ចូលចិត្តទំនើប

មុខងារថ្មី 2 នឹងត្រូវបន្ថែមនៅលើ Huawei Nova 2i

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

ក្រុមហ៊ុន Huawei បានប្រកាសថាក្រុមហ៊ុននឹងណែនាំការ Update Software ថ្មីចំនួន 2 សម្រាប់ម៉ូដែលទូរសព្ទ Nova 2i។ មុខងារថ្មីទាំងពីរនេះគឺ Face Unlock និង AR Lens ថ្មី ដែលជាបច្ចេកវិទ្យាប្រើប្រាស់នៅលើម៉ូដែលទូរសព្ទ Honor View10។ មុខងារ Software ថ្មីទាំងពីរនេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ទូរសព្ទ Nova 2i ចាប់តាំងពីថ្ងៃទី 30 ខែមករា ឆ្នាំ 2018 មកម្ល៉េះ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានទាំងអស់ ពីចំណុចពិសេសរបស់វា ជាពិសេសគឺបច្ចេកវិទ្យា AR Lens។

AR Lens គឺជាមុខងារថតរូប Selfie ថ្មីមួយដែលអនុញ្ញាតឱ្យម្ចាស់ទូរសព្ទ អាចប្រើប្រាស់កាមេរ៉ាខាងមុខបានកាន់តែប្រសើរ ពោរពេញដោយភាពច្នៃប្រឌិតថ្មី។ ដូចជាឈ្មោះរបស់វា បច្ចេកវិទ្យា Augmented Reality ត្រូវបានប្រើប្រាស់មួយផ្នែកនៅក្នុងមុខងារថ្មីមួយនេះ ហើយអ្នកអាចដាក់រូប របស់អ្នកទៅក្នុងរូបថា ជាមួយអ្នកដទៃ ដែលមិនមានវត្តមាននៅទីតាំងថត ឬអ្នកអាចថតរូបនៅតាមទីកន្លែងល្បីៗជាច្រើន ដូចជា Eiffel Tower ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង Big Ben នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ឬស្ពាន Sydney Harbour នៅក្នុងប្រទេសអូស្ត្រាលី បានដោយងាយស្រួល ដោយគ្រាន់តែអូសម្រាមដៃរបស់អ្នក។

សម្រាប់មុខងារ Face Unlock គឺជាមុខងារដោះសោរដោយប្រើប្រាស់មុខរបស់អ្នក។ ប៉ុន្តែមុខងារថ្មីរបស់ Huawei អ្នកមានវិធីសាស្រ្តពីរយ៉ាង ក្នុងការប្រើប្រាស់មុខងារដោះសោរថ្មីនេះ។ ទីមួយ ការដោះសោរដោយផ្ទាល់ និងទីពីរ ការដោះសោរដោយអូសអេក្រង់ទូរសព្ទ។

Face-unlock-and-ar-lens-feature-coming-soon-to-huawei-nova_technology_news_cambodia_tomnerb-0

តើវាមានលក្ខណៈខុសប្លែកដូចម្តេច?

បើសិនជាអ្នកជ្រើសរើសការដោះសោរ ដោយអូសកាត់អេក្រង់ (Slide to Unlock) អ្នកអាចទាញយកអត្ថប្រយោជន៍ពីការជូនដំណឹងនៅលើផ្ទាំងអេក្រង់ Smart Lock Screen Notifications។ នេះបើសិនជាទូរសព្ទរបស់អ្នក មិនស្គាល់តួមុខមិត្តភក្តិរបស់អ្នក វានឹងលាក់មាតិកានៃការជូនដំណឹង លើគ្រប់កម្មវិធីដោយស្វ័យប្រវត្តិ។ នេះមានន័យថាព័ត៌មានឯកជនរបស់អ្នកត្រូវបាន ការពារ។

ដើម្បីដំណើរការមុខងារថ្មីទាំងពីរនេះ អ្នកគ្រាន់តែចូលទៅកាន់៖

1. Setting
2. System Update
3. ចុចប៊ូតុងនៅផ្នែកខាងលើ ជ្រុងខាងស្តាំ ដែលមានសញ្ញាចុចបីគ្រាប់
4. ធ្វើការទាញយកកម្មវិធីថ្មីបង្អស់ ជាកញ្ចប់។

ការ Update មុខងារថ្មីទាំងពីរនេះ មិនធ្វើឱ្យប៉ះពាល់ដល់ទិន្នន័យ កម្មវិធីនានានៅក្នុងទូរសព្ទដៃរបស់អ្នកឡើយ។

បើសិនជាអ្នកជាម្ចាស់របស់ទូរសព្ទ Huawei Nova 2i អ្នកគួរប្រញាប់ប្រញាលទាញយក ទូរសព្ទដៃរបស់អ្នកមកធ្វើការ Update ភ្លាម ដើម្បីទទួលបានមុខងារថ្មីដ៏ពិសេសទាំងនេះពី Huawei ហើយសូមធ្វើការចែករំលែកបទពិសោធន៍ថ្មីនេះជាមួយ ទំនើប ផង។

Face-unlock-and-ar-lens-feature-coming-soon-to-huawei-nova_technology_news_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • កម្មវិធីល្អបំផុតសម្រាប់ Android ក្នុងឆ្នាំ 2018

    ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Jun, 2018
    ថ្ងៃនេះ ទំនើប សូមបង្ហាញមិត្តអ្នកអានអំពីកម្មវិធីល្អៗ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដំណើរការដោយប្រព័ន្ធ Android ហើយទាំងនេះ ក៏ជាកម្មវិធីដ៏ពេញនិយមក្នុងឆ្នាំ 2018 ផងដែរ។ 1Weather នេះជាកម្មវិធីអាកាសធាតុដ៏ល្អបំផុត សម្រាប់ប្រព័ន្ធ Androi...
  • ប៉ាតង់ថ្មីរបស់ Apple តម្រូវពន្លឺទូរសព្ទតាមស្ថានភាព

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    ថ្មីៗនេះក្រុមហ៊ុន Apple ទើបតែទទួលបានប័ណ្ណប៉ាតង់ថ្មី ដែលជាប័ណ្ណប៉ាតង់ផ្តោតជាពិសេសលើបច្ចេកវិទ្យា ដែលឧបករណ៍ដូចជា iPhone អាចគ្រប់គ្រងពន្លឺអេក្រង់ ជាពិសេសនៅក្នុងបរិស្ថានងងឹត។ ប័ណ្ណប៉ាតង់ថ្មីនេះមានគោលបំណងដោះស្រាយបញ្ហាចោទមួយ ដែលត្រូវប...
  • មានអ្វីភ្ញាក់ផ្អើលសម្រាប់ iPhone ថ្មី?

    ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018
    នេះជាពេលវេលា ដែលត្រូវប្រឈមមុខនឹងការពិត។ ទូរសព្ទ iPhone ជាទូរសព្ទ Smartphone ដ៏ពេញនិយម ប៉ុន្តែវាមានឧបសគ្គដ៏ធំមួយ នោះគឺតម្លៃ។ យ៉ាងណាក្តីក៏ក្រុមហ៊ុន Apple ហាក់ពុំសូវអើពើនឹងបញ្ហានេះទេ ហើយក្រុមហ៊ុនមានគម្រោងបង្កើនការចំណាយដ៏ធំមួយ សម្រ...
  • UE Wonderboom ពណ៌ចម្រុះថ្មី ស្អាតខ្លាំង!!

    ដោយ: Belle 9 PM, Saturday, 02 Jun, 2018
    ក្រុមហ៊ុន Ultimate Ears (UE) ជាក្រុមហ៊ុនផលិតបាសប៊្លូធូសល្បីឈ្មោះ ព្រោះសមត្ថភាពមិនជ្រៀបទឹក ជាពិសេសបំពងសំឡេងច្បាស់ដល់ទៅ360ដឺក្រេ បានបញ្ចេញ UE Wonderboom របស់ខ្លួនជាមួយ ពណ៌រចនាថ្មី ដល់ទៅ 5ពណ៌ គួរឲ្យស្រឡាញ់ និងទាក់ទាញចិត្តអ្នកប្រើប...