កំពុងផ្ដួចផ្ដើមផលិត Smart Glasses ជំនាន់ថ្មី ជាមួយនឹងមុខងារអស្ចារ្យ ដែលមិនធ្លាប់មានពីមុនមក។ ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍អ្នកមកស្វែងយល់ ពីចំនុចអស្ចារ្យទាំងអ...
  • ចង្កៀងរថយន្តនាពេលអនាគតរបស់ Mercedes បានក្លាយជាក...

    ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018
    ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយ នៅក្នុងពិភពលោក Mercedes បាននឹងកំពុងធ្វើតេស្តសាកល្បង លើចង្កៀងរថយន្តឆ្លាតវៃថ្មីមួយ ហើយនាពេលនេះការពិតបានលាតត្រដាងថា វាមិនមែនជាការស្រមៃ ឬជាគំរូផលិតផលទៀតទេ។ គេហទំព័រ Daimler បានប្រកាសកាលពីពេលថ្មីៗនេ...
  • ក្រុមហ៊ុន ជីហ្គៀ សហការជាមួយមជ្ឃមណ្ឌលផ្ដល់ឈាម រៀ...

    ដោយ: ទំនើប 8 PM, Thursday, 15 Mar, 2018
    កាលពីថ្មីៗនេះ ក្រុមហ៊ុន ជីហ្គៀ បានសហការជាមួយមជ្ឃមណ្ឌលផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ ផ្ដល់ឈាម សង្គ្រាះជីវិត នៅ LG Brandshop សាខា ផ្លូវព្រះមុនីវង្ស ដែលកម្មវិធីនេះ គឺធ្វើឡើយរយះពេលមួយថ្ងៃពេញ ដែលមានការចូលរួមពីក្រុមហ...