ចូលចិត្តទំនើប

Samsung Galaxy S9 នឹងរួមបញ្ចូល Speaker ថ្មី និង 3D Emoji

ដោយ: ដួងច័ន្ទ 10 PM, Friday, 16 Mar, 2018

ម៉ូដែលទូរសព្ទ Samsung Galaxy S9 និង S9 Plus នឹងក្លាយជាទូរសព្ទដំបូង ដែលមានបំពាក់ 3D Emoji និង Stereo Speaker នេះដោយយោងតាមការបោះផ្សាយរបស់សារព័ត៌មាន ETNews របស់កូរ៉េ។
របាយការណ៍របស់ ETNews បានបង្ហាញថាមុខងារ 3D Emoji របស់ Samsung មានបច្ចេកវិទ្យាឈានមុខជាងមុខងារ Animoji របស់ Apple ដែលមាននៅក្នុងទូរសព្ទ iPhone X ប៉ុន្តែមានភាពស្រដៀងគ្នា នៅក្នុងន័យនាំមកនូវបច្ចេកវិទ្យា 3D ដែលធ្វើតាមចលនាមុខរបស់អ្នកប្រើប្រាស់ និងប្រែក្លាយវាជាគំនូរជីវចល។ រូប 3D Emoji ត្រូវបានរាយការណ៍ថា នឹងមានរួមបញ្ចូលនូវរូបសត្វ ដែលអាចធ្វើការចែករំលែកជាមួយមិត្តភក្តិ។ ព័ត៌មាននេះត្រូវបានរកឃើញដោយ Android Authority។

samsung_galaxy_s9_and_s9_plus_technology_news-cambodia-tomnerb-0
ក្រុមហ៊ុន Samsung បង្ហាញពីវត្តមាននៃបច្ចេកវិទ្យាថ្មី ស្របគ្នានឹងការបង្ហាញពីបច្ចេកវិទ្យាបន្ទះ ឈីបថ្មី Exynos ដែលត្រូវបានបង្ហាញកាលពីដើមឆ្នាំ។ បច្ចេកវិទ្យា Exynos ត្រូវបានក្រុមហ៊ុនអះអាងថាជាធាតុពិតថ្មីមួយនៃ Face-Tracking Filter និងមានសុវត្ថិភាពខ្ពស់សម្រាប់ការចាក់ សោរទូរសព្ទ តាមរយៈការកត់ចំណាំទម្រង់មុខ។ ក្រុមហ៊ុន Samsung មិនមែនជាក្រុមហ៊ុនដំបូង ដែលច្នៃប្រឌិតបច្ចេកវិទ្យា Animoji ពី Apple ទេ។ ក្រុមហ៊ុន Honor ក៏មានបច្ចេកវិទ្យាស្រដៀងគ្នា នេះផ្ទាល់ខ្លួនដែរ។

samsung_galaxy_s9_and_s9_plus_technology_news-cambodia-tomnerb-02
ក្រៅពីមុខងារ 3D Emoji ទូរសព្ទ S9 ក៏ត្រូវបានរាយការណ៍ថានឹងមានបំពាក់ Stereo Speaker ផងដែរ។ សារព័ត៌មាន ETNews បានរៀបរាប់ថាឧបករណ៍បំពងសម្លេងនេះ នឹងមានទីតាំងស្ថិតនៅផ្នែកខាងលើ និងបាតទូរសព្ទ។ ចំណែកគេហទំព័រ SamMobile បានអះអាងថា ទូរសព្ទម៉ូដែល S9 និង S9 Plus នឹងមានឧបករណ៍បំពងសម្លេង ដែលនឹងមានបំពាក់ Dolby Surround Tuned ដោយក្រុមហ៊ុន AKG ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយ Samsung។
ទូរសព្ទ Galaxy S9 និង S9 Plus នឹងបង្ហាញវត្តមាននៅថ្ងៃទី 25 ខែកុម្ភៈ ខាងមុខនេះក្នុងកម្មវិធី Mobile World Congress នៅក្នុងទីក្រុង Barcelona។ ព័ត៌មានបែកធ្លាយ និងវីដេអូផ្សព្វផ្សាយពី ផលិតផលថ្មីនេះបានបង្ហាញពី ការរចនារូបរាងថ្មីរបស់ Fingerprint Scanner ដែលមានទីតាំងនៅពីក្រោមកាមេរ៉ា ការពង្រឹងសមត្ថភាពកាមេរ៉ា និង ឧបករណ៍ Samsung DeX Pad ថ្មី។
យោងតាមសារព័ត៌មាន ETNews ទូរសព្ទ Galaxy S9 អាចនឹងមានតម្លៃក្នុងចន្លោះ $853 និង $923 ដែលមានតម្លៃខ្ពស់ជាង Galaxy S8 ចេញលក់ដំបូងត្រឹមតម្លៃ $720។

samsung_galaxy_s9_and_s9_plus_technology_news-cambodia-tomnerb-03

អត្ថបទអ្នកចង់អាន

  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • ហេតុផល 10 យ៉ាងដែលអ្នកបានមើលរំលង Galaxy Note 9

    ដោយ: ភារុន 8 AM, Thursday, 06 Sep, 2018
    Galaxy Note 9 បានបញ្ចេញលក់នៅលើទីផ្សារពិភពលោក និង ដាក់នៅតាមហាងលក់អនឡាញនានាជាលើកដំបូង។ហើយក៏ជា Galaxy Note ចុងក្រោយគេដែលបានចេញលក់មុនពេលចេញលក់ទូរស័ព្ទ Galaxy S 10 និងត្រូវបានគេហៅថា Galaxy Note ដំបូងគេបង្អស់ដែលអាចប្រើ S Pen ដាក់ដំណើ...
  • LG ផលិតទូរសព្ទតម្លៃ $1,800

    ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018
    ក្រុមហ៊ុន LG បាននឹងកំពុងបន្តការប្រកួតប្រជែងនៅក្នុងទីផ្សារផលិតផលទូរសព្ទប្រណិតកម្រិតខ្ពស់ជាមួយនឹងការដាក់បញ្ចូលផលិតផល ទូរសព្ទ Signature Edition ថ្មី តាមរយៈគេហទំព័រ 9to5Google។ ទីផ្សារនេះបានចាប់ផ្តើមកាលពីឆ្នាំមុន ជាមួយនឹងការបញ្ចេញល...
  • Huawei កំពុងធ្វើឱ្យ Smartphone មានភាពបត់បែនដូចជ...

    ដោយ: ភារុន 8 AM, Saturday, 15 Sep, 2018
    ក្រុមហ៊ុន Huawei ប្រហែលជាត្រូវបានគេស្គាល់ជាលើកដំបូងដោយសារ ផលិតផល Smartphone និង ចំណុចទី 2 នោះគឺ networking hardware របស់ក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែនៅពេលឥឡូវនេះក្រុមហ៊ុនកំពុងឈានជើងចូលក្នុងវិស័យទីផ្សារផលិតកុំព្យូទ័រ ដូចជាស៊េរី MateB...