ចូលចិត្តទំនើប

ក្រុមហ៊ុន G Gear និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ ស៊េរីឆ្នាំ2018 ដែលបំពាក់មុខងារថ្មី

ដោយ: ទំនើប 10 PM, Monday, 26 Feb, 2018

ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ នូវផលិតផលម៉ាស៊ីនត្រជាក់ ដែលទំនើបទាន់ម័យប្រកបដោយផាសុកភាព ក្រុមហ៊ុន LG តែងគិតគូរជានិច្ច នៅពេលដែលបង្កើតផលិតផលថ្មីនីមួយៗ ហើយចំណុចសំខាន់បំផុតនោះ គឺសុខភាពរបស់អ្នកប្រើប្រាស់។
ដោយហេតុនេះហើយ ម៉ាស៊ីនត្រជាក់ថ្មីដែលបំពាក់នូវមុខងារឧស្ម័នហ្គាសប្រភេទ R32 មិនប៉ះពាល់ដល់បរិស្ថាន ត្រូវបានបង្កើតឡើង ធ្វើឲ្យម៉ាស៊ីនត្រជាក់ LG កាន់តែមានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់អ្នកប្រើប្រាស់។

LG-RAC-Launching-R32_air-con_news_GGear_Brandshop_cambodia_tomnerb-05

អត្ថប្រយោជន៍នៃការជ្រើសប្រើ ម៉ាស៊ីនត្រជាក់ LG មានដូចជា៖

  • សន្សំសំចៃថាមពលបាន 70%
    ជាមួយនឹងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃ ការចំនាយទៅលើអគ្គសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនឹងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន dual កុំប្រេសស័រ ដោយសារតែ Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបត់បែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាព ដែលលោកអ្នកចងបាន។
  • កាន់តែឆាប់ត្រជាក់លឿនជាងមុន 40%
    Dual Inverter Compressor របស់ LG ជួយឲ្យម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់លឿនជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និងសាយភាយខ្យល់ត្រជាក់បានលឿនជាងមុន។

LG-RAC-Launching-R32_air-con_news_GGear_Brandshop_cambodia_tomnerb-02

  • គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ)
    Dual Inverter Compressor របស់ LGមានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុនមក។ មិនតែប៉ុណ្ណោះ LG បានបន្ថែមនូវ ទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើឲ្យម៉ាស៊ីនឆាប់ពុកខូច។
  • កាន់តែមានភាពងាយស្រួលជាងមុន
    ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាន នូវបទពិសោធកាន់តែងាយស្រួលជាងមុន LG បានបំពាក់បន្ថែមនូវ Wifi Control សម្រាប់ដាក់ដំណើរការ smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព។ កាត់បន្ថយសំឡេងរំខាន និងមានប្រព័ន្ធ Comfort Air សម្រាប់រក្សាសីតុណ្ហភាពឲ្យមានលំនឹងល្អ។ លើសពីនេះ R 32 ក៏ត្រូវបានបំពាក់បន្ថែមនូវមុខងារ Healthcare ការពារការឆ្លងបាក់តេរី និង លម្អងធូលីផងដែរ។

LG-RAC-Launching-R32_air-con_news_GGear_Brandshop_cambodia_tomnerb-01

ដោយឡែក មុខងារសំខាន់ដែលផ្តល់នូវគុណប្រយោជន៍ ចំពោះសុខភាពនិងផាសុកភាពដល់អ្នកប្រើប្រាស់មានដូចជា៖

  • Plasmaster lonizer plus មានមុខងារសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកម្ចាត់មេរោគអាក្រក់។ អ្វីដែលពិសេស គឺវា មិនត្រឹមតែកម្ចាត់មេរោគនៅក្នុងខ្យល់ ដែលចូលទៅក្នុងម៉ាស៊ីនត្រជាក់តែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកម្ចាត់សារធាតុទាំងអស់ដែលនៅក្នុងបន្ទប់របស់អ្នកទៀតផង។
  • ចម្រោះធូលីបានល្អ លំហូរខ្យល់ សំលឡងរំខានតិច និងតស្រទាប់ដ៏រឹងមាំនៅលើផ្ទៃរបស់ខ្លួន ដែលស្រូបយក លុបបំបាត់មេរោគដែលបង្កគ្រោះថ្នាក់ និង ផ្តល់មកវិញនូវខ្យល់បរិសុទ្ធស្អាត

