ចូលចិត្តទំនើប

តើ USB-C ជាអ្វី?

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

អ្នកប្រហែលជាគិតថា Laptop មិនអាចផលិតបានស្តើងជាង Laptop នាពេលបច្ចុប្បន្ននេះទេ ប៉ុន្តែក្រុមហ៊ុនផលិត Laptop ទាំងនោះបាននឹងកំពុងស្វែងរកវិធីធ្វើវាឱ្យបាន។ Apple MacBook Pro ដែលមានកម្រាស់ 14.9 មីលីម៉ែត្រ ជាកម្រាស់ដ៏ក្រាស់បំផុត នៅលើតួម៉ាស៊ីនមួយនេះ ខណៈដែល Asus ZenBook 3 មានកម្រាស់ត្រឹម 11.9 មីលីម៉ែត្រប៉ុណ្ណោះ។ កត្តានេះធ្វើឱ្យរន្ធដោត I/O ដែលមានកម្រាស់ 7.5 មីលីម៉ែត្រ បាត់បង់ទីតាំងនៅលើតួកុំព្យូទ័រ។ ក្រៅពីនេះនៅមានឧបករណ៍តភ្ជាប់ផ្សេងៗទៀត ក៏ជួបប្រទះបញ្ហាក្នុងការតភ្ជាប់ជាមួយ Laptop ដ៏ស្តើងទាំងនេះដែរ។ នេះជាហេតុផលដែលខ្សែដោត USB-C ដែលមានវត្តមានក្នុងឆ្នាំ 2015 ពិតជាមានសារៈសំខាន់។
នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងបង្ហាញអ្នកអំពីសារៈសំខាន់នៃ USB-C ដែលអ្នកគួរដឹង។
អ្វីជា USB-C?
USB-C គឺជាខ្សែភ្ជាប់ថ្មីមួយប្រភេទ ប្រើប្រាស់សម្រាប់បញ្ជូនទិន្នន័យ និងថាមពល។ វាត្រូវបានផលិតដោយ USB Implementers Forum (USB-IF) ដែលជាក្រុមហ៊ុនមួយក្រុមដែលបានបង្កើត ទទួលស្គាល់ និងណែនាំអំពីផលិតផល USB ស្តង់ដា។ វាមានសមាជិកភាពប្រមាណ 700 ក្រុមហ៊ុន រួមទាំង Apple, Dell, HP, Intel, Microsoft និង Samsung ជាដើម។ USB-C ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនផលិតកុំព្យូទ័រ ផ្ទុយពីផលិតផលថ្មីរបស់ Apple ដែលមានដូចជាខ្សែ Lightning និង MagSafe ដែលមានការទទួលស្គាល់មានដែនកំណត់។
តើវាដូចជា Micro USB ឬទេ?
ខ្សែ USB-C មានរូបរាងដូចគ្នានឹងខ្សែ Micro USB បើមើលតែមួយភ្លែត តែមានរាងមូលជាង និងមានកម្រាស់ក្រាស់ជាងបន្តិច។ វាមានលក្ខណៈត្រង់ក្បាលដោតរបស់វាដូចគ្នា ដោយអ្នកមិនចាំបាច់ត្រឡប់ឡើងលើ ឬចុះក្រោម ដើម្បីភ្ជាប់វាទេ។ ខ្សែរបស់វាក៏មានក្បាលភ្ជាប់ដូចគ្នា ដោយអ្នកមិនចាំបាច់ស្វែងរកផ្នែកក្បាល ឬកន្ទុយទេ។
USB-C និង USB 3.1
ឧបករណ៍ប្រើប្រាស់ជាគូនឹងខ្សែ USB-C គឺ USB 3.1 ដែលមានល្បឿនលឿនជាង USB 3.0 គុណនឹង 2 ដង។ រន្ធដោត USB 3.1 ក៏មានចេញជារូបរាងដើមដែលមានទំហំធំជាង នោះគឺរន្ធដោត USB 3.1 Type A។ ប៉ុន្តែក្រៅពីការភ្ជាប់ជាមួយកុំព្យូទ័រលើតុ ជាទូទៅគេច្រើនឃើញរន្ធដោត USB 3.1 ប្រើប្រាស់ជាមួយនឹងខ្សែដោត USB-C។
ដំណើរការជាមួយរន្ធដោត
USB-C ប្រើប្រាស់សម្រាប់បញ្ជូនសញ្ញាវីដេអូ និងរលកថាមពល ដែលអ្នកអាចភ្ជាប់ និង ផ្តល់ ថាមពលដល់ឧបករណ៍ DisplayPort, MHL ឬ HDMI ឬភ្ជាប់ជាមួយឧបករណ៍នានា បើសិនជាអ្នកមាន Adapter និងខ្សែសមស្រប។ ក្រុម USB-IF បានប្រកាសកាលពីឆ្នាំ 2016 ថាពួកគេនឹងធ្វើការ Update មុខងាររបស់ USB-C ដើម្បីរួមបញ្ចូលទាំងការបញ្ជូនសម្លេង ដែលនេះមានន័យថា រន្ធដោតកាសទំហំ 3.5 មីលីម៉ែត្រ ក៏អាចនឹងត្រូវលុបបំបាត់ចេញពីកុំព្យូទ័រ ក្នុងពេលឆាប់ៗនេះ ដោយវាធ្លាប់មាននៅលើទូរសព្ទ iPhone 7។

