ចូលចិត្តទំនើប

3ដំណាក់កាលសំខាន់ៗ ដើម្បីគេចឱ្យផុតពីបញ្ហាធ្មេញ

ដោយ: ស៊ីវងីម 8 AM, Thursday, 27 Sep, 2018

ការថែរក្សាធ្មេញឱ្យបានល្អនឹងជួយឱ្យការរស់នៅរបស់អ្នកកាន់តែប្រសើរ សុខភាពល្អ និងអស់កង្វល់ពីរឿងឈឺធ្មេញ។ ដើម្បីរក្សាធ្មេញឱ្យមានសុខភាពល្អជាប់ជានិច្ច អ្នកត្រូវអភិវឌ្ឍទម្លាប់នៃការថែរក្សាធ្មេញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ការអភិវឌ្ឍទម្លាប់នៃការថែរក្សាធ្មេញត្រឹមត្រូវគឺត្រូវធ្វើទៅតាមដំណាក់កាលមួយចំនួនដូចជា៖
ដំណាក់កាលទី1 ថែរក្សាធ្មេញ
ការថែរក្សាធ្មេញសំដៅដល់សកម្មភាពមួយចំនួនដូចជា៖
– សម្អាតធ្មេញជារៀងរាល់ពេលព្រឹក និងពេលល្ងាច បន្ទាប់ពីទទួលទានអាហាររួច ដែលរាល់ពេលដុសធ្មេញម្តងៗត្រូវដុសឱ្យសព្វកន្លែង ហើយមានរយៈពេលយ៉ាងតិច2នាទី។
– ប្រើថ្នាំដុសធ្មេញដែលមានជាតិហ្វ័រអរ៉ៃដ៍ យ៉ាងហោចណាស់ក៏នៅក្នុងកម្រិត1350-1500ppm ព្រោះបើវាស្ថិតនៅក្នុងកម្រិតទាបជាងនេះ  
   វាអាចនឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការថែរក្សាធ្មេញនោះទេ។
– ទាក់ធ្មេញជាប្រចាំអាចជួយកម្ចាត់កាកសំណល់ដែលលាក់ខ្លួននៅចន្លោះកន្លៀតធ្មេញដែលច្រាសដុសធ្មេញមិនអាចទៅដល់។
– ទឹកខ្ពុរមាត់ សម្អាតអណ្តាត មិនជក់បារី… គឺជាចំណុចរួមផ្សំនៃការថែរក្សាធ្មេញ។

ដំណាក់កាលទី 2 ការពារធ្មេញជាមួយអាហារល្អ
ការការពារធ្មេញជាមួយអាហារល្អដែលត្រូវបានរួមបញ្ចូលមានដូចជា កំណត់ការដាក់បញ្ចូលជាតិស្ករ ទទួលទានអាហារប្រភេទស្អិតៗជាប់ធ្មេញឱ្យតិចជាងមុន កាត់បន្ថយបរិមាណនៃជាតិអាល់កុល ទទួលទានអាហារដែលមានប្រសិទ្ធភាពអាចជួយសម្អាតធ្មេញជាមួយបន្លែផ្លែឈើមួយចំនួនដូចជាត្របែក ប៉ោម ការ៉ុត ប្រូខូលី និងត្រសក់ជាដើម។
 
ដំណាក់កាលទី 3 ទទួលយកការថែរក្សាធ្មេញពីអ្នកជំនាញ
– ទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកសង្កេតឃើញថា បញ្ហាធ្មេញរបស់អ្នកចេះតែរីករាលដាលទៅមុខ។
– ឱ្យពេទ្យធ្មេញ ដុសខាត់សម្អាតកាកសំណល់មេរោគទាំងឡាយចេញពីធ្មេញយ៉ាងតិចរៀងរាល់៦ខែម្តង។
   ប្រសិនបើអ្នកអាចធ្វើបានយ៉ាងត្រឹមត្រូវតាមការណែនាំខាងលើនោះ ក្តីបារម្ភនៃការឈឺធ្មេញពិតជាមិនកើតឡើងចំពោះអ្នកបានឡើយ៕

អត្ថបទអ្នកចង់អាន

  • រោគសញ្ញា ៦ បង្ហាញថា អ្នកកើតជំងឺដាច់សរសៃឈាម ក្នុ...

    ដោយ: ស. លីង 9 PM, Friday, 24 Feb, 2017
    ជំងឺ Stroke ឬហៅជាភាសាខ្មែរថា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាជំងឺគួរឲ្យខ្លាច និងពិបាកនឹងសំគាល់ឃើញ។ Stroke បណ្តាលឲ្យផលប៉ះពាល់ដល់ការចងចាំ ពិបាកក្នុងការនិយាយ (និយាយមិនច្បាស់) ឬការផ្លាស់ប្តូរអត្តចរិត។ ជំងឺនេះមានពីរប្រភេទ។ ទីមួយបណ្តា...
  • អាហារទូទៅតែមានប្រយោជន៍ សម្រាប់ការសម្រករាង

    ដោយ: ស. លីង 10 PM, Monday, 20 Feb, 2017
    មិនពិបាកទេ ប្រសិនបើអ្នកចង់សម្រករាងឲ្យស្វែលស្អាត ដោយគ្រាន់តែបរិភោគអាហារ ទូទៅប្រចាំថ្ងៃមួយចំនួន ដែលមានគុណសម្បត្តិ ក្នុងការដុតបំផ្លាញជាតិខ្លាញ់ធាតុក្នុងខ្លួនអ្នក។ តើអាហារទាំងនោះមានអ្វីខ្លះ? ១. ត្រីសាល់មុន សាច់ត្រី គឺជាប្រភេទអាហារ...
  • វេជ្ជបណ្ឌិតជំនាញ ពន្យល់ពីកាយវិការគេង បណ្តាលឱ្យម...

    ដោយ: ដួងច័ន្ទ 9 PM, Sunday, 19 Feb, 2017
    លោកវេជ្ជបណ្ឌិត Michael Breus គឺជាវេជ្ជបណ្ឌិតមានជំនាញខាងដំណេក បានជួបប្រទះនឹង បញ្ហាផ្សេងៗគ្នា ជាច្រើនទាក់ទងនឹងការគេង។ គាត់បានពន្យល់ពីកាយវិការ នៃការគេងដែលបណ្តាលឱ្យមានស្នាមជ្រួញ។ គាត់ក៏បានពន្យល់ពីកាយវិការគេង ដែលល្អសម្រាប់សុខភាពផងដែ...
  • វិធីសាស្រ្តទទួលបានស្បែកទន់ រលោង គ្មានស្នាមអុជខ្...

    ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Feb, 2017
    អ្នកអាចទទួលបានស្បែកស និងភ្លឺថ្លា នៅពេលអ្នកប្រើប្រាស់ ប្រទាលកន្ទុយក្រពើ។ ប្រទាលកន្ទុយ ក្រពើមានប្រសិទ្ធភាពបំផុត សម្រាប់ការព្យាបាលបញ្ហាស្បែកជាច្រើនប្រភេទ ពីព្រោះវាមានសារជាតិ ប្រឆាំងនឹងការរលាករោល និងអតិសុខុមប្រាណ ដែលមានឥទ្ធិពលខ្លាំ...