ចូលចិត្តទំនើប

ទូរសព្ទ iPhone X ចម្លង មាន Fingerprint Sensor លើអេក្រង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018

ម៉ូដែលទូរសព្ទថ្មីរបស់ចិនមួយគ្រឿង ចម្លងម៉ូដតាមទូរសព្ទ iPhone X និងដំណើរការដោយប្រព័ន្ធ Android ជាផលិតផលរបស់ក្រុមហ៊ុន Doogee។ ទូរសព្ទនេះមានឈ្មោះថា Doogee V។ វាមានរូបរាងស្ទើរតែដូចគ្នាទាំងស្រុងនឹងទូរសព្ទ iPhone X ។
Doogee V មាន Notch ខាងលើ ដែលមានកញ្ចក់អេក្រង់ហ៊ុំព័ទ្ធជុំវិញ រហូតដល់ជ្រុងទូរសព្ទ។ អេក្រង់របស់ទូរសព្ទនេះជាប្រភេទអេក្រង់ Touch ស្ទើរតែពេញផ្ទៃអេក្រង់ រហូតដល់បាតខាងក្រោមនៃ ទូរសព្ទ មានកាមេរ៉ាខាងក្រោយតំរៀបជាជួរដេក និងមិនមាន Fingerprint Sensor នៅផ្នែកខាងក្រោយនៃទូរសព្ទទេ។
ចំណុចដ៏ពិសេសនៃទូរសព្ទ Doogee V គឺវានៅតែរក្សា Fingerprint Sensor ដោយវាគ្រាន់តែត្រូវបានតំឡើងនៅខាងក្នុងទូរសព្ទ។ ទូរសព្ទដៃដំបូងដែលមាន Fingerprint Sensor ទើបតែមានចេញលក់កាលពីប៉ុន្មានសប្តាហ៍មុនប៉ុណ្ណោះ ប៉ុន្តែបច្ចេកវិទ្យា ដែលទទួលបានពីក្រុមហ៊ុន Synaptics ក៏មានវត្តមាននៅលើផលិតផលទូរសព្ទ របស់ក្រុមហ៊ុនផ្សេងផងដែរ។ ដូច្នេះយើងនឹងចាប់ផ្តើមឃើញវត្តមានរបស់បច្ចេកវិទ្យាថ្មីនេះ កាន់តែរីកចម្រើនច្រើនឡើងៗនៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុន Doogee មិនបានបរិយាយថា ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យា Synaptics ឬទេ ប៉ុន្តែបើសិនជាមុខងារអានក្រយ៉ៅ នៅក្នុងអេក្រង់ពិតជាដំណើរការយ៉ាងជោគជ័យ នោះទំនងជានេះជាផលិតផលរបស់ Synaptics ហើយ។ ប៉ុន្តែយើងសូមមិនធ្វើការសន្មត់ជោគជ័យ នៃដំណើរការមុខងារ Sensor ថ្មីនេះ ដូចគ្នានឹងជោគជ័យលើសុវត្ថិភាពទេ។

