ចូលចិត្តទំនើប

Ford Ojo Electric Scooter ផ្តល់នូវការបើកបរដ៏រីករាយ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

Scooter ប្រើប្រាស់ថាមពលអគ្គិសនី បច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលស្រពិចស្រពិលនៅឡើយទេ។ ប៉ុន្តែក្រុមហ៊ុនមួយចំនួនតូចបានអភិវឌ្ឍន៍បន្ថែម នាំមកនូវអ្វីដែលបំពេញចិត្តមនុស្សទូទៅ ដូចជារូបរាងកាន់តែរឹងមាំ ការជិះកំសាន្តកាន់តែរីករាយ មុខងារឆ្លាតវៃ ហើយប្រមូលផ្តុំគ្នាទាំងអស់ ផលិតបានជាម៉ូតូមួយគ្រឿងដ៏ប្រណិត ដូចជាក្រុមហ៊ុន Ojo Electric នៅក្នុងរដ្ឋកាលីហ្វនីញ៉ា ជាដើម។
ម៉ូតូ Scooter របស់ Ojo Electric មានសមត្ថភាពរត់បានចម្ងាយ 40 គីឡូម៉ែត្រ ដែលអាចបន្ថែម កម្លាំងអាគុយបានទ្វេដង។ ល្បឿនលឿនជាងគេរបស់ Scooter ស្ថិតនៅក្នុងល្បឿន 32.1 គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងការកំណត់ដំណើរការខ្ពស់បំផុត។ ប្រព័ន្ធផ្អាកចរន្តនៅលើកង់ទាំងពីរ និងមានតួធ្វើពីអាលុយមីញ៉ូម Unibody ដែលជួយឱ្យការបើកបរបានដោយរលូន និងមានលំ នឹង។ អ្នកជិះអាចធ្វើដំណើរបានយ៉ាងប្រសើរ ជាមួយនឹងការគ្រប់គ្រងយានជំនិះបាន ទោះបីនៅត្រង់ទីតាំងផ្លូវកែងខ្លាំង ដោយរក្សាបាននូវលំនឹងយ៉ាងប្រសើរ។
នៅលើ Dashboard មានអេក្រង់ Touchscreen ការតភ្ជាប់ប្រព័ន្ធ Bluetooth សម្រាប់ការចាក់ តន្រ្តី តាមរយៈឧបករណ៍ Speaker ចំនួនពីរគ្រឿងមានភ្ជាប់នៅលើម៉ូតូ និងមានខ្សែភ្ជាប់ចរន្តដែលដោតជាប់ទៅនឹងជញ្ជាំង ដែលមានរន្ធដោតអគ្គិសនី។ នេះមានន័យថា អ្នកមិនចាំបាច់ត្រូវការដុំអគ្គិសនី ឬខ្សែបណ្តាញអគ្គិសនីបន្ថែមទៀតទេ។ ការបញ្ចូលថាមពលទៅក្នុងម៉ាស៊ីនគ្មានថាមពល សោះ ត្រូវការចំណាយពេល 5 ម៉ោង។ ទាំងអស់នេះត្រូវការចំណាយថវិកាប្រមាណជិត $2,000។

