ចូលចិត្តទំនើប

អាហារ ធ្វើឱ្យឆ្អឹងរឹងមាំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 19 Oct, 2017

ទឹកដោះគោ និងឈីស ជាប្រភេទអាហារ ដែលគេទទួលស្គាល់ថា ជាអ្នកថែរក្សាសុខភាពឆ្អឹងដ៏ពូកែ។ ប៉ុន្តែនៅមានផ្លែឈើមួយប្រភេទ ដែលពុំសូវមានអ្នកដឹងពីអត្ថប្រយោជន៍របស់វា ចំពោះឆ្អឹងដូចជាអាហារទាំងពីរខាងលើដែរ។

ក្រៅពីទឹកដោះគោ និងឈីស ផ្លែព្រូន (Prunes) គឺជាអាហារជំនួយឆ្អឹងដ៏ប្រសើរមួយ។ ព្រូនអាចជា ផ្លែឈើមួយប្រភេទ ដែលគេនិយមចូលចិត្តញ៉ាំធ្វើជាឱសថពីធម្មជាតិ សម្រាប់ការបញ្ចុះលាមក។ តែវា មានសមត្ថភាពពិសេសមួយទៀត នោះគឺធ្វើឱ្យឆ្អឹងរឹងមាំ។

The-One-Food-That-Can-Make-Your-Bones-20-Percent-Stronger-Its-Not-Dairy_phnom-penh_cambodia_tomnerb-02

យោងតាមការសិក្សាថ្មីៗនេះ ផ្លែឈើក្រៀមមួយប្រភេទនេះ អាចធ្វើឱ្យឆ្អឹងកាន់តែរឹងមាំ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីនេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Scientific Reports បង្ហាញថាការទទួលទានផ្លែព្រូន អាចជួយការពារឆ្អឹងប្រឆាំងនឹងការបំផ្លាញ ពីសារធាតុវិទ្យុសកម្ម។ អ្នកស្រាវជ្រាវនៅ Texas A&M បានធ្វើការពិសោធន៍លើសត្វកណ្តុរ ដោយធ្វើឡើងក្នុងការពិសោធន៍បួនប្រភេទ គឺឱ្យសត្វកណ្តុរស៊ីសារធាតុប្រឆាំងអុកស៊ីតកម្ម លាយចម្រុះគ្នា អាស៊ីតDihydrolipoic ថ្នាំ Ibuprofen និងម្សៅ ធ្វើពីផ្លែព្រូន។ បន្ទាប់មកពួកគេយកសត្វកណ្តុរទាំងនោះ ឱ្យប៉ះជាមួយធាតុវិទ្យុសកម្ម និងធ្វើ ការប្រៀបធៀបលទ្ធផល។

នៅក្នុងការពិសោធន៍ទាំងបួននេះ ផ្លែព្រូនជាសមាសភាពមានប្រសិទ្ធភាពជាងគេ ក្នុងការការពារធាតុ វិទ្យុសកម្ម ដែលធ្វើឱ្យឆ្អឹងចុះខ្សោយ។ ទោះបីជាសត្វកណ្តុរដែលស៊ីផ្លែព្រូន ហើយមិនប៉ះពាល់ជាមួយ ធាតុវិទ្យុសកម្មក្តី ក៏មានឆ្អឹងរឹងមាំជាងមុនដែរ។ កម្រិតនៃភាពរឹងមាំនេះកើនឡើង ក្នុងកម្រិតប្រមាណ 20%។

ទោះបីមិនទាន់មាននរណាម្នាក់ ប្រាកដពីទំនាក់ទំនងនៃផ្លែព្រូន និងធាតុវិទ្យុសកម្មក្តី ក៏អ្នកស្រាវជ្រាវ ទាំងនោះបានប៉ាន់ប្រមាណថា ដោយសារផ្លែឈើមួយប្រភេទនេះ មានល្បាយសារធាតុ Polyphenols ដែលមានកម្រិតអុកស៊ីតកម្ម និងសមាសភាពប្រឆាំងនឹងការរលាកខ្ពស់។
ការរកឃើញនេះ អាចក្លាយជាអត្ថប្រយោជន៍ដ៏ធំមួយ សម្រាប់អ្នកដែលងាយប៉ះពាល់ជាមួយធាតុវិទ្យុ សកម្ម ដូចជាអវកាសយានិកជាដើម។ យ៉ាងណាមិញ វានៅតែមានបញ្ហាលេចឡើង បើសិនជាយើង បន្ថែមវត្តមានផ្លែព្រូន ទៅក្នុងរបបអាហារ។

លោកស្រី Nancy Turner ប្រធានក្រុមស្រាវជ្រាវបាននិយាយថា «មនុស្សជាច្រើនពុំសូវចូលចិត្តទទួលទានផ្លែព្រូនទេ។ ពួកគេមិនបានដឹងថា ផ្លែឈើមួយប្រភេទនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ហើយថែមទាំងមានអត្ថប្រយោជន៍យ៉ាងធំធេង ចំពោះសុខភាព»។

សម្រាប់ការទទួលទានផ្លែព្រូន ដើម្បីទទួលបានអត្ថប្រយោជន៍ជួយឱ្យឆ្អឹងរឹងមាំ លោកស្រី Turner បានណែនាំឱ្យយើងទទួលទានផ្លែព្រូនប្រមាណ 4 ទៅ 5 ផ្លែ សម្រាប់ការទទួលទានពេញមួយថ្ងៃ។

The-One-Food-That-Can-Make-Your-Bones-20-Percent-Stronger-Its-Not-Dairy_phnom-penh_cambodia_tomnerb-01

The-One-Food-That-Can-Make-Your-Bones-20-Percent-Stronger-Its-Not-Dairy_phnom-penh_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • ទឹកដោះគោ ជួយបញ្ហាស្បែកមុខ និងប្រេះកែងជើង

    ដោយ: ស៊ីវងីម 10 PM, Friday, 20 Jan, 2017
    ប្រសិនបើអ្នកបរិភោគទឹកដោះគោ មួយកែវរាល់ថ្ងៃ វានឹងជួយបន្ថែមជាតិកាល់ស្បូម ព្រមទាំងជួយដល់ឆ្អឹងរបស់អ្នក។ ទឹកដោះគោ មានសារប្រយោជន៍មិនត្រឹមតែប៉ុណ្ណឹងទេ។ អ្នកអាចប្រើទឹកដោះគោ ដើមី្បជំនួយដល់ស្បែកមុខ ការពារស្បែកមុខ និងបំបាត់បញ្ហាលើមុខទៀតផង។...
  • ត្រូវធ្វើដំណើរ ប៉ុន្តែអ្នកមករដូវ តើត្រូវយ៉ាងណា?

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017
    ជាទូទៅ នារីៗ មិនសូវចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយឡើយ ពេលគាត់មានរដូវ។ រឿងៗ អ្នកជានារីតែងតែផ្អាករាល់គម្រោងធ្វើដំណើរ ប៉ុន្តែនេះមិនមែនជាជម្រើសដ៏ល្អទេ។ ហេតុអី្វអ្នកមិនរកវិធីដោះស្រាយ ឲ្យការដំណើររបស់អ្នកស្រណុកស្រួល សប្បាយទោះបីអ្នកមករដូវ?...
  • យល់ដឹង ពីជំងឺមមើដើរ

    ដោយ: ស. លីង 9 AM, Friday, 27 Jan, 2017
    ជំងឺមមើដើរ ច្រើនកើតលើក្មេងអាយុពី ៤ ទៅ ៨ឆ្នាំ ប៉ុន្តែមនុស្សធំ ក៏អាចកើតជំងឺនេះដែរ។ នេះជាជំងឺម៉្យាងដែលធ្វើឲ្យអ្នកគេង ក្រោកឡើងពីគ្រែ ហើយដើរ អ្នកខ្លះរត់។ អ្នកជំងឺដូចគេងលក់ពាក់កណ្តាល ភ្ញាក់ពាក់កណ្តាល។ អ្នកខ្លះបើកភ្នែក អ្នកខ្លះដើរទាំង...
  • លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

    ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017
    មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល្បងទទួលទានភេសជ្ជៈ ៤ យ៉ាងដែល ទំនើប នាំមកបង្ហាញជូនខាងក្រោមនេះ៖ ១. ស្រាទំពាំងបាយជូ...