The-latest-Android-iphone-x-clone-has-an-in_technology_news_cambodia_tomnerb-01
ការរួមបញ្ចូលមុខងារ Fingerprint Sensor មានន័យថាក្រុមហ៊ុន Doogee មិនមានបច្ចេកវិទ្យាណាមួយ ស្រដៀងគ្នានឹងបច្ចេកវិទ្យា Face ID ទេ។ វាក៏មានន័យថា Notch នៅផ្នែកខាងលើរបស់ ទូរសព្ទគឺគ្មានសារៈប្រយោជន៍អ្វីទេ។
ទោះបីជាទំហំរបស់វាអាចក្លែងបន្លំភ្នែក ជាមួយទូរសព្ទ iPhone ក្តី វាមិនមានបច្ចេកវិទ្យាដូចគ្នា នៅខាងក្នុងឡើយ។ វាគ្រាន់តែមាន គែមទូរសព្ទ កាមេរ៉ា Selfie និងពន្លឺ Ambient Light Sensor ដូចគ្នា ដែលអាចធ្វើឱ្យមានការភ័ន្តច្រឡំប៉ុណ្ណោះ។ ទូរសព្ទនេះក៏មានរន្ធ USB-C និងរន្ធដោតកាសស្តាប់តន្រ្តីផងដែរ។
តម្លៃ និងការដាក់លក់នៅក្នុងទីផ្សា មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ ក្នុងនោះក៏មិនមានព័ត៌មានលម្អិតអំពីលក្ខណៈពិសេសរបស់ទូរសព្ទផងដែរ។ តែយ៉ាងណាយើងអាចដឹងពីចំណុចមួយ គឺ ទូរសព្ទនេះត្រូវបានបែកធ្លាយកាលពីមួយខែមុន ដោយលោក Evan Blass មកពីគេហទំព័រ VentureBeat ដែលជាអ្នកនិយាយថា វានឹងមានអេក្រង់ទំហំ 6.2 inch។ រូបភាពដែលត្រូវបានបែកធ្លាយដោយលោក Evan ត្រូវបានគេឃើញថា ត្រូវគ្នានឹងរូបរាងទូរសព្ទដែលក្រុមហ៊ុន Doogee បានបង្ហាញនៅក្នុងផ្ទាំងផ្សព្វផ្សាយ ប្រកាសពីផលិតផលទូរសព្ទថ្មីនេះ។ ដូច្នេះព័ត៌មានលម្អិតដែលបានបែកធ្លាយ កាលពីមុនក៏អាចជាការពិតផងដែរ។ ក្រុមហ៊ុន Doogee មានគម្រោងបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីម៉ូដែលទូរសព្ទ V នៅថ្ងៃទី 27 ខែកុម្ភៈ នេះហើយ។
សូមចំណាំថា ថ្វីត្បិតតែវាមានរូបរាងដូចគ្នា ប៉ុន្តែគុណភាពរបស់វាមិនអាចប្រៀបផ្ទឹមនឹង iPhone X បានទេ។ ម៉ូដែលទូរសព្ទរបស់ Doogee មុនៗ មានរូបរាងពិតប្រាកដមិនដូចគ្នា នឹងអ្វីដែលពួកគេបានបង្ហាញទេ ហើយតម្លៃដ៏ទាបរបស់វាមានន័យថា វាមានលក្ខណៈពិសេសកម្រិតទាប និងសមាសធាតុជាច្រើនទៀត ដែលបន្សល់ទុកនូវកង្វះខាតជាច្រើន។

The-latest-Android-iphone-x-clone-has-an-in_technology_news_cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

  • ហេតុផល 10 យ៉ាងដែលអ្នកបានមើលរំលង Galaxy Note 9

    ដោយ: ភារុន 8 AM, Thursday, 06 Sep, 2018
    Galaxy Note 9 បានបញ្ចេញលក់នៅលើទីផ្សារពិភពលោក និង ដាក់នៅតាមហាងលក់អនឡាញនានាជាលើកដំបូង។ហើយក៏ជា Galaxy Note ចុងក្រោយគេដែលបានចេញលក់មុនពេលចេញលក់ទូរស័ព្ទ Galaxy S 10 និងត្រូវបានគេហៅថា Galaxy Note ដំបូងគេបង្អស់ដែលអាចប្រើ S Pen ដាក់ដំណើ...
  • កាស Bose Sleepbuds មានអ្វីពិសេស?

    ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018
    អ្នកប្រហែលជាមិនធ្លាប់ពាក់កាសត្រចៀក Bluetooth ដែលមិនអាចចាក់តន្រ្តីបានទេពីមុនមក ប៉ុន្តែនៅពេលអ្នកធុញទ្រាន់នឹងសម្លេងរំខាននៅខាងក្រៅ ដូចជាសម្លេងចរាចរណ៍ជាដើម អ្នកពិតជាចង់ប្រើប្រាស់កាសត្រចៀកគ្មានសម្លេងមួយនេះ ដើម្បីជៀសផុតពីសម្លេងរំខាន។...
  • ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018
    ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្នុងទីផ្សានៅចុងខែនេះ ក្នុងតម្លៃ $69.99។ យោងតាមក្រុមហ៊ុន Logitech បានឱ្យដឹងថាក្រុម...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...