ces_2018_ford_ojo_electric_scooter_car-news_phnom_penh_cambodia_tomnerb-04
មុខងារពិសេសៗទាំងនេះ ហាក់ដូចជាបានទាញយកក្រុមហ៊ុន Ford ដើម្បីចូលរួមគ្នាក្នុងការផលិត នេះ។ លោក Dale Seiden ប្រធានក្រុមហ៊ុន Ojo Electric បានពន្យល់ថា ក្រុមហ៊ុនបានចូលរួមក្នុងការតាំងពិពណ៌ពាណិជ្ជកម្មមួយ ជាពេលវេលាដែលក្រុមហ៊ុន បានចាប់ផ្តើមការសន្ទនាជាមួយ ក្រុមហ៊ុន Ford អំពីការស្នើសុំអាជ្ញាប័ណ្ណ។ ក្រុមហ៊ុនទាំងពីរបានចូលរួមសហការគ្នា ក្នុងកិច្ចសន្យា ជាសកល ដែលមានន័យថាក្រុមហ៊ុន Ojo នឹងទទួលបានការទទួលស្គាល់មួយ ដែលអាចជួយឱ្យក្រុមហ៊ុនឈរឈ្មោះឈានមុខ នៅក្នុងទីផ្សារដ៏ប្រកួតប្រជែង ខណៈដែលក្រុមហ៊ុន Ford កំពុងទទួលបានការបន្ថែមបច្ចេកវិទ្យា ក្នុងទីផ្សាយានជំនិះឆ្លាតវៃ និងយានជំនិះដ៏រឹងមាំ បន្ថែមលើប្រព័ន្ធArmada of Mobility Solutions។ លោក Seiden បានបន្ថែមថា «នៅពេលដែលអ្នកទទួលបានស្លាកសញ្ញាមួយ ដែលគេស្គាល់ជាទូទៅ អ្នកនឹងទទួលបានកិត្តិនាមកាន់តែល្បីសុសសាយ។ នៅពេលមនុស្សទាំងអស់បានឃើញពីស្លាកសញ្ញា Ford ពួកគេនឹងទាក់ទាញ ធ្វើឱ្យពួកគេចង់ដឹង ចង់លឺ និងចង់សាកល្បង។ ម៉ាកសញ្ញា Ojo Electric ជាម៉ាកសញ្ញាដែលមិនទាន់មានអ្នកស្គាល់ ច្រើនទេ»។

ces_2018_ford_ojo_electric_scooter_car-news_phnom_penh_cambodia_tomnerb-03
ប៉ុន្តែ នេះមិនមែនមានន័យថា បើសិនជាម៉ូតូ Ojo Scooter របស់អ្នកមានបញ្ហា ឬការខូចខាត ហើយអ្នកអាចយកវាទៅកាន់តំណាងចែកចាយរបស់ក្រុមហ៊ុន Ford ដើម្បីជួសជុលម៉ូតូបានទេ។ កិច្ចសន្យា គឺគ្រាន់តែជាឈ្មោះ និងម៉ាកសញ្ញាប៉ុណ្ណោះ។
ម៉ូតូ Ojo Scooter មានលក្ខណៈពិសេសនៅក្នុងន័យ ដែលវារួមបញ្ចូលចរិកលក្ខណៈរបស់ប្រភេទ Scooter ពីខុសគ្នា។ វាមិនមានកម្លាំង ឬថាមពលខ្លាំង ដូចម៉ូដែលរបស់ Gogoro ទេ ទោះបីជាអ្នកអាចបើកបរ Ojo ដោយគ្មានអាជ្ញាប័ណ្ណក្តី។ វាក៏មានលក្ខណៈពិសេសក្នុងការញែកវាចេញពី ម៉ូដែល Scooter ដទៃទៀត ដែលជាប្រភេទ Stand-Up Electric Scooter តែវាមានតម្លៃទាប ជាង។ វាអាចក្លាយខ្លួនជាយានជំនិះសម្រាប់ការបើកបរលក្ខណៈបុគ្គល ក៏ដូចជាបម្រើការជាយានដឹកជញ្ជូន នៅតាមរមនីយដ្ឋាន ឬនៅតាមកន្លែងកំសាន្តនានា។

