ចូលចិត្តទំនើប

Dell ប្រកាសពី XPS 13 ជួសជុលថ្មី ដែលអ្នកគួរតែដឹង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយ គឺ Dell បានប្រកាសពី Version ថ្មីនៃម៉ូដែល Laptop XPS 13 ដែលក្រុមហ៊ុនបានអះអាងថា បានធ្វើការពង្រឹងគ្រប់ជ្រុងជ្រោយ។

ផលិតផលកុំព្យូទ័រ Laptop ថ្មីនេះអាចស្វែងរកបាន ជាមួយជម្រើសប្រព័ន្ធដំណើរការ i5 ឬ i7 Intel Processor ជំនាន់ទី 8 ដែលមានតម្លៃចាប់ពី $999 ឡើងទៅ។ បើសិនជាលោកអ្នកមានចំណាប់ អារម្មណ៍ លោកអ្នកអាចធ្វើការជាវចាប់ពីថ្ងៃនេះតទៅ។

យោងតាមការរៀបរាប់របស់ក្រុមហ៊ុន Dell ម៉ូដែល Laptop XPS ដែលបាន update ថ្មីនាឆ្នាំនេះ មានចំណុចពិសេសដ៏ទាក់ទាញមួយចំនួន។ ចំណុចទី1 វាបំពាក់នូវមុខងារជំនាន់ថ្មីនៃបច្ចេកវិទ្យាអេក្រង់ InfinityEdge 4K ដែលក្រុមហ៊ុនបានអះអាងថា វាមានសមត្ថភាពរំលេចនូវមុខងារបច្ចេកវិទ្យា Cinema Suite។ ចំណុចទី2 វាជាផលិតផល Laptop ទំហំ 13 inch ដ៏តូចស្រាលជាងគេបំផុតនៅក្នុងទីផ្សា ដោយវាមានកម្រាស់ត្រឹម 0.46 inch និងទម្ងន់ត្រឹម 0.2 ផោន ស្រាលជាងផលិតផលជំនាន់មុន។

dell-xps-13-2018_computer_shop_phnom_penh_cambodia_tomnerb-01

Laptop ថ្មីមួយគ្រឿងនេះក៏មានបំពាក់ជាមួយ នឹងជម្រើសពណ៌ Flashy White-and-Gold ផងដែរ ដែលអាចនឹងធ្វើឱ្យអ្នកមានចម្ងល់ ថាតើវានឹងប្រែរូបរាងទៅជាយ៉ាងណា នៅពេលប្រើប្រាស់ រយៈពេលយូរ។ ក្រុមហ៊ុន Dell បានអះអាងថាម៉ូដែល Laptop មួយនេះផ្តល់ភាពងាយស្រួលដល់ ការលាងសម្អាត ដូច្នេះម្ចាស់ Laptop ពណ៌ ស មិនចាំបាច់បារម្ភពីការថែរក្សាការពារ Laptop ដើម្បីឱ្យវានៅរក្សាសភាពដូចនៅថ្មីនោះទេ។ សម្រាប់ការប្រើប្រាស់ដ៏ងាយស្រួល ក្រុមហ៊ុន Dell បានបញ្ជាក់ថាម៉ូដែល Laptop ពណ៌ ស មានបំពាក់ Authentic Alpine White Woven Glass Fiber Palm Rest ផងដែរ។

ការផ្លាស់ប្តូរមួយចំនួនរួមមានការបន្ថែមរន្ធដោត USB-C ចំនួន 3 និង Webcam ត្រូវបានតំឡើងនៅផ្នែកខាងក្រោមចំកណ្តាលតួអេក្រង់ ជំនួសឱ្យការតំឡើងនៅជ្រុងខាងក្រោមផ្នែកខាងឆ្វេង។
ជាការសោកស្តាយ មិនមែនគ្រប់ការផ្លាស់ប្តូរ សុទ្ធសឹងផ្តល់លទ្ធផលវិជ្ជមាននោះទេ។ នៅលើម៉ូដែល Laptop ថ្មីនេះមិនមានរន្ធដោត USB 3.0 ទេ ដែលមានន័យថាម្ចាស់កុំព្យូទ័រយួរដៃ XPS 13 ថ្មី ត្រូវចាប់ផ្តើមសម្របខ្លួន ក្នុងការប្រើប្រាស់ឧបករណ៍ភ្ជាប់បន្ថែម។

dell-xps-13-2018_computer_shop_phnom_penh_cambodia_tomnerb-02

ក្រុមហ៊ុន Dell នៅតែប្រកាន់ខ្ជាប់ថា Laptop XPS 13 ថ្មីនេះនឹងផ្តល់នូវថ្ម ដែលមានថាមពលខ្លាំងបំផុត ក្នុងចំណោម Laptop ទំហំតូចទាំងអស់។ លក្ខណៈពិសេសដទៃទៀតរួមមានជម្រើសអេក្រង់ 1080p ឬ 4K ទំហំ RAM រហូតដល់ 16GB និងទំហំឃ្លាំងស្តុកទិន្នន័យរហូតដល់ 1TB។
ម៉ូដែលថ្មីនេះក៏មានបំពាក់នូវប្រព័ន្ធ GORE Thermal Insulation ដើម្បីជួយបញ្ចុះកម្តៅម៉ាស៊ីន និងនាំទៅរកការប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។

បន្ថែមលើ Version ដែលមានបំពាក់នូវ Window 10 ក្រុមហ៊ុន Dell ក៏មានផ្តល់ជូននូវជម្រើសម៉ូដែល Laptop ដែលដំណើរការដោយកម្មវិធី Ubuntu-Based របស់ Linux ផងដែរ ក្នុងតម្លៃលក់រាយក្នុងមួយគ្រឿងគឺ $949 ៕

dell-xps-13-2018_computer_shop_phnom_penh_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • មោទនភាព Laptop កូនខ្មែរ

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 29 Aug, 2018
    យើងពិតជាមានមោទនភាពដែលកូនខ្មែរផលិតបាន Laptop មួយគ្រឿងដែលមានសមត្ថភាពខ្ពស់ មានតម្លៃសមរម្យ និងមានប្រសិទ្ធភាពដំណើរការជាប្រភេទ Laptop Entry Level។ កុំព្យូទ័រយួរដៃរបស់កូនខ្មែរមានឈ្មោះថា Koompi។ វាមានសមត្ថភាពប្រតិបត្តិការប្រចាំថ្ងៃ សម្...
  • នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ...

    ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018
    អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំពុងចង់ដឹងពីឈុតទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយនៅក្នុងពិភពទូរស័ព្ទ iPhone X។ ទូរ...
  • កំពូលក្រុមហ៊ុនផលិតកុំព្យូទ័រទាំង 10

    ដោយ: ភារុន 10 AM, Tuesday, 28 Aug, 2018
    នាពេលបច្ចុប្បន្ននេះកុំព្យូទ័រគឺជាវត្ថុដែលយើងមិនអាចខ្វះបាន។ កុំព្យូទ័រដំបូងបង្អស់ដែលចាប់ផ្តើមមានភាពទាន់សម័យនោះត្រូវបានក្រុមហ៊ុន IBM ដាក់ដំណើរការនៅទសវត្សរ៍ឆ្នាំ 70 មកម៉្លេះ រហូតមកដល់សព្វថ្ងៃនេះឧបករណ៍ប្រើប្រាស់ទាំងអស់គឺសុទ្ធតែប្រ...