ចូលចិត្តទំនើប

Smartwatch សម្រាប់កុមារដ៏ស្អាត ប៉ុន្តែអាចបង្កប់ចំណុចអវិជ្ជមាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន Omate បានសហការជាមួយក្រុមហ៊ុន Nanoblock ដើម្បីផលិតនាឡិកា Smartwatch ថ្មីសម្រាប់កុមារ មានឈ្មោះថា Omate x Nanoblock។ វាជានាឡិកាដៃមួយគ្រឿង ច្នៃម៉ូដយ៉ាងស្អាត គួរឱ្យស្រឡាញ់ ជាមួយនឹងពណ៌ចម្រុះ រំលេចខ្លួនយ៉ាងស្អាតនៅលើ កដៃ។ បើសិនអ្នកជាក្មេងមួយរូប អ្នកពិតជាចង់បានវាមកពាក់។ ទោះបីវាជានាឡិកាដៃដ៏ទាក់ទាញមួយគ្រឿងក្តី ក៏អ្នកនៅតែគួរជៀសវាងទិញវាឱ្យកូនៗ របស់អ្នកពាក់ដែរ។
ភ្នាក់ងារទូរគមនាគមន៍របស់អាល្លឺម៉ង់ Bundesnetzagentur បានចេញសេចក្តីហាមឃាត់ ចំពោះក្មេងៗក្នុងការប្រើប្រាស់ Smartwatch កាលពីចុងឆ្នាំ 2017 និងបានស្នើឱ្យមាតាបិតាទាំងអស់បំផ្លាញវាចោល។ ភ្នាក់ងារមួយនេះបានលើកឡើងពីបញ្ហានេះ ជាមួយក្បាលមេក្រូនៅលើនាឡិកាដៃ។ ស្របពេលជាមួយគ្នានេះ ស្ថាប័ន European Consumer Organization បានប្រកាសថា Smartwatch បានចោទជាបញ្ហាសុវត្ថិភាពសម្រាប់ឯកជនភាពរបស់កុមារ។ ស្ថាប័ននេះបានព្រមានថាឧបករណ៍ GPS-Tracking នៅលើ Smartwatch អាចត្រូវបានគេលួចចូល (Hack) ហើយជនល្មើសអាចតាមដាន ឬបោកបញ្ឆោតលើទីតាំង GPS របស់ Smartwatch របស់ ក្មេងៗ។

Omate-x-Nano_smart-watch_accessories_news_cambodia_tomnerb-03
ក្រុមហ៊ុន Omate បាននិយាយថា នាឡិកា Smartwatch របស់ក្រុមហ៊ុន កំណត់ទីតាំងផ្អែកលើបីចំណុច ដោយប្រើប្រាស់ GPS ប្រព័ន្ធទូរសព្ទ និង Wi-Fi សម្រាប់ផ្តល់នូវទីតាំងជាក់លាក់។ ដូច្នេះ វាអាចជាឧបករណ៍តាមដាន ទីតាំងរបស់ក្មេងៗដ៏ល្អមួយ។ ក្រុមហ៊ុនក៏បាននិយាយថា គ្រប់ទិន្នន័យទីតាំង សារ និងការហៅទូរសព្ទតាមវីដេអូទាំងអស់ ត្រូវបានអានតាមវិធីសាស្រ្ត End-to-End តាមរយៈប្រព័ន្ធ VPN។ លោក Laurent Le Pen ម្ចាស់ក្រុមហ៊ុន និងជា CEO បានបរិយាយពីបម្រាមរបស់ប្រទេសអាល្លឺម៉ង់ នៅក្នុងសារព័ត៌មាន Medium Post ដោយគាត់បាននិយាយថា ក្រុមហ៊ុនមិនអនុញ្ញាតឱ្យមាតាបិតា បើកក្បាលមេក្រូនៅលើនាឡិកាដៃរបស់ក្មេងៗពីចម្ងាយទេ ដែលនេះជាអ្វីដែលច្បាប់ របស់ប្រទេសអាល្លឺម៉ង់ផ្តោតគោលដៅ។
មាតាបិតាត្រូវធ្វើការសម្រេចចិត្ត រវាងការប្រឈមនឹងគ្រោះថ្នាក់ពីក្រុមហ៊ុន និងអាចមានអ្នកលួចចូលគណនី (Hacker) ក្នុងការស្វែងរកទីតាំងកូនៗ របស់ពួកគេបានគ្រប់ពេលវេលា។ នាឡិកា Smartwatch មួយគ្រឿងផលិតបានទិន្នន័យជាច្រើន ដែលអាចជាបច្ច័យល្អ បើសិនជាអ្នកចង់រក្សាការតាមដានជិតដិត ជាមួយកូនៗរបស់អ្នក។
នាឡិកាដៃមួយគ្រឿងនេះ នឹងចេញលក់ក្នុងខែមិថុនាខាងមុខនេះ និងចាប់ផ្តើមលក់ក្នុងតម្លៃ $179 ដែលរួមមានបញ្ចូលទាំងសេវាកម្ម និងទិន្នន័យពេញមួយឆ្នាំ។

Omate-x-Nano_smart-watch_accessories_news_cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

  • Smartwatch ថ្មីរបស់ Garmin បន្ថែមមុខងារថ្មី

    ដោយ: ដួងច័ន្ទ 8 AM, Monday, 10 Sep, 2018
    បច្ចុប្បន្ននេះ នាឡិកាដៃ Fitness របស់ Garmin ដែលមានសមត្ថភាពអាចប្រគុំតន្រ្តីបាន អាចប្រើប្រាស់សម្រាប់ចូលទៅកាន់ iHeartRadio។ ប៉ុន្តែឥឡូវនេះអ្នកអាចទទួលបានការប្រើប្រាស់សេវាកម្មកាន់តែប្រសើរឡើង ដូចជាការប្រើប្រាស់សេវាកម្មតន្រ្តីរបស់ Dee...
  • Galaxy Watch ដ៏ទាន់សម័យ

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 15 Aug, 2018
    កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពីផលិតផល Galaxy Watch ដែលមានជម្រើស 2 ទំហំ។ ជម្រើសទីមួយមានទំហំ 42 មីលីម៉ែត្រ ដាក់លក់ក្នុងតម្លៃ $330 និងជម្រើសទី 2 មានទំហំ 46 មីលីម៉ែត្រ មានតម្លៃ $350។ ម៉ូដែលទំហំ 46...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • Smartwatch ថ្មីរបស់ Skagen ពិសេសយ៉ាងណា?

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018
    នេះប្រហែលជា Smartwatch ដែលអ្នកកំពុងរងចាំ។ ថ្វីត្បិតអ្នកមិនទាន់មានឱកាសកាន់នាឡិកា Skagen Falster 2 នៅក្នុងដៃក្តី ប៉ុន្តែរូបរាងរបស់វាប្រហែលជាទាក់ទាញអារម្មណ៍របស់អ្នក បាន។ នាឡិកាមួយនេះរចនាម៉ូដបែប Minimalist និងមានលក្ខណៈច្បាស់លាស់ ...