ចូលចិត្តទំនើប

iPad ជំនាន់ថ្មី នឹងមានបំពាក់មុខងាររបស់ iPhone X

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Apple តែងបញ្ចូលមុខងារខ្លាំងបំផុត របស់ផលិតផលណាមួយទៅក្នុងផលិតផលដទៃ ទៀតរបស់ក្រុមហ៊ុន នៅពេលដែលពួកគេ មានជំនឿជឿជាក់ខ្លាំងលើមុខងារនោះ។ ករណីនេះធ្លាប់កើតមានហើយនៅលើមុខងារ Retina Display, Touch ID និង True Tone Display។ នៅពេលនេះ ទំនងដូចជាក្រុមហ៊ុនកំពុងដើ រតាមគន្លងចាស់នេះ ចំពោះមុខងារ Face ID។ ចំណុចដែលទាញបានជាការសន្និដ្ឋាននេះ ត្រូវបានរកឃើញនៅក្នុងការបញ្ចេញ Bata ថ្មីសម្រាប់ iOS 11.3 ដែលជាចំណុចបង្ហើបថា ផលិតផលថ្មីដែលគេឱ្យឈ្មោះថា Modern iPad កំពុងស្ថិតក្នុងដំណាក់កាលផលិត។

លោក Felipe Espósito របស់គេហទំព័រ iHelpBR បានកត់សម្គាល់លើសញ្ញានេះ ដែលមាន លក្ខណៈពិសេសសម្តៅលើ Modern iPad។ ការហៅឈ្មោះ iPad ថ្មីថាជា Modern iPad មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យឈ្មោះនេះ ទទួលបានចំណាប់អារម្មណ៍ខ្លាំង គឺក្រុមហ៊ុន Apple បានហៅទូរសព្ទ iPhone X ថាជា Modern iPhone នៅក្នុងរយៈពេលឈានឆ្ពោះទៅរកការបញ្ចេញ លក់ផលិតផលថ្មីនេះ។ ក្នុងនោះបាននាំមកជាមួយនូវបច្ចេកវិទ្យាថ្មីមួយ នោះគឺ Face ID ដែលជាបច្ចេកវិទ្យាដំបូងនៅលើទូរសព្ទ iPhone។ ដោយហេតុផលនេះ មានន័យថាបច្ចេកវិទ្យា អេក្រង់ដូចគ្នា និងបច្ចេកវិទ្យា Face ID បាននឹងកំពុងនាំមកកាន់ iPad ជំនាន់ថ្មី។

Apple-iPad-Pro-9.7-inch-Review_technology_news_phnom_penh_cambodia_tomnerb-0

ព័ត៌មានថ្មីនេះហាក់ដូចជា ត្រូវជាមួយនឹងរបាយការណ៍របស់ Bloomberg ដែលបានចេញកាលពីឆ្នាំមុន រៀបរាប់អំពីក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការងារលើការរចនារូបរាងថ្មីរបស់ iPad។ វាបានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងរួមបញ្ចូលការរចនារូបរាងអេក្រង់ថ្មី ជាមួយនឹង Bezel កាន់ តែតូច និងការរួមបញ្ចូលបច្ចេកវិទ្យាស្កេនទម្រង់មុខផងដែរ។

ការសរុបអត្ថន័យរួមនៅក្នុងរបាយការណ៍ និងព័ត៌មានថ្មីៗនេះបញ្ចូលគ្នា យើងទទួលបានការសន្និដ្ឋានមួយសម្រាប់ផលិតផលថ្មីរបស់ Apple។ នៅក្នុងព័ត៌មានបែកធ្លាយនានា មុននឹងវត្តមានរបស់ iPhone X នៅក្នុងទីផ្សា បានបង្ហាញគ្រប់យ៉ាង ដែលយើងត្រូវការដឹងអំពីទូរសព្ទថ្មីនេះ។ ដូច្នេះផលិតផល iPad ថ្មី បាននឹងកំពុងដើរតាមគន្លងស្រដៀងគ្នា នឹងគន្លងផ្លូវរបស់ iPhone X។
យើងមិនរំពឹងថាមិត្តអ្នកអានទាំងអស់ ជឿជាក់ទាំងស្រុងលើព័ត៌មានលេចលឺទាំងអស់នេះទេ ប៉ុន្តែយើងចងចាំពាក្យមួយឃ្លាថាទីណាមានផ្សែង ទីនោះមានភ្លើង ហើយនៅពេលនេះ មានផ្សែងជាច្រើនបានហ៊ុំព័ទ្ធជុំវិញផលិតផល iPad ថ្មី សម្តៅលើវត្តមានបច្ចេកវិទ្យា Face ID។

