ចូលចិត្តទំនើប

អ្វីខ្លះដែលអ្នកគួរដឹងពី Huawei Mate 10 Pro?

ដោយ: ដួងច័ន្ទ 12 AM, Saturday, 24 Feb, 2018

ថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទ Huawei ទើបនឹងចេញលក់ម៉ូដែល ទូរសព្ទថ្មីស្រឡាងមួយគឺ Mate 10 Pro។ ដូច្នេះថ្ងៃនេះ ទំនើប សូមបង្ហាញនូវចំណុចពិសេសៗ របស់ទូរសព្ទម៉ូដែលថ្មីនេះ មកជូនមិត្តអ្នកអាន ស្វែងយល់ទាំងអស់គ្នា។

បច្ចេកវិទ្យា Artificial Intelligence នៅក្នុងដៃអ្នក

ទូរសព្ទ Huawei Mate 10 ណែនាំមកកាន់ពិភពលោក ជាមួយនឹងប្រព័ន្ធ Kirin AI Processor ដំបូងបង្អស់ ជាគូនឹងបច្ចេកវិទ្យា Kirin 970 Processor ជាមួយនឹងបច្ចេកវិទ្យា NPE (Neural-Network Processing Unit) AI។ នេះមានន័យថាអ្នកនឹងទទួលបានទូរសព្ទមួយ ដែលបង្កើនប្រសិទ្ធភាពយ៉ាងឆ្លាតវៃដោយខ្លួនឯង ដើម្បីជំរុញល្បឿន ការឆ្លើយតប និងប្រសិទ្ធភាពរបស់ទូរសព្ទ នៅពេលអ្នកប្រើប្រាស់វាកាន់តែច្រើន។

Huawei_Mate10_Pro_technology_news_cambodia-01

ចាប់យករូបភាពដ៏ស្រស់ស្អាត ជាមួយកាមេរ៉ា Leica

បច្ចុប្បន្ននេះការចាប់យករូបភាពដ៏ស្រស់ស្អាត កាន់តែមានភាពងាយស្រួលជាមួយទូរសព្ទ Huawei Mate 10 Pro ដែលមានបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាកំពូល គឹកាមេរ៉ាភ្លោះក្នុងកម្រិតល្បឿន f/1.6 aperture ជាប្រភេទកាមេរ៉ា Monochrome Sensor ទំហំ 20MP និងកាមេរ៉ា RGB Dual Sensor ទំហំ 12MP។ ទូរសព្ទថ្មីមួយនេះ ក៏ប្រើប្រាស់បច្ចេកវិទ្យាឈានមុខ សម្រាប់កែពណ៌ ពន្លឺ Exposure និងមុខងារកាមេរ៉ាដទៃទៀត ដោយស្វ័យប្រវត្តិ។

Huawei_Mate10_Pro_technology_news_cambodia-02

សោភណ្ឌភាពលេចឡើងគ្រប់ជ្រុង

មិនថាអ្នកសម្លឹងមើលទូរសព្ទ Huawei Mate 10 Pro ពីខាងមុខ ឬខាងក្រោយទេ ទូរសព្ទនេះបង្អួតនូវរូបរាង ដ៏ទាក់ទាញពីគ្រប់ជ្រុងទាំងអស់។ នៅផ្នែកខាងមុខនៃតួទូរសព្ទ គឺមានអេក្រង់ពង្រីករហូតដល់ទំហំ 18:9 Ratio ក្នុងទំហំ 6.0 inch ជាប្រភេទអេក្រង់ FullView ដែលមានគែម Bezel ដ៏ស្តើង បន្ថែមជាមួយនឹងបច្ចេកវិទ្យា HDR10។ ចំណែកឯផ្នែកខាងក្រោយនៃទូរសព្ទ រំលេចចេញនូវការរចនាកាមេរ៉ាភ្លោះដ៏វិចិត្ររបស់ Huawei ជាមួយនឹងកញ្ចក់រាងកោង។