LG-RAC-Launching-R32_air-con_news_GGear_Brandshop_cambodia_tomnerb-04

  • ការសម្អាតដោយស្វ័យប្រវត្តិ៖ ម៉ាស៊ីនត្រជាក់LG ស៊េរីថ្មី មានមុខងារសម្អាតដ៏ល្អ ដែលការពារការកើតឡើងនៃបាក់តេរីនៅលើឧបករណ៍កម្តៅ ដោយបំបាត់សំណើមនិងមេរោគចេញពីក្នុងម៉ាស៊ីនត្រជាក់។ មុខងារសម្អាតស្វ័យប្រវត្តិនេះ ជួយកម្ចាត់សារធាតុទាំងឡាយណាដែល ធ្វើឲ្យប៉ះពាល់ដល់រាងកាយ រក្សាបរិយាកាសក្នុងផ្ទះ និងរក្សាភាពត្រជាក់បានយូរ ទោះបីម៉ាស៊ីនត្រជាក់ប្រើអស់រយៈពេល១០ឆ្នាំក៏ដោយ។
  • LG Dual Cool ជាប្រភេទម៉ាស៊ីនត្រជាក់ដែលប្រើប្រាស់ ឧស្ម័នហ្គាសប្រភេទ R32 មុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយឧស្ម័នប្រភេទនេះជាប្រភេទឧស្ម័ន ដែលមិនមានការប៉ះពាល់ដល់បរិស្ថាន និងជួយឲ្យបរិស្ថានរបស់យើងកាន់តែមានភាពស្រស់បំព្រង និងគ្មានជាតិពុលនៅក្នុងបរិស្ថាន៕

LG-RAC-Launching-R32_air-con_news_GGear_Brandshop_cambodia_tomnerb-03

GGear-Dual-Inverter-Compressor_technology_news-cambodia_tomnerb-01

GGear-Dual-Inverter-Compressor_technology_news-cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

  • Instagram កំពុងអភិវឌ្ឍន៍មុខងារ Shopping App

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Sep, 2018
    កម្មវិធីបណ្តាញសង្គម Instagram បាននឹងកំពុងដាក់ដំណើរការមុខងារជាច្រើនទាក់ទងនឹងការដើរទិញទំនិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យយើងអាចសន្មត់កាន់តែច្បាស់អំពីអនាគតនៃប្រព័ន្ធ E-Commerce នៅក្នុងកម្មវិធីដ៏ពេញនិយមនេះ។ យោងតាមការច...
  • Google បញ្ជាក់ថានឹងមិនចេញលក់ Smartwatch ថ្មីទេ

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018
    ព័ត៌មានចចាមអារ៉ាមអស់ពេលជាយូរ បានផ្តោតលើការរៀបចំបញ្ចេញលក់ Smartwatch ថ្មី ពីក្រុមហ៊ុន Google ក្នុងឆ្នាំ 2018។ ប៉ុន្តែព័ត៌មានទាំងនោះមិនមានអាចក្លាយជាការពិតឡើយ ហើយអ្នកក៏នឹងមិនបានឃើញ Pixel Watch នៅតាមបណ្តាទីផ្សារនៅក្នុងពេលឆាប់ៗនេះដែ...
  • Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018
    ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់អាមេរិកខាងជើងនៅក្នុងខែធ្នូ ខាងមុខនេះ។ ប្រៀបធៀបជាមួយហ្គេម Online ដទៃទៀតដូចជា Lea...
  • yes seatel ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ 4G Xper...

    ដោយ: ទំនើប 4 PM, Saturday, 15 Sep, 2018
    ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ seatel ដែលជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា កំពុងអបអរសាទរនូវជំហានដ៏សំខាន់មួយ នៅក្នុងការផ្លាស់ប្តូរថ្មីនៃអត្តសញ្ញាណសាជីវកម្មរបស់ខ្លួន ជាមួយនឹងកែលម្អគម្រោង yes se...