ចូលចិត្តទំនើប

ហេតុអ្វីបានជា iPhone ដើរយឺត?

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបានបង្ខំឱ្យសារភាព នៅចំពោះមុខភស្តុតាងជាក់ស្តែង ដែលក្រុមហ៊ុនមានចេតនាធ្វើឱ្យទូរសព្ទ iPhone ជំនាន់ចាស់ប្រែជាដើរយឺត។ ហេតុផលរបស់ក្រុមហ៊ុន Apple ចំពោះលទ្ធផលនេះបានសម្តែង នូវការអភ័យទោសមិនសូវសមហេតុផលទេ។ ក្រុមហ៊ុន Apple បានប្រើប្រាស់បច្ចេកវិទ្យាល្អៗ នៅក្នុងវិធីអាក្រក់ ហើយដំណោះស្រាយរបស់ក្រុមហ៊ុន នឹងបន្តប្រតិបត្តិការដូចនេះ នៅពេលអនាគត នឹងផ្តល់ផលវិបាកផ្នែកសេដ្ឋកិច្ច ដែលអាចនឹងធ្វើឱ្យ ម្ចាស់ទូរសព្ទ iPhone គ្រប់រូបមានភាពខឹងសម្បារ។ នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមបង្ហាញពីការបកស្រាយ និងព័ត៌មានលម្អិតនានាទាក់ទងនឹងបញ្ហាចោទមួយនេះ។
ការបកស្រាយរបស់ Apple
គោលដៅរបស់ក្រុមហ៊ុន គឺនាំមកនូវបទពិសោធន៍ល្អបំផុត សម្រាប់អតិថិជន ដែលរួមបញ្ចូលគ្រប់ ការអនុវត្ត និងការពន្យារអាយុកាលរបស់ឧបករណ៍។ ថ្មប្រភេទ Lithium-Ion បានបាត់បង់សមត្ថភាព នៃការផ្តល់នូវតម្រូវការដល់ចំណុចកំពូលនាពេលបច្ចុប្បន្ន នៅក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ នៅពេលថាមពលថ្មចុះខ្សោយ ឬនៅពេលថ្មដល់អាយុកាលកំណត់។ ទាំងនេះអាចជាកត្តា ដែលធ្វើឱ្យទូរសព្ទរលត់ដោយមិនបានព្រៀងទុក ដើម្បីការពារសមាសភាពអេឡិចត្រូនិចរបស់ទូរសព្ទ។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានបញ្ចេញមុខងារមួយសម្រាប់ទូរសព្ទ iPhone 6, iPhone 6s និង iPhone SE ដើម្បីផ្តល់នូវថាមពលចំណុចកំពូលភ្លាមៗដោយរលូន នៅពេលដែលទូរសព្ទមានតម្រូវការ ការពារទូរសព្ទពីការរលត់ដោយឥតព្រៀងទុក នៅក្នុងលក្ខខណ្ឌខុសប្រក្រតីខាងលើ។ នៅពេលនេះក្រុមហ៊ុនបានពង្រីកមុខងារនេះទៅក្នុងទូរសព្ទ iPhone 7 ជាមួយប្រព័ន្ធ iOS 11.2 និងមានគម្រោងបន្ថែមការគាំទ្រ សម្រាប់ផលិតផលនាពេលអនាគត។
ហេតុអ្វីបានជាការបកស្រាយនេះ មិនសូវសម?
ចំណុចដ៏សំខាន់បន្ទាប់ពីបាន អានអត្ថបទបកស្រាយរបស់ក្រុមហ៊ុន Apple គឺត្រូវបំបែកវាជាពីរផ្នែក។ ផ្នែកទី1 បច្ចេកវិទ្យា ដែលហៅថា Powerd ដែលជាចំណុចដ៏មានអត្ថប្រយោជន៍។ ផ្នែកទី2 គឺអាជីវកម្ម និងហេតុផលសីលធម៌នៅពីក្រោយដំណើរការ Powerd ដែលបានប្រើប្រាស់។ ផ្នែកខាងក្រោមនេះ យើងនឹងបំបែកការបកស្រាយរបស់ Apple ជាផ្នែកតូចៗ។
Apple មិនមានន័យ ពន្យារអាយុកាលទូរសព្ទ
ជាមួយបច្ចេកវិទ្យា ដែលហៅថា Powerd ក្រុមហ៊ុន Apple មានបំណងកាត់បន្ថយអាយុកាលរបស់ទូរសព្ទ។ ក្រុមហ៊ុនបានធ្វើការណែនាំយ៉ាងស្ងប់ស្ងាត់ អំពីការផ្លាស់ប្តូររវាងអាយុកាលថ្មទូរសព្ទ និងការកាត់បន្ថយដំណើរការ ដោយមិនបានជូនដំណឹងទៅម្ចាស់ទូរសព្ទ iPhone ថាថ្មទូរសព្ទជំនួសមានតម្លៃ $79 អាចនឹងបំពេញចន្លោះខ្វះខាតទាំងពីរ។ វាអាចនឹងជួបការពិបាក សម្រាប់ការវាស់វែងផលប៉ះពាល់ហិរញ្ញវត្ថុជាសកល ដែលតម្រូវឱ្យអតិថិជនចំណាយ ឬផលប៉ះពាល់លើបរិស្ថានចេញពីការវិវត្តមិនចាំបាច់មួយនេះ។