Huawei_Mate10_Pro_technology_news_cambodia-03

ការគ្រប់គ្រងថាមពលថ្ម ដ៏ឆ្លាតវៃ

ការប្រើប្រាស់ទូរសព្ទក្នុងមុខងារធំ មិនចោទជាបញ្ហាសម្រាប់ទូរសព្ទ Huawei Mate 10 Pro    ឡើយ ព្រោះវាមានបំពាក់ជាមួយនូវថ្មមានកម្លាំងថាមពល 4000 mAh ដែលប្រើប្រាស់បច្ចេកវិទ្យា កំពូល ដើម្បីប្រើប្រាស់ថាមពលថ្មដល់កម្រិតអតិបរមា។ ការបំពាក់ប្រព័ន្ធគ្រប់គ្រងថាមពលថ្មដ៏ឆ្លាតវៃ ជួយកាត់បន្ថយការខ្ជះខ្ជាយថាមពល ដោយវាធ្វើការសិក្សាពីអាកប្បកិរិយារបស់អ្នក និងបែងចែកធនធាន អាស្រ័យលើតម្រូវការរបស់អ្នក។

តើមិត្តអ្នកអានយល់យ៉ាងណាដែរចំពោះទូរសព្ទ Huawei Mate 10 Pro ថ្មីមួយនេះ? បើសិនជា មានចំណាប់អារម្មណ៍អ្នកអាចស្វែងរកទិញបាន នៅក្នុងទីផ្សាក្នុងប្រទេសយើងចាប់ពីឥឡូវនេះ ហើយ៕

Huawei_Mate10_Pro_technology_news_cambodia-04Huawei_Mate10_Pro_technology_news_cambodia-0

អត្ថបទអ្នកចង់អាន

  • កម្មវិធីល្អបំផុតសម្រាប់ Android ក្នុងឆ្នាំ 2018

    ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Jun, 2018
    ថ្ងៃនេះ ទំនើប សូមបង្ហាញមិត្តអ្នកអានអំពីកម្មវិធីល្អៗ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដំណើរការដោយប្រព័ន្ធ Android ហើយទាំងនេះ ក៏ជាកម្មវិធីដ៏ពេញនិយមក្នុងឆ្នាំ 2018 ផងដែរ។ 1Weather នេះជាកម្មវិធីអាកាសធាតុដ៏ល្អបំផុត សម្រាប់ប្រព័ន្ធ Androi...
  • ប៉ាតង់ថ្មីរបស់ Apple តម្រូវពន្លឺទូរសព្ទតាមស្ថានភាព

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    ថ្មីៗនេះក្រុមហ៊ុន Apple ទើបតែទទួលបានប័ណ្ណប៉ាតង់ថ្មី ដែលជាប័ណ្ណប៉ាតង់ផ្តោតជាពិសេសលើបច្ចេកវិទ្យា ដែលឧបករណ៍ដូចជា iPhone អាចគ្រប់គ្រងពន្លឺអេក្រង់ ជាពិសេសនៅក្នុងបរិស្ថានងងឹត។ ប័ណ្ណប៉ាតង់ថ្មីនេះមានគោលបំណងដោះស្រាយបញ្ហាចោទមួយ ដែលត្រូវប...
  • ម៉ាស៊ីនបូមធូលី Robot របស់ LG ក៏ជាអ្នកយាមម្នាក់ដែរ

    ដោយ: ដួងច័ន្ទ 6 PM, Thursday, 31 May, 2018
    កាលពីថ្ងៃទី 29 ខែមេសា កន្លងទៅនេះ លោក Kobi Ozer មកពីទីក្រុង Holon ប្រទេសអ៊ីស្រាអ៊ែល បាននឹងកំពុងបំពេញការងារ នៅក្នុងការិយាល័យ នៅពេលនោះគាត់បានទទួលសារជូនដំណឹង អាសន្នមួយពីលើទូរសព្ទដៃ Smartphone របស់គាត់ពីប្រភពមិនធ្លាប់ស្គាល់មួយនោះ គឺ...
  • iPhone 8 និង 8 Plus ពណ៌ក្រហម ទើបចេញក្តៅៗ!

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    ក្រុមហ៊ុន Apple បានណែនាំម៉ូដែលទូរសព្ទ iPhone 8 និង 8 Plus ពណ៌ក្រហមឆ្អិនឆ្អៅថ្មី នៅថ្ងៃនេះ។ ដូចជាទូរសព្ទ iPhone 7 ដែរ ការប្រកាសថ្មីនេះធ្វើឡើង នៅក្នុងរង្វង់កាលបរិច្ឆេទដូចគ្នានឹងឆ្នាំមុនដែរ។ ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការជាមួយ...