ចូលចិត្តទំនើប

ជម្រើស SSD ល្អបំផុត

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018

យោងតាមការសិក្សាស្រាវជ្រាវ និងការធ្វើតេស្តលើឧបករណ៍ Solid-State Drives (SSD) ចំនួន 28 គ្រឿងរួចមក យើងទទួលបានលទ្ធផលចេញជាឧបករណ៍ SSD ល្អបំផុត នោះគឺ Samsung T5 Portable SSD ទំហំ 500 GB។ ឧបករណ៍ SSD របស់ Samsung ដំណើរការយ៉ាងមានជំនឿចិត្ត ហើយម៉ូដែល T5 មានល្បឿនលឿនជាងឧបករណ៍ជាគូប្រជែងដទៃទៀត នៅក្នុងចំណោមឧបករណ៍ ដែលយើងជ្រើសយកមកធ្វើតេស្ត។ វាដំណើរការជាមួយឧបករណ៍ USB 3.1 ល្បឿនលឿន ជំនាន់ទី 2។
អ្នកណាសក្តិសម នឹងប្រើប្រាស់វា?
ឧបករណ៍ Hard Drive ដែលអាចចល័តបាន ល្អបំផុតសម្រាប់ការធ្វើដំណើរ និងសម្រាប់អ្នកដែល តែងធ្វើការផ្ទេរទិន្នន័យទំហំធំៗ ជាញឹកញាប់ពីកុំព្យូទ័រមួយទៅមួយទៀត។ ប្រៀបធៀបជាមួយ External Drive ដែលប្រើប្រាស់ជាមួយកុំព្យូទ័រនៅលើតុ វាមានល្បឿនលឿនជាង រឹងមាំជាង ធន់ជាង និងមានសុវត្ថិភាពជាង។ លើសពីនេះទៀត ឧបករណ៍នេះ ដំណើរការក្នុងកម្រិតសីតុណ្ហភាពត្រជាក់ ប៉ុន្តែវាក៏មានតម្លៃថ្លៃគួរសមដែរ។
វិធីសាស្រ្តជ្រើសរើស

  • ខាងក្រោមនេះ គឺជាគន្លឹះសម្រាប់ការស្វែងរក SSD ដែលអ្នកគួរស្វែងយល់៖
  • ជំនឿទុកចិត្ត៖ ឧបករណ៍ SSD ដែលល្អត្រូវតែមានសមត្ថភាព រក្សាទិន្នន័យដោយសុវត្ថិភាព
  • ភាពរឹងមាំ៖ ដោយសារឧបករណ៍ SSD មានកង្វះខាតគ្រឿងដែលអាចចល័តបាន ឧបករណ៍ទាំងនោះ មិនងាយនឹងខូចខាតដោយសារការធ្លាក់ឡើយ។ វាផលិតឡើងក្នុងរូបរាងដ៏រឹងមាំ និងមិនមានទំហំធំពេកទេ
  • ភាពគង់វង្សយូរអង្វែង៖ អង្គចងចាំ Flash Memory អាចប្រើប្រាស់បានច្រើនដង ដែលអ្នក អាចប្រើប្រាស់ទិន្នន័យបានរហូតដល់ទំហំ 100 of Terabytes
  • ល្បឿន៖ កម្រិតល្បឿន គឺជាហេតុផលដែលអ្នកចំណាយថវិកាកាន់តែច្រើន លើសពីការចំណាយលើឧបករណ៍រក្សាទុកទិន្នន័យធម្មតា។
  • ប្រភេទតំណភ្ជាប់៖ យើងពិចារណាលើម៉ូដែល USB-A និង USB-C នៅក្នុងល្បឿនស្មើនឹង USB 3.0 ឬលឿនជាង
  • តម្លៃ៖ តម្លៃកាន់តែខ្ពស់ SSD ផ្តល់នូវល្បឿនកាន់តែលឿន ប៉ុន្តែអ្នកមិនចង់ចំណាយច្រើនទៅលើកម្រិតល្បឿនបន្ថែម ឬមុខងារដែលអ្នកមិនបានប្រើនោះទេ។
  • សមត្ថភាព៖ វាមានសមត្ថភាពក្នុងរង្វង់ 500 GB សម្រាប់តម្លៃ $200 ដែលជាផលិតផលតំណាងឱ្យការរួមបញ្ចូលគ្នា ល្អបំផុតនៃតម្លៃ ទំហំ និងល្បឿន
  • ទំហំ និងទម្ងន់៖ SSD នេះមានទម្ងន់ដ៏ស្រាល និងតូចល្មម។
  • មុខងារ Encryption ៖ SSD អាចដំណើរការជាមួយនឹងបច្ចេកវិទ្យា Advanced Encrybption Standard (AES) ដែលកាន់តែមានជំនឿទុកចិត្តកាន់តែខ្លាំង ចំពោះការការពារព័ត៌មាន ប៉ុន្តែមិនមែនគ្រប់ SSD ទាំងអស់អាចមានលទ្ធភាពខ្លាំងបែបនេះទេ
  • Software៖ ការ Back up គឺជាមុខងារបន្ថែមដ៏ល្អមួយ ប៉ុន្តែវាមិនសំខាន់ទេ។
  • ការធានា និងសេវា៖ ក្រុមហ៊ុនធ្វើការធានាលើផលិតផលនេះ រយៈពេល 3 ឆ្នាំ និងការផ្តល់ សេវាជួសជុល។

