ចូលចិត្តទំនើប

ឆ្នាំ 2018 បច្ចេកវិទ្យាទូរទស្សន៍ និង Monitor មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ខណៈដែលផ្លាស់ប្តូរនៅក្នុងវិស័យបច្ចេកវិទ្យា ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES ហើយភាពស្រដៀងគ្នានៃបច្ចេកវិទ្យាទាំងនោះ ត្រូវបានថមថយបន្តិចម្តងៗ ក្នុងរយៈកាលប៉ុន្មានទសវត្សចុងក្រោយនេះ។ ផលិតផលមួយចំនួនបានកាត់បន្ថយឥទ្ធិពល ដោយសារការកើនឡើងនៃបច្ចេកវិទ្យា ឈានមុខតាមរយៈប្រព័ន្ធ Software ធំៗ។
ចំណែកក្រុមហ៊ុន ផលិតទូរទស្សន៍ជាច្រើន បានបន្ថែមឥទ្ធិពលកាន់តែខ្លាំងនៅក្នុងសង្វៀនប្រកួតប្រជែងក្នុងឆ្នាំនេះ ដូចអ្វីដែលក្រុមហ៊ុនទាំងនោះធ្លាប់បានបង្ហាញជារៀងរាល់ឆ្នាំទេ។ ក្រុមហ៊ុន LG បានបន្ថែមបច្ចេកវិទ្យា Google Assistant និង Alexa ទៅក្នុងផលិតផលលេចធ្លោជាងគេ របស់ក្រុមហ៊ុនគឺប្រភេទទូរទស្សន៍ OLED និងបានបង្ហាញពីគំរីឲូទូរទស្សន៍ 8K OLED ទំហំ 88 inch ផងដែរ។ ចំណែកក្រុមហ៊ុន Sony បានបន្ថែមបច្ចេកវិទ្យា Dolby Vision គាំទ្រជាមួយផលិតផលទូរទស្សន៍ OLED និង LED ខណៈក្រុមហ៊ុន Panasonic ដេញប្រកិតពីក្រោយដៃគូប្រកួត ជាមួយបច្ចេកវិទ្យា Dynamic Standard HDR 10+។ រីឯក្រុមហ៊ុន Samsung ហាក់មានភាពស្ងប់ស្ងាត់នៅក្នុងឆ្នាំនេះ ក្នុងន័យនាំមកជូននូវម៉ូដែលទូរទស្សន៍ថ្មី ប៉ុន្តែក្រុមហ៊ុននៅតែបន្តការអភិវឌ្ឍន៍ បច្ចេកវិទ្យាទូរទស្សន៍ QLED។
ប៉ុន្តែខណៈដែលព្រឹត្តិការណ៍ CES តែងតែជាព្រឹត្តិការណ៍នាំមកនូវ ការបង្ហាញគំនិតច្នៃប្រឌិតធំៗ លើបច្ចេកវិទ្យាទូរទស្សន៍ យើងចាប់ផ្តើមមើលឃើញការអភិវឌ្ឍន៍ ដ៏គួរឱ្យចាប់អារម្មណ៍ នៅក្នុង បច្ចេកវិទ្យាទូរទស្សន៍ដែលធ្វើការបោះជំហានទៅមុខ និងត្រឡប់មកកែច្នៃលើបច្ចេកវិទ្យាចាស់វិញ។
អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងជាងគេ គឺនៅក្នុងព្រឹត្តិការណ៍ CES ប្រចាំឆ្នាំ 2018 បានគូសបង្ហាញពីការអភិវឌ្ឍន៍ឈានមុខ នៃបច្ចេកវិទ្យា HDR ទៅជាបច្ចេកវិទ្យាកុំព្យូទ័រផ្ទាល់ខ្លួន។ ក្នុងនោះគឺការបង្ហាញបច្ចេកវិទ្យា Monitor កុំព្យូទ័រ ដែលមានឈ្មោះថា DisplayHDR ដែលមានក្រុមហ៊ុន LG, Dell និង Viewsonic រួមគ្នាបង្ហាញពីម៉ូដែលផលិតផលថ្មី។ ក្រុមហ៊ុន LG មានបច្ចេកវិទ្យាផលិត ទូរទស្សន៍ទំនើបឈានមុខជាមួយ សម្រាប់បង្ហាញជាមួយផលិតផល Monitor 5K Ultrawide 34WK95U ដែលប្រើប្រាស់នូវតំណភ្ជាប់ Thunderbolt 3 បច្ចេកវិទ្យា 600-Nit HDR និងបច្ចេកវិទ្យា Nano-IPS ដូចគ្នា ដែលមានប្រើប្រាស់នៅលើម៉ូដែលទូរទស្សន៍ LED របស់ក្រុមហ៊ុន។
ប៉ុន្តែការដំណើរការមុខងារ PC HDR ដ៏ទាក់ទាញនៅក្នុងព្រឹត្តិការណ៍នេះ បែរជាបានមកពីក្រុមហ៊ុន Nvidia ទៅវិញ។ Nvidia ជាក្រុមហ៊ុនផលិត GPU មួយនេះបានបង្ហាញបច្ចេកវិទ្យា Hardware ថ្មី មានឈ្មោះថា Big Format Gaming Display (BFGD) រចនាឡើងដើម្បីភ្ជាប់ ជាមួយម៉ាស៊ីនកុំព្យូទ័រហ្គេមច្រើនគ្រឿង។

