ចូលចិត្តទំនើប

13 ចំណុចដែលធ្វើឱ្យប៉ះពាល់ ដល់ខួរក្បាល

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

ប្រៀបដូចជា សរីរាង្គផ្សេងៗនៅក្នុងខ្លួនយើង ខួរក្បាលរបស់យើងអាចនឹងរងការបំផ្លាញ ពីកត្តានានាជាច្រើន ដែលយើងអាចនឹងស្មានមិនដល់។ ថ្ងៃនេះ ទំនើប នឹងប្រាប់អ្នកពីទម្លាប់ប្រចាំថ្ងៃ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ខួរក្បាលរបស់អ្នក។
កង្វះខាតទំនាក់ទំនង
ការសិក្សាមួយនៅសកលវិទ្យាល័យ Michigan បានបង្ហាញថា ទោះបីការទំនាក់ទំនងត្រឹមតែ 10 នាទី ក្នុងមួយថ្ងៃក៏អាចបង្កើនសមត្ថភាពខួរក្បាលរបស់យើងដែរ។ ការសន្ទនាជាមួយមិត្តភក្តិ និងមនុស្សជុំវិញខ្លួន ដោយផ្ទាល់ ឬតាមរយៈទូរសព្ទ ក៏អាចជំរុញសមត្ថភាពខួរក្បាលបានដែរ។

Harming-brain_health_news_cambodia_tomnerb-01
បរិមាណស្ករច្រើនហួស
យោងតាមការស្រាវជ្រាវ បរិមាណដ៏ច្រើនរបស់ស្ករ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ Neurotrophic Factor នៃខួរក្បាល ឬ BDNF ដែលជាអ្នកទទួលខុសត្រូវលើផលិតផល Neurons។ BNDF មានសារៈសំខាន់ សម្រាប់ការបង្កើតការចងចាំរយៈពេលវែង និងការសិក្សា។

Harming-brain_health_news_cambodia_tomnerb-02
កង្វះខាតលំហាត់ខួរក្បាល
យោងតាមអ្នកវិទ្យាសាស្រ្ត ផលិតផលរបស់ខួរក្បាលឈានឡើងដល់កម្រិតកំពូល នៅអាយុចន្លោះពី 16-25 ឆ្នាំ បន្ទាប់មកវានឹងធ្លាក់ចុះបន្តិចម្តងៗ។ ប៉ុន្តែ ការស្រាវជ្រាវដ៏ទូលំទូលាយបានបង្ហាញថា លំហាត់ខួរក្បាលជាទៀងទាត់ ដូចជាការអានសៀវភៅ និងការដោះស្រាយប្រស្នានានា អាចពង្រឹងសមត្ថភាពខួរក្បាល ទោះបីជាអ្នកដែលមានសញ្ញាដំបូងនៃជម្ងឺភ្លេចភ្លាំងក្តី។

Harming-brain_health_news_cambodia_tomnerb-03
មិនទទួលទានអាហារពេលព្រឹក
ការសិក្សាជាច្រើនបង្ហាញថាក្មេងៗដែលញ៉ាំអាហារពេលព្រឹកជាទៀងទាត់ បំពេញការងារបានប្រសើរ ជាង ជាពិសេសនៅក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត។ ការមិនទទួលទានអាហារពេលព្រឹក បណ្តាលឱ្យកម្រិត គ្លុយកូសក្នុងឈាមធ្លាក់ចុះ ដែលមានផលប៉ះពាល់អវិជ្ជមាន ដល់មុខងារខួរក្បាល។

Harming-brain_health_news_cambodia_tomnerb-04
អាហារមិនល្អ
ចំនួនអាហារបែប Fast Food ច្រើននៅក្នុងរបបអាហារ និងការបរិភោគហួសម៉ោង ជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងកោសិកាខួរក្បាល និងការផលិតការចងចាំរយៈពេលខ្លី និងវែង។ លើសពីនេះទៀត ការបរិភោគ Fast Food ច្រើនពេកអាចបណ្តាលឱ្យមានអារម្មណ៍ធុញថប់។

