ចូលចិត្តទំនើប

Razer Lancehead: Mouse គ្មានខ្សែល្អបំផុត

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Razer បានផលិត និងលក់ផលិតផល Mouse យ៉ាងជោគជ័យនៅក្នុងទីផ្សារ Hardware របស់កុំព្យូទ័រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានរក្សាគម្លាតយ៉ាងឆ្ងាយ ពីទីផ្សារផលិតផល Mouse គ្មានខ្សែ ព្រោះការផលិត Mouse គ្មានខ្សែគុណភាពខ្ពស់ សម្រាប់ប្រើប្រាស់ជាមួយកុំព្យូទ័រហ្គេម ជាមុខជំនួញដ៏ស្មុគស្មាញមួយ។
នៅពេលដែលអ្នកកំពុងជាប់ដៃខ្លាំង ជាមួយការប្រកួតនៅក្នុងហ្គេម Overwatch អ្វីដែលអ្នកចង់បានបំផុតគឺ Mouse គ្មានខ្សែមួយ ដែលដំណើរការដោយរលូន គ្មានទាក់។ Mouse ម៉ូដែល Lancehead របស់ក្រុមហ៊ុន Razer ជាប្រភេទ Mouse ដែលជាប់ឈ្មោះជា Mouse គ្មានខ្សែដែលមានបច្ចេកវិទ្យាខ្ពស់បំផុត នៅក្នុងលោក សន្យាជូនអ្នកថាការភ្ជាប់ដ៏រអាក់រអួល គឺជារឿងពីអតីតកាលប៉ុណ្ណោះ។
Mouse មួយប្រភេទនេះបំពាក់ជាមួយបច្ចេកវិទ្យា Adaptive Frequency Technology (AFT) ដែលក្រុមហ៊ុន Razer អះអាងថា Lancehead នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវ Mouse គ្មានខ្សែសម្រាប់ការលេងហ្គេម ដែលមានសមត្ថភាពខ្ពស់ លំដាប់ Tournament-Grade។ វានឹងធ្វើឱ្យផលិតផល Mouse មានខ្សែមួយចំនួនជួបប្រទះ នឹងការលំបាកក្នុងការលក់។
យើងមិនអាចនិយាយបានថា អ្នកលេងហ្គេមអាជីពនឹងមានផាសុកភាព ក្នុងការប្រើប្រាស់ Lancehead ឬអត់ទេ ប៉ុន្តែយើងអាចប្រាប់អ្នកថាជាមួយ Mouse គ្មានខ្សែមួយនេះអ្នកអាចលេងហ្គេមកាន់តែងាយស្រួល និងភាគរយនៃការទទួលបានជោគជ័យកាន់តែច្រើន។
ចំណុចដ៏ពិសេសនៅលើ Lancehead គឺបច្ចេកវិទ្យា AFT គ្មានខ្សែ ដែលសន្យាថា នឹងផ្តល់នូវការបញ្ជូនប្រកបដោយស្ថេរភាព ដោយធ្វើការសម្របខ្លួនបានយ៉ាងល្អបំផុត ដោយគ្មានការជ្រៀតជ្រែក នៅក្នុងការភ្ជាប់រវាង Mouse និងម៉ាស៊ីនកុំព្យូទ័រ។ បច្ចេកវិទ្យានេះធ្វើការស្កេនប្រេកង់ Channels នៅរៀងរាល់មីលីវិនាទី ដើម្បីធានាថាអ្នកប្រើប្រាស់នឹងទទួលបាន បទពិសោធន៍ប្រើប្រាស់ Mouse ដោយគ្មានភាពរអាក់រអួល។
បន្ថែមលើនេះ Lancehead បំពាក់នូវបច្ចេកវិទ្យា 5G Laser Sensor របស់ Razer ដែលគាំទ្រដំណើរការប្រើប្រាស់បានរហូតដល់ 16,000 DPI, 210 Inch per Second (IPS) ល្បឿន Mouse រហូតដល់ 50 G Acceleration និងកម្លាំង 1000GHz Ultrapolling សម្រាប់ការចាប់កាន់ Mouse កាន់តែងាយស្រួល។ ក្នុងន័យនេះ Lancehead មានសមត្ថភាពកាន់តែខ្លាំង ក្នុងការប្រើប្រាស់ទប់ទល់នឹងការលេង ដ៏ពិបាកនៅក្នុងហ្គេម Rocket League។

