ចូលចិត្តទំនើប

ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 សន្សំសំចៃថាមពលអគ្គិសនីកាន់តែច្រើន និង ប្រើប្រាស់ឧស្ម័នហ្គាសថ្មី ដែលមិនប៉ះពាល់ដល់បរិស្ថាន

ដោយ: ទំនើប 5 PM, Saturday, 03 Mar, 2018

ថ្ងៃពុធ ទី28 ខែកុម្ភៈ ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 របស់ខ្លួនដែលបំពាក់នូវមុខងារថ្មីៗជាច្រើន ដើម្បីបំពេញនូវតំរូវការអតិថិជនប្រើប្រាស់ ដោយកម្មវិធីនេះបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានវត្ថមានអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយស ដៃគូរអាជីវកម្ម និង អ្នកសារពត៏មានជាច្រើន ប្រមាណជាង 200 នាក់។
ក្រុមហ៊ុន LG អេឡិចត្រូនិចបាននាំមកនៅម៉ាស៊ីនត្រជាក់ស៊េរីថ្មី ឆ្នាំ 2018 របស់ខ្លួនក្នុងប្រទេសកម្ពុជាហើយ ហើយម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មីនេះបានអមមកនៅជាមួយនៅបច្ចេកវិទ្យាថ្មីៗ ជាច្រើនដ៏អស្ចារ្យដែលរួមមាន:
• សន្សំសំចៃថាមពលអគ្គិសនីបាន 70%
ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនី រហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន dual កុំប្រេសស័រ ដោយសារតែ Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

LG-RAC-Launching-R32_air-con_news_GGear_Brandshop_cambodia_tomnerb-06

• ត្រជាក់លឿនជាងមុន 40%
កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និងសាយភាយខ្យល់ត្រជាក់បានលឿនជាងមុន។
• គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ)
កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុន មក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនពុំឆាប់ពុកខូច។
• កាន់តែមានភាពងាយស្រួលជាងមុន
LG Dual Cool បានបំពាក់បន្ថែមនូវ Wifi Control សម្រាកដាក់ដំណើរការ smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព។ កាត់បន្ថយសម្លេងរំខាន និងមានប្រព័ន្ធ Comfort Air សម្រាប់រក្សាសីតុណ្ហភាពអោយមានលំនឹង។ លើសពីនេះក៏មានបន្ថែមនូវមុខងារ Healthcare ការពារបា់កតេរី និង លម្អងធូលីផងដែល។
• កាន់តែមានផាសុខភាពក្នុងការប្រើប្រាស់
Plasmaster lonizer plus ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG Dual Cool បានសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកំចាត់មេរោគអាក្រក់ មិនមែនតែខ្យល់ ដែលចូលទៅក្នុងម៉ាស៊ីនត្រជាក់តែប៉ណ្ណោះទេ ប៉ុន្តែសារធាតុទាំងអស់ដែលនៅជុំវិញបន្ទប់អ្នក។ ចម្រោះធូលីបានល្អ លំហូរខ្យល់ សំលេងរំខានតិច និងស្រទាប់ដ៏រឹងមាំនៅលើផ្ទៃរបស់ខ្លួន ដែលស្រូបយក លុបបំបាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាត។ បូករួមជាមួយអ៊ីយ៉ុង ដែលជួយបង្កើនជាតិសំណើមដល់ស្បែក បានកាន់តែល្អជាងម៉ាស៊ីនត្រជាក់ធម្មតាបានដល់ទៅ 15% ។

LG-RAC-Launching-R32_air-con_news_GGear_Brandshop_cambodia_tomnerb-02
• ឧស្ម័នហ្គាសថ្មី R32 ឧស្ម័នដែលមិនប៉ះពាល់ដល់បរិស្ថាន
ថាមពលឧស្ម័នហ្គាស R32 វាមានសម្ពាធខ្លាំង ដែលធ្វើអោយត្រជាក់កាន់តែខ្លាំង និងមានប្រសិទ្ធិភាព ខ្ពស់ បើប្រៀបធៀបទៅនិងឧស្ម័នហ្គាស R22 និង R410A។ R32 វាគឺជាឧស្ម័នហ្គាសម៉ាស៊ីនត្រជាក់ដែលជួយ ថែរក្សាបរិស្ថាន និងការពារការបំពុលបរិស្ថានដោយការប្រើប្រាស់ ថាមពលអោយកាន់តែមានប្រសិទ្ធិភាព។លោកអ្នក មិនចំាបាច់ព្រួយបារម្ភពីការប៉ះពាល់បរិស្ថានទៀតឡើយ នៅពេលដែលប្រើប្រាស់វា។
នាក្នុងឪកាសនោះ លោក ឧកញ្ញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានមានប្រសាសដែរថា “ ទាំងក្រុមហ៊ុន LG ក៏ដូចជាក្រុមហ៊ុន ជីហ្គៀ (G Gear) ផងដែល យើងតែងតែគិតគូរដល់ដៃគូអាជីវកម្មលក់បន្ដរបស់យើង យើងតែងតែមានវគ្គសិក្សា និង ការជួបជុំជាមួយដៃគូអាជីវកម្មរបស់យើង ដើម្បីបំពេញបន្ថែមនូវជំនាញសមត្ថភាព ក្នុងការយល់ដឹងអោយកាន់តែច្បាស់អំពីផលិតផល និងការបង្កើនសមត្ថភាពការលក់អោយកាន់តែមានភាពរីកចំរើន ដូចជាកាលពីចុងឆ្នាំ 2017 កន្លង នេះ មកយើងបានរៀបចំវគ្គបំពាក់បំប៉ន់ដល់ក្រុមជាង អ្នកជំនាញតំឡើងម៉ាស៊ីនត្រជាក់ជាង 300 នាក់ នៅតាមបណ្ដាលខេត្ត និង រាជធានីភ្នំពេញ ដើម្បីអោយពួកគាត់កាន់តែមានជំនាញច្បាល់លាល់ និង មានការបំរើសេវាកម្មជួលជុលប្រកបដោយគុណភាព និង ស្តង់ដាខ្ពស់ ៕ ”