Harming-brain_health_news_cambodia_tomnerb-05
ការ៉េម
គ្រប់អាហារត្រជាក់ រួមទាំងការ៉េម អាចបណ្តាលឱ្យឈឺក្បាលភ្លាមៗ។ អាហារត្រជាក់ធ្វើឱ្យសរសៃឈាមរួមតូច។ រាងកាយរបស់យើងព្យាយាមការពារការចុះត្រជាក់ នៃសីតុណ្ហភាពរាងកាយ ដោយបញ្ជូនឈាមក្តៅទៅកាន់ខួរក្បាល ដែលធ្វើឱ្យសរសៃឈាមរីកធំ។ ដំណើរផ្ទុយគ្នានេះហើយ ដែលបង្កឱ្យអ្នកឈឺក្បាល។

Harming-brain_health_news_cambodia_tomnerb-06
ទូរសព្ទដៃ
ការសិក្សាលើសត្វកណ្តុរបានបង្ហាញ ពីតំណភ្ជាប់រវាងមហារីកខួរក្បាល និងការប្រើប្រាស់ទូរសព្ទដៃ។ នេះមិនមែនមានន័យថា ឱ្យអ្នកបោះបង់ទូរសព្ទដៃចោលនោះទេ ប៉ុន្តែវេជ្ជបណ្ឌិតជំនាញណែនាំឱ្យអ្នកប្រើប្រាស់ Speaker ឬកាសស្តាប់ សម្រាប់ការសន្ទនា និងមិនត្រូវទុកទូរសព្ទនៅក្បែរខ្នើយ នៅពេលគេងទេ។

Harming-brain_health_news_cambodia_tomnerb-07
គ្របក្បាលនៅពេលគេង
នៅពេលអ្នកដណ្តប់ក្បាលជិតនៅពេលគេង អ្នកបានកាត់បន្ថយបរិមាណអុកស៊ីសែន ដែលហូរចូលក្នុងខ្លួនប្រាណអ្នក ព្រោះក្នុងករណីនេះអ្នកត្រូវដកដង្ហើម ជាមួយខ្យល់វិលជុំនៅក្នុងភួយ ដែលលាយឡំជាមួយឧស្ម័នកាបូនឌីអុកស៊ីត។ កត្តានេះបណ្តាលឱ្យ ខួរក្បាលខ្វះអុកស៊ីសែន។

Harming-brain_health_news_cambodia_tomnerb-08
កង្វះទឹក
ដូចដែលអ្នកបានដឹង ខួរក្បាលមនុស្សមានជាតិទឹកពី 70-80%។ លើសពីនេះ ទឹកមានតួនាទីសម្រាប់ដឹកជញ្ជូនសមាសភាពសំខាន់ៗ ទៅកាន់ខួរក្បាល។ ខួរក្បាលដំណើរការយ៉ាងមានប្រសិទ្ធភាពបំផុត នៅពេលវាមានជាតិទឹកគ្រប់គ្រាន់។

Harming-brain_health_news_cambodia_tomnerb-09
អាល់កុល
យោងតាមការស្រាវជ្រាវ ការទទួលទានសារជាតិអាល់កុល បំផ្លាញដល់ការតភ្ជាប់កោសិកាខួរក្បាល។ ការបញ្ឈប់ការទទួលទានសុរា អាចជួយឱ្យខួរក្បាល ត្រឡប់ទៅរកទម្រង់ធម្មតាវិញបាន។

Harming-brain_health_news_cambodia_tomnerb-010
ការជក់បារី
ការជក់បារីមិនត្រឹមតែបង្កឱ្យ កើតជម្ងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យកម្រាស់នៃស្រទាប់ខួរក្បាលប្រែ ជាស្តើងផងដែរ។ ការបំផ្លាញនេះ អាចប៉ះពាល់ដល់សមត្ថភាពខួរក្បាល ព្រោះនេះជាផ្នែកមួយនៃខួរក្បាល ដែលមានតួនាទីប្រើប្រាស់សម្រាប់ការគិត។

Harming-brain_health_news_cambodia_tomnerb-011
កង្វះលំហាត់ប្រាណ
ខួរក្បាលត្រូវការការហ្វឹកហាត់ជាទៀតទាត់។ ការសិក្សាមួយបានស្វែងរកឃើញថា លំហាត់ប្រាណជះ ឥទ្ធិពលលើសំយោគ BDNF ដែលជំរុញសមត្ថភាពការចងចាំរយៈពេលវែង។

Harming-brain_health_news_cambodia_tomnerb-012
ការតមអាហារខ្លាំងពេក
លទ្ធផលនៃការតមអាហារខ្លាំង មិនត្រឹមតែធ្វើឱ្យចុះទម្ងន់ប៉ុណ្ណោះទេ ការស្រាវជ្រាវបានបង្ហាញថា ភាពរឹតត្បិតនៃសារធាតុបំប៉នខ្លាំង នឹងបណ្តាលឱ្យបរិមាណខួរក្បាលថយចុះផងដែរ។ សូមកុំព្យាយាមបង្អត់អាហារ។ អ្នកគួរកំណត់របបអាហារឱ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសុខភាពខួរក្បាលរបស់អ្នក។

Harming-brain_health_news_cambodia_tomnerb-013

Harming-brain_health_news_cambodia_tomnerb-00

អត្ថបទអ្នកចង់អាន

  • ស្នាមមុនបីប្រភេទ និងតិចនិចកម្ចាត់វា

    ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017
    មុន ជាបញ្ហាដែលយុវវ័យភាគច្រើន បានជួបប្រទះ។ វាអាចបន្សល់ទុកសម្លាក ឬស្នាមអុជខ្មៅ រហូតដល់ ១ខែ ឬយូរជាងនេះ បន្ទាប់ពីញេចមុន។ ទំនើប សូមធ្វើការបង្ហាញពីដើមហេតុ នៃស្នាមសម្លាក និងស្នាមអុជខ្មៅទាំងនោះ និងវិធីសាស្រ្តលុបបំបាត់វា។   ១. ស្នាមសម្ល...
  • សញ្ញាមុនពេលមករដូវ និងមូលហេតុ

    ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017
    ស្រ្តីភាគច្រើន តែងជួបប្រទះនឹងរោគសញ្ញា រីក ប៉ោង ឬហើម លើផ្នែកណាមួយនៃរូបរាងកាយ មុនពេលមករដូវ។ សញ្ញាទាំងនោះមិនចោទជាបញ្ហាធំដុំទេ ប៉ុន្តែអ្វីដែលបង្កឱ្យកើតមានរោគសញ្ញាទាំង នោះ? ហើយកត្តាសំខាន់ មានវិធីអ្វីធ្វើឱ្យបានធូរស្រាល និងការពារវា? ដ...
  • ដំបូន្មាន សម្រាប់ការទទួលទានអាហារ នៅអាកាសយាន្តដ្ឋាន

    ដោយ: ដួងច័ន្ទ 6 PM, Wednesday, 08 Feb, 2017
    អាកាសយានដ្ឋាន អាចមានហានិភ័យ ចំពោះអ្នកដំណើរដែលចង់រក្សាទម្ងន់។ការស្វែងរកអាហារ នៅក្នុងអាកាសយានដ្ឋាន អាចជាបញ្ហាប្រឈម។ អាហារសុខភាពមានជាជម្រើស តែជាទូទៅមិនងាយស្រួលរកទទួលទាន ដូចភីហ្សា Hotdog និងអាហារ Fast Food នានាឡើយ។ វិធីសាស្រ្តដ៏ល្អ...
  • ហេតុផល ដែលអ្នកគួរបន្ថែមស្ករស ក្នុងសាប៊ូកក់សក់

    ដោយ: ដួងច័ន្ទ 6 PM, Monday, 06 Feb, 2017
    ចំពោះអ្នកចូលចិត្ត ប្រើសាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត។ ការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តប្រើប្រាស់សាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត បានធ្វើឱ្យស្បែកក្បាលស្អាត មានសំណើម និងធ្វើឱ្យស្បែកក្បាលរបក។ តើយើងគួរធ្វើដូចម្តេច ដើម្បីក...