បើចង់ដឹងកាន់តែច្បាស់ សូមរងចាំតាមដានបន្តទៀតជាមួយ ទំនើប ហើយយើងសន្យាថា នឹងនាំមកជូនមិត្តអ្នកអានទាំងអស់ នូវរាល់ព័ត៌មានដែលអ្នកត្រូវការ។

Apple-iPad-Pro-9.7-inch-Review_technology_news_phnom_penh_cambodia_tomnerb-01

Apple-iPad-Pro-9.7-inch-Review_technology_news_phnom_penh_cambodia_tomnerb-02

 

អត្ថបទអ្នកចង់អាន

  • កម្មវិធីល្អបំផុតសម្រាប់ Android ក្នុងឆ្នាំ 2018

    ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Jun, 2018
    ថ្ងៃនេះ ទំនើប សូមបង្ហាញមិត្តអ្នកអានអំពីកម្មវិធីល្អៗ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដំណើរការដោយប្រព័ន្ធ Android ហើយទាំងនេះ ក៏ជាកម្មវិធីដ៏ពេញនិយមក្នុងឆ្នាំ 2018 ផងដែរ។ 1Weather នេះជាកម្មវិធីអាកាសធាតុដ៏ល្អបំផុត សម្រាប់ប្រព័ន្ធ Androi...
  • Apple នឹងបង្ហាញ iPad តម្លៃទាបនៅសប្តាហ៍ក្រោយ

    ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018
    ក្រុមហ៊ុន Apple បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដែលជាព្រឹត្តិការណ៍ផ្តោតលើប្រធានបទអប់រំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះហើយ។ ក្រុមហ៊ុនបានធ្វើការផ្សព្វ ផ្សាយអំពីព្រឹត្តិការណ៍ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះថា...
  • ប៉ាតង់ថ្មីរបស់ Apple តម្រូវពន្លឺទូរសព្ទតាមស្ថានភាព

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    ថ្មីៗនេះក្រុមហ៊ុន Apple ទើបតែទទួលបានប័ណ្ណប៉ាតង់ថ្មី ដែលជាប័ណ្ណប៉ាតង់ផ្តោតជាពិសេសលើបច្ចេកវិទ្យា ដែលឧបករណ៍ដូចជា iPhone អាចគ្រប់គ្រងពន្លឺអេក្រង់ ជាពិសេសនៅក្នុងបរិស្ថានងងឹត។ ប័ណ្ណប៉ាតង់ថ្មីនេះមានគោលបំណងដោះស្រាយបញ្ហាចោទមួយ ដែលត្រូវប...
  • UE Wonderboom ពណ៌ចម្រុះថ្មី ស្អាតខ្លាំង!!

    ដោយ: Belle 9 PM, Saturday, 02 Jun, 2018
    ក្រុមហ៊ុន Ultimate Ears (UE) ជាក្រុមហ៊ុនផលិតបាសប៊្លូធូសល្បីឈ្មោះ ព្រោះសមត្ថភាពមិនជ្រៀបទឹក ជាពិសេសបំពងសំឡេងច្បាស់ដល់ទៅ360ដឺក្រេ បានបញ្ចេញ UE Wonderboom របស់ខ្លួនជាមួយ ពណ៌រចនាថ្មី ដល់ទៅ 5ពណ៌ គួរឲ្យស្រឡាញ់ និងទាក់ទាញចិត្តអ្នកប្រើប...