LG-RAC-Launching-R32_air-con_news_GGear_Brandshop_cambodia_tomnerb-04
លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា “ ក្រុមហ៊ុន LG ព្យាយាមផ្តល់ជូននូវគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗដើម្បីបំពាក់លើផលិតផលរបស់ខ្លួន ដើម្បីអោយអ្នកប្រើប្រាស់ទាំងអស់កាន់តែងាយស្រួល នៅក្នុងសម័យកាលដ៏ទំនើបនេះ។ ក្នុងពេលនេះដែរក្រុមហ៊ុន LG ក៏ចង់ធ្វើអោយស្របជាមួយ និងអង្កការបរិស្ថានអន្តរជាតិ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ដោយសារផ្សែងពុលនៅលើផែនដីនេះ ដូច្នេះហើយទើបយើងបាននាំមកនូវម៉ាស៊ីនត្រជាក់ ដែលប្រើប្រាស់ឧស្ម័នហ្គាស R32 ដែលមិនធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងអាចជួយការពារផែនដីនេះ កាន់តែមានសុវត្ថិភាពជាងប្រភេទឧស្ម័នហ្គាស 410A ។ ”
អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនា នៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិច ដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។

ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299

LG-RAC-Launching-R32_air-con_news_GGear_Brandshop_cambodia_tomnerb-01

អត្ថបទអ្នកចង់អាន

  • មានអ្វីភ្ញាក់ផ្អើលសម្រាប់ iPhone ថ្មី?

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    នេះជាពេលវេលា ដែលត្រូវប្រឈមមុខនឹងការពិត។ ទូរសព្ទ iPhone ជាទូរសព្ទ Smartphone ដ៏ពេញនិយម ប៉ុន្តែវាមានឧបសគ្គដ៏ធំមួយ នោះគឺតម្លៃ។ យ៉ាងណាក្តីក៏ក្រុមហ៊ុន Apple ហាក់ពុំសូវអើពើនឹងបញ្ហានេះទេ ហើយក្រុមហ៊ុនមានគម្រោងបង្កើនការចំណាយដ៏ធំមួយ សម្រ...
  • ឱកាសដំបូង ក្នុងការទស្សនាទូរទស្សន៍ Samsung QLED ...

    ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018
    ក្រុមហ៊ុន Samsung បានឆក់ទាញចំណាប់យ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ CES ក្នុងឆ្នាំនេះ ជាមួយនឹងផលិតផលទូរទស្សន៍ MicroLED ទំហំដ៏ធំសម្បើម 146 inch មានឈ្មោះថា The Wall។ ប៉ុន្តែនេះមិនមែនជាអ្វីដែលមនុស្សភាគច្រើន មានលទ្ធភាពទិញបានទេ។ នេះជាច...
  • កម្មវិធីសម្ពោធទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរ...

    ដោយ: ទំនើប 12 PM, Friday, 15 Jun, 2018
    ភ្នំពេញ ៖ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2018 – ក្រុមហ៊ុន Panasonic បានសហការណ៍ជាមួយ ក្រុមហ៊ុន G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មីដែលដំណើរការក្លាស្សេ និងបំភាយភាពត្រជាក់បានយ៉ាងល្អ និងមានគុណតម្ល...
  • ផ្តល់រន្ធដោតបន្ថែម 7 ទៀតសម្រាប់ MacBook ថ្មី

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    MacBook Pro ម៉ូដែលថ្មី គឺជាផលិតផលកុំព្យូទ័រយួរដៃ ដ៏ទំនើបអស្ចារ្យមួយ។ ប៉ុន្តែវាមានកង្វះខាត ដ៏ធំមួយ គឺរន្ធដោត USB 3.0 ដែលធ្វើឱ្យអតិថិជនមានភាពស្ទាក់ស្ទើរ ក្នុងការជ្រើសរើសទិញវាមកប្រើប្រាស់ ជាពិសេសគឺអតិថិជនដែលទាមទារការប្រើប្រាស់រន្ធ...