ចូលចិត្តទំនើប

កម្មវិធីប្រើប្រាស់ ដ៏មានអត្ថប្រយោជន៍សម្រាប់ Android

ដោយ: ដួងច័ន្ទ 10 PM, Friday, 16 Mar, 2018

យើងទាំងអស់គ្នាប្រើប្រាស់ Smartphone សម្រាប់បម្រើមុខងារជាច្រើន ដូចជាស្តាប់តន្រ្តី លេងហ្គេម មើលវីដេអូ និងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនានា ជាដើម។ មុខងារដ៏សំខាន់មួយទៀតរបស់ Smartphone គឺធ្វើឱ្យការរស់នៅរបស់យើងកាន់តែងាយស្រួល។ ដោយហេតុនេះហើយទើបមានកម្មវិធី ប្រើប្រាស់ជាច្រើនត្រូវបានបង្កើតឡើង។ អត្ថបទខាងក្រោមនេះ ទំនើប សូមបងា្ហញអ្នកនូវកម្មវិធីប្រើប្រាស់នៅលើ Android មួយចំនួនដែលមានសារៈសំខាន់ សម្រាប់ការប្រើប្រាស់ទូរសព្ទប្រចាំថ្ងៃ។

Adobe Apps
Adobe មានកម្មវិធីប្រើប្រាស់ ដ៏មានសារៈសំខាន់ជាច្រើន។ កម្មវិធីទាំងនោះមានចាប់ពីកម្មវិធីកែរូបភាព រហូតដល់កម្មវិធីប្រើប្រាស់ និងរួមមានកម្មវិធីមួយចំនួនទៀតដូចជា Adobe Acrobat (PDF Reader), Adobe Lightroom and Photo Express (Photo editing), Illustrator Draw, Scan, Premiere Clip (Video editing) និងកម្មវិធីប្រើប្រាស់ជាច្រើនទៀត។ កម្មវិធីទាំងអស់នេះ ភាគច្រើនបំពេញចន្លោះខ្វះខាត ដែលកម្មវិធីដទៃទៀតមិនមាន ហើយវាសុទ្ធតែអាចទាញយកបាន ដោយឥតគិតថ្លៃ។ យ៉ាងណាមិញ កម្មវិធីមួយចំនួនទាមទារការភ្ជាប់ជាមួយ Adobe Creative Cloud ដើម្បីទទួលបានមុខងារពេញលេញ។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-01

CamScanner
នេះអាចជាកម្មវិធីស្កេនឯកសារដ៏ល្អជាងគេនៅលើទូរសព្ទដៃ។ អ្នកប្រើប្រាស់កម្មវិធីនេះសម្រាប់ស្កេនឯកសារក្នុងទូរសព្ទដៃ និងបំលែងវាទៅជាឯកសារ PDF។ បន្ទាប់មកអ្នកអាចធ្វើការចែករំលែកឯកសារទាំងនោះតាមរយៈអ៊ីម៉ែល រក្សាទុកនៅក្នុងទូរសព្ទ និងអាច Fax វាក្នុងតម្លៃសមរម្យ។ អ្នកក៏មានជម្រើសប្រើប្រាស់កម្មវិធីនេះ ដោយឥតគិតថ្លៃ ឬអ្នកអាចធ្វើការចំណាយ បើសិនជាអ្នកមានតម្រូវការប្រើប្រាស់ច្រើន។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-02

Google Assistant/ Google App
កម្មវិធីរបស់ Google គឺពិតជាកម្មវិធីដែលមានសារៈប្រយោជន៍ ដ៏ពិតប្រាកដមួយ។ វាមាននូវ កម្មវិធីជាមូលដ្ឋាន 2 គឺ Google Assistant និង Google Now។ Google Assistant ផ្តល់នូវចម្លើយលើសំណួរជាមូលដ្ឋាន កំណត់ការដាស់តឿន បើក និងបិទភ្លើង Smart Light និងអាចចាក់បទចម្រៀង ឬវីដេអូបានទៀតផង។ ចំណែក Google Now ជាកម្មវិធីដែលមានមុខងារចម្រុះជាច្រើន ដូចជាអាកាសធាតុ ព័ត៌មាន និងកម្មវិធីសំខាន់ៗជាច្រើនទៀត។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-03

