ចូលចិត្តទំនើប

មានអ្វីពិសេស នៅលើទូរសព្ទ LG ថ្មី?

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 28 Feb, 2018

ថ្វីត្បិតផលិតផលទូរសព្ទ LG ពុំសូវទទួលបានប្រជាប្រិយភាពខ្លាំងក្លា នៅក្នុងទីផ្សារប្រកួតប្រជែង Smartphone ក្តី ក៏មិនមានន័យថា ក្រុមហ៊ុនមិនមានអ្វីពិសេស សម្រាប់បង្ហាញក្នុងឆ្នាំ 2018 នេះដែរ។
អ្នកនាំព័ត៌មានបែកធ្លាយ ដ៏ល្បីឈ្មោះមួយរូប គឺលោក Evan Blass បានលេចលឺដំណឹងពីក្រុមហ៊ុន LG ថាក្រុមហ៊ុនមានគម្រោងផែនការ ដាក់បង្ហាញវត្តមានទូរសព្ទម៉ូដែលថ្មី ដែលមានឈ្មោះហៅក្រៅថា Judy។
ចំណុចដ៏ទាក់ទាញនៅលើទូរសព្ទថ្មីនេះគឺ ដូចជាទូរសព្ទម៉ូដែល G6 ដូច្នេះដែរ គឺផ្តោតលើអេក្រង់ ថ្វីត្បិតវាមិនមែនមានលក្ខណៈពិសេសលើទំហំ និង Resolution ក្តី។ ទូរសព្ទ Judy នឹងមានអេក្រង់ទំហំ 6.1 inch ក្នុង Ration 18:9 ដែលមានបំពាក់នូវបច្ចេកវិទ្យា MLCD+ ជាបច្ចេកវិទ្យាដែលរួមបញ្ចូលនូវ White Sub-Pixel។ បច្ចេកវិទ្យានេះ ក៏សន្យានឹងផ្តល់នូវកម្រិតពន្លឺដ៏ខ្ពស់រហូតដល់ 800-nit ខណៈដែលវាត្រូវការថាមពលថ្ម 35% តិចជាងអេក្រង់ម៉ូដែល IPS LCD។ អ្នកអាចប្រើប្រាស់ទូរសព្ទនៅខាងក្រៅ ក្រោមពន្លឺថ្ងៃក្តៅខ្លាំង ដោយមិនចាំបាច់បារម្ភពីការស្រូបយក ថាមពលខ្លាំងដូចទូរសព្ទ Smartphone ដទៃទៀត នោះទេ។

LG-Judy_phone_news_cambodia_tomnerb-03
ចុះមានអ្វីពិសេស ក្រៅពីនេះទៀត?
ជាទូទៅក្រុមហ៊ុនផលិតទូរសព្ទ មិនធ្វើឱ្យអតិថិជនខកបំណងទៅនឹងអ្វី ដែលពួកគេរំពឹងទុកសម្រាប់ ឆ្នាំ 2018 នេះទេ ក្រុមហ៊ុន LG ក៏ដូចគ្នានេះដែរ។ អ្នកនឹងទទួលបានទូរសព្ទ ដែលមានបំពាក់ប្រព័ន្ធប្រតិបត្តិការ Snapdragon 845 ជាមួយនឹង RAM ទំហំ 4GB កាមេរ៉ាភ្លោះទំហំ 16 mega pixel នៅខាងក្រោយ ជាមួយនឹងកញ្ចក់អុបទិច និងមានល្បឿនរហូតដល់ f/1.6 Aperture។ បន្ថែមលើនេះ ទូរសព្ទម៉ូដែល Judy ក៏មានបំពាក់ Stereo Speaker, HDR Visual, ប្រព័ន្ធការពារជម្រាបទឹក និងឧបករណ៍សាកថ្មគ្មានខ្សែផងដែរ។ ក្នុងនោះ បច្ចេកវិទ្យាកាមេរ៉ា AI ដែលនឹងមានបំពាក់លើទូរសព្ទ V30 ថ្មី ក៏អាចមានវត្តមានលើទូរសព្ទ Judy នេះផងដែរ។
ប៉ុន្តែ សូមអ្នកកុំរំពឹងថាបានឃើញ វានៅក្នុងព្រឹត្តិការណ៍ Mobile World Congress ដែលនឹងប្រព្រឹត្តទៅ នៅចុងខែកុម្ភៈនេះឡើយ។ យោងតាមសេចក្តីរាយការណ៍ នៃព័ត៌មានបែកធ្លាយ ទូរសព្ទ Judy នឹងបង្ហាញវត្តមាននៅក្នុងខែមិថុនា ខាងមុខ ដែលនេះជាថេរវេលាយូរជាងធម្មតា សម្រាប់ការបញ្ចេញផលិតផលទូរសព្ទថ្មីរបស់ក្រុមហ៊ុន LG ហើយនេះក៏ជាកាលបរិច្ឆេទយឺតជាងការចេញលក់ ទូរសព្ទ Samsung Galaxy S9 ដែរ។
ក្រុមហ៊ុន LG ត្រូវស្វះស្វែងរកយុទ្ធសាស្រ្តទីផ្សារណាមួយ ដើម្បីពន្យល់អតិថិជនថាការរងចាំវត្ត មានរបស់ទូរសព្ទថ្មីនេះ ពិតជាមានតម្លៃសម្រាប់ពួកគេ ហើយការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ឆ្លាតវៃ នឹងធ្វើឱ្យក្រុមហ៊ុនទទួលបានលទ្ធផលជោគជ័យយូរអង្វែង។