GN22B-3_no_txt_2000x_accessories_news_phnom_penh_cambodia_tomnerb-01
Thunderbolt 3
ប្រហែលជាឧបករណ៍ ដែលដំណើរការបានល្អបំផុតជាមួយ USB-C គឺ Thunderbolt 3។ វាបន្ថែមមុខងារធំៗថ្មី ដូចជា 40Gbps Bandwidth កាត់បន្ថយការប្រើប្រាស់ថាមពល និងសមត្ថភាពបញ្ជូនថាមពលបានធំរហូតដល់ 100 Watt។ រន្ធ USB-C ជាមួយ Thunderbolt 3 មានន័យថាខ្សែតែមួយ គឺជាគ្រប់យ៉ាងដែលអ្នកត្រូវការ ដើម្បីផ្តល់ថាមពល និងបញ្ជូនទិន្នន័យទំហំធំ ទៅកាន់ និងទទួលពីកុំព្យូទ័រ។
ខ្សែ និង Adapter
USB-C អាចដំណើរការជាមួយរន្ធដោត USB 3.0 និង USB 3.1 ប៉ុន្តែដោយសារការរចនាថ្មីនៃរន្ធដោត Adapter និងខ្សែភ្ជាប់ ជាមួយនឹងរន្ធដោតទាំងពីរនេះ ពិតជាត្រូវការជាចាំបាច់ បើសិនជាអ្នកចង់ភ្ជាប់ឧបករណ៍ណាមួយ ដែលមិនមានរន្ធ USB-C ។ ផលិតផល Laptop ថ្មីមួយចំនួន នឹងមានភ្ជាប់នូវឧបករណ៍ទាំងនេះ ប៉ុន្តែសម្រាប់ផលិតផល Apple ដែលមានលក់ឧបករណ៍ទាំងនេះ ដាច់ដោយឡែកពីគ្នា ដូចជាប្រភេទខ្សែ USB ខុសៗគ្នា និង Adapter សម្រាប់ភ្ជាប់ទៅកាន់់បច្ចេកវិទ្យាដទៃទៀតដូចជា ខ្សែ Lightning ឬខ្សែ Ethernet។ សម្រាប់ម៉ូដែលកុំព្យូទ័រចាស់ៗ ក៏អាចមានជម្រើសប្រើប្រាស់ជាមួយ USB-C ដូចគ្នា ដោយប្រើប្រាស់ឧបករណ៍ជំនួយដូចជា USB-C-to-DVI Adapter ជាដើម។
ដុំ USB-C
អ្នកមិនចាំបាច់ព្រួយបារម្ភទេ បើទោះបីជាអ្នកមានរន្ធ USB-C តែមួយ ព្រោះពេលនេះដំណោះស្រាយ USB-C Docking ជាច្រើនមាននៅលើផលិតផលកុំព្យូទ័រជាច្រើន ដូចជា Dell និង HP ជាដើម ហើយក្រុមហ៊ុនដទៃទៀត ដូចជា Belkin, Caldigit និង OWC ក៏មានដំណោះស្រាយសម្រាប់អ្នកដែរ។ ឧបករណ៍ទាំងនោះអាចបញ្ចូលថាមពលដល់ Laptop របស់អ្នក ដោយអ្នកត្រូវភ្ជាប់ជាមួយរន្ធបន្ថែមទៀតរួមមាន Ethernet, HDMI, USB 3.0 និង VGA និងផ្តល់ការគាំទ្របន្ថែមសម្រាប់ Monitor ច្រើនគ្រឿង។
តើអ្នកត្រូវការ USB-C ឬទេ?
វត្តមានរបស់រន្ធ USB-C បានក្លាយជាការពិចារណាមួយនៅពេលទិញកុំព្យូទ័រ។ បើសិនជាអ្នកទិញប្រភេទ Laptop ស្តើង ដូចជា MacBook Pro, ZenBook 3 ឬ HP Spectre x360 13-w023dx វានឹងផ្តល់ជូនអ្នកនូវរន្ធដោត USB-C ដែលនឹងនាំអ្នកទៅកាន់ប្រព័ន្ធ Ecosystem ដោយស្វ័យប្រវត្តិ។ បើសិនជាអ្នកចូលចិត្តប្រើកុំព្យូទ័រលើតុ អ្នកក៏នៅតែអាចស្វែងរករន្ធ USB-C បាននៅលើកុំព្យូទ័រលើតុលំដាប់ខ្ពស់ និងកុំព្យូទ័រសម្រាប់លេងហ្គេម។ នៅក្នុងរយៈពេល 2-3 ឆ្នាំទៀត រន្ធ USB ដែលប្រើប្រាស់ឧបករណ៍ភ្ជាប់ប្រភេទចាស់ Type-A នឹងមិនងាយរកនៅក្នុងទីផ្សាទេ ហើយអ្នកក៏នឹងមិនចង់ប្រើប្រាស់ឧបករណ៍ ដែលមានការបញ្ជូនទិន្នន័យយឺតទៀតដែរ។
ទោះបីពេលនេះអ្នកមិនទានត្រូវការ USB-C ប៉ុន្តែមិនយូរទៀតទេអ្នកនឹងត្រូវការវា។ យើងប្រាកដណាស់ថា ឧបករណ៍ភ្ជាប់នាពេលអនាគត នឹងជំនួសឧបករណ៍ចាស់ ដូចជា USB ស្តង់ដាជំនួស Apple Desktop Bus (ADB), FireWire, Parallel, PS/2, SCSI និងរន្ធ ដោតនានា នៅលើ Mac និងកុំព្យូទ័រ។ USB-C នឹងជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យាកុំព្យូទ័រ។ 