Why_your-iphone-is-slowing-down_technology_news_cambodia_tomnerb-02
ថ្ម Lithium-Ion មិនមែនជាអ្នកត្រូវរងកំហុសទេ
នេះជាកត្តាដ៏ធំមួយ និងត្រូវបានប្រើប្រាស់នៅក្នុងអត្ថបទសុំអភ័យទោស នោះគឺហេតុផលរូបសាស្រ្ត ដែលមិនអាចជៀសផុតបាន។ ប៉ុន្តែធាតុពិតគឺនេះមិនមានអ្វីទាក់ទងនឹងថ្ម Lithium-Ion ដែលគួរតែបញ្ចុះគុណភាពយ៉ាងលឿននោះទេ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung ធានាថាថ្មទូរសព្ទ Lithium-Ion របស់ទូរសព្ទ Galaxy S8 និង Note 8 នឹងរក្សាបាននូវសមត្ថភាព 95% បានយ៉ាងហោចណាស់ពីរឆ្នាំ។ ខណៈដែលក្រុមហ៊ុន LG និង Google ផ្តល់នូវការធានារយៈពេល 2 ឆ្នាំលើតំហែទាំទូរសព្ទ រួមទាំងថ្មទូរសព្ទ។
ក្រុមហ៊ុន Apple មានបញ្ហាកាន់តែធ្ងន់ធ្ងរ
ការប្រើប្រាស់ថ្មទូរសព្ទកាន់តែធំអាចជួយអតិថិជនបាន។ ការធ្វើឱ្យថ្មទូរសព្ទងាយស្រួលដំណើរការ ក៏ជួយអតិថិជនបានដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple បន្តការយកចិត្តទុកដាក់បង្កើតទូរសព្ទ iPhone កាន់តែស្តើងទៅៗ។ ខណៈដែលក្រុមហ៊ុនធ្វើការណែនាំពីកញ្ចក់ការពារ នៅខាងក្រោយតួទូរសព្ទ នៅលើផលិតផលទូរសព្ទ iPhone ថ្មី នឹងធ្វើឱ្យការផ្លាស់ប្តូរថ្មទូរសព្ទកាន់តែពិបាក និងធ្វើឱ្យកញ្ចក់ខូច ដែលនឹងទាមទារការជួសជុលតម្លៃថ្លៃ។
មិនមានការសន្យាផ្លាស់ប្តូរ
ក្រឡេកមើលករណីក្រុមហ៊ុន Samsung នៅពេលដែលទូរសព្ទ Galaxy Note 7 ជួបប្រទះនឹងបញ្ហា ទូរសព្ទទាំងអស់ត្រូវបានប្រមូលត្រឡប់វិញ។ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរថ្មថ្មី និងបានចេញសេចក្តីប្រកាសការសុំទោស។ នៅពេលនេះ ក្រុមហ៊ុនមួយនេះ នាំមុខលើផ្នែកសុវត្ថិភាព និងបានបញ្ជាក់ថាសមត្ថភាពថ្ម 95% ត្រូវបានធានាសម្រាប់ការប្រើប្រាស់រយៈពេល 2 ឆ្នាំ។ ផ្ទុយទៅវិញ ក្រុមហ៊ុន Apple បានប្រាប់គ្រប់គ្នាថា Powerd គឺជាមុខងារមួយ ហើយក្រុមហ៊ុនពិតជាមានសេចក្តីសោមនស្សដែលមុខងារនេះ ត្រូវបានប្រើប្រាស់នៅក្នុងទូរសព្ទ iPhone 7 ហើយនឹងមាននៅលើទូរសព្ទថ្មីៗទៀត។ Powerd មិនមែនជាមុខងារទូរសព្ទទេ។ វាការជួសជុលដោយលាក់បាំងកាលពីខែមករា ចេញពីការបញ្ចេញ iOS 10.2.1។ គោលដៅរបស់ក្រុមហ៊ុន គឺលុបបំបាត់មេរោគ 40% តែបែរជាលេចចេញបញ្ហាទូរសព្ទរលត់ ក្នុងរង្វង់ថាមពលថ្មនៅសេសសល់ 40%។ ប្រព័ន្ធ iOS 10.2.1 បានជួយកាត់បន្ថយតម្រូវការកើតចេញ ពីអ្នកប្រើប្រាស់ទូរសព្ទ iPhone ដែលទាមទារឱ្យក្រុមហ៊ុនផ្តល់នូវថ្មថ្មីជំនួស។ ប៉ុន្តែក្រុមហ៊ុនមិនបានគិតថា ការជួសជុលគឺជាការសម្រុះសម្រួលថាមពល រហូតមកដល់ពេលបច្ចុប្បន្ន។
ទសវត្សនៃការខូចខាត
មិនថាក្រុមហ៊ុន Apple ប្រើប្រាស់វិធីសាស្រ្តណាមកកែប្រែស្ថានភាពទេ វានៅតែជាការគេចវេសពីការពិត។ បញ្ហាទាំងនោះចោទជាអាទិភាព សម្រាប់ផលប៉ះពាល់ជាច្រើននៃការវិវត្តថ្មី តម្លៃនៃការលក់ និងការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនថ្មី។ ការប្តឹងផ្តល់បានកើតមានហើយ និងអាចលេចឡើងជាច្រើនករណីទៀត។ យើងសង្ឃឹមថាវានឹងជំរុញឱ្យមានការជជែកវែកញែក និងការវិភាគកាន់តែច្រើនអំពីបច្ចេកវិទ្យា ថ្មទូរសព្ទគ្រប់ផ្នែកទាំងអស់នៅក្នុងវិស័យនេះ។ ការកំណត់ច្បាប់ថ្មីជាតម្រូវការចាំបាច់ ដើម្បីរក្សាគុណភាពរបស់ក្រុមហ៊ុនផលិត ហើយភាសាថ្មីក៏ទាមទារឱ្យមានការបង្កើតឡើងផងដែរ ដើម្បីធ្វើឱ្យអាយុកាលរបស់វាកាន់តែឆ្លុះបញ្ចាំងពីអ្នកប្រើប្រាស់រៀងរាល់ថ្ងៃ។

អត្ថបទអ្នកចង់អាន

  • នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ...

    ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018
    អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំពុងចង់ដឹងពីឈុតទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយនៅក្នុងពិភពទូរស័ព្ទ iPhone X។ ទូរ...
  • ហេតុផល 10 យ៉ាងដែលអ្នកបានមើលរំលង Galaxy Note 9

    ដោយ: ភារុន 8 AM, Thursday, 06 Sep, 2018
    Galaxy Note 9 បានបញ្ចេញលក់នៅលើទីផ្សារពិភពលោក និង ដាក់នៅតាមហាងលក់អនឡាញនានាជាលើកដំបូង។ហើយក៏ជា Galaxy Note ចុងក្រោយគេដែលបានចេញលក់មុនពេលចេញលក់ទូរស័ព្ទ Galaxy S 10 និងត្រូវបានគេហៅថា Galaxy Note ដំបូងគេបង្អស់ដែលអាចប្រើ S Pen ដាក់ដំណើ...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018
    ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្នុងទីផ្សានៅចុងខែនេះ ក្នុងតម្លៃ $69.99។ យោងតាមក្រុមហ៊ុន Logitech បានឱ្យដឹងថាក្រុម...