Solid-State-Drives-(SSD)_cambodia_angadget_accessories_news_tomnerb-01

ជម្រើសផលិតផលទី1
ផលិតផល Samsung T5 Portable SSD ទំហំ 500GB គឺជាឧបករណ៍ SSD ចល័តល្អជាងគេសម្រាប់មនុស្សភាគច្រើន ព្រោះវាជឿទុកចិត្តបាន លឿន តម្លៃសមរម្យ និងមានរូបរាងតូចច្រឡឹង។ វាតម្លៃត្រឹម $200 នៅក្នុងទីផ្សាទូទៅ។ ម៉ូដែល T5 មានរន្ធ USB-C តែមួយដែលដំណើរការជាមួយ USB3.1 ជំនាន់ទី2 និងមានរួមបញ្ចូលនូវខ្សែ USB-C-to-USB-C និងខ្សែ USB-C-to-USB-A។ វាមានកម្មវិធី Software ងាយស្រួលសម្រាប់ការប្រើប្រាស់ និងមានបំពាក់ AES 256-bit ដើម្បីថែរក្សាទិន្នន័យ។ បន្ថែមលើនេះ វាមានអំពូលភ្លើងតូចមួយ សម្រាប់បង្ហាញពីការតភ្ជាប់ និងការដំណើរការផ្ទេរទិន្នន័យ បន្ថែមជាមួយការធានារយៈពេលមួយយប់។ នៅពេលអ្នកដោតវាទៅក្នុងរន្ធ USB 3.0 នោះឧបករណ៍ T5 នឹងផ្តល់ឱ្យអ្នកនូវការអាន និងបញ្ជូនទិន្នន័យក្នុងល្បឿន 409.8 MB ក្នុងមួយវិនាទី និងទំហំ 423.6 MB ក្នុងមួយវិនាទី។ ការប្រើប្រាស់រន្ធដោត Thunderbolt 3 វាមានល្បឿនកាន់តែលឿនគឺ 462.2 MB និង 493.3 MB ក្នុងមួយវិនាទី។
ទំហំអង្គចងចាំ
បើសិនជាអ្នកត្រូវការទំហំទិន្ន័ន័យទ្វេដង ហើយអ្នកមិនប្រកាន់នឹងការចំណាយថវិកាច្រើន រហូតដល់ជាងពីរដងក្តី យើងណែនាំឱ្យអ្នកជ្រើសយក Samsung T5 Portable SSD ទំហំ 1TB ព្រោះសមត្ថភាព SSD កាន់តែធំ តែងផ្តល់នូវការបំពេញមុខងារកាន់តែប្រសើរ។ នៅក្នុងតម្លៃ $400 វាជាការចំណាយស្មើគ្នានឹងតម្លៃម៉ូដែលទំហំ 500GB ជាមួយទំហំប៉ុនគ្នា មុខងារដូចគ្នា និងការធានា។
ចំណាត់ថ្នាក់ទី2
បើសិនជាអ្នកទិញជម្រើសទី1 មិនទាន់ទេ យើងសូមណែនាំជម្រើសទី2 គឺ Western Digital My Passport SSD ទំហំ 512GB ក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ ជម្រើសឧបករណ៍មួយនេះផ្តល់នូវ ដំណើរការក្នុងល្បឿនពី 30 ទៅ 60 MB ក្នុងមួយវិនាទី យឺតជាង Samsung T5 ប៉ុន្តែវាស្ថិតក្នុងលំដាប់ល្បឿនលឿនទី2។ ដូចគ្នានឹង T5 វាមានរន្ធដោត USB-C និងគាំទ្រល្បឿន USB 3.1 ជំនាន់ទី2។ វាមានកម្រាស់ស្តើងជាង និងស្រាលជាង T5 ប៉ុន្តែមានប្រវែងវែងជាង។ កម្មវិធី Software របស់វាសាមញ្ញដូចជារបស់ Samsung ដែរ ហើយវាមាន Hardware Encryption ផងដែរ។ វាក៏មានការធានារយៈពេលបីឆ្នាំដែរ តែមិនមានអំពូលភ្លើងទេ។ ការដោតជាមួយរន្ធ USB 3.0 នឹងធ្វើឱ្យ My Passport SSD អាចអាន និងផ្ទេរទិន្នន័យក្នុងល្បឿន 387 MB និង 383.9 MB ក្នុងមួយវិនាទី។ នៅពេលអ្នកដោតវាជាមួយរន្ធ Thunderbolt 3 វាមានល្បឿនកាន់តែលឿន ហើយលឿនជាងឧបករណ៍ដទៃ លើកលែងតែ Samsung T5 ប៉ុណ្ណោះ។