ces_2018_ford_ojo_electric_scooter_car-news_phnom_penh_cambodia_tomnerb-05
អេក្រង់ Touchscreen សម្រាប់ការបញ្ចូលថាមពល ឬការរចនារូបរាងរបស់តួម៉ូតូ ធ្វើឱ្យ Scooter មានភាពងាយស្រួលក្នុងការបើកបរ មិនថាការអង្គុយ ឬការឈរ ជាគំនិតច្នៃប្រឌិតដ៏លេចធ្លោ។
លោក Seiden បានជិះម៉ូតូ Scooter ថ្មីនេះ អមជាមួយសម្លេងតន្រ្តីចេញពីឧបករណ៍បំពងសម្លេង ហើយគាត់បានបញ្ជាក់ថា Scooter នេះគ្រាន់តែជាការចាប់ផ្តើម។ ផលិតផលបន្តបន្ទាប់ ជាមួយនឹងស្លាកសញ្ញា Ford នឹងផ្តល់នូវអ្វីដែលកាន់តែអស្ចារ្យ។ គាត់និយាយថា «ក្រុមហ៊ុនកំពុងដំណើរការផលិតបច្ចេកវិទ្យា Foldable ដែលនឹងក្លាយជាបច្ចេកវិទ្យា ដែលនឹងធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ជាមួយបច្ចេកវិទ្យាដែលនឹងមកដល់។ វានឹងជាបច្ចេកវិទ្យា ដែលឈានមុខលើគ្រប់អ្វីគ្រប់ យ៉ាងដែលមានវត្តមាននៅក្នុងទីផ្សាបច្ចុប្បន្ន»៕

ces_2018_ford_ojo_electric_scooter_car-news_phnom_penh_cambodia_tomnerb-06

អត្ថបទអ្នកចង់អាន

  • ទូរទស្សន៍ Sony OLED ឆ្នាំ 2018 លក់ក្នុងតម្លៃ $2...

    ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018
    ការហៅទូរទស្សន៍ OLED ដើមរបស់ក្រុមហ៊ុន Sony ថាមានតម្លៃថ្លៃ អាចជាការយល់ច្រឡំមួយ នៅពេលតម្លៃចាប់ផ្តើមលក់ដំបូងគឺ $5,000 សម្រាប់ម៉ូដែលទូរទស្សន៍ថ្មី។ ក្នុងន័យនេះ អ្នកត្រូវក្លាយខ្លួនជាប្រិយមិត្តដ៏ធំ នៃការរចនារូបរាង និងដំណើរការរូបភាព ដើម...
  • ផ្តល់រន្ធដោតបន្ថែម 7 ទៀតសម្រាប់ MacBook ថ្មី

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    MacBook Pro ម៉ូដែលថ្មី គឺជាផលិតផលកុំព្យូទ័រយួរដៃ ដ៏ទំនើបអស្ចារ្យមួយ។ ប៉ុន្តែវាមានកង្វះខាត ដ៏ធំមួយ គឺរន្ធដោត USB 3.0 ដែលធ្វើឱ្យអតិថិជនមានភាពស្ទាក់ស្ទើរ ក្នុងការជ្រើសរើសទិញវាមកប្រើប្រាស់ ជាពិសេសគឺអតិថិជនដែលទាមទារការប្រើប្រាស់រន្ធ...
  • ម៉ូដែលកាមេរ៉ា Canon ល្អបំផុតសម្រាប់ឆ្នាំ 2018

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018
    Canon ជាក្រុមហ៊ុនផលិតកាមេរ៉ាធំមួយ ដែលមានជម្រើសកាមេរ៉ាថ្មីៗ និងកាមេរ៉ាអាជីព សម្រាប់អ្នកដែលចូលចិត្តថតរូបទាំងឡាយ។ ជាមួយជម្រើសកាមេរ៉ាជាច្រើនប្រភេទ ម៉ូដែលកាមេរ៉ា Canon ចុងក្រោយបង្អស់ គឺជាលទ្ធផលនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ នៅក្នុងអត្...
  • មានអ្វីភ្ញាក់ផ្អើលសម្រាប់ iPhone ថ្មី?

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    នេះជាពេលវេលា ដែលត្រូវប្រឈមមុខនឹងការពិត។ ទូរសព្ទ iPhone ជាទូរសព្ទ Smartphone ដ៏ពេញនិយម ប៉ុន្តែវាមានឧបសគ្គដ៏ធំមួយ នោះគឺតម្លៃ។ យ៉ាងណាក្តីក៏ក្រុមហ៊ុន Apple ហាក់ពុំសូវអើពើនឹងបញ្ហានេះទេ ហើយក្រុមហ៊ុនមានគម្រោងបង្កើនការចំណាយដ៏ធំមួយ សម្រ...