GN22B-3_no_txt_2000x_accessories_news_phnom_penh_cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

  • នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ...

    ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018
    អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំពុងចង់ដឹងពីឈុតទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយនៅក្នុងពិភពទូរស័ព្ទ iPhone X។ ទូរ...
  • ហេតុផល 10 យ៉ាងដែលអ្នកបានមើលរំលង Galaxy Note 9

    ដោយ: ភារុន 8 AM, Thursday, 06 Sep, 2018
    Galaxy Note 9 បានបញ្ចេញលក់នៅលើទីផ្សារពិភពលោក និង ដាក់នៅតាមហាងលក់អនឡាញនានាជាលើកដំបូង។ហើយក៏ជា Galaxy Note ចុងក្រោយគេដែលបានចេញលក់មុនពេលចេញលក់ទូរស័ព្ទ Galaxy S 10 និងត្រូវបានគេហៅថា Galaxy Note ដំបូងគេបង្អស់ដែលអាចប្រើ S Pen ដាក់ដំណើ...
  • yes seatel ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ 4G Xper...

    ដោយ: ទំនើប 4 PM, Saturday, 15 Sep, 2018
    ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ seatel ដែលជាអ្នកផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា កំពុងអបអរសាទរនូវជំហានដ៏សំខាន់មួយ នៅក្នុងការផ្លាស់ប្តូរថ្មីនៃអត្តសញ្ញាណសាជីវកម្មរបស់ខ្លួន ជាមួយនឹងកែលម្អគម្រោង yes se...
  • កាស Bose Sleepbuds មានអ្វីពិសេស?

    ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018
    អ្នកប្រហែលជាមិនធ្លាប់ពាក់កាសត្រចៀក Bluetooth ដែលមិនអាចចាក់តន្រ្តីបានទេពីមុនមក ប៉ុន្តែនៅពេលអ្នកធុញទ្រាន់នឹងសម្លេងរំខាននៅខាងក្រៅ ដូចជាសម្លេងចរាចរណ៍ជាដើម អ្នកពិតជាចង់ប្រើប្រាស់កាសត្រចៀកគ្មានសម្លេងមួយនេះ ដើម្បីជៀសផុតពីសម្លេងរំខាន។...