Solid-State-Drives-(SSD)_cambodia_angadget_accessories_news_tomnerb-02

អត្ថបទអ្នកចង់អាន

  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • yes seatel ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ 4G Xper...

    ដោយ: ទំនើប 4 PM, Saturday, 15 Sep, 2018
    ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ seatel ដែលជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា កំពុងអបអរសាទរនូវជំហានដ៏សំខាន់មួយ នៅក្នុងការផ្លាស់ប្តូរថ្មីនៃអត្តសញ្ញាណសាជីវកម្មរបស់ខ្លួន ជាមួយនឹងកែលម្អគម្រោង yes se...
  • Gaming Laptop កាន់តែស្តើងរបស់ Asus

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018
    ចាប់តាំងពីកុំព្យូទ័រយួរដៃរបស់ Asus ម៉ូដែល ROG Zephyrus បានបង្ហាញវត្តមានដំបូងនៅក្នុងព្រឹត្តិការណ៍ Computex កាលពីឆ្នាំមុន វាគឺជាម៉ូដែលកុំព្យូទ័រយួរដៃតំណាងរបស់ក្រុមហ៊ុន ដែលនឹងបង្ហាញពីទស្សនវិស័យនាពេលអនាគតរបស់ Gaming Laptop។ វា...
  • Crayon សម្រាប់ iPad ចេញលក់ឆាប់ៗនេះហើយ

    ដោយ: ដួងច័ន្ទ 9 AM, Monday, 10 Sep, 2018
    Crayon របស់ក្រុមហ៊ុន Logitech គឺជាសុបិន្តរបស់ម្ចាស់ iPad ស៊េរីឆ្នាំ 2018 ដែលមានបំណងចង់ប្រើប្រាស់ប៊ិច Stylus ដោយមិនចាំបាច់ចំណាយថវិកាដ៏ច្រើនសម្រាប់ Pencil របស់ Apple ឡើយ។ មកដល់ពេលនេះអ្នកនឹងមិនចាំបាច់ទន្ទឹងរងចាំទៀតទេ ព្រោះក្រុមហ...