ចូលចិត្តទំនើប

វិធីសាស្រ្ត 5 យ៉ាងដែលមនុស្សឆ្លាតវៃប្រើប្រាស់ Smartphone

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018

ទូរសព្ទ Smartphone ជាឧបករណ៍អេឡិចត្រូនិចមួយប្រភេទ ដែលនៅជាប់ខ្លួនរបស់យើងស្ទើរគ្រប់ពេល ដែលតែងតែធ្វើឱ្យម្រាមដៃរបស់យើងជាប់រវល់ជានិច្ចកាល។ ការប្រើប្រាស់ទូរសព្ទដៃ បានធ្វើឱ្យអ្នកស្ទើរតែបាត់បង់ពេលវេលាមើល ពីអ្វីដែលនៅចំពោះមុខ។ ខណៈដែលឥទ្ធិពលរបស់ Smartphone និងបច្ចេកវិទ្យាបានគ្របដណ្តប់យ៉ាងធំ ក្នុងការរស់នៅ ប៉ុន្តែវាមិនមានចំណុចវិជ្ជមានទាំងអស់ទេ។
ប្រាកដណាស់ថាបច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះ នៃការផ្លាស់ប្តូរវិធីសាស្រ្តទំនាក់ទំនង ការចូលរួម និងការជាប់ពាក់ព័ន្ធជាមួយមនុស្សដទៃ ប៉ុន្តែវាក៏បានធ្វើឱ្យបញ្ហាជាច្រើនកើតឡើង រាប់ចាប់ពីអារម្មណ៍រហូតដល់កាយវិការ។ យើងអាចនឹងមិនមាន GPS រថយន្តបញ្ជារដោយស្វ័យប្រវត្តិ ឬប្រព័ន្ធទំនាក់ទំនងសង្គម និងអ៊ីនធឺណេត ប៉ុន្តែយើងក៏នឹងមិនមានបញ្ហាកើតឡើង ចំពោះសុខភាពភ្នែក ការទទួលទានដំណេក ភាពស្មុគស្មាញ និងអារម្មណ៍តានតឹងដែរ ដែលជាពិសេសច្រើនកើតឡើង លើយុវវ័យ និងមនុស្សវ័យកណ្តាល។
មនុស្សមួយចំនួនជឿជាក់ថាបច្ចេកវិទ្យា និងប្រព័ន្ធទំនាក់ទំនងសង្គមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងជំនាញទំនាក់ទំនង។ ប៉ុន្តែគំនិតផ្ទុយមួយចំនួនបានចោទឡើង ពាក់ព័ន្ធនឹងបញ្ហាសុខភាព សមតុល្យនឹងការប្រើប្រាស់ទូរសព្ទដៃ។
នៅក្នុងអត្ថបទនេះ ទំនើប នឹងបង្ហាញអ្នកអំពីក្បួនច្បាប់បង្កើតឡើង ដើម្បីប្រែក្លាយទូរសព្ទ Smartphone ទៅជាឧបករណ៍ជំរុញការរស់នៅឱ្យកាន់តែប្រសើរ ជាជាងការជំនួសឱ្យការរស់នៅ។