Google Drive
កម្មវិធីជាកម្មវិធីដ៏មានប្រជាប្រិយភាពជាងគេ ក្នុងចំណោមកម្មវិធីផលិតភាពនៅលើ Android ទាំងអស់។ កម្មវិធីប្រមូលផ្តុំមួយឈុតធំរួមមានកម្មវិធី Google Drive, Google Sheets, Google Slides, Google Keep និង Google Photo។ នៅក្នុងការប្រើប្រាស់កម្មវិធីទាំងអស់នេះ អ្នកនឹងទទួលបានកម្មវិធី Office ពេញលេញមួយឈុត ជាមួយនឹងកម្មវិធីកំណត់ត្រា Cloud Storage និង ទីតាំងសម្រាប់ការ Back up គ្រប់រូបភាព និងវីដេអូដោយឥតគិតថ្លៃ។ វាមានទំហំទិន្នន័យឥតគិតថ្លៃចំនួន 15GB ហើយអ្នកអាចពង្រីកទំហំនេះបាន តាមរយៈការបង់ថ្លៃប្រចាំខែ។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-04

Google Translate
នេះជាកម្មវិធីបកប្រែភាសា ដែលមាននៅលើគ្រប់ប្រភេទម៉ាស៊ីន។ វាទទួលបានការកែលម្អជាច្រើនលើកច្រើនសារ រួមនឹងការបន្ថែមសមត្ថភាពប្រើប្រាស់កាមេរ៉ា សម្រាប់ចង្អុលបង្ហាញលើអ្វីមួយ ហើយធ្វើការបកប្រែ។ ក្នុងនេះក៏មានបណ្តាញ Neural មួយដើម្បីបន្ថែមថាមពល ដល់ការបកប្រែឱ្យកាន់តែប្រាកដប្រជាផងដែរ។ វាក៏មានមុខងារបន្ថែមមួយចំនួនដូចជា សមត្ថភាពបកប្រែការសន្ទនាឆ្លើយឆ្លង ជាដើម។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-05

LastPass
នេះជាកម្មវិធីសម្រាប់គ្រប់គ្រងលេខសម្ងាត់។ នៅក្នុង Google Play មានកម្មវិធីគ្រប់គ្រងលេខសម្ងាត់ជាច្រើន ប៉ុន្តែសម្រាប់កម្មវិធី LastPass មានលក្ខណៈពិសេសត្រង់វារក្សាបាននូវការធ្វើបច្ចុប្បន្នភាព ជាប្រចាំជាមួយ Android និងមានកម្មវិធីជំនួយទីពីរ សម្រាប់បន្ថែមសុវត្ថិភាពកាន់តែខ្លាំង។ កម្មវិធីនេះធ្វើការអានលេខសម្ងាត់ រក្សាទុកលេខសម្ងាត់លើគេហទំព័រនានា និងជួយអ្នកដោះសោរទូរសព្ទបានកាន់តែលឿន។ ការចំណាយលើការតបណ្តាញក៏សមរម្យផងដែរ។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-06

Microsoft Apps
កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Microsoft បានបំបិទកម្មវិធីនៅលើទូរសព្ទដៃ។ ក្រុមហ៊ុននេះបានផ្តល់នូវកម្មវិធីប្រើប្រាស់ដ៏មានសារៈប្រយោជន៍ជាច្រើន ដែលកម្មវិធីមួយចំនួនរួមមាន Microsoft OneDrive, Microsoft Offices, Microsoft Launcher, Microsoft Authenticator, Office Lens, Remote Desktop ។ល។ កម្មវិធីទាំងនេះភាគច្រើនអាចប្រើប្រាស់ ដោយឥតគិតថ្លៃ ហើយមួយចំនួនទៀតទាមទារឱ្យភ្ជាប់ Office365 ដើម្បីទទួលបានមុខងារពេញលេញ។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-07

Pushbullet
នេះគឺជាកម្មវិធីដ៏មានសារៈសំខាន់មួយ បើសិនជាអ្នកចង់ភ្ជាប់ទូរសព្ទជាមួយកុំព្យូទ័រ។ កម្មវិធីនេះអាចឱ្យអ្នកវាយអត្ថបទនៅលើកុំព្យូទ័រ បញ្ជូនឯកសារបានឆាប់រហ័ស និងអាចថតចម្លងឯកសារទៅមកនៅលើម៉ាស៊ីន Android និងកុំព្យូទ័រ។ វាក៏អាចបង្ហាញពីការជូនព័ត៌មានលើទូរសព្ទ នៅលើកុំព្យូទ័រផងដែរ។ កម្មវិធីទាញយកឥតគិតថ្លៃ អាចផ្តល់នូវអត្ថប្រយោជន៍គ្រប់គ្រាន់ ទោះបីអ្នកមិនទទួលបានមុខងារល្អទាំងអស់ក្តី បើប្រៀបជាមួយការបង់ថ្លៃប្រចាំខែ។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-08