razer-lancehead-wireless-gaming-mouse_accessories_news_cambodia_tomnerb-0
នៅក្នុងវីដេអូផ្សព្វផ្សាយ បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពល នៃបច្ចេកវិទ្យាបំពាក់នៅក្នុង Lancehead។ នេះជាបច្ចេកវិទ្យាដ៏ខ្លាំងមួយ។
បច្ចេកវិទ្យាទំនើបទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុង Mouse មួយគ្រឿងដែលមានការរចនារូបរាងដ៏លេចធ្លោ និងការរចនារូបរាងផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស។ Mouse មួយគ្រឿងនេះ រំលេចឡើងជាមួយពណ៌ Gunmetal ថ្មី ពីក្រុមហ៊ុន Razer។ វាមានរូបរាងដ៏សាមញ្ញ និងមិនសូវ លេចធ្លោ និងមានទម្រង់ Classic ជាងពណ៌ដ៏ពេញនិយមរបស់ Razer គឺពណ៌ខ្មៅ និងពណ៌ Neon បៃតង។
អ្វីដែលកាន់តែពិសេសគឺ Lancehead សមស្របសម្រាប់ការប្រើប្រាស់ទាំងអ្នកប្រើដៃឆ្វេង និងអ្នកប្រើដៃស្តាំង ដែលធ្វើឱ្យវាក្លាយជា Mouse មួយគ្រឿង ដែលអាចប្រើប្រាស់បានដោយមនុស្សគ្រប់រូប។ ដោយនេះជាប្រភេទ Mouse ដែលអាចប្រើប្រាស់បានដោយដៃទាំងសងខាង វាត្រូវបាន ផលិតឡើងជាមួយប៊ូតុងពីរទាំងសងខាង អមជាមួយប៊ូតុងពីរទៀតនៅខាងក្រោម ផ្នែកកណ្តាលនៅក្បែរ Scroll Wheel។ នៅលើនោះក៏មមានរូបសញ្ញាពស់របស់ Razer ដែលរំលេចឡើងដោយពន្លឺ Chroma។ ជាមួយនឹងការប្រើប្រាស់ទាំងខាងឆ្វេង និងខាងស្តាំ ការរចនារូបរាងរបស់ Lancehead បង្កប់ដោយភាពងាយស្រួល ផ្តល់ឱ្យនូវគ្រប់ការកែតម្រូវ និងការបង្កើនល្បឿនតាមតម្រូវការ តាមរយៈ Razer Synapse Software ដែលជាការបញ្ជារផ្លាស់ប្តូរ សម្រាប់ការប្រើប្រាស់ខាងស្តាំ និងខាងឆ្វេង។
Lancehead ក៏មានបំពាក់នូវសមត្ថភាពរក្សាទុកការកំណត់របស់អ្នកដោយផ្ទាល់នៅក្នុង Mouse ក៏ដូចជានៅក្នុង Cloud។ មុខងារនេះអាចដំណើរការបានតាមរយៈ Razer Synapse 3 Software ដែលក្រុមហ៊ុនបញ្ជាក់ថា នឹងមានដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។
ចំណុចអវិជ្ជមានមួយ នៅលើការរចនារូបរាងដ៏តូចរបស់ Lancehead គឺការដាក់រន្ធ USB តូចមួយ ដែលទាមទារឱ្យមានរន្ធភ្ជាប់មួយ។ ក្នុងនាមជា Mouse គ្មានខ្សែ ការបញ្ចូលថាមពលពិតជាសំខាន់ ប៉ុន្តែកម្លាំងថ្មដ៏ខ្លាំងរបស់វាអាចឱ្យអ្នកប្រើប្រាស់បាន 2-3 ថ្ងៃ ដូច្នេះអ្នកអាចកាត់បន្ថយការព្រួយបារម្ភពីបញ្ហាអស់ថ្មបាន នៅពេលអ្នកភ្លេចយកខ្សែបញ្ចូលថ្មទៅតាមខ្លួន។
ភាពខ្លាំងរបស់ Lancehead ស្ថិតនៅក្នុងបច្ចេកវិទ្យា AFT ដែលផ្តល់នូវការភ្ជាប់យ៉ាងមានទំនុកចិត្ត ដែលរួមបញ្ចូលទាំងកម្លាំងភ្ជាប់ 2.4GHz Dongle ដែលមិនមានភាពរអាក់រអួល ឬធ្លាក់ចុះឡើយ ទោះបីជាអ្នក និងដៃគូរបស់អ្នកកំពុងប្រកួតប្រជែងគ្នាក្តី។