the-line-between-tvs-and-monitors-is-blurring_tv-news_cambodia_tomnerb-03
ក្រុមហ៊ុនដទៃទៀតដូចជា Asus និង HP ក៏បានផលិត BFGD ដោយផ្ទាលើដែរ ដោយប្រើប្រាស់អេក្រង់ទំហំ 65 inch 4K 120Hz HDR ដូចគ្នា។ ភាពខុសគ្នានេះផលិតផលថ្មីនេះ និង ទូរទស្សន៍ 4K គឺនៅត្រង់បច្ចេកវិទ្យា BFGD របស់ Nvidia ដែលដំណើរការដោយបច្ចេកវិទ្យា G-Sync ដែលអាចផ្ទេរទិន្នន័យ Refresh Rate នៅលើកញ្ចក់អេក្រង់បានដោយផ្ទាល់ទៅក្នុង GPU។ នេះមានន័យថា អ្នកនឹងទទួលបានបទពិសោធន៍ ទស្សនាទូរទស្សន៍កាន់តែរលូន ដោយគ្មានភាពរអាក់រអួល មិនថាម៉ាស៊ីនរបស់អ្នកមាន Framerate សមត្ថភាពប៉ុណ្ណាទេ។ បច្ចេកវិទ្យា G-Sync មានទំនាក់ទំនងជាមួយអេក្រង់កុំព្យូទ័រ ដូច្នេះវាជាចំណុចដ៏ប្រសើរមួយ ដែលយើងអាចប្រើប្រាស់វានៅលើអេក្រង់កាន់តែធំ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ បច្ចេកវិទ្យា G-Sync នឹងដំណើរការតែនៅលើ Nvidia GPU ដែលទាមទារឱ្យអ្នកបង់ថ្លៃលើផលិតផល Monitor ខណៈដែលក្រុមហ៊ុន AMD មានបច្ចេកវិទ្យាស្រដៀងគ្នា ហៅថា FreeSync ដែលមិនទាមទារឱ្យអ្នកចំណាយអ្វីទាំងអស់។ ជាមួយគ្នានេះ AMD ក៏មានផលិតផលថ្មីដែលមានឈ្មោះថា Game Mode VRR ដែលអាចរាប់បញ្ចូលជាផ្នែកមួយនៃ HDMI 2.1 ថ្មីផងដែរ។ យើងអាចនឹងបានឃើញទូរទស្សន៍ច្នៃប្រឌិតថ្មី ជាមួយនឹងបច្ចេកវិទ្យា Refresh Rate ច្រើនជម្រើស ក្នុងពេលឆាប់ៗនេះ។ នេះមានន័យថា បើសិនជាអ្នកមាន AMD GPU ឬ ម៉ាស៊ីនដំណើរការដោយ AMD ដូចជា Xbox One X អ្នកនឹងមានជម្រើសស្រដៀងគ្នាក្នុងការប្រើប្រាស់។ ថ្វីត្បិតតែ Nvidia នៅតែជាក្រុមហ៊ុនផលិត GPU ឈានមុខគេនៅក្នុងទីផ្សាក្តី ប៉ុន្តែបើសិនជាអ្នកតំឡើងម៉ាស៊ីនហ្គេម មានសមត្ថភាពក្នុងរង្វង់ GTX 1080 Ti អ្នកអាចមិនសូវមានជម្រើសទូលំទូលាយទេ។
ខណៈដែលមុខងារ HDR របស់ទូរទស្សន៍កំពុងបង្ហាញវត្តមាននៅលើ Monitor កុំព្យូទ័រ ហើយមុខងារ VRR របស់កុំព្យូទ័រកំពុងដំណើរការនៅលើទូរទស្សន៍ ធ្វើឱ្យយើងមិនអាចញែកគ្នាដាច់រវាងទូរទស្សន៍ និង Monitor។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនផលិតទូរទស្សន៍ដូចជា Samsung ជាដើម បាននឹងកំពុងបង្កើតផលិតផល ដែលមានជំនាញលើប្រភេទទាំងពីរនេះ ឧទាហរណ៍ដូចជាផលិតផល Flip Touchscreen Whiteboard ទំហំ 55 inch ដែលជាផលិតផលទូរទស្សន៍ 4K ប្រែក្លាយខ្លួនសម្រាប់បម្រើការ ក្នុងការិយាល័យ ជាដើម។ ក្រុមហ៊ុន Microsoft និង Google ក៏មានគំនិតដូចគ្នាដែរ ប៉ុន្តែពួកគេរងចាំឱ្យក្រុមហ៊ុនផលិតទូរទស្សន៍ធ្វើដំណើរមុនមួយជំហានសិន។
បើសិនជាពេលអនាគតយើងមាន Monitor របស់កុំព្យូទ័រដែលអាចក្លាយខ្លួន ជាទូរទស្សន៍បានដោយគ្មានលក្ខខណ្ឌអ្វី ដូច្នេះយើងអាចផ្តោតការគំនិតលើគុណភាពរូបភាព ដោយពុំចាំបាច់បារម្ភពីឧបសគ្គនៃ HDR និង HDMI ទៀតទេ។
ជាឧទាហរណ៍ អេក្រង់ទូរទស្សន៍របស់ LG ដែលបានអួតបង្ហាញយ៉ាងពេញលក្ខណៈ នូវបច្ចេកវិទ្យា ទូរទស្សន៍ OLED ទំហំ 65 inch ដ៏អស្ចារ្យ ដែលអាចរមូរចូលទៅក្នុងប្រអប់តូចមួយ និងអាចផ្លាស់ប្តូរទំហំ Ratio បានយ៉ាងងាយ។ ថ្វីត្បិតវាជាផលិតផលគំរូ ប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ និងជាក់លាក់។ ចំណែក Samsung បានបង្ហាញផលិតផល The Wall ដែលមានទំហំ 146 inch តំឡើងក្នុងអេក្រង់ MicroLED។ Samsung ជឿជាក់ថាបច្ចេកវិទ្យានេះនឹងខ្លាំងជាងបច្ចេកវិទ្យា OLED ដែលក្រុមហ៊ុនមានផែនការបញ្ចេញវា ទៅក្នុងផលិតផលដ៏មានតម្លៃខ្ពស់ក្នុងឆ្នាំនេះ។

