ចូលចិត្តទំនើប

4K Projector របស់ LG ទំហំតូច តែផ្តល់នូវទំហំអេក្រង់ដ៏ធំ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

ក្រុមហ៊ុន LG បានដាក់បង្ហាញផលិតផល Projector ស៊េរីឆ្នាំ 2018 នៅក្នុងព្រឹត្តិការណ៍ CES ហើយក្នុងចំណោមនោះមានម៉ូដែលផលិតផលថ្មីគឺជាឧបករណ៍ Projector ដំបូង ដែលមាន បំពាក់ បច្ចេកវិទ្យា 4K UHD។ វាមិនមានរូបរាងដូចផលិតផលម៉ូដែលជំនាន់មុនរបស់ក្រុមហ៊ុនទេ។

ផលិតផលនេះជាម៉ូដែល HU80KA ដែលមានទំហំតូច រឹងមាំ ជាឧបករណ៍ដាក់បញ្ឈរ ដែលអាចបញ្ចេញជាអេក្រង់ទំហំ 150 inch នៅលើជញ្ជាំង។ វាត្រូវបានរចនារូបរាងងាយស្រួលចល័ត ដែលផលិតពីម៉ាស៊ីន Mirrorless I-Shaped ដែលអនុញ្ញាតឱ្យឧបករណ៍នេះដំណើរការបានយ៉ាងងាយស្រួល មិនថាអ្នកដាក់តាំងវាដោយផ្ទាល់នៅលើឥដ្ឋ ឬព្យួរវានៅលើពិដាន។ ក្រុមហ៊ុន LG បានរៀបរាប់ថានេះជាផលិតផលរបស់ក្រុមហ៊ុន ដែលមានម៉ាស៊ីនដែលមាន លក្ខណៈប្រកួតប្រជែង ដើម្បីធ្វើឱ្យ 4K Projector មានទំហំកាន់តែតូចជាងឧបករណ៍ដទៃ ដែលមានដាក់លក់នៅលើទីផ្សា ដោយមិនមានការកាត់បន្ថយសមត្ថភាពឧបករណ៍ទេ។

LG-4k-projector_technology_news_cambodia_brandshop_tomnerb-01

បន្ថែមលើឈ្មោះជាឧបករណ៍ UHD Projector ដំបូងរបស់ LG ម៉ូដែល HU80KA ក៏មានបំពាក់នូវអេក្រង់ដែលមានពន្លឺកាន់តែភ្លឺ ក្នុងកម្រិត 2,500 Lumens។ ម៉ូដែល Full HD Projector មានកម្រិតខ្ពស់បំផុតត្រឹមកម្រិត 2,000 ហើយដោយសារកម្រិត Resolution មិនមែនជាអ្វីគ្រប់យ៉ាងទេ នោះម៉ូដែលផលិតផលថ្មីនេះ គាំទ្រជាមួយបច្ចេកវិទ្យា HDR Content ក៏ដូចជាបច្ចេកវិទ្យាធ្វើឱ្យរូបភាព កាន់តែមានភាពរស់រវើក។ ចំពោះផ្នែកសម្លេង ឧបករណ៍ HU80KA នឹងមានបំពាក់ជាមួយ ឧបករណ៍ Speaker ទំហំ 7W ចំនួន 2 គ្រឿង ហើយវាអាចភ្ជាប់ដោយងាយស្រួលជាមួយឧបករណ៍ Speaker ឬ Soundbars ខាងក្រៅ តាមរយៈ Optical Output, HDMI ឬឧបករណ៍ Bluetooth។

យ៉ាងណាមិញ ក្រុមហ៊ុន LG មិនទាន់ចែករំលែកជាមួយយើង អំពីតម្លៃ និងពេលវេលានៃការបង្ហាញវត្តមាន នៅក្នុងទីផ្សារនៅឡើយទេ។ សូមរងចាំតាមដានព័ត៌មានលម្អិតបន្ថែមជាមួយ ទំនើប ដើម្បីស្វែងយល់កាន់តែច្បាស់នូវផលិតផល Projector ថ្មីនេះ។

LG-4k-projector_technology_news_cambodia_brandshop_tomnerb-03

អត្ថបទអ្នកចង់អាន

  • Crayon សម្រាប់ iPad ចេញលក់ឆាប់ៗនេះហើយ

    ដោយ: ដួងច័ន្ទ 9 AM, Monday, 10 Sep, 2018
    Crayon របស់ក្រុមហ៊ុន Logitech គឺជាសុបិន្តរបស់ម្ចាស់ iPad ស៊េរីឆ្នាំ 2018 ដែលមានបំណងចង់ប្រើប្រាស់ប៊ិច Stylus ដោយមិនចាំបាច់ចំណាយថវិកាដ៏ច្រើនសម្រាប់ Pencil របស់ Apple ឡើយ។ មកដល់ពេលនេះអ្នកនឹងមិនចាំបាច់ទន្ទឹងរងចាំទៀតទេ ព្រោះក្រុមហ...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • មោទនភាព Laptop កូនខ្មែរ

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 29 Aug, 2018
    យើងពិតជាមានមោទនភាពដែលកូនខ្មែរផលិតបាន Laptop មួយគ្រឿងដែលមានសមត្ថភាពខ្ពស់ មានតម្លៃសមរម្យ និងមានប្រសិទ្ធភាពដំណើរការជាប្រភេទ Laptop Entry Level។ កុំព្យូទ័រយួរដៃរបស់កូនខ្មែរមានឈ្មោះថា Koompi។ វាមានសមត្ថភាពប្រតិបត្តិការប្រចាំថ្ងៃ សម្...
  • Huawei កំពុងធ្វើឱ្យ Smartphone មានភាពបត់បែនដូចជ...

    ដោយ: ភារុន 8 AM, Saturday, 15 Sep, 2018
    ក្រុមហ៊ុន Huawei ប្រហែលជាត្រូវបានគេស្គាល់ជាលើកដំបូងដោយសារ ផលិតផល Smartphone និង ចំណុចទី 2 នោះគឺ networking hardware របស់ក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែនៅពេលឥឡូវនេះក្រុមហ៊ុនកំពុងឈានជើងចូលក្នុងវិស័យទីផ្សារផលិតកុំព្យូទ័រ ដូចជាស៊េរី MateB...