razer-lancehead-wireless-gaming-mouse_accessories_news_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • Huawei កំពុងធ្វើឱ្យ Smartphone មានភាពបត់បែនដូចជ...

    ដោយ: ភារុន 8 AM, Saturday, 15 Sep, 2018
    ក្រុមហ៊ុន Huawei ប្រហែលជាត្រូវបានគេស្គាល់ជាលើកដំបូងដោយសារ ផលិតផល Smartphone និង ចំណុចទី 2 នោះគឺ networking hardware របស់ក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែនៅពេលឥឡូវនេះក្រុមហ៊ុនកំពុងឈានជើងចូលក្នុងវិស័យទីផ្សារផលិតកុំព្យូទ័រ ដូចជាស៊េរី MateB...
  • Gaming Laptop កាន់តែស្តើងរបស់ Asus

    ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018
    ចាប់តាំងពីកុំព្យូទ័រយួរដៃរបស់ Asus ម៉ូដែល ROG Zephyrus បានបង្ហាញវត្តមានដំបូងនៅក្នុងព្រឹត្តិការណ៍ Computex កាលពីឆ្នាំមុន វាគឺជាម៉ូដែលកុំព្យូទ័រយួរដៃតំណាងរបស់ក្រុមហ៊ុន ដែលនឹងបង្ហាញពីទស្សនវិស័យនាពេលអនាគតរបស់ Gaming Laptop។ វា...
  • Apple បង្ហាញជាផ្លូវការនៅ iPhone ថ្មី​របស់​ខ្លួន...

    ដោយ: ទំនើប 10 AM, Thursday, 13 Sep, 2018
    ព្រឹត្តិការណ៍ iPhone ប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Apple បានចេញមកហើយ ពិតណាស់ក្រុមហ៊ុនបានប្រកាសអំពីទូរស័ព្ទ iPhone ស៊េរីថ្មីៗដែលមានដូចជា iPhone Xs និង iPhone Xs Max ដែលម៉ូដែលថ្មីទាំងពីរនេះមានអេក្រង់ទំហំ 6.5-inch។ ហើយទាំងពីរម៉ូដ...
  • មោទនភាព Laptop កូនខ្មែរ

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 29 Aug, 2018
    យើងពិតជាមានមោទនភាពដែលកូនខ្មែរផលិតបាន Laptop មួយគ្រឿងដែលមានសមត្ថភាពខ្ពស់ មានតម្លៃសមរម្យ និងមានប្រសិទ្ធភាពដំណើរការជាប្រភេទ Laptop Entry Level។ កុំព្យូទ័រយួរដៃរបស់កូនខ្មែរមានឈ្មោះថា Koompi។ វាមានសមត្ថភាពប្រតិបត្តិការប្រចាំថ្ងៃ សម្...