the-line-between-tvs-and-monitors-is-blurring_tv-news_cambodia_tomnerb-01

អត្ថបទអ្នកចង់អាន

  • ក្រុមហ៊ុន LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្...

    ដោយ: ទំនើប 8 AM, Thursday, 06 Sep, 2018
    ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅលើពិភពលោកនៅឯព្រឹត្តិការណ៍ IFA 2018 ។ ទូរទស្សន៍ LG 88 អុីញ OLED 8K មានលក្ខណះពិសេសប...
  • អេក្រង់ OLED ថ្មីរបស់ Samsung ត្រូវបានទទួលស្គាល...

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 Aug, 2018
    អេក្រង់ Flexible OLED ត្រូវបានគេនិយាយតៗគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែការដាក់វាឱ្យដំណើរការនៅលើឧបករណ៍ប្រើប្រាស់ នៅមានកំណត់តាមរយៈការដាក់អេក្រង់បត់បែនបាននៅពីក្រោយអេក្រង់ការពារ។ ក្រុមហ៊ុន Samsung Display ទើបនឹងប្រកាសនាពេលថ...
  • ម៉ូដែលទូរទស្សន៍ Sony ឆ្នាំ 2018

    ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018
    តើអ្នកជាប្រិយមិត្តរបស់ Sony មែនទេ? ក្នុងឆ្នាំ 2018 នេះ តើអ្នកមានដឹងថាក្រុមហ៊ុន Sony បញ្ចេញលក់ទូរទស្សន៍ម៉ូដែលអ្វីខ្លះ? នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្ហាញអ្នកពីផលិតផលទូរទស្សន៍ប្រចាំឆ្នាំ 2018 របស់ Sony។ Sony Bravia A8F/AF8 នេ...
  • តួនាទីដ៏សំខាន់នៃបច្ចេកវិទ្យា LG Inverter ក្នុងក...

    ដោយ: ទំនើប 9 AM, Wednesday, 18 Jul, 2018
    ថ្ងៃអង្គារ ទី17 ខែកក្កដា ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics បានរៀបចំកម្មវិធី LG Inverter 2018​ “Inverter កាន់តែប្រសើរ ឧបករណ៍ប្រើប្រាស់កាន់តែល្អ” ដែលមានការដាក់តាំងផលិតផលដែលបំពាក់ដោយបច្ចេកវិទ្យា ...