Highly-productive-prople-use-their-smartphone_news_cambodia_tomnerb-02

គ្មានទូរសព្ទនៅលើតុ
ផលប៉ះពាល់មួយនៃបដិវត្តបច្ចេកវិទ្យា និងការផ្តាច់ទំនាក់ទំនងនៅក្នុងសង្គម គឺការបាត់បង់សិល្បៈ។ ដំណើរនៃការកាត់ផ្តាច់នៃជ្រាបចូលបន្តិចម្តងៗ ចាប់ផ្តើមពីការញ៉ាំអាហារជាមួយក្រុម គ្រួសារ ឬមិត្តភក្តិ ដែលមានវត្តមានទូរសព្ទ iPhone។ អ្នកអាចលុបបំបាត់មន្ទិលមួយនេះ តាមរយៈការស្នើសុំឱ្យទុកទូរសព្ទដៃមួយឡែក នៅក្នុងអំឡុងពេលញ៉ាំអាហារ។ ក្នុងនាមជាពេលវេលា សង្គម ការទទួលទានអាហារដោយគ្មានទូរសព្ទដៃ គឺជាកត្តាដ៏សំខាន់មួយដើម្បីធ្វើឱ្យពេលវេលា ភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ ដោយមានតុល្យភាពជាមួយបច្ចេកវិទ្យា។
ទុកការងារមួយឡែក
ដោយមិនបានគិតគូរពីសមតុល្យការងារ និងការរស់នៅ ការពិនិត្យមើលសារនៅក្រៅការិយា ល័យការងារបានក្លាយជាបរិបទ ពេញនិយមមួយកើនឡើងបន្តិចម្តងៗ។ មួយវិញទៀតវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពផងដែរ។ ការសិក្សានាពេលថ្មីៗនេះ មួយបានមកពីសាកលវិទ្យាល័យ Lehigh បានរកឃើញថាការពិនិត្យមើលសារអស់រយៈពេលដ៏យូរ គឺមានទំនាក់ទំនងនឹងអាការៈនឿយហត់ស្មារតី ហើយវាក៏អាចនាំទៅរកការខាតបង់ និងឧបសគ្គក្នុងគ្រួសារ។ អ្នកគួរបង្កើតនូវក្បួនច្បាប់តឹងរ៉ឹងមួយ សម្រាប់គ្រប់គ្រងការប្រើប្រាស់ទូរសព្ទដៃ។ មិនថាអ្នកប្រើប្រាស់សម្លេងរោទ៍ ដើម្បីរំលឹកឱ្យបិទទូរសព្ទ ឬការដកកម្មវិធីអ៊ីម៉ែលចេញពីទូរសព្ទដៃនោះទេ ការកំណត់ក្បួនពាក់ព័ន្ធនឹងការងារ គឺជាចំណុចចាំបាច់។
បិទគណនេយ្យ នៅពេលចេញទៅក្រៅ
នៅពេលអ្នកគិតថា ការរស់នៅរបស់អ្នកភាគច្រើនត្រូវរងផលពីបច្ចេកវិទ្យា ការទំនាក់ទំនង និងសង្គម អាចស្ថិតនៅក្នុងលំដាប់ខ្ពស់មួយ។ នេះជាភាពពិតជាសាកលទាំង នៅក្នុងការងារ និងនៅក្នុងពិភពពិត។ ធាតុពិតនៅពេលអ្នកក្រេបភេសជ្ជៈខណៈ ដែលកែវភ្នែកអ្នកផ្តោតលើអេក្រង់ ទូរសព្ទមិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់ឱកាសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យអ្នកបាត់បង់ទំនាក់ទំនង ជាមួយមនុស្សនៅជុំវិញខ្លួនផងដែរ។ ខណៈដែលអ្នកអាចនឹងមានពេលវេលាសមស្របសម្រាប់ ពិនិត្យលើទូរសព្ទដៃ ដូចជាពេលដៃគូចូលបន្ទប់ទឹកជាដើម ប៉ុន្តែវានៅតែអាចប៉ះពាល់ដល់ទំនាក់ ទំនងក្នុងសង្គម។ អ្នកគួរសាកល្បងទុកទូរសព្ទចោលក្នុងកាបូប ឬហ៊ានរហូតដល់ទុកទូរសព្ទចោលនៅផ្ទះ នៅពេលយប់។

Highly-productive-prople-use-their-smartphone_news_cambodia_tomnerb-01
ប្រើប្រាស់ទូរសព្ទដៃ ឱ្យមានប្រសិទ្ធភាព
ខណៈដែលការស្រាវជ្រាវជាច្រើន អំពីការផលប៉ះពាល់នៃពន្លឺទូរសព្ទដៃ ស្របពេលដែលមនុស្សចាប់ផ្តើមព្រួយបារម្ភ ពីសមតុល្យការងារនិងការរស់នៅ អ្នករចនា UX បានស្វែងរកឃើញគន្លឹះដំណោះស្រាយ។ ជាឧទាហរណ៍ Software ថ្មីរបស់ iPhone គឺ iOS 10 មានមុខងារ Night Shift ដែលអាចបន្ថយពន្លឺ Blue-White ទៅជាពន្លឺពណ៌ស្រទន់ សក្តិសមសម្រាប់ការប្រើប្រាស់ ទូរសព្ទមុនពេលចូលគេង។ ក្នុងនោះក៏មានមុខងារ Do Not Disturb ដែលអាចឱ្យអ្នកបិទគ្រប់ សារ អ៊ីម៉ែល ឬការបញ្ជូនព័ត៌មាននានា ទៅតាមពេលវេលាដែលអ្នកកំណត់។ អ្នកគួរទាញយកផលពីមុខងារពិសេសទាំងនេះ ជាពិសេសនៅពេលអ្នកនៅជួបជុំមិត្តភក្តិ ការទទួលទានអាហារ ជាមួយគ្រួសារ។ល។
កំណត់ការប្រើប្រាស់កម្មវិធី ទំនាក់ទំនងសង្គម
ការរៀបរាប់នៅខាងលើភាគច្រើន បង្ហាញពីផលប៉ះពាល់នៃបច្ចេកវិទ្យាភាគច្រើនមានឬសគល់ចេញ ពីបណ្តាញទំនាក់ទំនងសង្គម។ ធាតុពិត មានភស្តុតាងវិទ្យាសាស្រ្តជាក់លាក់ ដែលបង្ហាញថាការប្រើប្រាស់ Facebook ឬ Instagram អាចនាំមកនូវរោគសញ្ញានៃជម្ងឺតានតឹងអារម្មណ៍ និងបាត់បង់ការគោរពចំពោះខ្លួនឯង។ ខណៈដែលបណ្តាញទំនាក់ទំនងសង្គម មានការកើនឡើងនៅក្នុងរយៈពេល 5-10 ឆ្នាំកន្លងទៅនេះ ការរក្សាបាននូវសុខុមាលភាព នៃការបែងចែករវាងអ្នក និងការប្រើប្រាស់ប្រព័ន្ធ Online គឺពិតជាសំខាន់។ មិនត្រឹមតែមានផលប៉ះពាល់អវិជ្ជមាន លើសុខភាពខួរក្បាល ប៉ុន្តែវាក៏អាចបង្កើតនូវកំហុសឆ្គង នៃការទំនាក់ទំនងនៅក្នុងសង្គមផងដែរ។ យើងធ្វើការឆ្លើយតបទៅកាន់អ្នកដទៃ ដោយប្រើប្រាស់ព័ត៌មានដោយគ្មានពាក្យ។ នេះជាការពន្យល់របស់លោកវេជ្ជ. Kendra Knight សាស្រ្តាចារ្យផ្នែកទំនាក់ទំនង នៅសាកលវិទ្យាល័យ De Paul។ ថ្វីត្បិតព័ត៌មានល្អៗ និងមានសារៈសំខាន់ដែលទទួលបាន ពីបណ្តាញទំនាក់ទំនងសង្គមក្តី ក៏ការទំនាក់ទំនងមួយចំនួនត្រូវបាត់បង់ ដោយសាររាងកាយរបស់យើងស្ថិត នៅពីក្រោយបច្ចេកវិទ្យាឈានមុខ។

