ចូលចិត្តទំនើប

LG នឹងបង្ហាញ V30 ថ្មីជាមួយកាមេរ៉ា AI

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន LG នឹងបង្ហាញ Version ថ្មីនៃផលិតផលទូរសព្ទ V30 នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Mobile World Congress ក្នុងឆ្នាំនេះ ហើយដូចអ្វីដែលពាក្យចចាមអារ៉ាម បានលើកឡើង ផលិតផលទូរសព្ទថ្មីនេះ នឹងមានបំពាក់កាមេរ៉ា AI។
ក្រុមហ៊ុនរបស់ប្រទេសកូរ៉េមួយនេះ បានផលិត Vision AI ដើម្បីបង្កើតកាមេរ៉ាទូរសព្ទដៃកាន់តែឆ្លាតវៃ និងកាន់តែងាយស្រួលប្រើប្រាស់។ Vision AI អាចវិភាគដោយស្វ័យប្រវត្តិលើអ្វី ដែលអ្នកបានថតយក និងអាចផ្តល់ការណែនាំ អំពីការជ្រើសយករបៀបថតរូបល្អបំផុត ក្នុងចំណោមជម្រើស ទាំង 8 រួមមាន Portrait, Food, Pet, Landscape, City, Flower, Sunrise និង Sunset។ វាអាចចាប់យកជ្រុង និងពណ៌ របស់វត្ថុដែលត្រូវថត ព្រមទាំងចំណាំងផ្លាតនៅក្នុងបរិយាកាសជុំវិញ ក៏ដូចជាពន្លឺ និងកម្រិត Saturation ទៅក្នុងការវិភាគ ដើម្បីទទួលបានរូបភាពល្អបំផុត។
បច្ចេកវិទ្យា AI ក៏មានអត្ថប្រយោជន៍ សម្រាប់ការដើរផ្សារទិញទំនិញផងដែរ។ វាអាចធ្វើការស្វែងរក តាមរយៈរូបភាព ឬស្កេន QR Code ដើម្បីបង្ហាញអ្នកអំពីទីកន្លែង ដែលអ្នកអាចទិញទំនិញនានា ដែលអ្នកបានផ្តិតយករូបភាព។ បន្ថែមលើនេះ Vision AI នឹងធ្វើការវាស់វែងកម្រិតពន្លឺនៃរូបភាពជាកស្តែង ដែលអ្នកចង់ថតនៅលើទូរសព្ទដៃ នៅក្នុងស្ថានភាពពន្លឺទាប ដើម្បីបន្ថែមពន្លឺដល់ផ្នែកនៃរូបភាពដែលមិនសូវភ្លឺច្បាស់។

LG-will-envell-the-new-v30-with-an-ai-camera-at-mwc-2018_top5_phone_shop-cambodia_tomnerb-01

បន្ថែមលើមុខងារកាមេរ៉ា AI ក្រុមហ៊ុន LG ក៏នឹងណែនាំពីកម្មវិធី Voice AI ថ្មី ដើម្បីដើរទន្ទឹមគ្នានឹង Google Assistant។ មុខងារថ្មីនេះនឹងបន្ថែមការបញ្ជារដោយសម្លេងថ្មី ដែលភាគច្រើនភ្ជាប់គ្នានឹង Vision AI លើសពីបច្ចេកវិទ្យា 23 LG-Exclusive Assistant Commands។ អ្នកនឹងអាចសួរសំណួរទៅកាន់ Voice AI ដើម្បីចាប់យករូបភាពនៅក្នុង Panoramic Mode, Food Mode ឬ Low Light Mode។ វាអាចថតយក វីដេអូ Slow-Motion បើសិនជាអ្នកធ្វើការស្នើសុំ និងអាចបំពេញមុខងារជាអ្នកស្វែងរករូបភាព ឬស្កេន QR Code ដើម្បីពង្រីកបទពិសោធន៍នៃការប្រើប្រាស់ Vision AI សម្រាប់ការដើរទិញទំនិញ។

LG-will-envell-the-new-v30-with-an-ai-camera-at-mwc-2018_top5_phone_shop-cambodia_tomnerb-04

ក្រុមហ៊ុន LG បាននិយាយថា ទាំងនេះគ្រាន់តែជាការចាប់ផ្តើមដំបូងនៃបច្ចេកវិទ្យា AI ដែលក្រុមហ៊ុនមានផែនការសម្រាប់ទូរសព្ទ V30 ប៉ុណ្ណោះ។ ក្រុមហ៊ុននេះមិនបានបញ្ជាក់អំពីពេលវេលា ដែលក្រុមហ៊ុនមានផែនការចង់បង្ហាញបច្ចេកវិទ្យា AI ដទៃទៀត ដែលក្រុមហ៊ុនបាននឹងកំពុងដំណើរការនោះទេ ប៉ុន្តែយើងនឹងបានដឹងកាន់តែច្រើនអំពីបច្ចេកវិទ្យា AI ថ្មីទាំងពីរនេះនៅដំណាច់ខែកុម្ភៈ ខាងមុខនេះហើយ។

ទំនើប នៅទីនេះរងចាំផ្តល់ឱ្យអ្នកនូវព័ត៌មានថ្មីៗ បន្ថែមទៀត ដូច្នេះសូមរងចាំតាមដានទាំងអស់គ្នា។

LG-will-envell-the-new-v30-with-an-ai-camera-at-mwc-2018_top5_phone_shop-cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ...

    ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018
    អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំពុងចង់ដឹងពីឈុតទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយនៅក្នុងពិភពទូរស័ព្ទ iPhone X។ ទូរ...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • កាស Bose Sleepbuds មានអ្វីពិសេស?

    ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018
    អ្នកប្រហែលជាមិនធ្លាប់ពាក់កាសត្រចៀក Bluetooth ដែលមិនអាចចាក់តន្រ្តីបានទេពីមុនមក ប៉ុន្តែនៅពេលអ្នកធុញទ្រាន់នឹងសម្លេងរំខាននៅខាងក្រៅ ដូចជាសម្លេងចរាចរណ៍ជាដើម អ្នកពិតជាចង់ប្រើប្រាស់កាសត្រចៀកគ្មានសម្លេងមួយនេះ ដើម្បីជៀសផុតពីសម្លេងរំខាន។...
  • ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018
    ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្នុងទីផ្សានៅចុងខែនេះ ក្នុងតម្លៃ $69.99។ យោងតាមក្រុមហ៊ុន Logitech បានឱ្យដឹងថាក្រុម...