TickTick
នៅជាកម្មវិធីកត់ត្រាលំដាប់ការងារដ៏ល្អមួយ និងជាកម្មវិធីដ៏សំខាន់មួយផងដែរ។ អ្នកវាយការងារនៅក្នុងកម្មវិធីនេះ ហើយវានឹងរំលឹកអ្នកឱ្យអនុវត្តតាមលំដាប់លំដោយ។ បន្ថែមលើនេះ អ្នកអាចកំណត់កម្មវិធីស្របតាមតារាងទិញទំនិញ និងម្ហូបអាហារជាដើម។ អ្នកក៏អាចចែករំលែកភារកិច្ច ជាមួយសមាជិកគ្រួសារ ឬមិត្តរួមការងារ បើសិនជាអ្នកចង់បាន។ វាក៏មានភ្ជាប់ជាមួយប្រតិទិន Widget និងមុខងារកត់ត្រាខ្លីៗ។ Version ឥតគិតថ្លៃរបស់កម្មវិធីនេះមានមុខងារគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់ធម្មតា ហើយ version បង់ថ្លៃប្រចាំខែសម្រាប់អ្នកអាជីវកម្មមមាញឹក។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-09

WiFiAnalyzer
នេះជាកម្មវិធីប្រើប្រាស់សម្រាប់វិភាគសេវា WiFi ដោយអនុញ្ញាតឱ្យអ្នកមើលឃើញការតភ្ជាប់ប្រព័ន្ធ WiFi ក៏ដូចជាការតភ្ជាប់ប្រព័ន្ធនានានៅក្នុងទីតាំងទូទៅ។ មានហេតុផលមួយចំនួន ដែលអ្នកត្រូវការកម្មវិធីដូចនេះ។ អ្នកអាចមើលឃើញការចែករំលែក WiFi ជាមួយប្រព័ន្ធ WiFi ដទៃ ដែលអាចជះឥទ្ធិពលលើការភ្ជាប់ និងល្បឿន។ អ្នកក៏អាចកំណត់អត្តសញ្ញាណប្រព័ន្ធ WiFi ដ្យាក្រាមបង្ហាញកម្លាំងសេវា និងសកម្មភាពនានា។ វាជាព័ត៌មានដ៏សំខាន់ត្រូវដឹង បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្រ្តប្រើប្រាស់ WiFi ឱ្យមានប្រសិទ្ធភាព។ វាក៏ជាកម្មវិធីទាញយកឥតគិតថ្លៃផងដែរ។

Most-Useful-apps-for-android_phone_program_popular-in-cambodia-tomnerb-010

អត្ថបទអ្នកចង់អាន

  • iPhone X SE ជា Smartphone ថ្លៃបំផុតរបស់ Apple?

    ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018
    លោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities បានត្រឡប់មកវិញជាមួយនឹងការវិភាគថ្មី លើម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Apple ដែលមានគម្រោងចេញលក់ក្នុងឆ្នាំ 2018 នេះ ហើយវាជាម៉ូដែលទូរសព្ទ ដែលអាចនឹងមិនមែនជាវត្ថុបំណង របស់មនុស្សគ្...
  • សម្ភារៈ Smartphone ជួយឱ្យជីវិតកាន់តែរស់រវើក

    ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018
    នៅពេលអ្នកកាន់ទូរសព្ទ Smartphone អ្នកនឹងចាប់ផ្តើមគិតអំពី ការប្រើប្រាស់សម្ភារៈនានាជាគូនឹងវា។ តើអ្នកយល់យ៉ាងណាដែរ ចំពោះឧបករណ៍សាកថ្មគ្មានខ្សែ? ឬកញ្ចក់ការពារអេក្រង់ទូរសព្ទពីការកកិត? ឬអាចជាខ្សែប្រភេទថ្មី ដែលជួយឱ្យការប្រើប្រាស់ទូរសព្ទក...
  • រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុ...

    ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018
    ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ដែលមានដូចជា ការទិញមួយថែមជូនមួយ  ការបញ្ចុះតម្លៃពិសេស និង ទទួលបានវត្ថុអនុស្សាវរីយ៍ភ្លាមៗ ជា...
  • ក្រុមហ៊ុន ជីហ្គៀ សហការជាមួយមជ្ឃមណ្ឌលផ្ដល់ឈាម រៀ...

    ដោយ: ទំនើប 8 PM, Thursday, 15 Mar, 2018
    កាលពីថ្មីៗនេះ ក្រុមហ៊ុន ជីហ្គៀ បានសហការជាមួយមជ្ឃមណ្ឌលផ្ដល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ ផ្ដល់ឈាម សង្គ្រាះជីវិត នៅ LG Brandshop សាខា ផ្លូវព្រះមុនីវង្ស ដែលកម្មវិធីនេះ គឺធ្វើឡើយរយះពេលមួយថ្ងៃពេញ ដែលមានការចូលរួមពីក្រុមហ...