តើអ្នករៀបចំសុខុមាលភាពសមតុល្យទូរសព្ទ និងជីវិត យ៉ាងដូចម្តេច? សូមចែករំលែកចំណេះដឹង ជាមួយ ទំនើប ផងណា។

Highly-productive-prople-use-their-smartphone_news_cambodia_tomnerb-04

Highly-productive-prople-use-their-smartphone_news_cambodia_tomnerb-05

Highly-productive-prople-use-their-smartphone_news_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • ស្វែងយល់ពីក្រុមហ៊ុន LG

    ដោយ: ដួងច័ន្ទ 10 AM, Thursday, 19 Jul, 2018
    LG ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ ដែលមានទស្សនវិស័យ និងបេសកកម្ម បង្កើត និងផ្តល់នូវភាពរីករាយ និងការរស់នៅកាន់តែប្រសើរ។ ការត្រួសត្រាយផ្លូវក្នុងវិស័យបច្ចេកវិទ្យា តាមរយៈការច្នៃប្រឌិត បង្កើតថ្មីរបស់ក្រុមហ៊ុន LG ចាប់ផ្តើម និងបន្តភា...
  • ​កម្មវិធីសម្ពោធ​ PhumSchool Management System ដ...

    ដោយ: ទំនើប 8 AM, Tuesday, 03 Jul, 2018
    ភ្នំពេញ: ថ្ងៃទី​ 28 ខែ​ មិថុនា ឆ្នាំ 2018 ក្រុមហ៊ុន​ Biz Solution​​ និង PhumDigital​​ បានរៀបចំកម្មវិធីសម្ពោធប្រព័ន្ធគ្រប់គ្រង់សាលារៀន (PhumSchool Management System) ដាក់អោយប្រើប្រាស់ជាផ្លូវការ​ ដល់នាយកសាលា​ គណ:គ្រប់គ្រង់សាលា ភ្...
  • Facebook កំពុងសាកល្បងមុខងារថ្មី

    ដោយ: ដួងច័ន្ទ 9 AM, Monday, 16 Jul, 2018
    Facebook បច្ចុប្បន្ននេះកំពុងដាក់សាកល្បងមុខងារថ្មីសម្រាប់ Messenger ដែលអាចកំណត់អត្តសញ្ញាណគណនេយ្យសង្ស័យ ដែលផ្ញើសារមិនសមរម្យ ដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ណាម្នាក់ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដឹងអំពីប្រទេសដើមរបស់គណនេយ្យសង្ស័យនេះ តា...
  • Samsung នឹងបង្កើត Galaxy Watch ក្នុងឆ្នាំនេះ?

    ដោយ: ដួងច័ន្ទ 3 PM, Friday, 13 Jul, 2018
    ផលិតផល Smartwatch របស់ក្រុមហ៊ុន Samsung ត្រូវបានផលិតជ្រកក្រោមស្លាកសញ្ញា Gear ចាប់តាំងពីឆ្នាំ 2014 មកម្ល៉េះ។ ប៉ុន្តែក្នុងឆ្នាំនេះ មានព័ត៌មានចចាមអារ៉ាមជាច្រើនបានលើក ឡើងថា ក្រុមហ៊ុន Samsung អាចនឹងធ្វើការផ្លាស់ប្តូរអ្វីម្យ៉ាងឱ្យក...