LG-Judy_phone_news_cambodia_tomnerb-01

អត្ថបទអ្នកចង់អាន

  • iPhone 8 និង 8 Plus ពណ៌ក្រហម ទើបចេញក្តៅៗ!

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    ក្រុមហ៊ុន Apple បានណែនាំម៉ូដែលទូរសព្ទ iPhone 8 និង 8 Plus ពណ៌ក្រហមឆ្អិនឆ្អៅថ្មី នៅថ្ងៃនេះ។ ដូចជាទូរសព្ទ iPhone 7 ដែរ ការប្រកាសថ្មីនេះធ្វើឡើង នៅក្នុងរង្វង់កាលបរិច្ឆេទដូចគ្នានឹងឆ្នាំមុនដែរ។ ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការជាមួយ...
  • UE Wonderboom ពណ៌ចម្រុះថ្មី ស្អាតខ្លាំង!!

    ដោយ: Belle 9 PM, Saturday, 02 Jun, 2018
    ក្រុមហ៊ុន Ultimate Ears (UE) ជាក្រុមហ៊ុនផលិតបាសប៊្លូធូសល្បីឈ្មោះ ព្រោះសមត្ថភាពមិនជ្រៀបទឹក ជាពិសេសបំពងសំឡេងច្បាស់ដល់ទៅ360ដឺក្រេ បានបញ្ចេញ UE Wonderboom របស់ខ្លួនជាមួយ ពណ៌រចនាថ្មី ដល់ទៅ 5ពណ៌ គួរឲ្យស្រឡាញ់ និងទាក់ទាញចិត្តអ្នកប្រើប...
  • ម៉ាស៊ីនបូមធូលី Robot របស់ LG ក៏ជាអ្នកយាមម្នាក់ដែរ

    ដោយ: ដួងច័ន្ទ 6 PM, Thursday, 31 May, 2018
    កាលពីថ្ងៃទី 29 ខែមេសា កន្លងទៅនេះ លោក Kobi Ozer មកពីទីក្រុង Holon ប្រទេសអ៊ីស្រាអ៊ែល បាននឹងកំពុងបំពេញការងារ នៅក្នុងការិយាល័យ នៅពេលនោះគាត់បានទទួលសារជូនដំណឹង អាសន្នមួយពីលើទូរសព្ទដៃ Smartphone របស់គាត់ពីប្រភពមិនធ្លាប់ស្គាល់មួយនោះ គឺ...
  • កម្មវិធីល្អបំផុតសម្រាប់ Android ក្នុងឆ្នាំ 2018

    ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Jun, 2018
    ថ្ងៃនេះ ទំនើប សូមបង្ហាញមិត្តអ្នកអានអំពីកម្មវិធីល្អៗ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដំណើរការដោយប្រព័ន្ធ Android ហើយទាំងនេះ ក៏ជាកម្មវិធីដ៏ពេញនិយមក្នុងឆ្នាំ 2018 ផងដែរ។ 1Weather នេះជាកម្មវិធីអាកាសធាតុដ៏ល្អបំផុត សម្រាប់ប្រព័ន្ធ Androi...